អ្នកខ្លះមិនទាន់កើតផង មើលទៅ ! អីយ៉ា សុខៗ ព្រាប សុវត្ថិ ទំលាយរូប កាលពីឆ្នាំ ២៤ ឆ្នាំមុន ដល់ថ្នាក់ ហ្វេនៗ ភ្ញាក់ព្រឺត រួច comment ថា…(មានវីដេអូ)

ពុកម៉ែបងប្អូនខ្មែរ ទំាងក្នុងប្រទេស និងក្រៅប្រទេស ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កំពូលតារាចម្រៀង ព្រាប សុវត្ថិ នោះ ហើយភាពល្បីល្បាញរបស់លោក មានទំាងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសផងដែរ ហើយគេក៏បានចាត់ទុកលោកជា «តារាចម្រៀងលំដាប់ពិភពលោក» ថែមទៀតផង ព្រោះលោកត្រូវបានអញ្ជើញចូលរួមកម្មវិធីប្រគំតន្រ្តីតំណាងប្រទេសកម្ពុជាច្រើនលើក កាលពីពេលកន្លងទៅ។​ បច្ចុប្បន្ន​ កំពូលតារាចម្រៀងរូបនេះ មានកូនប្រុសធំៗ អស់ហើយ ចំនួន ៣នាក់ មានដូចជា សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវឌ្ឍ ។ លោក ព្រាប សុវត្ថិ បានរៀបការជាមួយភរិយា ឈ្មោះ ឡុង ស្រីមុំ ក្នុងឆ្នាំ​ ១៩៩៧ នៅឯ ភ្នំពេញ។ លោក ព្រាប សុវត្ថិ នាពេលនេះ កំពុងសាងក្តីសុខ យ៉ាងខ្លាំង ជាមួយក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន នេះបើយោងតាមរយៈ លោក និងភរិយា តែងតែបង្ហោះរូបភាពផ្អែមល្ហែម ជាញឹកញាប់ នៅក្នុងក្រុមគ្រួសាររបស់ខ្លួន ជាមួយកូនៗ ឃើញហើយ ពិតជារំភើបតាម និងគួរឲ្យច្រណែនខ្លាំងណាស់។ រឹតតែភ្ញាក់ផ្អើលនោះ នៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ កំពូលតារាចម្រៀងរូបនេះ បានទំលាយរូបថតប៉ុន្មានសន្លឹក ក្នុងថ្ងៃមង្គលការរបស់ខ្លួន ដែលមានអ្នកខ្លះ ពិតជាមិនធ្លាប់ឃើញពីមុនមកទេ លោកបានភ្ជាប់សារ ដ៏ផ្អែមល្ហែម ប៉ុន្មានម៉ាត់ ថា ៖ “នឹកឃើញថ្ងៃដែលបងឲ្យផ្កាស្លាអូន ពិតជាលឿនណាស់ 24ឆ្នាំហើយ អូនមានសេចក្តីសុខបំផុត សម្រាប់ជីវិតអូន អរគុណគ្រប់យ៉ាង”។ ក្រោយឃើញបែបនេះ ធ្វើឲ្យ ហ្វេនៗ ភ្ញាក់ព្រឺត ហើយមានអ្នកខ្លះបានចូល comment ថា…

អានបន្ត

អត់ចោលគ្នាទេ ! សួស វីសា កំពុងតែព្យាបាលជំងឺ COVID-19 ស្រាប់តែ ពេជ្រ សោភា យករបស់នេះ មក Surprise បើកមើល ក៏ឃើញ…

មហានជាច្រើន ពិតជាបានជ្រាបរួចមកហើយថា កាលពី ២២ ខែមីនា ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាចម្រៀងស្រីម្នាក់ទៀតហើយ គឺ សួស វីសា មានវិជ្ជមាន កូវីដ-១៩ ​បន្ទាប់ពីធ្វើតេស្តជាលើកទី៣ រួចមក ធ្វើឲ្យអ្នកគាំទ្រ និងមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់។ លុះមកដល់ថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ ម្សិលម៉ិញនេះ ដោយសារតែមានបងប្អូន ចង់ដឹងពី សួស វីសា ចេញមុខរៀបរាប់ពីអាការរបស់ខ្លួនហើយ ដោយប្រាប់ច្បាស់ៗថា ៖ “អាការខ្ញុំដំបូងរាងស្អា ក បន្ទាប់មកបំពង់កខ្ញុំរាងឈឺ ហើយខ្ញុំកម្រឈឺបំពង់ក អ៊ីចឹងណាស់ សឹងតែលេបទឹកមាត់អត់ចូល ហើយប្រែសម្លេង និយាយអត់ចង់ចេញ ក្រោយមកចាប់ផ្តើមក្អក ហៀរសំបោរ ហើយបាត់ក្លិន មិនបានធុំក្លិនអ្វីទំាងអស់…”។ ចំណែកនៅមុននេះបន្តិច សួស វីសា បង្ហាញក្តីរំភើបជាខ្លាំង ក្រោយឃើញ តារាចម្រៀង ពេជ្រ សោភា បានធ្វើរឿងមួយដាក់ខ្លួន អានហើយ ពិតជារំភើបតាម។ វីសា បានបញ្ជាក់ប្រាប់ថា “អរគុណខ្លាំងណាស់បងស្រី ដ៏សែនល្អ តាំងតែពីដេីមមក គាត់នេះហេីយ តែងតែល្អជាមួយខ្ញុំណាស់ គាត់ចូលចិត្តជួយគេ និងចូលចិត្តធ្វេីអោយគេឯងសប្បាយគ្រប់គ្នា កន្លងមក ខ្ញុំមិនដែលបង្ហាញទេ តែថ្ងៃនេះ ខ្ញុំសុំបង្ហោះម្តងអោយបងប្អូនបានដឹងថាគាត់នេះហេីយ ជាកំលាំងចិត្តខ្ញុំមួយផ្នែកធំ គាត់តែងលួង ពេលខ្ញុំយំ គាត់ចូលចិត្តនិយាយ ធ្វេីអោយសេីច គាត់តែងតែឆាតមក Good morning Good night ដាក់ខ្ញុំរហូត ។ គ្រាន់តែ ឮ ថាខ្ញុំឆ្លង COVID-19 គាត់កាន់តែយកចិត្តទុកដាក់ ទិញថ្នាំអោយញុំគ្រប់មុខ តាំងពីមិនទាន់មកពេទ្យ រហូតមកដល់ពេទ្យហេីយ…

អានបន្ត

មើលមុខ អាយដល ផង ! ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយលោក ព្រាប សុវត្ថិ ទំលាយរូបថត ថ្ងៃមង្គលការរបស់ខ្លួន កាលពីឆ្នាំ ២៤ ឆ្នាំមុន ដល់ថ្នាក់ ហ្វេនៗ ភ្ញាក់ព្រឺត រួច comment ថា…

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កំពូលតារាចម្រៀង ព្រាប សុវត្ថិ នោះ ហើយភាពល្បីល្បាញរបស់លោក មានទំាងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសផងដែរ ហើយគេក៏បានចាត់ទុកលោកជា «តារាចម្រៀងលំដាប់ពិភពលោក» ថែមទៀតផង ព្រោះលោកត្រូវបានអញ្ជើញចូលរួមកម្មវិធីប្រគំតន្រ្តីតំណាងប្រទេសកម្ពុជាច្រើនលើក កាលពីពេលកន្លងទៅ។​ លោក ព្រាប សុវត្ថិ និងភរិយា មានកូនប្រុស ធំៗអស់ហើយ ដល់ទៅ៣នាក់ឯណោះ ដែលមានដូចជា សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវឌ្ឍ ។ លោក ព្រាប សុវត្ថិ បានរៀបការជាមួយភរិយាឈ្មោះ ឡុង ស្រីមុំ ក្នុងឆ្នាំ​ ១៩៩៧ នៅភ្នំពេញ។ បច្ចុប្បន្ន លោក ព្រាប សុវត្ថិ កំពុងសាងក្តីសុខ យ៉ាងខ្លាំងជាមួយក្រុមគ្រួសារ នេះបើយោងតាមរយៈ លោក និងភរិយា តែងតែបង្ហោះរូបភាពផ្អែមល្ហែម ជាញឹកញាប់ នៅក្នុងក្រុមគ្រួសាររបស់ខ្លួន ឃើញហើយ ពិតជាគួរឲ្យច្រណែនខ្លាំងណាស់។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ គេប្រទះឃើញ កំពូលតារាចម្រៀងរូបនេះ បានទំលាយរូបថត ថ្ងៃមង្គលការរបស់ខ្លួនប៉ុន្មានសន្លឹក ដែលមានអ្នកខ្លះពិតជាមិនធ្លាប់ឃើញពីមុនមកទេ ថែមទំាងភ្ជាប់សារដ៏ផ្អែមល្ហែមប៉ុន្មានម៉ាត់ទៀតថា ៖ “នឹកឃើញថ្ងៃដែលបងឲ្យផ្កាស្លាអូន ពិតជាលឿនណាស់ 24ឆ្នាំហើយ អូនមានសេចក្តីសុខបំផុត សម្រាប់ជីវិតអូន អរគុណគ្រប់យ៉ាង”។ ក្រោយឃើញបែបនេះ ធ្វើឲ្យ ហ្វេនៗ ភ្ញាក់ព្រឺត ហើយមានអ្នកខ្លះបានចូល comment ថា ៖ មើល​មុខ​កូនកំលោះ​ដូចជាភ័យភ័យម៉េចទេ, មុខស្ងួតណាស់ពូ, ពេលនោះខ្ញុំមិនទាន់កើតផង, មុខអត់ស្មេញអីតិច Idol, ម៉េចក៏មុខកូនកំលោះ ដូចអត់សប្បាយ ដូចកូនក្រមុំ អ៊ីចឹង, ពិតជាគំរូដ៏ល្អ,…

អានបន្ត

ចាក់ដោតណាស់ ! ក្រោយលោកបងសូនី ទៅបួស ទីបំផុត Love Riya ចេញមុខនិយាយហើយ ដោយពោលពាក្យ បែបនេះថា “មិនមែនថាខ្ញុំស្អប់គាត់ទេ ខ្ញុំអត់ចង់និយាយភាសាថា ខ្ញុំស្រឡាញ់គាត់, ប៉ុន្តែអ្វីដែលខ្ញុំចង់បាន គឺ…” (មានវីដេអូ)

កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២១ ម្សិលម៉ិញនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់នៅក្នុងបណ្តញាសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ប្រូសូនី សម្រេចចិត្តបួស តាំងយប់តែម្តង។ ខណៈពេល កំពុងធ្វើដំណើរទៅបួស ប្រូសូនី បានប្រាប់ប៉ុន្មានម៉ាត់ នៅក្នុង ការ Live ថា “ទៅនៅវត្តវិញ នៅផ្ទះអត់មានក្តីសុខ ឥឡូវកំពុងចេញឡានទៅហើយ ប្រហែលជាបួសមួយរយៈ, បើសិនបួសយប់ហ្នឹងបាន គឺបួសតំាងយប់ហ្មង កាលពីមុនខ្ញុំធ្លាប់បួសតំាងយប់ដែរ បួសប្រហែលម៉ោង ៧យប់ មិនចាំបាច់ដល់ពេលវេលាស្អែកទេ …”។ មួយវិញទៀត គ្រប់គ្នាចេះតែឆ្ងល់ថា ម៉េចបានជា លោកបង សូនី សម្រេចចិត្តទៅបួស អ៊ីចឹង ពេលនេះដឹងច្បាស់ហើយ ដោយលោកបង បានបញ្ជាក់ កាលពីម្សិលម៉ិញ ថា ៖ “អរគុណបងប្អូនទាំងអស់គ្នាដែលតែងតែស្រលាញ់អាត្មាៗមកនេះចង់បញ្ជាក់ថាអាត្មាបួស សូមខមាទោសពីអ្នកម្តាយ អ្នកមានគុណ និងប្អូនទាំអស់គ្នា ដែលពីមុនមក អាត្មាធ្លាប់ធ្វើខុស ទៅលើពួកគាត់ អត់ស្តាប់ដំបូន្មានពួកគាត់”។ ក្រោយ លោកបង សូនី ទៅបួស ស្រាប់តែ Love Riya លើកឡើងរឿងមួយចំនួន ទាក់ទង លោកបង សូនី ដោយប្រាប់យ៉ាងច្បាស់ៗថា “អាចធ្វើជាប៉ាគេ អាចធ្វើជាម្ចាស់ក្រុមហ៊ុន អាចធ្វើជាមនុស្សប្រុសម្នាក់ដ៏គំរូ សម្រាប់មានកូនថ្ងៃក្រោយ ឬមានកូនសង្សាថ្ងៃក្រោយ ឬមានប្រពន្ធថ្ងៃក្រោយអាចឲ្យគេផ្ញើជីវិតបាន តែបើយើងធ្វើជាមនុស្សប្រុសដែលមិនមាន ទំនួលខុសត្រូវ មិនច្បាស់លាស់ តើស្រីហ្នឹងគេអាចផ្ញើជីវិតលើយើងបានអត់ នេះប៉ះចំស្រីមានមុខរបរ ចុះបើស្រីអត់មុខរបរ ស្រីស្រឡាញ់លុយប្តី ស្រីស្រឡាញ់លុយប្រុស សួរថា គាត់អាចរស់នៅជាមួយគេ បានប៉ុន្មានដំណាក់កាល”។ Love Riya បន្ថែមថា “មិនមែនថាខ្ញុំស្អប់គាត់ទេ ខ្ញុំអត់ចង់និយាយភាសាថាខ្ញុំស្រឡាញ់គាត់ ខ្ញុំនិយាយពាក្យប៉ុណ្ណឹងបងប្អូនយល់ហើយ ប៉ុន្តែអ្វីដែលខ្ញុំចង់បាន គឺ…

អានបន្ត

ក្រោយភ្លៀងធ្លាក់មួយមេ ស្រាប់តែបងប្រុសម្នាក់ ប្រកាសឲ្យ លោកគ្រូ​ មហាជ័យ ចូលខ្លួនមកដោះស្រាយ រឿងនេះ ជាបន្ទាន់ ដោយបញ្ជាក់ច្បាស់ៗថា…(មានវីដេអូ)

ថ្មីៗនេះ ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ភាគច្រើន ដែលរស់នៅតាមបណ្តាខេត្ត ក្រុង មួយចំនួនធំ ពិតជាបានជ្រាបច្បាស់ហើយ ថាអាកាសធាតុ មានការប្រែប្រួល ចាប់ផ្តើមក្តៅខ្លាំង ស្អុះស្អាប់ សឹងតែគេងមិនបាន។ ស្រាប់តែអ្វីៗ មានការប្រែប្រួលភ្លាមៗ គឺ រំលងអាធ្រាត ចូលដល់ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង ធ្វើឲ្យម្នាក់ៗ ភ្ញាក់ផ្អើល ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។ មិនចាំយូរឡើយ គេក៏បានឃើញ លោកគ្រូ​ មហាជ័យ បានចេញមុខអះអាង ថា “បាទកូន ត្រឹមត្រូវហើយកូន លោកគ្រូបានធ្វើពិធីបួងសួងមួយណាកូនណា អ៊ីចឹងបានមានភ្លៀងធ្លាក់កូនណា ចម្លែក ខែចេត្រ ភ្លៀងធ្លាក់ណា អ៊ីចឹងគ្រូចង់ឲ្យភ្លៀងធ្លាក់មួយមេ ដើម្បីត្រជាក់ត្រជុំណាកូនណា ត្រជាក់ស្រួលខ្លួន សម្រាប់ការគេង…”។ ក្រោយដឹងរឿងនេះ ស្រាប់តែបងប្រុសម្នាក់ ម្ចាស់ហ្វេសប៊ុកឈ្មោះ Camraman Seyha ស្នើសុំឲ្យ លោកគ្រូម្នាក់នេះ ចូលខ្លួនមកដោះស្រាយជាបន្ទាន់ ដោយបញ្ជាក់ច្បាស់ៗថា៖ “រកមុខឃើញហើយគឺដោយសារលោកគ្រូតើ សូមលោកគ្រូចូលខ្លួនមកដោះស្រាយការខូចខាត នឹងសងជាសំណងជូនបងប្អូនខេត្តបាត់ដំបង និងនៅខាងប៉ោយប៉ែតជាបន្ទាន់ ដោយសារភ្លៀង របស់លោកគ្រូបួងសួង នឹងធ្វើអោយខូចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋយ៉ាងច្រើន”។ ដូចនេះ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមបងប្អូនទំាងអស់គ្នា ស្តាប់ការរៀបរាប់ និងបកស្រាយ របស់លោកគ្រូ មហាជ័យ ដូចខាងក្រោមនេះ ៖

អានបន្ត

ឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើល្អពេក សូម្បីតែ ព្រាប សុវត្ថិ ក៏ទប់អារម្មណ៍លែងជាប់ដែរ ដល់ថ្នាក់ ពោលពាក្យ បែបនេះ ថា…

នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ គេប្រទះឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកាផ្ទាល់ខ្លួន ជូនកាកបាទក្រហមកម្ពុជា នូវទឹកប្រាក់ដ៏ច្រើនសន្ធឹក ហើយក៏បានឧទ្ទិសផលបុណ្យនេះ ជូនអ្នកម្ដាយរបស់លោក ដែលបានចែកឋានទៅ ផងដែរ។ ក្នុងនោះ អ្នកឧកញ៉ា បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ខ្ញុំសូមបរិច្ចាគ ជូនកាកបាទក្រហមកម្ពុជាចំនួន( ១.៤លាន) មួយលាន បួនសែនដុល្លារ សូមឧទ្ទិសផលបុណ្យនេះ ទៅអោយម្ដាយខ្ញុំ ដែលចែកឋានទៅ គ្រូសារខ្ញុំក៏ធ្លាប់ទទួលអំណោយពីកាកបាទក្រហមកម្ពុជាដែរ។ ខ្ញុំនឹកឃើញ គ្រួសារក្រីក្រដ៏ជូរចត់ រកអង្ករហូបមិនបាន ពេលលំបាក អត់អង្ករ ម៉ែអង្គុយតែហូរទឹកភ្នែក ម៉ែលំបាក តាំងពីខ្ញុំចាប់កំណើតរហូតដល់ស្លាប់ ពេលខ្ញុំកើតមកម៉ែទាស់គ្មានទឹកដោះទេ ម៉ែតែងសុំគេអោយខ្ញុំប៉ៅបានខ្លះ និងមានទាមួយក្បាលពងរាល់ថ្ងៃ បងស្រីខ្ញុំរត់យកពងទាទៅដូរយកស្ករ ដើម្បីឆុងទឹកក្ដៅអោយខ្ញុំប៉ៅ ។ តែគួអោយស្ដាយពេលកូនធូរធា ម៉ែមិនអាចនៅជាមួយកូន ។ 1.ម៉ែបង្រៀនអោយស្រលាញ់បងប្អូន 2.ម៉ែបង្រៀនអោយចេះតស៊ូ 3.ម៉ែបង្រៀនខ្ញុំអោយចេះរិះថាំ 4.ម៉ែបង្រៀនអោយធ្វើអំពើល្អ ម្ដាយខ្ញុំជាមនុស្សម្នាក់ ដែលបាក់ស្បាត នៅក្នុងភ្លើងសង្រ្គាម បងប្អូនគាត់ គេសម្លា​ប់ នៅសម័យប៉ុលពត អស់ខ្លះ ម្ដាយខ្ញុំខ្លាចសង្គ្រាមណាស់គ្រាន់តែឃើញផ្កាយដុះកន្ទុយ ក៏គាត់ភ័យដែរ ។ ចំណែកខ្ញុំវិញ ជីវិតគឺសេសសល់ពីភាពក្រីក្រ ខ្ញុំបិះបាត់បង់ជីវិត ប៉ុន្មានដងហើយ ដូច្នេះខ្ញុំគ្មានភាពរុញរាក្នុងការជួយសង្គមឡើយ បើសិនខ្ញុំមានលទ្ធភាព។ ខ្ញុំធ្លាប់វេទនាហើយ ខ្ញុំធ្លាប់ក្រហើយ ថ្វីត្បិតតែខ្ញុំមិនរស់ក្នុងសម័យសង្រ្គាម តែខ្ញុំបានធ្វើសង្រ្គាមជាមួយនិងក្រពះ របស់ខ្លួនឯងអស់រយៈពេលជិត 30 ឆ្នាំ”។ ឃើញទង្វើរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ល្អពេក ធ្វើឲ្យ កំពូលតារាចម្រៀង ព្រាប សុវត្ថិ មិនអាចទប់អារម្មណ៍ជាប់ឡើយ ក៏បានទំលាយពាក្យក្នុងចិត្តថា ៖ “ទឹកចិត្តដ៏ល្អថ្លៃថ្លា វិសេសវិសាល របស់ អ្នកឧកញ៉ា និងលោកជំទាវ គឺជាគំរូមួយដ៏ល្អបំផុត…

អានបន្ត

ស្រណោះណាស់ ! នឹកអាល័យ ឪពុកពេក វ៉ាង ស្រីណូ ពោលពាក្យ ទំាងរំជួលអារម្មណ៍ថា “ប៉ាជាមនុស្សមានបុណ្យ ប៉ាទៅយ៉ាងលឿន មិនពិបាកកូនចៅ មិនឈឺ មិនពិបាក មិនស្អុយ ឆ្អេសឆ្អាប មុនប៉ាទៅ ប៉ា…”

កាលពីព្រឹក ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ តារាសម្តែង វ៉ា​ង ស្រី​ណូ បានជួបទុក្ខធំ ដោយសារតែឪពុករបស់ខ្លួន បានទទួលមរណភាពបាត់ទៅហើយ ។ ពិធីបុណ្យសព របស់ ឪពុក តារាស្រីរូបនេះ បានប្រារព្ធធ្វើនៅគេហដ្ឋាន នៅបុរីប៉េងហួត បឹងស្នោរ​ គំរោងទី4​ ហើយក៏បានដង្ហែរទៅបញ្ជុះរួចហើយផងដែរ កាលពីព្រឹក ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២១។ ព្រោះតែនឹកអាល័យឪពុកពេក មុននេះ នាថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ ស្រីណូ បានបង្ហោះរូបភាពចាស់ៗ កាលពីឪពុកខ្លួននៅរស់ ហើយពោលពាក្យ ទំាងរំជួលចិត្តបែបនេះថា ៖ “ប៉ាជាមនុស្សមានបុណ្យ ប៉ាទៅយ៉ាងលឿន មិនពិបាកកូនចៅ មិនឈឺ មិនពិបាក មិនស្អុយ ឆ្អេសឆ្អាប មុនប៉ាទៅ ប៉ាស្អាត ប៉ាសង្ហារ ស្រស់ស្រាយ មិនធ្វេីរអេាយកូនចៅបារម្ភណ៍សោះ។ គ្រប់យ៉ាងជូនប៉ាយ៉ាងស្រស់ស្អាត ព្រោញកូនដឹងថា ប៉ាមនុស្សចាយលុយ ចង់ល្អ ចង់ស្អាត ចូលចិត្តរបស់ថ្លៃ , កូនរៀបជូនប៉ាមិនអេាយចាញ់គេ ឬ មិត្តប៉ាដែលទៅមុនទេ, ពេលប៉ាទៅផ្ទះថ្មី ប៉ាមិនខ្មាស់ពួកម៉ាកប៉ាទេ ប៉ានឹងល្អជាងគេ។ ម្ចាស់បេះដូងកូន យេីងគ្រាន់តែចែកទឹកដីគ្នា, បែកគ្នាតែសំបកកាយ , តែចិត្ត និងបេះដូងយេីង គឺនៅដូចមុន , មិនបានឃេីញគ្នា តែកូនក៏ទំលាប់បានខ្លៈ ដូចពេលកូនៅ USA តែប៉ានៅខ្មែរចឹង កូនរឹងមាំណាស់ កូនប្រាប់ប៉ារហូត ប៉ាដឹងថាកូនមនុស្សតស៊ូណាស់ ឆ្លាតណាស់ និង ស្រលាញ់គ្រួសារណាស់ , ចឹងកូនដឹងថាប៉ាសប្បាយចិត្ត មិនបារម្ភពីកូនទេ រឿងសុខភាព…

អានបន្ត

ហេតុតែស្រីស្អាត ! ក្រោយឈ្លោះគ្នា បែកផ្សែងជាមួយ ប្រូសូនី ស្រាប់តែមានបុរសៗ Add Friend និង Chat មក យ៉ាងច្រើន, មានអី Love Riya សូរពីរម៉ាត់យ៉ាងខ្លី ថា…

មហាជន ក៏ដូចជា ហ្វេនៗជាច្រើន ប្រហែលជាបានជ្រាបខ្លះៗហើយ មើលទៅ ពីទំនាក់ទំនង រវាង លោក ដែន សូនី និង អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់ គឺ Love Riya នោះ ។ អ្នកទំាងពីរ តែងតែបង្ហាញនូវភាពស្និតស្នាល និងដើរលេងជាមួយគ្នាញឹកញាប់ តាមកន្លែងផ្សេងៗ មើលទៅពិតជាពោរពេញដោយក្តីសុខជាខ្លាំង។ លោក ដែន សូនី ក៏ធ្លាប់ចេញមុខបញ្ជាក់រឿងនេះ ផងដែរ ដោយប្រាប់ទៅ ក្រុមការងារ តារាញូស៍ កាលពីពេលថ្មីៗនេះ ថា ៖ “ខ្ញុំកំពុងមើលចិត្តគ្នាសិន, គាត់ជាមនុស្សកាចបន្តិចមែន តែចិត្តល្អ, ខ្ញុំបានជជែកគ្នាជាមួយគាត់ឡើងវិញ ចំនុចណាដែលខ្ញុំខ្វះខាត ឲ្យគាត់ប្រាប់ខ្ញុំ ហើយចំនុចណាគាត់ខ្វះខាត ខ្ញុំត្រូវប្រាប់គាត់វិញ, ខ្ញុំស្គាល់គាត់តំាងពីគាត់មិនទាន់មានស្វាមី តាំងពីគាត់ Live Bigo, ខ្ញុំតែងតែសរសើរគាត់ ពូកែរកស៊ី ជាមនុស្សស្រីដែលរឹងមំា ពេលមានរឿងអ្វីកើតឡើងចំពោះគាត់ គាត់នៅតែរឹងមំា គាត់អត់ទន់ជ្រាយ”។ ហើយថ្មីៗនេះ Love Riya និង ប្រូ សូនី បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ដល់ថ្នាក់ផ្អើលអស់ ហ្វេនៗ ពេញបណ្តាញសង្គមហ្វេសប៊ុក ដោយ Love Riya បានចោទ ប្រូសូនី ថា លួចទៅដើរលេងជាមួយនារីម្នាក់។ មិនចាំយូរឡើង មកដល់ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ ម្សិលម៉ិញនេះ ប្រូសូនី បានចេញមុខបកស្រាយ ច្បាស់ៗ ថារូបគាត់មិនបានទៅដើរលេងតែពីរនាក់ ដូច Love Riya ចោទប្រកាន់នោះទេ គឺគាត់ទៅដើរលេងមានគ្នាច្រើននាក់ នៅតាមខេត្ត ថែមទំាងមានភស្តុតាង ជារូបថត បញ្ជាក់ច្បាស់ៗទៀត។ ក្រោយឈ្លោះគ្នា បែកផ្សែងជាមួយ…

អានបន្ត

ស្អាតហើយ ចិត្តល្អទៀត ! លោកស្រី ទ្រី ដាណា និងស្វាមី បរិច្ចាគថវិកាផ្ទាល់ខ្លួន ជូនកាកបាទក្រហមកម្ពុជា នូវទឹកប្រាក់រហូតដល់ទៅ…, ច្រើនណាស់

នៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ គេប្រទះឃើញ លោកស្រី ទ្រី ដាណា និងស្វាមី បានប្រកាសថានឹងបរិច្ចាគថវិកាផ្ទាល់ខ្លួន យ៉ាងច្រើន សន្ធឹក ជូនកាកបាទក្រហមកម្ពុជា។ ក្នុងនោះផងដែរ លោកស្រី បញ្ជាក់យ៉ាងខ្លីប្រាប់ឲ្យដឹងថា ៖ “នាងខ្ញុំ និងស្វាមី នឹងបរិច្ចាគ ថវិកា ផ្ទាល់ខ្លួន ២ម៉ឺន ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាស ទិវាពិភពលោកខួបទី១៥៨ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១។ កាកបាទក្រហម មានសម្ដេចម៉ែ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានជួយដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនគ្មានទីពឹង និងជនងាយរងគ្រោះ នៅទូទាំងប្រទេសកម្ពុជា រៀងរាល់ឆ្នាំ យើងត្រូវរួមគ្នាជួយបរិច្ចាគបន្ថែម ដើម្បីសកម្មភាពមនុស្សធម៌។ ជម្រាបបងប្អូនផងណា រូបខាងលើ ជារូបចាស់ទេ ឥឡូវមិនអាចជួបជុំបាន ៣កុំ ៣ការពារ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩។ ឱ្យតែចប់កូវីដពេលណា នឹងទៅជួយបងប្អូនទៀត នឹកណាស់”៕

អានបន្ត

កិច្ចសម្ភាសន៍ពិសេស រវាងលោក មាស រិទ្ធី និង តារាចម្រៀង សិល្បករ បុគ្គលិក របស់គ្រួសារហង្សមាស ដែលបានជាសះស្បើយ ពីជំងឺកូវីដ-១៩ ស្តាប់ហើយ បានដឹងថាជំងឺនេះ ធ្វើទុក្ខខ្លាំងប៉ុណ្ណា… (មានវីដេអូ)

ថ្មីៗនេះ មហាជនជាច្រើន ពិតជាបានជ្រាបរួចមកហើយ ចំពោះ តារាចម្រៀង សិល្បករ បុគ្គលិក របស់គ្រួសារហង្សមាស ដែលមានវិជ្ជមាន ជំងឺកូវីដ-១៩ នោះ ដែលមានដូចជា អ្នកនាង កែវ ចាន់និមល, លោក ណុប បាយ៉ារិទ្ធ, អ្នកនាង សុគន្ធ និសា, កញ្ញា វី ឌីណែត, លោក ថែល ថៃ រួមនិងអ្នកផ្សេងទៀត។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ គេឃើញ ហង្សមាសព័ត៌មានពេលព្រឹក ធ្វើការផ្សាយផ្ទាល់ពិសេសមួយ ជាមួយ តារាចម្រៀង សិល្បករ បុគ្គលិក របស់គ្រួសារហង្សមាស ដែលបានជាសះស្បើយ ពីជំងឺកូវីដ-១៩។ ក្នុងនោះពួកគាត់ពីអាការរបស់ខ្លួន ថែមទំាងប្រាប់រឿងជាច្រើនទៀត ដែលបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនធំពិតជាចង់ដឹង។ តោះដើម្បីកុំឲ្យខាតពេល សូមទស្សនាកិច្ចសម្ភាសន៍ ដ៏មានអត្ថន័យ ដូចខាងក្រោមនេះ ទំាងអស់គ្នា ៖

អានបន្ត