មហាជនទូទៅ ក៏ដូចជាពុកម៉ែ បងប្អុន ប្រជាពលរដ្ឋខ្មែរ មិនតិចនាក់ទេ ពិតជាបានជ្រាប រួចមកហើយ កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ ទើបកន្លងផុតទៅ ថ្មីៗនេះ អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya និងលោក ហេង គីមហៀង បានសម្រេចចិត្ត ដឹកដៃគ្នា ចូលរោងការ តាមប្រពៃណីខ្មែរ របស់យើង ជាផ្លូវការ ហើយ បន្ទាប់ពីបានស្កាល់គ្នាមួយរយៈ។ នៅ កម្មវិធី ដ៏អធិកអធម នេះ ត្រូវបានរៀបចំ និងធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ព្រមទំាង មានការចូលរួម ពីសំណាក់ សាច់ញាតិ ទំាងសងខាង មិត្តភក្តិ និងភ្ញៀវកិត្តិយស រួមនិងតារាល្បីៗ ជាច្រើនទៀត ប្រកបដោយ ភាពស្និតស្នាល សប្បាយរីករាយ ហាក់ដូចគ្រួសារ តែមួយ អ៊ីចឹង។ ក្នុងថ្ងៃដ៏ពិសេសនេះ Love Riya បានរៀបចំ តុបតែងខ្លួន ក្នុងឈុតសំលៀកបំពាក់ ប្រពៃណីខ្មែរ បានយ៉ាងស័ក្តិសម និងស្អាតប្លែក ទាក់ភ្នែកណាស់ ពិសេសសមគ្នា ជាមួយកូនកំលោះខ្ពស់សង្ហា ទៀតផង។ ក្រោយរៀបការ គេឃើញ អ្នកទំាងពីរ តែងតែបង្ហាញភាព ផ្អែមល្ហែម ស្និតស្នាល និងនាំកូនស្រីសំណព្វ ទៅលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅពិតជាមានសុភមង្គល និងក្តីសុខខ្លាំងណាស់។ …
អានបន្តDay: January 7, 2022
ខាងស្រីស្អាតណាស់ ! អីយ៉ា លេចមុខ តារាចម្រៀង យក់ ថិតរដ្ឋា និងស្វាមី មកចូលរួមពិធី ភ្ជាប់ពាក្យ តារាចម្រៀង ចេន រួចឆ្លៀតជូនពរ ឡើងអេមទៀត ថា…(មានរូបភាពច្រើន)
ហ្វេនៗ ក៏ដូចជាទស្សនិកជន មិនតិចនាក់ទេ ពិតជាស្គាល់តារាចម្រៀងដ៏ល្បីម្នាក់ ឈ្មោះ Chen – ចេន ជាក់ជាមិនខាន ហើយបទល្បីៗរបស់លោក ភាគច្រើន នៅតែទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ អ្នកគាំទ្ររបស់ខ្លួន។ បទទំាងនោះមានដូចជា ៖ ប្រុសម្នាក់នេះសំខាន់នៅពេលណា, ពងទា, ខ្សឹបៗក៏ឈឺ, ជូនអូនទៅរកគេ, ទទួលយកការពិត, មកក្រោយគេ, អាក្របី, មិនអាចទៅរួច, សម្បថនិស្ស័យ, ពាក្យសង្សារចាស់, គូជីវិត និងនៅមានបទជាច្រើនទៀតសុទ្ធតែពីរោះៗ មិនអាចលើកយកមករៀបរាប់អស់។ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ នាថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២២ លោកបានប្រកាសថ្ងៃភ្ជាប់ពាក្យរបស់ខ្លួនហើយ ដោយបញ្ជាក់ថា “ស្នាមញញឹមពិតប្រាកដ ដែលនាងផ្តល់អោយខ្ញុំ 07/2022 engaged “។ ដូចបានសន្យា ទីបំផុត លោកចូលរោងភ្ជាប់ពាក្យ នាថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២២ នេះហើយ មើលទៅគូដណ្តឹងរបស់ខ្លួនស្រស់ស្អាត និងសមគ្នាខ្លាំងណាស់ ព្រមទំាងមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស ទំាងសងខាង ប្រកបដោយស្នាមញញឹម ស្រស់ស្រាយ គ្រប់ៗគ្នា។ ក្នុងនោះគេឃើញ តារាចម្រៀងដ៏ល្បី អ្នកនាង យក់ ថិតរដ្ឋា និងស្វាមី ក៏បានមកចូលរួមក្នុងពិធីនេះផងដែរ រួចឆ្លៀតជូនពរឡើងអេមថា “ព្រឹកនេះមកកម្មវិធីភ្ជាប់ពាក្យប្អូនទាំងពីរ សូមអោយប្អូនទាំងពីរ សុខសប្បាយ និងថែរក្សាគ្នា ដល់ចាស់កោងខ្នង ណាអូន”។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ នៃពិធីភ្ជាប់ពាក្យ លោក ចេន និងអនាគតភរិយា ទំាងអស់គ្នា ៖
អានបន្តជាតិណាស់ អាយដល ! អីយ៉ាស ស្ងាត់ៗ ខេមរៈ សិរីមន្ត បបួលភរិយា ចុះទិញលៀសហាលតាមផ្លូវ នៅស្រុកពួក ភ្លក់រួច ឆ្លៀតដាក់មួយម៉ាត់យ៉ាងខ្លីថា…(មានវីដេអូ)
ទស្សនិកជន ក៏ដូចជា ពុកម៉ែបងប្អូន ភាគច្រើន ពិតជាស្គាល់រួចមកហើយ នូវតារាចម្រៀង ដ៏ល្បី ឈ្មោះម្នាក់ នៅក្នុងផលិតកម្ម រស្មីហង្សមាស នោះ គឺ លោក ខេមរៈ សិរីមន្ត។ បទចម្រៀងជាច្រើន របស់តារាប្រុសរូបនេះ នៅតែបំពេរអារម្មណ៍ អ្នកស្តាប់ឲ្យលង់លក់ដដែល មកទល់ពេលនេះ ជាពិសេស បទមនោសញ្ចេតនាតែម្តង កាន់តែស្តាប់ កាន់តែពីរោះ មិនជិនណាយ។ សិរីមន្ត កំពុងសាងក្តីសុខ និងសុភមង្គល ក្នុងគ្រួសារតូចមួយរបស់ខ្លួន ដោយលោក និងភរិយា មានកូន សរុបទំាងអស់ ដល់ទៅ ៣នាក់ឯណោះ ដោយកូនប្រុសច្បង មានឈ្មោះ ខេមរៈ មន្តស្នេហ៍ កូនស្រីទី២ មានឈ្មោះ ខេមរៈ ស្រ្តី និងកូនស្រីពៅ មានឈ្មោះ ថុន ខេមរៈ មន្តរាជិនី ។ ហើយថ្មីៗនេះ នាថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២១ គេឃើញលោក ខេមរៈ សិរីមន្ត បានឈប់ឡាន ចុះទិញ លៀសហាលតាមផ្លូវ មើលទៅទំនងគួរឲ្យចង់ញុំាដល់ហើយ។ អត់ទាន់អស់ទេ ស្រាប់តែ នៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២២ លោក បាននាំភរិយា ចុះទិញលៀសហាលម្តង ភ្លក់រួច ឆ្លៀតដាក់មួយម៉ាត់យ៉ាងខ្លីថា “សប្បាយចិត្តណាស់ ដើរប្រូម៉ូតលៀសហាល អោយបងប្អូន មួយរយៈ ឥឡូវត្រូវបានភរិយាតែងតាំងជា «ទូតសុច្ឆន្ទៈ» BA លៀសហាលហើយ”។ មើលវីដេអូនេះចប់ភ្លាម អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកមិនតិចនាក់ទេ…
អានបន្តមើលហើយ រំភើបជំនួស ! ឡុង លីងគ័ង្គ រំភើបចិត្ត ស្ទើររកពាក្យនិយាយមិនចេញ ពេលឃើញ ហ្វេនៗ មកគាំទ្រខ្លួន យ៉ាងច្រើនបែបនេះ, ឃើញមុខ លីងគ័ង្គ ភ្លាម អ៊ុំស្រីម្នាក់ ទំលាយពាក្យនេះចេញមកថា…(មានវីដេអូ)
ទស្សនិកជន ក៏ដូចជា ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ភាគច្រើន ច្បាស់ជាមិនមើលរំលងទេ ឡុង លីងគ័ង្គ នោះ ដែលជា អតីតបេក្ខជន ធ្លាប់ចូលប្រឡង ក្នុងកម្មវិធី ប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ កំឡុងឆ្នាំ ២០១៧។ បើទោះ លីងគ័ង្គ មិនទទួលបានពានរង្វាន់ ក្នុងកម្មវិធីនេះ ក៏ដោយ ក៏ប្រជាប្រិយ ប្អូនប្រុស រូបនេះ នៅតែទទួលបាន ការគាំទ្រ ពីសំណាក់មហាជនទូទៅ ដដែល តាមរយៈទឹកដមសំនៀងដ៏ពីរោះ និងលេចមុខតាមកម្មវិធីតូចធំ មិនដែលដាច់ឡើយ។ ក្រៅពីអាជីព ជាតារាចម្រៀង នៅក្នុងផលិតកម្ម រស្មីហង្សមាស គេឃើញ លីងគ័ង្គ ក៏មានមុខជំនួញធំគួរសមមួយ របស់ខ្លួនផងដែរ គឺបានបង្កើតក្រុម តន្ត្រី ឡុង លីងគ័ង្គ-LK Band ដែលមានទីតាំងនៅ ស្រុកសំរោង ខេត្តតាកែវ។ ចំណែកព្រឹកម៉ិញនេះ នាថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២២ ឡុង លីងគ័ង្គ បានបង្ហោះវីដេអូមួយ ពីសកម្មភាពយប់ម៉ិញ ដែលមានហ្វេនៗយ៉ាងច្រើន របស់ខ្លួន នៅអមក្បែរឡាន ព្រោះតែចង់ឃើញមុខ និងថតរូបជាមួយ ដែល លីងគ័ង្គ ត្រៀមនឹងឡើងឆាកតន្ត្រី ដែលបានរៀបចំធ្វើឡើង នៅមាត់ទន្លេសិប្បនិមិត្ត ទីរួមខេត្តត្បូងឃ្មុំ។ រំភើបចិត្តពេក លីងគ័ង្គ ទំលាយអារម្មណ៍បែបនេះចេញមកថា “សូមអរគុណលោកយាយ លោកតា ពុកម៉ែបងប្អូនដែលគាំទ្រអូនខ្លាំង រំភើបណាស់យប់ម៉ិញ #ស្រឡាញ់អ្នកត្បូងឃ្មុំ”។ មិនទាន់អស់ទេ…
អានបន្តស្តាប់រួច ស្រៀវណាស់ ! មិនទុកយូរទេ មានគេសួររឿង ច្រមុះច្រើនពេក ទីបំផុត យាយសួយ ចេញមុខនិយាយហើយដោយប្រាប់ថា “ឥឡូវហ្នឹងខ្ញុំមានអារម្មណ៍មួយថាវា រាងអូចៗ ពេលដែលខែត្រជាក់ ខ្ញុំមានអារម្មណ៍ថា…” (មានវីដេអូ)
មហាជនមិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន យាយសួយ នោះ ដែលជាអ្នកលក់ផលិតផល តាមអនឡាញ ដ៏ល្បីឈ្មោះម្នាក់ ដែលមានថ្វៃមាត់ដ៏ពូកែ មើលលើកណាក៏មិនអាចទប់សំណើចបានដែរ រហូតដល់មានគេយកទៅ Troll ជាញឹកញាប់ថែមទៀតផង។ ហើយពេលកន្លងទៅ យាយសួយ បានធ្វើឲ្យ គ្រប់គ្នាមានភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញមុខមាត់ថ្មីរបស់យាយសួយ ក្រោយកែសម្ផស្សរួច ត្រង់ច្រមុះ ចំណាយអស់ 6800 $ មើលទៅពិតជាប្លែក និងស្អាតជាងមុនឆ្ងាយណាស់ ដល់ថ្នាក់ ស្វាមី យាយសួយ ក៏ភ្ញាក់ដែរ។ អ្នកលក់អនឡាញ ដ៏ល្បីនេះ បានភ្ជាប់សារ កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះថា “ប្រពន្ធចុងប្ដីមីសួយ ប្ដីថាអាញ់ដូចមានប្រពន្ធមួយទៀត” ហើយពេល Live ក្រោយមកទៀត យាយសួយ បានបន្ថែមថា “ប្ដីថាដូចមានប្រពន្ធមួយទៀត ហេតុអី”។ ដោយសារតែមានគេសួររឿង កែសម្ផស្ស ត្រង់ច្រមុះច្រើនពេក ទីបំផុត ម្សិលម៉ិញនេះ នាថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២២ យាយសួយ ចេញមុខនិយាយហើយ រួចភ្ជាប់សារខ្លីមួយបញ្ជាក់ថា “គេសួររឿងច្រមុះច្រើនម៉េចហើយ ចង់យាយតិច”។ ក្នុង វីដេអូ យាយសួយ ប្រាប់ថា “ឥឡូវហ្នឹងខ្ញុំមានអារម្មណ៍មួយថាវា រាងអូចៗ លក្ខណៈពេលដែលខែត្រជាក់ ខ្ញុំមានអារម្មណ៍ថារាងចុកៗ ហើយពេលដែលយើងយកដៃ ខ្វេះអាចម៍ច្រមុះយើង វាមានអារម្មណ៍មួយថា នៅកន្លែងហ្នឹងគឺ វាដូចមានអារម្មណ៍ថាដូចអត់ទាន់សះ មានអារម្មណ៍មួយថា ដូចឃើញឆ្អឹងអ៊ីចឹងហ្មង វាអត់ទាន់សះចប់ ខ្ញុំធ្វើបានរយៈពេលចូល ៦ ខែជាងហើយ ខ្ញុំធ្វើបានរយៈពេល៣ ខែ ខ្ញុំមានអារម្មណ៍ថា…
អានបន្តមើលសម្រស់ម្ចាស់ខួបផង ឡើងក្មេង ! អីយ៉ា ស្ងាត់ៗ ម្ចាស់ហាងបីយូធីស្ទរ ដាក់មួយឈុតនេះ ឡើងក្មេង និងស្អាតប្លែកដល់ហើយ ក្នុងកម្មវិធីខួបកំណើតខ្លួន ពិសេសវ័យ ត្រឹមតែ…(មានវីដេអូ)
មហាជនទូទៅ ក៏ដូចជា អ្នកប្រើប្រាស់ នៅក្នុង បណ្តាញសង្គម ហ្វេសប៊ុក ភាគច្រើន ច្បាស់ជាស្គាល់ជាក់ជាមិនខាន ម្ចាស់ហាង បីយូធីស្ទរ នោះ ដែលមានឈ្មោះក្នុងហ្វេសប៊ុក Ngoun Xiang ហើយក៏កំពុងទទួលជោគជ័យ យ៉ាងខ្លាំង ក្នុងមុខជំនួញរបស់ខ្លួន ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។ កាលពីពេលកន្លងទៅ នា ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២១ រូបគាត់ បានបង្ហោះរូប ពីរសន្លឹក រួចទំលាយរឿងមួយប្រាប់ថា “2010 ខ្ញុំឈរនៅពីមុខបន្ទប់ជួលតំលៃ30$ 2021ខ្ញុំឈរនៅពីមុខផ្ទះវីឡា តំលៃខ្ទង់លាន $$$ តើរយៈពេល10ឆ្នាំមកនេះ អ្នកទាំងអស់គ្នា ឈរនៅចំនុចណាហើយ? សូម ប្រើពេលវេលាអោយមានតំលៃ និងប្រើអោយអស់លទ្ធភាព ឈប់ប្រើពាក្យ ចាំសិន តិចទៀតសិន រវល់សិន -ល- កាន់តែខ្ពស់ កាន់តែឱន”។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២២ គេឃើញ ម្ចាស់ហាងរូបនេះ បានធ្វើកម្មវិធីខួបកំណើតតូចមួយ សម្រាប់ខ្លួនឯង ក្នុងវ័យ 23 ឆ្នាំ មុនមួយថ្ងៃ ជាលក្ខណៈគ្រួសារ មើលទៅតូចតាចមែន តែសប្បាយខ្លាំងណាស់ ពិសេស ម្នាក់ៗ តែងខ្លួនស្អាតៗ ទាក់ទាញមែនទែន។ រូបគាត់បានភ្ជាប់សារខ្លីមួយថា “សូមអោយឆ្នាំណាៗ ក៏ខ្ញុំមានសេចក្តីសុខបែបនេះ Happy birthday to me 7 1 2022″។ ចំណែកព្រឹកម៉ិញនេះ នាថ្ងៃទី ០៧ ខែមករា ឆ្នាំ…
អានបន្ត