ពុកម៉ែបងប្អូន ក៏ដូចជាទស្សនិកជន មិនតិចនាក់ទេ ពិតជាមិនមើល រំលងឡើយ នូវតារាចម្រៀង ដ៏ល្បី ឈ្មោះម្នាក់ នៅក្នុងផលិតកម្ម រស្មីហង្សមាស នោះ គឺ លោក ខេមរៈ សិរីមន្ត។ បទចម្រៀងជាច្រើន របស់តារាប្រុសរូបនេះ នៅតែបំពេរអារម្មណ៍ អ្នកស្តាប់ឲ្យលង់លក់ដដែល មកទល់ពេលនេះ ជាពិសេស បទមនោសញ្ចេតនាតែម្តង កាន់តែស្តាប់ កាន់តែពីរោះ មិនជិនណាយ។ សិរីមន្ត កំពុងសាងក្តីសុខ និងសុភមង្គល ក្នុងគ្រួសារតូចមួយរបស់ខ្លួន ដោយលោក និងភរិយា មានកូន សរុបទំាងអស់ ដល់ទៅ ៣នាក់ឯណោះ ដោយកូនប្រុសច្បង មានឈ្មោះ ខេមរៈ មន្តស្នេហ៍ កូនស្រីទី២ មានឈ្មោះ ខេមរៈ ស្រ្តី និងកូនស្រីពៅ មានឈ្មោះ ថុន ខេមរៈ មន្តរាជិនី ។ ចំណែកកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ចំថ្ងៃឆ្លងឆ្នាំ ចូល 2022 គេឃើញ លោក ខេមរៈ សិរីមន្ត បានបង្ហោះរូបភាពដ៏ផ្អែមល្ហែមជាមួយ ភរិយា ជាទីស្រឡាញ់របស់ខ្លួន រួចឆ្លៀតអមសារយ៉ាងពិសេសបំផុត មិនធ្លាប់ឃើញពីមុនមកថា “ជាង10ឆ្នាំហើយ មិនដែលបាន ឆ្លងឆ្នាំជាមួយភរិយាទេ ព្រោះរវល់រហូត ហើយច្រើនឆ្នាំមកនេះកូវីដទៀត ទើបតែឆ្នាំនេះទេ កូវីដធូរស្រាល បានឆ្លងឆ្នាំជាមួយគាត់ រំភើបណាស់”។ ឃើញរូបភាពនេះ ហ្វេនៗ ជាច្រើនបានសម្តែងអារម្មណ៍ចេញមកថា ៖ Sweet ណាស់ បងប្រុស, កូនទុកនៅណាអាយដល, ស្រឡាញ់…
អានបន្តDay: January 3, 2022
សមអើយសម ! យប់មួយ នារាត្រីឆ្លងឆ្នាំ លោក ជា វិបុល នាំភរិយា រាំចង្វាក់ឡាំបាដា ឡើងអេម អស់ទាស់ហ្មង, ចាប់អារម្មណ៍ត្រង់ចង្កេះពេក គ្រប់គ្នា ទប់ចិត្តលែងជាប់ ក៏ចូល comment ម្នាក់១ម៉ាត់ថា…(មានវីដេអូ)
ទស្សនិកជន ក៏ដូចជាមហាជនទូទៅ ភាគច្រើន ពិតជាស្គាល់ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល ជាក់ជាមិនខាន ដែលជាពិធីការិនី និងពិធីករ ដ៏ល្បីឈ្មោះខ្លាំងដដែល មកទល់ពេលនេះ នៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់ ពុកម៉ែ បងប្អូន ខ្មែរ ទូទៅ។ ទោះបីជា រវល់ក្នុងអាជីព និងមុខជំនួញ ខ្លាំងប៉ុណ្ណាក៏ដោយ ក៏អ្នកទំាងពីរ មិនដែលភ្លេចឡើយ ក្នុងផ្តល់ភាពកក់ក្តៅ ជូនគ្នាទៅវិញទៅមក ជាពិសេស ញឹកញាប់ណាស់ នាំកូនស្រី ដើរលេង តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ ពោរពេញដោយក្តីសុខ លាយស្នាមញញឹម។ ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុននេះ ចំថ្ងៃឆ្លងឆ្នាំ ចូល 2022 គេឃើញ លោក ជា វិបុល បាននាំភរិយា នាំនូវរាំ ចង្វាក់ឡាំបាដា យ៉ាងសប្បាយរីករាយ និងសមបំផុត ព្រោះកម្រឃើញលោក និងភរិយា ឡើងរាំ ជាមួយគ្នា បែបនេះណាស់។ លោកបានភ្ជាប់សារខ្លីមួយថា “យប់មួយនា ថ្ងៃរាត្រីឆ្លងឆ្នាំ ២០២១-២០២២”។ មិនចាំយូរទេ ក្រោយឃើញ លោក និងភរិយា រាំចង្វាក់នេះ គ្រប់គ្នា ក៏បានចូល comment ភ្លាមៗថា ៖ ឡើងជណ្តើររួចអត់បង, Sweet ណាស់បង, ចែស្លៀកអីស្អាតដែរ, ក្តីសុខ ជីវិតមានន័យ, បងបុលរាំអេមណាស់, ខ្លាំងណាស់បងបុល, មែនទែន ហ្មង, ធ្វើអ៊ីចឹង បានទៀតបង, បងបុលអើយ រកចង្កេះមិនឃើញទេបង, សប្បាយណាស់បង,…
អានបន្តចុមយក្ស ពេញកំលោះបាត់ ! ខានឃើញមួយរយៈសោះ ឡុង លីងគ័ង្គ ប្រែរូបរាងសង្ហាដល់ហើយ, ឃើញភ្លាម ហ្វេនៗ ភ្ញាក់ព្រឺត រួចចូល comment ព្រាត ថា…(មានរូបភាពច្រើន)
សូមរំលឹកឡើងវិញបន្តិចផងដែរថា ពុកម៉ែ បងប្អូន ក៏ដូចជា ទស្សនិកជន មិនតិចនាក់ទេ ច្បាស់ជាស្គាល់ ឡុង លីងគ័ង្គ នោះ ដែលជា អតីតបេក្ខជន ធ្លាប់ចូលប្រឡង ក្នុងកម្មវិធី ប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ កំឡុងឆ្នាំ ២០១៧។ បើទោះ លីងគ័ង្គ មិនទទួលបានពានរង្វាន់ ក្នុងកម្មវិធីនេះក៏ដោយ ក៏ប្រជាប្រិយ ប្អូនប្រុសម្នាក់នេះ នៅតែទទួលបាន ការគាំទ្រ ពីសំណាក់មហាជនទូទៅ ដដែល តាមរយៈទឹកដមសំនៀងដ៏ពីរោះ និងលេចមុខតាមកម្មវិធីតូចធំ មិនដែលដាច់ឡើយ។ ក្រៅពីអាជីព ជាតារាចម្រៀង នៅក្នុងផលិតកម្ម រស្មីហង្សមាស គេឃើញ លីងគ័ង្គ ក៏មានមុខជំនួញធំគួរសមមួយ របស់ខ្លួនផងដែរ គឺបានបង្កើតក្រុម តន្ត្រី ឡុង លីងគ័ង្គ-LK Band ដែលមានទីតាំងនៅ ស្រុកសំរោង ខេត្តតាកែវ។ ចំណែក កាលពី ប៉ុន្មានថ្ងៃ មុននេះ នាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ គេឃើញ លីងគ័ង្គ បានបង្ហោះរូបភាព ប៉ុន្មានសន្លឹក ធ្វើឲ្យ ហ្វេនៗ ឡើងភ្ញាក់ព្រឺត ព្រោះមើលទៅ ពិតធំលឿនណាស់ ហើយថែមទំាងសង្ហាខ្លាំងទៀត។ លីងគ័ង្គ បានភ្ជាប់សារខ្លីមួយថា “ពាក្យមាក់ងាយរបស់អ្នក រឹតតែធ្វើអោយក្មេង ស្រុកស្រែម្នាក់នេះ កាន់តែរឹងមាំ មិនដែលចុះចាញ់ឡើយ មកលើកនេះ សុំរាយមន្តស្នេហ៍ យកចិត្តស្រឡាញ់ ពីពុកម៉ែបងប្អូនអោយកាន់តែច្រើនថែមទៀត”។ ឃើញរូបនេះភ្លាម ហ្វេនៗ…
អានបន្តមើលគេសើច គ្រឺតណាស់ ! អីយ៉ា ចូលដល់ឆ្នាំ 2022 ភ្លាម លោកជំទាវ ស៊ន សៀវម៉ី និងស្វាមី នាំ អូន ចេសស៊ី ដាក់ប៉ុន្មានប៉ុស្តិ៍នេះស្រស់ស្រាយណាស់, ចាប់អារម្មណ៍ត្រង់នេះពេក ហ្វេនៗ និយាយត្រង់ៗថា…(មានរូបភាពច្រើន)
សូមរំលឹកឡើងវិញបន្តិចផងដែរថា លោកជំទាវ ស៊ន សៀវម៉ី គឺជាកីឡាការិនី ជម្រើសជាតិរបស់កម្ពុជា ផ្នែកកីឡាតេក្វាន់ដូ។ សៀវម៉ី ត្រូវបានគេប្រសិទ្ធនាម ជាវីរកីឡាការិនី បន្ទាប់ពីលោកជំទាវ កែប្រែប្រវត្តិសាស្ត្រកីឡារបស់កម្ពុជា ដោយដណ្តើមបានមេដាយមាស នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៧ នៅទីក្រុងអ៊ិនឆន ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៤ និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេម ៣សម័យកាលផងដែរ។ មកដល់ ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីនេះ លោកជំទាវ ស៊ន សៀវម៉ី និងលោក កែវ ដេវីត បានសម្រេចចិត្ត សែនព្រេន ហើយ តែមិនបានធ្វើធំដុំទេ គ្រាន់អញ្ជើញភ្ញៀវកិត្តិយសទំាងសងខាង មកចូលរួម ជួយដឹងឮតែប៉ុណ្ណោះ ជាពិសេសមើលទៅ អ្នកទំាងពីរ ពិតជាសប្បាយរីករាយ ខ្លាំងតែម្តង ក្នុងថ្ងៃដ៏ពិសេសរបស់ខ្លួន។ លុះមកដល់ថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២១ លោកជំទាវ ស៊ន សៀវម៉ី បានសម្រាលកូនស្រី ដោយជោគជ័យហើយ ទំាងម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់ ពិសេសមានឈ្មោះពីរោះទៀត ដោយប៉ាម៉ាក់ដាក់ថា កែវ ពេជ្រសិរីមរកត ឈ្មោះហៅក្រៅ ចេសស៊ី- Jessi ហើយភាគច្រើន ថា អូន ចេសស៊ី មានមុខកាត់ទៅរកឪពុករបស់គេតែម្តង។ ចំណែកកាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២២ ចូលដល់ឆ្នាំថ្មីភ្លាម គេឃើញ លោក កែវ ដេវីត បានបង្ហោះរូបភាពស្អាតៗប៉ុន្មានសន្លឹកជាមួយ ភរិយា និងកូនស្រី សំណព្វចិត្ត រួចប្រាប់ថា “ថ្ងៃដំបូងនៃឆ្នាំ…
អានបន្តមិនមើលរំលងទេ ! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមរំលែកទុក្ខ និងចូលបុណ្យ 7 ថ្ងៃ ប្រាក់សុគន្ធ នូវទឹកប្រាក់រហូតដល់ទៅ…, ច្រើនណាស់ (មានរូបភាពច្រើន)
សូមបញ្ជាក់បន្តិចផងដែរ កាលពី ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ ទើបកន្លងផុតទៅ ប៉ុន្មានថ្ងៃនេះ មហាជនទូទៅ ក៏ដូចជា ពុកម៉ែបងប្អូន ដែលប្រើប្រាស់នៅក្នុងបណ្តាញ ហ្វេសប៊ុក មិនតិចនាក់ទេ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ទាល់តែសោះ ពេលទទួលដំណឹងថា លោក នាង ប្រាក់សុគន្ធ ដែលត្រូវជា បងប្រុស កញ្ញា នាង គន្ធា បានលាចាក លោកនេះ បាត់ទៅហើយ ដោយសារ គ្រោះថ្នាក់ចរាចរណ៍។ កញ្ញា នាង គន្ធ បានត្រឹមតែស្រែកយំ នឹកស្តាយស្រណោះ បងប្រុសដ៏ល្អ របស់ខ្លួន ដែលខំប្រឹង តស៊ូជាមួយគ្នា ចាកចេញពីខេត្ត មកប្រឡងចម្រៀង លើកដំបូងនៅ ភ្នំពេញ ក្នុងកម្មវិធី ប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ កំឡុងឆ្នាំ ២០១៦ តែបែរជាបងប្រុស ចាកឆ្ងាយ គ្មានថ្ងៃត្រឡប់បែបនេះ។ មកដល់ ថ្ងៃទី ៣០ និង ៣១ ខែធ្នូ ឆ្នាំ ២០២១ គឺដល់ថ្ងៃបុណ្យគម្រប់ ៧ថ្ងៃ របស់ ប្រាក់សុគន្ធ ហើយ ដោយ ពិធីបុណ្យនេះ ប្រារពធ្វើឡើង នៅគេហដ្ឋាន លោក ឃឹម ថន និងលោកស្រី ចេនរ៉ា ដែលត្រូវជាឪពុកម្តាយនៃសព ស្ថិតនៅក្នុងភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ខាងត្បូង។ ក្នុងនោះ គេឃើញ…
អានបន្ត