ពុកម៉ែបងប្អូន ភាគច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជាថៅកែហាងពេជ្រ និងជាម្ចាស់ មុខជំនួញជាច្រើនទៀត ដែលកំពុងទទួលបាន ជោគជ័យខ្លាំង គួរឲ្យកត់សំគាល់។ ក្រៅពីមុខជំនួញ លោកស្រី ត្រូវបានគេមើលឃើញថា ជាមនុស្សដែលមានចិត្តសប្បុរសធម៌ម្នាក់ផងដែរ តាមរយៈទង្វើរ ដែលលោកស្រី បានធ្វើកន្លងទៅនេះ ជាញឹកញាប់ ដែលកើតចេញពីចិត្តជ្រះថ្លា។ ទោះរវល់ ក្នុងកិច្ចការមុខជំនួញខ្លាំងយ៉ាងណាក៏ដោយ ក៏ថៅកែហាងពេជ្រនេះ មិនដែលភ្លេចឡើយ ក្នុងការផ្តល់ភាពកក់ក្តៅ ជូនកូនៗ របស់ខ្លួន ដោយនាំដើរលេងលំហែកាយ តាមទីកន្លែងជិតឆ្ងាយ និងបង្កើតកម្មវិធីសប្បាយ ក្នុងផ្ទះរបស់ខ្លួន ជាញឹកញាប់ មិនដែលដាច់ឡើយ។ មួយទៀត នាថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២២ នេះ លោកស្រី ទ្រី ដាណា បានបង្កើតហ្វេសប៊ុកផេកថ្មី សម្រាប់ អូនប៊ី កូនប្រុសពៅរបស់ខ្លួន ពិសេសមានឈ្មោះពីរោះណាស់ ដាក់ថា “អូន ប៊ីឡៅវ B Love – មង្គល”។ ចែដាណា ក៏បានបញ្ជាក់បន្ថែមនៅក្នុងរូបដែលបានផុសក្នុងផេកនេះថា “ផេករបស់អូនប៊ី សូមពុកម៉ែលោកតាលោកយាយជួយឡាចផង បើស្រលាញ់អូន”។ ក្នាញ់អូនប៊ី ពេក ហ្វេនៗ មិនទុកយូរទេ ក៏បានចូល comment ភ្លាមៗថា ៖ មើលរាង អូនប៊ី គ្រឺតណាស់, ស្អាតណាស់ក្មួយប៊ី, ប្រុសតូចសង្ហាណាស់ថ្ងៃនេះ..ចង់ទៅលេងនៅឯណាដែរប្រុសស្អាត, wow អូនប៊ីសង្ហា ម៉្លេះ, មុខកូនបង គួរឲ្យគ្រឺតណាស់, ពាក់អាវហ្នឹងស្អាតខ្លាំណាស់, លង់ស្នេហ៍ប្រុសក្មេងហើយ, ស្រឡាញ់ពេញបេះដូង,…
អានបន្តDay: January 22, 2022
ចុមយក្ស ម្យ៉ាងដែរ ! គ្រប់គ្នា ភ្ញាក់ព្រឺត ក្រោយឃើញ អ្នកដំណើរ ជិះកង់ម៉ូតូ ឆ្លងកាត់ ក្នុងរោងការ, ចាប់អារម្មណ៍ត្រង់នេះពេក ម្នាក់ៗចូល comment ថា…(មានវីដេអូ)
កាលពីព្រឹក ម្សិលម៉ិញនេះ នាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ គេឃើញ ក្នុងបណ្តាញសង្គម Tik Tok មួយឈ្មោះ rong29032002 បានបង្ហោះវីដេអូមួយ ពីសកម្មភាព អ្នកដំណើរ ជិះកង់ម៉ូតូ ឆ្លងកាត់ក្នុងរោងពិធីមង្គលការមួយ តែគេក៏បានទុកមួយចន្លោះ សម្រាប់អ្នកធ្វើដំណើរតាមផ្លូវផងដែរ ដើម្បីឆ្លងកាត់។ វីដេអូមួយនេះ ធ្វើឲ្យ គ្រប់គ្នាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង និងយកទៅផុសបន្តនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថែមទៀតផង។ ដោយចាប់អារម្មណ៍ត្រង់នេះពេក មានអ្នកខ្លះបានចូល comment ភ្លាមៗ ក្នុងវីដេអូនេះថា ៖ សុំសសើរនូវគំនិតឆ្នៃប្រឌិតរបស់អ្នកសង់រោង, ចុមមានអ៊ីចឹងទៀត, ចុះមិនទុកផ្លូវ អោយគេមួយប្រលោះទៅលោកព្រះ សុខចិត្តទុកផ្លូវកណ្ដាលរោង អោយធំជិះម៉ូតូបាន, ខ្ញុំធ្លាប់ជិះអ៊ីចឹងដែរ ព្រោះគេបិទផ្លូវ, អាម៉េចទេ, ដល់ក៌ហើយ, អត់មានផ្លូវវាងទេបង, លទ្ធផលផ្ទះជាប់ផ្លូវ, ជំនួនមកទាំងម៉ូតូ, ការនេះ មានអ្នកដំណើរ ចូលរួមមួយភ្លែតៗដែរ។ នៅមាន comment ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទាំងអស់គ្នា ៖
អានបន្តផ្អើលទំាងព្រឹកហ្មង ! យកឡានមក ឆៀក មើលចុះ មើលឡើង ស្រាប់តែឃើញ ពស់ថ្លាន់ដ៏ធំមួយក្បាល កំពុង…(មានវីដេអូ)
កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ គេឃើញ ម្វាស់ហ្វេសប៊ុកមួយ ឈ្មោះ Phun Sereysoaphorn បានបង្ហោះវីដអូ ដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសកម្មភាប សត្វពស់ដ៏ធំមួយក្បាល ដែលវាបានចូលសំងំ ក្នុងនៅម៉ាស៊ីនរថយន្ត។ ម្វាស់ហ្វេសប៊ុកនេះ បានភ្ជាប់សារខ្លីមួយថា “យកឡានមកឆៀក ចាំបាច់យកពស់ថ្លាន់ មកឆៀកធ្វើអីពូ…”។ ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងស៊ែរវីដេអូនេះ ដល់ទៅរាប់រយឯណោះ។ ក្នុងនោះ ក៏មានអ្នកខ្លះបានចូល comment ភ្លាមៗថា ចុមធំទៀត, អាហ្នឹង បានឆៀកឆាប់ជាប់, វាខ្ចិលដើរ ចង់ជិះឡានម្ដងបង, មានលាភធំហើយបង, ដល់ឆ្នាំត្រូវធ្វើឆៀកហើយ មកដល់គេអត់ឆៀកអោយទៀត។ មានម្នាក់ទៀត បានសួរថា “ពស់ថ្លាន់ចូលឡានណាគេអូន?” ភ្លាមៗនោះ ម្ចាស់ហ្វេសប៊ុកខាងលើបានឆ្លើយថា “ឡានគេមកឆៀក នៅក្រសួងព្រឹកម៉ិញ”។ តោះដើម្បី កុំឲ្យខាតពេលយូរ សូមមើល វីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តក្នាញ់ណាស់ ! កើតទើបបានជាង 5 ខែ សោះ ភីងភីង កូនស្រី ឧកញ៉ា អ៊ាន សៀវម៉ី ប្រែប្លែកច្រើនដល់ហើយ, ឃើញមុខ កូនបែបនេះ លោកជំទាវ ទំលាយពាក្យនេះ ចេញមកថា “ពេលអត់កំលាំង…” (មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា នាយប់ ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២១ តើបកន្លងផុតទៅថ្មីៗនេះ លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី បានសម្រាលកូនស្រី របស់ខ្លួនដោយជោគជ័យហើយ មានមុខមាត់គួរឲ្យស្រឡាញ់ណាស់ ពិសេសមានឈ្មោះពីរោះទៀត គឺ ស៊ូអឺ (Eam Sueir) ហៅអូនភីង។ ពេលនោះ ព្រោះតែក្តីរំភើបពេក លោកជំទាវ ទំលាយអារម្មណ៍ក្នុងចិត្តចេញមុខថា “នាងខ្ញុំ និងក្រុមគ្រួសារ សូមថ្លែងអំណរគុណ យ៉ាងជ្រៀលជ្រៅ ដល់មន្ទីរពេទ្យអឃីត (Orchid) ពិសេស អ្នកគ្រូ វេជ្ជបណ្ឌិត ឯក ម៉េងលី និង សហការី ទាំងអស់ ដែលបានយកចិត្តទុកដាក់ ប្រកបដោយវិជ្ជាជីវៈ សីលធម៌ខ្ពស់ ក្នុងការសម្រាលកូនស្រី ស៊ូអឺ និង សូមអរគុណដល់ លោតាលោកយាយ អ៊ុំ ពូមីង បងប្អូន ទាំងអស់ដែលបានជូនពរដល់នាងខ្ញុំ និងកូនស្រីនាងខ្ញុំ ។ ចំណែកកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ លោកជំទាវ បានបង្ហោះរូបភាព និងវីដេអូរបស់ ភីងភីង កូនស្រីពៅរបស់ខ្លួន មើលទៅគួរគ្រឺតខ្លាំងណាស់ ចេះសើចញញឹម ស្រស់មែនទែន។ ពេលឃើញបែបនេះ សូម្បីតែ ម៉ាក់ៗ ក៏ទប់ចិត្តមិនជាប់ដែរ ដល់ថ្នាក់ ទំលាយពាក្យទំាងនេះចេញមកថា “ពេលអត់កំលាំងបានឃើញមុខកូនពៅ ភីងភីង គឺ ថា មានកំលាំងភ្លាមហ្មង”។ មិនទាន់អស់ទេ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន ក៏លាន់មាត់បែបនេះដែរថា “ស្អាតណាស់ជំទាវបង, ក្នាញ់ណាស់…
អានបន្តត្រេកអរជំនួស ! អីយ៉ា ស្ងាត់ៗ អតីតតារាសម្តែង ស៊ុក សុភា ត្រូវជាមួយភរិយាវិញបាត់ ថែមទំាង call វីដេអូទៅទៀត រួចឆ្លៀតប្រាប់ ថា “ប្រពន្ធខ្ញុំពេលប្ដីខលនិយាយម្ដងៗ…” (មានរូបភាពច្រើន)
ទស្សនិកជនទូទៅ ពិតជាមិនទាន់ភ្លេចទេមើលទៅ នូវ អតីតតារាសម្តែងប្រុសដ៏សង្ហា និងល្បីម្នាក់ឈ្មោះ ស៊ុក សុភា នោះ ហើយលោក ក៏ធ្លាប់បានសម្តែងជាតួឯកប្រុស ក្នុងរឿង «ទុំទាវ» ផងដែរ ដោយរឿងនេះផ្ទុះការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស ទោះមើលប៉ុន្មានដងក៏ដោយ ក៏នៅតែល្អមើល។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលលោកបានសម្រេចចិត្តបោះបង់ជីវិត ជាអ្នកសិល្បៈ ហើយបានរៀបការ និងសាងគ្រួសារជាមួយភរិយាជាទីស្រលាញ់ ទៅរស់នៅឯ ប្រទេសអូស្ត្រាលី យ៉ាងមានសុភមង្គល។ លុះមកដល់ ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១ ភរិយា របស់លោក បានប្រកាសដំណឹងដ៏សែនភ្ញាក់ផ្អើលមួយថា “សុំជូនដំណឹងដល់បងប្អូនទាំងអស់គ្នា អោយបានដឹងថា៖ ខ្ញុំនិង ស៊ុក សុភា លែងលះគ្នាហើយ ដូច្នេះចាប់ពីថ្ងៃនេះទៅ គាត់ធ្វើអ្វីជាសិទ្ធរបស់គាត់ រីឯខ្ញុំក៏ជាសិទ្ធរបស់ខ្ញុំ។ មូលហេតុ សុំមិនបកស្រាយ មានតែពាក្យថា ឆ្អែត!”។ ស្រាប់តែ មុននេះបន្តិច នាថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២២ ហ្វេនៗ ភ្ញាក់ព្រឺត ក្រោយឃើញ អ្នកទំាងពីរ ត្រូវគ្នាវិញហើយ ធ្វើឲ្យម្នាក់ៗ សម្តែងក្តីរំភើបយ៉ាងខ្លាំង។ ក្នុងនោះ លោក ស៊ុក សុភា បានបង្ហោះរូបភាព ប៉ុន្មានសន្លឹក ពីការសកម្មភាព call វីដេអូ ជាមួយ ភរិយា រួច បញ្ជាក់ថា “ខលវីដេអូ ជាមួយប្រពន្ធខ្លះ កុំអោយភ្លេចមុខ ប្រពន្ធខ្ញុំ ពេលប្ដីខលនិយាយម្ដងៗ បិទមាត់មិនជិតទេ”។ ក្រោយឃើញបែបនេះ អ្នកគាំទ្រជាច្រើនមិនចាំយូរទេ…
អានបន្តនិយាយត្រង់ កូនហ្នឹងស្អាតមែន ! អីយ៉ា ស្ងាត់ៗ គូស្នេហ៍ ចឺម ដាក់មួយឈុតបែបចិន ឡើងស្អាតប្លែក អស់ទាស់ហ្មង ដល់ថ្នាក់ ហ្វេនខ្លះ ថាមុខដូច…(មានវីដេអូ)
កាលពីពេលថ្មីៗនេះ មហាជនជាច្រើន ក៏ដូចជា ហ្វេនៗ មិនតិចនាក់ទេ ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល យ៉ាងខ្លាំង ក្រោយឃើញ នាយ ចឺម កំពុងសាងស្នេហា សារជាថ្មីជាមួយតារាស្រី ដ៏ស្រស់ស្អាតម្នាក់ មើលទៅអ្នកទំាងពីរពិតជាសមគ្នាខ្លាំងណាស់។ ក្រោយៗមក អ្នកនាង សេង សុខឃីម ជាមេម៉ាយកូនមួយ និងនាយ ចឺម តែងងតែបង្ហោះរូបភាព និងសារផ្អែមល្ហែមញឹកញាប់ណាស់ ហើយ នាយ ចឺម ក៏ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា “មានមនុស្សស្រីជាច្រើនដែលចូលក្នុងជីវិតបង ដែលឃើញតែផលប្រយោជន៍ តែអូនគឺខុសគ្នា មិនអាចប្រៀបធៀបគ្នាបាន អូនជាមនុស្សស្រីតែម្នាក់ដែលធ្វើឲ្យបងព្រមឈប់ត្រឹមអូន អូនជាមនុស្សស្រីដែលនៅពីក្រោយបងគ្រប់ពេល សុំអូនកុំខ្វល់ពីសំដីអ្នកដទៃ សុំត្រឹមអូនជឿជាក់បង អូនជាគ្រប់យ៉ាងរបស់បង ធ្វើគ្រប់យ៉ាងគឺដើម្បីអូន រឿងអ្វីក៏ដោយមុននិងក្រោយគេគងតែដឹងការពិត…”។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ អ្នកនាង សុខឃីម បានតុបតែងខ្លួនបែបនចិនបុរាណ មើលទៅស្រស់ស្អាតប្លែក និងទាក់ទាញ់ខ្លាំងណាស់ ព្រមភ្ជាប់សារខ្លីមួយថា “បើសិនពេលនេះ អូនទេវតា អូននឹងប្រើសិល្ប៍ ឲ្យបងស្រលាញ់អូន ម្នាក់គត់”។ ឃើញរូបភាពប៉ុន្មានសន្លឹកនេះ ធ្វើឲ្យ គ្រប់គ្នាមានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតចូល comment ថា ៖ ប្លែកទៀតហើយ, ស្អាតណាស់មិនចាញ់តារាចិនទេ, ដូចណាស់, ស្អាតម្ល៉េះអូន, មិនបាច់ចាំប្រើ សិល្ប៍ ក៏នាយចឺម ស្រលាញ់តែម្នាក់គត់, មុខដូច សៀវ ឡុងនី ណាស់ មីងរបស់យ៉ាងគួ រឿងភាគចិន, លង់ស្នេហ៍បង តាំងពីយូរហើយ, ល្អអីល្អយ៉ាងនេះ, ខ្ញុំមើលមួយភ្លែតស្មានតែ សៀវ ឡុងនី,…
អានបន្ត