មហាជនទូទៅ ពិសេស ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ មិនតិចនាក់ទេ ពិតជាស្គាល់ នាយ ក្រូច ជាក់ជាមិនខាន ដែល មានឈ្មោះពិត សេន សុប៊ុន ដែលជាតារាកំប្លែង ដ៏ល្បីមួយរូប មានស្រុកកំណើត នៅភូមិត្រាចកុះ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយបច្ចុប្បន្នក៏កំពុង នៅក្រុមជាមួយនាយ ពាក់មី ផងដែរ ហើយរាល់ការសម្តែងរបស់ នាយក្រូច ឲ្យតែបានមើលម្តងៗ ធានាថាសើចចុកពោះ។ នាយក្រូច ធ្លាប់ទំលាយប្រវត្តិដ៏កំសត់ខ្លះៗរបស់ខ្លួន ក្នុងកម្មវិធីដ៏ល្បីមួយ 3FUN កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ ស្តាប់ហើយពិតជាអាណិតខ្លោចចិត្ត ដោយធ្លាប់ ដើររើសអេតចាយ ធ្វើការងារក្នុងរោងចក្រ គ្មានលុយហូបបាយ ថែមទំាងគ្មានកន្លែងស្នាក់ទៀតផង។ កាន់តែខ្លោចចិត្តបំផុតនោះ មានពេលមួយ នាយ ក្រូច ត្រូវបានគេវាយ ឡើងទ្រោម ទៀតផង ខណៈពេលចេញពីធ្វើការរោងចក្រនៅពេលយប់ជ្រៅ។ ព្រោះតែទទួលបានការគាំទ្រខ្លាំងបែបនេះហើយ ទើបធ្វើឲ្យ នាយក្រូច មានលទ្ធភាព កំពុងសាងសង់ផ្ទះដ៏ធំមួយបាត់ នៅឯស្រុកកំណើត ក្នុងខេត្តកំពង់ស្ពឺ មើលទៅពិតជាមានម៉ូតស្អាតទាក់ភ្នែកណាស់ ហើយក៏ត្រៀមនឹង ធ្វើពិធីឡើងគេហដ្ឋានថ្មីនេះថែមទៀតផង។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២ ហ្វេនៗ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ នាយក្រូច បានប្រកាសក្តែងៗថា ខ្លួនបានចាកចេញពី CTN ហើយ បន្ទាប់ពីធ្លាប់នៅទ្រនំមួយនេះ ទំាងពីឆ្នាំ ២០១០ មកម្ល៉េះ គិតទៅជាង ១២ ឆ្នាំទៅហើយ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។…
អានបន្តMonth: June 2022
អារម្មណ៍ជាឪពុក ! មើលវីដេអូ អូនប៊ី បង្ហាញរបស់នេះរួច ធ្វើឲ្យ ពូម៉ៅ ទប់ចិត្តអត់ជាប់ទេ ក៏ទំលាយពាក្យនេះចេញមក ពីចម្ងាយថា…(មានវីដេអូ)
មហាជនមិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ហ៊ីង សុបញ្ញារិទ្ធ ហៅពូម៉ៅ នោះ ដែលត្រូវជាអតីតស្វាមី លោកស្រី ទ្រី ដាណា។ បច្ចុប្បន្ន គេឃើញ ពូម៉ៅ ហាក់មានទឹកមុខ ប្រែស្រស់ថ្លាវិញហើយ ព្រមទំាងប្រើជីវិត យ៉ាងសាមញ្ញបំផុត របស់ខ្លួន និងបង្ហាញមុខ ក្នុងកម្មវិធីផ្សេងៗ មិនដែលដាច់ឡើយ ។ ញឹកញាប់ណាស់ ឲ្យតែពេលនឹក អូនប៊ី កូនប្រុស របស់ខ្លួនម្តងណា ពូម៉ៅ តែងតែបង្ហោះរូបភាពនោះឡើងវិញ ចូលក្នុងបណ្តាញសង្គម tik tok របស់ខ្លួន រួចពោលពាក្យជាច្រើន ទំាងអារម្មណ៍រំជួលបេះដូង។ ចំណែកកាលពី ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ ក្រោយឃើញ អូនប៊ី បានទទួលសញ្ញាប័ត្រ 2 សន្លឹក ធ្វើឲ្យ ពូម៉ៅ នៅមិនសុខទេ ក៏បានចូល comment ក្នុងវីដេអូ ដែលគេបានស៊ែរ ពីសកម្មភាព កូនប្រុស របស់ខ្លួនថា “គ្មានអីសប្បាយជាងឃើញកូនចេះឆ្លាត សុខភាពល្អទេ អរគុណប្អូន”។ អត់ទាន់អស់ទេ អ្នកខ្លះទៀត ពេលមើល វីដេអូនេះរួច ក៏និយាយដែរថា ៖ អូនប៊ី រៀនបានសញ្ញាប័ត្រ ពិតជាសិស្សដ៏ពូកែមែន, អូនតូចឆ្កាត, ពូកែណាស់ក្មួយប៊ី, រៀនឲ្យពូកែ ដើម្បីអនាគតខ្លួន, កាត់តាម ប៉ាៗ, ខ្ញុំឃើញអ៊ីចឹង រំភើបជំនួស នៅតូចសោះ ចេះនោះចេះ, ឆ្លាតតាមពូម៉ៅ, ស្រលាញ់ពេញបេះដួងហ្មងក្មួយ។ តោះដើម្បីកុំឲ្យចាំយូរ សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា…
អានបន្តលើកដំបូងហើយ ឃើញ កញ្ញា តន់ ចន្ទសីម៉ា ច្រៀងយីកេ រួមគ្នា ជាមួយ ម៉ាក់ៗ បែបនេះ, ស្តាប់ចប់ ហ្វេនៗ ចូល comment ទំាងភ្ញាក់ថា…(មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កញ្ញា តន់ ចន្ទសីម៉ា គឺជាអតីតបេក្ខជន ធ្លាប់បានចូលប្រឡង ក្នុងកម្មវិធីលំដាប់ពិភពលោក គឺ The Voice Cambodia រដូវកាលទី 2 កាលពីឆ្នាំ ២០១៦។ កាលនោះ សីម៉ា មានអាយុត្រឹមតែ ១៧ឆ្នាំប៉ុណ្ណោះ មកពីខេត្តតាកែវ ព្រមទាំងបានលើកយកបទ “កុំបាច់ដេញអូនឲ្យស្រឡាញ់គេ” មកធ្វើការប្រកួត។ បើទោះ សីម៉ា មិនបានទទួលពាន រង្វាន់ក្នុងកម្មវិធីក៏ដោយ ក៏អ្នកមកពីខេត្តតាកែវ រូបស្រស់ម្នាក់នេះ នៅតែទទួលបាន ការគាំទ្រខ្លាំង ពីសំណាក់មហាជន របស់ខ្លួនដដែល រហូតមានវាសនា បានក្លាយ ជាអ្នកចម្រៀងអាជីពដ៏ល្បី ក្នុងផលិតកម្ម Galaxy Navatra ថែមទៀតផង ព្រមទំាងទទួលបានការគាំទ្រ រឹតតែខ្លាំង សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់ ត្រឹមរយៈពេលខ្លះប៉ុណ្ណោះ។ ចំណែក កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២ ខណៈពេលម្តាយកំពុងតែមកលេងខ្លួន នៅភ្នំពេញ ស្រាប់តែ សីម៉ា បានអញ្ជើញម្តាយមកច្រៀងយីកេ រួមគ្នា ស្តាប់ហើយ គ្រប់គ្នានឹងភ្ញាក់តែម្តង។ ឆ្លៀតក្នុងឱកាសនោះ កញ្ញា តន់ ចន្ទសីម៉ា បានភ្ជាប់សារខ្លីមួយថា “កម្របានច្រៀង ជាមួយIdol ក្នុងបេះដូងណាស់ ថ្ងៃនេះ មានកិត្តិយស បានច្រៀងជាមួយអ្នកម៉ែ ផ្ញើជូនបងប្អូនមុនចូលគេង”។ ស្តាប់រួច ហ្វេនៗ លាន់មាត់ថា ៖ Wowម៉ាក់បង ច្រៀងឡើងពីរោះ, Cute ហើយច្រៀងពីរោះទៀត, មើលម្ដាយគេផង, គួរអោយស្រលាញ់បង, ម៉ាក់ឡើងក្មេងបង, ម៉ាកក្មេក, ម៉ាក់និយាយក៏ពីរោះដែរ។ …
អានបន្តWow ភ្ញាក់ព្រឺត ! ផ្ទុះការសង្ស័យ យ៉ាងខ្លាំងក្រោយឃើញ ចែដាណា ទំលាយរូបរាង ដ៏សង្ហារ បុរសម្នាក់ រូចប្រាប់ យ៉ាងខ្លីថា…(មានវីដេអូ)
លោកស្រី ទ្រី ដាណា គឺជាម្ចាស់មុខជំនួញ ជាច្រើន ដែលកំពុងជោគជ័យខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ដែលពុកម៉ែ បងប្អូន ភាគច្រើន ពិតជាស្គាល់ និងគោរពស្រឡាញ់ខ្លាំង ចំពោះទង្វើរ សប្បុរសធម៌ របស់លោកស្រី ដែលតែងតែជួយកិច្ចការសង្គមមិនដែលដាច់ឡើង ពិសេសអ្នកត្រូវការចាំបាច់ និងតស៊ូពិតប្រាកដ។ បច្ចុប្បន្ន លោកស្រី កំពុងសាងក្តីសុខ ជាមួយកូនៗ ទំាង៣ ព្រមទំាងឆ្លៀតពេលវេលា មិនដែលដាច់ឡើយ ក្នុងការផ្តល់ភាពកក់ក្តៅជូនពួកគាត់។ មិនត្រឹមតែប៉ុណ្ណោះ ចែដាណា មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេលវេលា ស្រាប់ខ្លួនឯង ទៅដើរលេង លំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅពិតជាមានក្តីសុខខ្លាំងណាស់។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ចែដាណា បានបង្ហាញឈុតខ្លីនៃវីដេអូមួយ ពីសកម្មភាព ឈរថតជាមួយ បុរសម្នាក់ មានរូបរាង ពិតជាសង្ហារខ្លាំងណាស់ អមដោយចម្រៀងមួយបទទៀតក្រោមចំណងជើងថា “គេជាចំណែក” ដោយបទនេះដែរ ជាការនិពន្ធយ៉ាងពិសេស ដោយ តារាចម្រៀងដ៏ល្បី ពេជ្រ សោភា ថែមទៀតផង។ ឆ្លៀតក្នុងឱកាសនោះ ចែដាណា អត់មាននិយាយអ្វីច្រើនទេ ហើយក៏មិនទាន់បង្ហាញមុខបុរសរូបនេះដែរ គ្រាន់តែភ្ជាប់សារខ្លីមួយថា “ជិតបានឃើញហើយ”។ មើលវីដេអូនេះរួច ហ្វេនៗ នាំគ្នាចូល comment ព្រាតថា ៖ ជយោ ! ចែដាណា មានស្នេហាមែនហើយ love you my sister, សូមអបអរសាទរ បងស្រី, ខ្ពស់សង្ហារ សមនិងចែណាស់, សមគ្នាណាស់ចែ, នរណា…
អានបន្តមុខស្រដៀងគ្នា ! អីយ៉ាស នៅសុខៗ ចែដាណា រួចសួរហ្វេន ត្រង់ៗថា “រវាង បងពេជ្រ សោភា និងចែដាណា ចង់អោយអ្នកណា រៀបការមុនណប់ៗ” មានអី គ្រប់គ្នាចូល comment ព្រាតថា… (មានរូបភាពច្រើន)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ គ្រប់គ្នា ភ្ញាក់ព្រឺត ក្រោយឃើញ តារាចម្រៀង ដ៏ល្បីម្នាក់ទៀត គឺ ពេជ្រ សោភា បានចុះកុងត្រា ការងារថ្មី ជាមួយ ចែដាណា ទៀតបាត់ ក្នុងរយៈពេល១ឆ្នាំ ដោយទទួលបាន នូវទឹកប្រាក់ រហូតដល់ទៅ ៣០ម៉ឺន ដុល្លារ ឯណោះ ។ ចែដាណា បានភ្ជាប់សារខ្លីមួយបន្ថែមថា “ស្វាគមន៍បង ពេជ្រ សោភា ចូលមកគ្រួសារ NNP ៣០ម៉ឺនដុល្លារ សម្រាប់ជំហ៊ានដំបូង ហើយនិងមានបន្តបន្ទាប់ទៀត”។ ក្រោយៗមក គេឃើញទំនាក់ទំនង ការងាររបស់ លោកស្រី ទ្រី ដាណា និង ពេជ្រ សោភា កាន់តែល្អទៅៗ។ ហើយថ្មីៗនេះទៀត នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ ចែដាណា បានយកកាដូដ៏ធំមួយ surprise ពេជ្រ សោភា ថែមទៀតផង បើកមើលស្រាប់តែឃើញ គ្រឿងពេជ្រ ដ៏ស្រស់ស្អាត។ មិនទាន់អស់ទេ នៅមុននេះបន្តិច នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២ នៅសុខៗ ចែដាណា ក៏បានទំលាយរូបភាពមួយសន្លឹក ដែលថតជាមួយ ពេជ្រ សោភា រួចសួរហ្វេន ត្រង់ៗថា “រវាង បងពេជ្រ សោភា និងចែដាណា ចង់អោយអ្នកណា រៀបការមុនណប់ៗ”។ អត់ទុកយូរទេ គ្រប់គ្នា…
អានបន្តអាយដល មកហើយ ! អូហូយ វលក្ខណ៍ – សុភ័ក្ត – ស្រីណុច – នីតា ដាក់មួយបទនេះ “ស្អប់បង” អស់ទាស់ហ្មង, ពេញចិត្ត នីតា និងវលក្ខណ៍ ត្រង់នេះពេក ដល់ថ្នាក់ ណុប បាយ៉ារិទ្ធ និយាយចំៗ ថា…(មានវីដេអូ)
សូមបញ្ជាក់បន្តិចផងដែរថា កាលពីយប់ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ កម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ ពិភពលោក Cambodian Idol រដូវកាលទី 4 បានឈានដល់ វគ្គ Theater Round ជុំទី1 ហើយ។ ឆ្លៀតក្នុងពេលវេលាដ៏រំជួលបេះដូងនេះ មានបេក្ខជនជាច្រើន សុទ្ធតែមានសមត្ថភពមិនធម្មតាឡើយ ជាមួយស្តាយ៍ និងការបញ្ចេញសំឡេង អេមៗខ្លាំងណាស់ ដែលបង្ហាញខ្លួន នៅលើវាលស្មៅ ពណ៌បៃតង ដ៏ធំអស្ចារ្យ ប្លែកភ្នែក ក្នុងទីលានវាយកូនហ្គោល Vattanac Golf Resort ។ ក្នុងនោះ មាន បេក្ខជន មួយក្រុម ឈ្មោះ វលក្ខណ៍ – សុភ័ក្ត – ស្រីណុច – នីតា បានលើកយក ចម្រៀងមួយបទ ក្រោមចំណងជើងថា “ស្អប់បង” មកធ្វើការប្រកួត ពិតជាធ្វើបានល្អខ្លាំងណាស់ ទំាងការច្រៀង និងដាក់អារម្មណ៍មនោសញ្ចេតនា ដល់ថ្នាក់ ធ្វើឲ្យ លោក ណុប បាយ៉ារិទ្ធ សរសើរចំៗថា “សម្រាប់ប្អូនទំាង 4 នាក់ គឺមានចំនុចពិសេសរៀងៗខ្លួន តែបងគិតថា សម្រាប់ ស្រីណុច និង សុភ័ក្ត គ្រាន់តែយើងស្ទើរមនោសញ្ចេតនាតិចទេ ដោយសារយើងទើប 18 ឆ្នាំ ដូចគ្នា ហើយយើងអត់ទាន់ឆ្លងកាត់ អាជីព ជាអ្នកធ្លាប់ច្រៀងពីមុនមក ខុសពី ប្អូនស្រី នីតា ហើយនិង វលក្ខណ៍ ដែលពួកគាត់ធ្លាប់…
អានបន្តអេមហួស ! ផាន់ណា – គីមសុង – សំរិទ្ធ – លីហូវ ដាក់មួយបទនេះ “ឲ្យបងសុំស្រឡាញ់ផង” ពីរោះប្លែក, ស្តាប់ចប់ ធ្វើឲ្យ ឱក សុគន្ធកញ្ញា ភ្ញាក់ព្រឺត រឿងមួយ រួចក៏ប្រាប់ថា…(មានវីដេអូ)
សូមបញ្ជាក់ឡើងវិញបន្តិចផងដែរថា កម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ ពិភពលោក Cambodian Idol រដូវកាលទី 4 បានឈានដល់ វគ្គ Theater Round ជុំទី1 ហើយ កាលពីយប់ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ក្នុងនោះ គេឃើញ បេក្ខជន សុទ្ធតែមានសមត្ថភព អស្ចារ្យខ្លាំងណាស់ ដែលបង្ហាញខ្លួន នៅលើវាលស្មៅ ពណ៌បៃតង ដ៏ធំអស្ចារ្យ ប្លែកភ្នែក ក្នុងទីលានវាយកូនហ្គោល Vattanac Golf Resort ។ ក្នុងនោះ គ្រប់គ្នាក៏បានចាប់អារម្មណ៍ខ្លាំងផងដែរ ទៅលើបេក្ខជន ផាន់ណា – គីមសុង – សំរិទ្ធ – លីហូវ ដែលបានលើកយកបទ “ឲ្យបងសុំស្រឡាញ់ផង” មកធ្វើការប្រកួត ដោយបានបញ្ចេញតាមស្ទីលសំឡេង ពីរោះមួយបែបម្នាក់ ស្តាប់ទៅពិតជាពីរោះរណ្តំ មែនទែន សឹងតែមិនគួរឲ្យជឿ ថាពួកគេទំាង 4 នាក់ សហការណ៍គ្នាបានល្អបែបនេះសោះ។ ស្តាប់ចប់ភ្លាម ដល់ថ្នាក់ ធ្វើឲ្យ អ្នកនាង ឱក សុគន្ធកញ្ញា ភ្ញាក់ព្រឺត រឿងមួយ រួចក៏ប្រាប់ថា “ចម្រៀងមួយបទដែលមានចំណងជើងថា “ឲ្យបងសុំស្រឡាញ់ផង” សំនៀងដើមរបស់ លោកគ្រូ ហួរ ឡាវី ប៉ុន្តែយកសំឡេងរបស់បង ព្រាប សុវត្ថិ មកបកស្រាយ ប្លែកម្យ៉ាង 3 នាក់សំឡេង ស្រដៀងបង សុវត្ថិ ប៉ុន្តែបាន សំរិទ្ធ សំឡេង ចេញ របៀបលោក…
អានបន្តញាក់បស់គេយាយ ! ចុមយក្ស ខានឃើញមួយរយៈសោះ ទេព បូព្រឹក្ស តែងខ្លួនមួយឈុតនេះ ប្លែកសាហាវហ្មង មើលសឹងមិនស្គាល់ ដល់ថ្នាក់ ហ្វេនៗ ចូល comment ទំាងភ្ញាក់ថា…(មានរូបភាពច្រើន)
ហ្វេនៗ ក៏ដូចជា មហាជន ទំាងក្នុង និងក្រៅប្រទេស មិនតិចនាក់ទេ ច្បាស់ជាស្គាល់ តារាចម្រៀង វ័យក្មេង ស្រស់ស្អាត ស្តាយ៍ប្លែកៗ ដ៏ល្បីឈ្មោះម្នាក់ គឺ កញ្ញា ទេព បូព្រឹក្ស។ តារារូបនេះ នៅតែទទួលបានការគាំទ្រ យ៉ាងខ្លាំង មកទល់ពេលនេះ ហើយបទចម្រៀង បូព្រឹក្ស ឲ្យតែចេញម្តងៗ គឺផ្ទុះការគាំទ្រយ៉ាងខ្លាំង ជាមួយស្តាយ៍ប្លែកៗ មិនដែលឃើញពីមុនមក។ ហើយថ្មីៗនេះ ព្រោះតែចង់បានសម្រស់ ស្រស់ស្អាតជាងមុន ទេព បូព្រឹក្ស សម្រេចវះកាត់ត្រង់ខ្ទង់ច្រមុះជាលើកទី 2 របស់ខ្លួនដោយជោគជ័យហើយ នៅ clinic មួយកន្លែង ក្នុងទីក្រុងភ្នំពេញ ដោយប្រែមុខមាត់ ស្អាតប្លែក មើលសឹងតែមិនស្គាល់។ ក្រោយខានឃើញតែមួយរយៈសោះ ស្រាប់តែមុននេះបន្តិច នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២ ទេព បូព្រឹក្ស បានធ្វើការតុបតែខ្លួន មួយបែបទៀតហើយ មើលទៅពិតជាប្លែក ញាក់សាច់តែម្តង មើលសឹងមិនស្គាល់ រួចប្រាប់យ៉ាងខ្លីថា “រស់នៅ បំពេញក្តីស្រម៉ៃខ្លួនឯង ពេញចិត្ត អ្វីដែលខ្លួនឯងមាន កុំបោះបង់ ភាពដែលជាខ្លួនឯង ដើម្បីផ្គាប់ចិត្តអ្នកដទៃ”។ ទប់ចិត្តលែងជាប់ ហ្វេនៗ មិនចាំយូរទេ ក៏បានចូល comment ព្រាតថា ៖ Wow ឡូយកប់ អាយដល….ពូកែណាស់, ប្លែកសាហាវហ្មង, បេះដូងរបស់ខ្ញុំ, ប្លែកជានិច្ចអាយដល, ចូលចិត្តការធ្វើខ្លួន ប្លែកភ្នែកជានិច្ច, Wow Queen មកទៀតហើយ, ប៉ិនម៉្លេះអ៊ុំ ថ្មីជានិច្ច, ចែព្រឹក្ស Cute រហូត,…
អានបន្តគ្រាន់តែបានពានរង្វាន់ ផ្នែកសិល្បៈសប្បុរសធម៌ មួយសោះ បែរជាមានអ្នកខ្លះ គិតបែបនេះទៅវិញ ទប់ចិត្តលែងជាប់ លោក អ៊ឹម ជីវ៉ា ក៏ទំលាយរូបនេះចេញមក រួចនិយាយទំាងរំជួលចិត្តថា “ទម្រាំតែខ្ញុំបានមកដល់ថ្ងៃនេះ គឺ…(មានរូបភាពច្រើន)
កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោក អ៊ឹម ជីវ៉ា បានបង្ហាញក្តីរំភើបយ៉ាងខ្លាំង ក្រោយទទួលបានពានរង្វាន់ “អ្នកកាសែតឆ្នើម ប្រចាំឆ្នាំ ២០២២“ ផ្នែកសិល្បៈ ហើយក៏បានធ្វើឲ្យ អ្នកគាំទ្រជាច្រើនសម្តែងក្តីត្រេកអរជំនួស និងចូលរួមអបអរសាទរ ជាច្រើនផងដែរ។ “ថ្ងៃនេះ ខ្ញុំបាទ អ៊ឹម ជីវ៉ា ពិតជារំភើប និងមានកិត្តិយស ណាស់ ដែលបានទទួលពានរង្វាន់ “ អ្នកកាសែតឆ្នើម ប្រចាំឆ្នាំ ២០២២ “ ផ្នែកសិល្បៈ ជួយដល់សិល្បករ ចាស់ជរា ខ្វះខាត និងមានជំងឺ” ដែលប្រគល់ជូន ដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងពត៌មាន ដែលរៀបចំដោយ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារពត៌មានកម្ពុជា ។ ក្នុងនោះ ក៏មានអ្នកខ្លះ បែរជានិយាយឌឺដង និងរិះគន់ទៅវិញ។ ឃើញបែបនេះ ទប់ចិត្តមិនជាប់ លោក អ៊ឹម ជីវ៉ា ចេញមកនិយាយ ទំាងរំជួលអារម្មណ៍ថា “ខ្ញុំទទួលពាន ផ្នែកសិល្បៈសប្បុរសធម៌ ជួយសង្គម ក្នុងសកម្មភាព ជួយសិល្បករក្រីក្រ ខ្វះខាត មានជំងឹ និងសិល្បៈចាស់ជរា មិនមែនឆ្នើមគ្រប់មុខឡើយ ។ ហើយសកម្មភាព ចុះជួយសិល្បៈនេះ គឺមានយូរហើយ មិនមែនទើបចាប់ផ្តើម១ឆ្នាំ ឬ ២ឆ្នាំឡើយ បើគិតទៅសកម្មភាពចុះជួយសិល្បៈនេះគឺតាំងពីឆ្នាំ ២០០៦មកម្លេះ ។”។ លោកបន្តថា “គ្រាន់តែបានពាន រង្វាន់ផ្នែកសិល្បៈសប្បុរសធម៌ មួយសោះ អ្នកខ្លះយកខ្ញុំជាប្រធានបទ ! អ្នកណាចង់សើចយំ ពេបជ្រាយខ្ញុំ…
អានបន្តសមជាជើងខ្លាំងមែន ! ដារ៉ា – វីសារ – សក្កដា – មករា ដាក់មួយបទនេះ “ស្រឡាញ់អូនរហូត” រស់ជាតិថ្មី ប្លែកអារម្មណ៍ ពីរោះណាស់ ដល់ថ្នាក់ គ្រប់គ្នា ទប់ចិត្តលែងជាប់ ក៏និយាយថា…(មានវីដេអូ)
កាលពីយប់ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ កម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ ពិភពលោក Cambodian Idol រដូវកាលទី 4 បានឈានដល់ វគ្គ Theater Round ជុំទី1 ហើយ ក្នុងនោះ គេឃើញ បេក្ខជន សុទ្ធតែមានសមត្ថភព អស្ចារ្យខ្លាំងណាស់ ដែលបង្ហាញខ្លួន នៅលើវាលស្មៅ ពណ៌បៃតង ដ៏ធំអស្ចារ្យ ប្លែកភ្នែក ក្នុងទីលានវាយកូនហ្គោល Vattanac Golf Resort ។ ឆ្លៀតក្នុងឱកាសដ៏តានតឹងនេះ គេសម្លឹងឃើញបេក្ខជន 4 រូប មានឈ្មោះ ដារ៉ា – វីសារ – សក្កដា – មករា បានលើកយកចម្រៀងមួយបទក្រោមចំណងជើងថា “ស្រឡាញ់អូនរហូត” មកធ្វើការប្រកួត។ មួយបទនេះ ពួកគាត់ពិតជាធ្វើបានល្អខ្លាំងណាស់ ដល់ថ្នាក់ ធ្វើឲ្យ គណៈកម្មការ រកមិនឃើញកំហុសទាល់តែសោះ នៅក្នុងចម្រៀងមួយបទ ដោយបេក្ខជនទំាង 4 ចេះច្នៃឲ្យទៅជារសជាតិមួយបែបទៀត ស្តាប់ទៅពិតជាពីរោះប្លែកមែនទែន។ អត់ទាន់អស់ទេ ក្នុងនោះ ក៏មានអ្នកចូល comment ដោយនិយាយត្រង់ៗថា ៖ មួយក្រុមនេះwow ស្តាប់ហើយស្តាប់ទៀតពិរោះ, វីសារ និងដារ៉ា ធ្វើបានល្អណាស់ អបអរ ទាំង៤ នាក់ ជាប់ទៅវគ្គបន្តទៀត, wow new version ពិតជាសម ជាប់ទាំងបួន, ខ្ញុំស្តាប់ទៅ វីសារ ផ្អែមស្រទន់ណាស់ ការនិយាយស្តីចេញមក ជាមនុស្សមានចំណេះដឹងល្អ…
អានបន្ត