សូមរំលឹកឡើងវិញបន្តិចផងដែរថា នៅព្រឹកម៉ិញនេះ នាថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២២ គេប្រទះឃើញ ពិធីមង្គការ ដ៏អធិកអធមមួយ បានកើតឡើង គឺ ចៅស្រី ឯកឧត្តម ជា សុផារ៉ា បានចូលរោងការតាមប្រពៃណីខ្មែរ ជាមួយ នប្រុសអ្នកឧកញ៉ា លាង ម៉េង ក្រុមហ៊ុន ជីបម៉ុង ដោយកូនស្រីនាម ផន សុផានីសា និងកូនប្រុស នាម អ៊ឹង ឫទ្ធី។ ហ្វេសប៊ុកឈ្មោះ Best Solution បានបញ្ជាក់ប្រាប់ថា “កម្មវិធីសិរីមង្គលរបស់ ចៅស្រី ឯកឧត្តម ជា សុផារ៉ា ជាមួយនិង កូនប្រុស អ្នកឧកញ៉ា លាង ម៉េង (ជីបម៉ុងគ្រុប) អាពាហ៍ពិពាហ៍ថ្ងៃទី ២-៣ ខែកក្កដា ឆ្នាំ ២០២២”។ ឧកញ៉ា កែវ មុំ បន្ថែមថា “ចូលរួមកម្មវិធី សិរីមង្គល អាពាហ៍ពិពាហ៍ ចៅស្រី ឯកឧត្តម ជា សុផារ៉ា និង កូនប្រុសអ្នកឧកញ៉ា លាង ម៉េង ក្រុមហ៊ុន ជីបម៉ុង”។ ស្ថិតក្នុងបរិយាកាសដ៏សែនរំភើប និងរីករាយនេះ ក៏មានវត្តមានថ្នាក់ដឹកនាំធំៗ ក្នុងប្រទេសកម្ពុជា ក៏មានវត្តមានចូលរួមក្នុងពិធីនេះផងដែរ មានដូចជា ៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ, ឧកញ៉ា…
អានបន្តDay: July 3, 2022
តិចច្រឡំរៀបការចុះ ! ខួបកំណើត គង់ ចាន់ស្រីមុំ ឆ្នាំនេះ ត្រូវស្វាមី, ម៉ូម៉ូ និងមិត្តភ័ក្តិ លេងមក surprise ឡើងបះសក់ អ៊ីចឹងហ្មង ចេញមកក្រៅផ្ទះ ស្រាប់តែឃើញ…(មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា អ្នកនាង គង់ ចាន់ស្រីមុំ គឺជា តារាសម្តែង និងពិធីការិនី ដ៏មានប្រជាប្រិយមួយរូប នៅក្នុង ប្រទេសកម្ពុជា យើង ហើយតារារូបនេះ នៅតែឋិត ក្នុងអារម្មណ៍ អ្នកគាំទ្រដដែល មកដល់ពេលនេះ ពិសេស ស្រីមុំ នៅតែរក្សាបាន សម្រស់ រូបរាង និងមុខមាត់ ស្រស់ស្អាត ដដែល បើទោះមានកូនស្រីរួចហើយម្នាក់ ក៏ដោយ។ បច្ចុប្បន្ន តារាស្រីរូបនេះកំពុងសាងក្តីសុខ និងសុភមង្គល ក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន ជាមួយ ស្វាមី និង ម៉ូម៉ូ កូនស្រី សំណព្វចិត្ត ព្រមទំាងនាំទៅលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅពិតជាពោរពេញដោយក្តីសុខ និងកក់ក្តៅណាស់។ ញឹកញាប់ណាស់ ស្រីមុំ នាំស្វាមី និងកូនស្រី តែងខ្លួនប្លែកៗ មិនដែលជាន់គ្នាម្តងណាឡើយ ដល់ថ្នាក់ ធ្វើឲ្យគ្រប់គ្នាតែងតែនិយាយថា បើមិនប្លែក មិនមែន គង់ ចាន់ស្រីមុំ ទេ។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២២ ស្រីមុំ ត្រូវស្វាមី និងអូនម៉ូម៉ូ ធ្វើកម្មវិធីមួយ អមដោយការតុបតែងខ្លួន ក្នុងឈុតប្រពៃណីខ្មែរបុរាណ មានជិះឡានមក surprise ស្រីមុំ ឡើងបះសក់ អ៊ីចឹងហ្មង ដល់ថ្នាក់សាមីខ្លួន ទប់ចិត្តលែងជាប់ក៏និយាយថា “ឈុតធំណាស់ខ្ញុំថ្ងៃនេះ កំពុងថតចូលតួសុខៗស្រាប់តែ…”។ ហ្វេសប៊ុកមួយទៀត ឈ្មោះ Xiang Fairy ដែលបានបង្ហោះពីសកម្មភាពទំាងនេះ បានបន្ថែមថា “គំរោង surprise birthday mommy…
អានបន្តនៅសុខៗ តារាសម្តែង សក់សំពោង ជីវ័ន្ត ខ្សឹបប្រាប់ ស្វាមី Love Riya ថា “ទាំងមុខមាត់ ទាំងសង្ហារ ហើយកម្ពស់បាន បើចូល…”
មានទស្សនិកជន ក៏ដូចជាហ្វេនៗ មិនតិចនាក់ទេ ពិតជាស្គាល់តារាសម្តែងប្រុសម្នាក់ឈ្មោះ វី ជីវ័ន្ត ដែលមានសក់រួញសំពោង នោះ។ ហើយថ្មីៗនេះ លោកក៏បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ផងដែរ ក្រោយឃើញលោកកាត់សក់សំពោងរបស់ខ្លួន ប្តូរមកសក់ខ្លីធម្មតាវិញ ហើយក្រោយមកទៀត សក់របស់លោក ក៏បានវិលទៅសភាពដើមវិញ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២២ លោក ហេង គីមហៀង បានបង្ហោះរូបភាពមួយសន្លឹក ពេលទៅចូលរួមក្នុងកម្មវិធីភ្ជាប់ពាក្យ លោក សយ រតនៈ និង កញ្ញា ប៉ាច គីមមួយ ស្រាប់តែពេលនោះ តារាសម្តែង សក់សំពោង ជីវ័ន្ត បានខ្សឹបប្រាប់ លោក គីមហៀង រឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ។ ស្វាមី Love Riya បានបញ្ជាក់ថា “បងជីវ័ន្ត គាត់ខ្សឹបប្រាប់ខ្ញុំថា ទាំងមុខមាត់ ទាំងសង្ហារ ហើយកម្ពស់បានដូចជាខ្ញុំអ៊ីចឹង បើចូលប្រឡូកក្នុងវិស័យសិល្បៈ មិនដឹងជាល្អយ៉ាងណាទេ ជួយគិតមើល បងប្អូន ថាគួរតែចូលប្រឡូកដែរឬទេ…? តែសម្រាប់ខ្ញុំ ខ្ញុំគិតថា នៅជួយលក់ឡេ ជាមួយប្រពន្ធវិញ មានក្ដីសុខជាង”។ អានរួច ហ្វេនៗ នាំគ្នាចូល comment ថា ៖ អូនសំរេចចិត្ត បានត្រឹមត្រូវ ល្អណាស់ ប្អូនជា, ប្រឡូកសាកមើលទៅ ដឹងតែល្បីតែម្តង, នៅក្បែរដៃ ប្រពន្ធ ល្អណាស់ ប្រពន្ធល្អ ស្អាត ពូកែ បានប្តីជិតក្បែរ នោះល្អណាស់អូន, មែនហ្នឹង, កុំអីបង ខ្លាចបងស្រីខឹង, ចូលទៅអេមណាស់, មែនហ្នឹង…
អានបន្តសាមញ្ញៗ តែកក់ក្តៅណាស់ ! ស្ងាត់ៗ សុគន្ធ និសា លួចយកនំខេក ទៅ surprise ណុប បាយ៉ារិទ្ធ បានសម្រេចបាត់ រួចប្រាប់រឿងមួយទៀតថា…(មានវីដេអូ)
លោក ណុប បាយ៉ារិទ្ធ គឺជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ កំពុងជ្រកក្រោម ផលិតកម្ម រស្មីហង្សមាស ហើយក៏នៅតែទទួលបាន ការគាំទ្រយ៉ាងខ្លាំងដដែល ពីសំណាក់ ហ្វេនៗរបស់ខ្លួន មិនប្រែប្រួល កាន់តែស្តាប់ កាន់តែពីរោះជាប់ចិត្ត ពិសេស បទមនោសញ្ចេតនា តែម្តង ពិសេសលោក តែងតែបង្ហាញខ្លួន ធ្វើជាគណៈកម្មការ ក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ ពិភពលោក ជាច្រើនរដូវកាល ថែមទៀតផង។ មកដល់ ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២២ នេះដែរ គឺចំថ្ងៃខួបកំណើត របស់លោក ក្នុងនោះ គេឃើញ ហ្វេនៗ និងតារាល្បីៗជាច្រើនរូបបានបង្ហោះសារជូនពរយ៉ាងព្រោងព្រាត ឃើញហើយ ពិតជាមានអារម្មណ៍កក់ក្តៅខ្លាំងណាស់។ ទោះរំលងប៉ុន្មានថ្ងៃក៏ដោយ តែ សុគន្ធ និសា មិនភ្លេចទេ ក៏បានលួចយកនំខេក ទៅ surprise លោក ណុប បាយ៉ារិទ្ធ ទាល់តែបានសម្រេច រួចភ្ជាប់សារខ្លីមួយថា “Happy birthday my handsome brother Nop Bayyareth ទោះយឺតបន្តិច ក៏សប្បាយដែរ ព្រោះ បងអត់ដឹងខ្លួន”។ និសា បានបង្ហោះរូបប៉ុន្មានសន្លឹកទៀតរួចបន្ថែមថា “-រីករាយថ្ងៃកំណើតណាបងប្រុសដ៏សែនសង្ហារ ជូនពរបង អោយមានតែភាពជោគជ័យ និងសំណាងល្អ គ្រប់ពេល ទំរាំតែបាន surprise happy birthday ប្រុសកាយ Nop Bayyareth”។ តោះកុំឲ្យចាំយូរ សូមមើលវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖ …
អានបន្តញាក់សាច់ ! ទិដ្ឋភាព មង្គលការ ចៅស្រី ឯកឧត្តម ជា សុផារ៉ា និង កូនប្រុសអ្នកឧកញ៉ា លាង ម៉េង ពិតជាអធិកអធមណាស់ ពិសេស មានថ្នាក់ដឹកនាំធំៗ ចូលរួមទៀត មានដូចជា…(មានរូបភាពច្រើន)
នាថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២២ នេះ គេប្រទះឃើញ ពិធីមង្គការដ៏អធិកអធមមួយ បានកើតឡើង គឺ ចៅស្រី ឯកឧត្តម ជា សុផារ៉ា បានចូលរោងការតាមប្រពៃណីខ្មែរ ជាមួយ នប្រុសអ្នកឧកញ៉ា លាង ម៉េង ក្រុមហ៊ុន ជីបម៉ុង ដោយកូនស្រីនាម ផន សុផានីសា និងកូនប្រុស នាម អ៊ឹង ឫទ្ធី អមដោយការតុបតែង សុទ្ធតែផ្តាស្រស់ៗ មើលទៅពិតជាស្អាតទាក់ភ្នែកខ្លាំងណាស់។ ក្នុងនោះ ហ្វេសប៊ុកឈ្មោះ Best Solution បានបញ្ជាក់ប្រាប់ថា “កម្មវិធីសិរីមង្គលរបស់ ចៅស្រី ឯកឧត្តម ជា សុផារ៉ា ជាមួយនិង កូនប្រុស អ្នកឧកញ៉ា លាង ម៉េង (ជីបម៉ុងគ្រុប) អាពាហ៍ពិពាហ៍ថ្ងៃទី ២-៣ ខែកក្កដា ឆ្នាំ ២០២២”។ ឧកញ៉ា កែវ មុំ បន្ថែមថា “ចូលរួមកម្មវិធី សិរីមង្គល អាពាហ៍ពិពាហ៍ ចៅស្រី ឯកឧត្តម ជា សុផារ៉ា និង កូនប្រុសអ្នកឧកញ៉ា លាង ម៉េង ក្រុមហ៊ុន ជីបម៉ុង”។ ស្ថិតក្នុងបរិយាកាសដ៏សែនរំភើប និងរីករាយនេះ ក៏មានវត្តមានថ្នាក់ដឹកនាំធំៗ ក្នុងប្រទេសកម្ពុជា ក៏មានវត្តមានចូលរួមក្នុងពិធីនេះផងដែរ មានដូចជា ៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តម ឃួង ស្រេង…
អានបន្តទំនងណាស់ ! នេះហើយគឺជាជីវិតដ៏សាមញ្ញ របស់ម្ចាស់បទ “ជាប់រវល់” សាន ផានិត រួចឆ្លៀតប្រាប់ថា…(មានរូបភាពច្រើន)
សូមរំលឹកឡើងវិញបន្តិចផងដែរថា អ្នកគាំទ្រ ក៏ដូចជាមហាជន មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន ម្ចាស់បទ “ជាប់រវល់” នោះ គឺ តារាចម្រៀង លោក សាន ផានិត ដែលធ្លាប់ល្បីល្បាញ យ៉ាងខ្លាំង គួរឲ្យកក់សំគាល់ កាលពី អំឡុងឆ្នាំ ២០០៣ មកម្ល៉េះ ព្រមទំាងផ្ទុះការគាំទ្រ ឡើងកក្រើក កាលពីសម័យនោះ។ បទជាច្រើន ដែលនៅតែបំពេរអារម្មណ៍អ្នកស្តាប់មកទល់ពេលនេះ មានដូចជា ៖ ប្រាប់មកបានទេ?, បើមិនយល់ចិត្ត, បើស្នេហ៍បាក់បែក, ទូរស័ព្ទប្រាប់ផង, ក្នុងរាត្រីនេះ, Miss you like crazy, នឹកគ្រប់នាទី, មួយណាសម្រាប់អូន, អូននៅទីណា, មិនប្រាប់ក៏ដឹង, ហេតុអ្វីត្រូវឃ្លាត។ ញឹកញាប់ណាស់ លោកតែងតែបង្ហាញពីជីវិតយ៉ាងសាមញ្ញបំផុត ក្រៅពីអាជីព និងមុខជំនួញ ដោយទៅលំហែកាយតាមខេត្ត មានដូចជាបង់ត្រី រកត្រី រកក្តាម ធ្វើម្ហូប រំលេចទៅដោយទេសភាពស្រុកស្រែ ឃើញហើយ ពិតជាមានអារម្មណ៍ស្រស់ស្រាយខ្លាំងណាស់ ថែមទាំងគួរឲ្យចង់រស់នៅទៀតផង។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២២ ចំថ្ងៃចុងសប្តាហ៍ លោកបានទៅលំហែកាយ តាមខេត្តទៀតហើយ ព្រមទំាងបង្ហាញមុខម្ហូបជាច្រើន គួរឲ្យចង់ញុំាណាស់ រួចប្រាប់យ៉ាងខ្លីថា “ចុងសប្តាហ៍ដ៏ស្ងៀមស្ងាត់ រសាត់ឆ្ងាយពីភាពអ៊ូអរ ជាជម្រើសចុងក្រោយ សំរាប់ជីវិតឯកជន របស់ខ្ញុំ”។ ឃើញទិដ្ឋភាពបែបនេះ ហ្វេនៗ នាំគ្នាចូល comment ថា ៖ ត្រពាំងប្រាសាទឥឡូវសប្បាយណាស់, ខ្ញុំចូលចិត្តណាស់បង, ហូបដែរ, ស្រុកស្រែមើលទៅស្អាតណាស់ តែបើបានស្ដាប់បទ ជាប់រវល់ទៀត រឹតតែស្រណោះទៀតបង,…
អានបន្តនេះហើយជាមុខរបរ របស់ អូនចាស្មីន កូនស្រី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលអាចរកចំណូលក្នុង 1 ថ្ងៃ បាន 500$ ទៅ 1000$ ពិសេសឆ្ងាញ់ត្រង់នេះហ្មង នោះគឺ…(មានវីដេអូ)
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺជាអ្នកជំនួញ វ័យក្មេងម្នាក់ ដែលកំពុងទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ មិនតិចនាក់ទេ នាពេលបច្ចុប្បន្ននេះ ហើយលោក ក៏កំពុជោគជ័យខ្លាំងផងដែរ ក្នុងមុខជំនួញជាច្រើនរបស់ខ្លួន។ ងាកមកមើលពីជីវិតផ្ទាល់ខ្លួន របស់អ្នកឧកញ៉ា ម្នាក់នេះវិញ ក៏មិនណយប៉ុន្មានដែរ។ ក្នុងនោះ បើទោះជារវល់ក្នុងការងារខ្លាំងប៉ុណ្ណាក៏ដោយ ក៏លោក និងភរិយា មិនដែលភ្លេចឡើយ ក្នុងការផ្តល់ភាពកក់ក្តៅ ជូនកូនប្រុសស្រី ទំាង៣ របស់ខ្លួន មើលទៅពោរពេញដោយក្តីសុខខ្លាំងណាស់។ ក្នុងចំណោម កូនៗទំាង 3 របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មហាជនមានការចាប់អារម្មណ៍ខ្លាំង ទៅលើ អូន ចាស្មីន ( Jasmine) ជាងគេ ដោយកន្លងទៅ ចាស្មីន តែងតែធ្វើឲ្យ ពុកម៉ែបងប្អូន ដែលប្រើប្រាស់ នៅក្នុងបណ្តាញសង្គម មានការពេញចិត្ត តាមរយៈ ការធ្វើកាយវិការតាមបទចម្រៀង និង ថតលេងកម្សាន្ត ជាហូរហែ នៅក្នុងហ្វេសប៊ុករបស់ខ្លួន អមជាមួយ ទឹកមុខ លេងពាក្យសំដី មើលហើយ ពិតជាគួរឲ្យគ្រឺតណាស់ ពិសេស សូម្បីតែនិយាយភាសាអង់គ្លេស ក៏បានល្អែមទៀតផង។ ក្រៅពីការសិក្សា និងកម្សាន្ត មានរឿងមួយទៀតគ្រប់គ្នា នឹងភ្ញាក់ ដោយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទំលាយប្រាប់ហ្វេនៗ ឲ្យដឹង នាថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២២ នេះ ពីអូនចាស្មីន ដោយប្រាប់ថា “ខ្ញុំបានបង្រៀន និងបង្វឹកកូន ពីតូចទៅ អោយហើយ គាត់មានអាយុទើបតែ5ឆ្នាំ ទេ…
អានបន្តសល់ត្រឹមអនុស្សាវរីយ៍ ! នាយគ្រឿន បង្ហោះសារទំាងព្រឹក និយាយទំាងអួលដើម.ក ថា “រីករាយនូវអ្វីដែលយើងមាន ហើយបាត់បង់ទៅវិញ លាហើយ…”
មហាជមជាច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន នាយ គ្រឿន ដែលជាតារាកំប្លែងដ៏ល្បីឈ្មោះមួយរូប កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងមកដល់សព្វថ្ងៃនេះ ជាមួយពាក្យសំដីចាក់ទឹកមិនលេច ហើយក៏ត្រូវជាប្អូនប្រុសបង្កើត នាយ ពាក់មី ផងដែរ។ ក្រៅពីអាជីពមួយនេះ នាយ គ្រឿង ក៏បានប្រឡូកក្នុងវិស័យខ្សែភាពយន្ត និងលេចមុខក្នុងកម្មវិធីផ្សេងៗជាច្រើនទៀត រាប់មិនអស់។ មុនពេលល្បីល្បាញមកដល់ពេលនេះ នាយ គ្រឿន បានឆ្លងកាត់រឿងរ៉ាវលំបាកៗជាច្រើន សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់ ហើយក៏ធ្លាប់ធ្វើសំណង់ជាមួយ នាយ ពាក់មី ដែលជាបងប្រុសរបស់ខ្លួន ផងដែរ។ ចំណែកប៉ុន្មានថ្ងៃចុងក្រោយនេះ នាយ ពាក់មី, នាយ ក្រូច និងលោក សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ បានចាកចេញពី CTN ហើយ ព្រមទំាងបន្សល់នូវសារដ៏រំជួលចិត្តតាមហ្វេសប៊ុករៀងៗខ្លួន។ អត់ទាន់អស់ទេ មកដល់ព្រឹកម៉ិញនេះទៀត នាថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២២ ស្រាប់តែឃើញ នាយ គ្រឿន ប្អូនប្រុស បង្កើត នាយ ពាក់មី បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅមុខ CTN រួចប្រាប់ច្បាស់ៗថា “រីករាយនូវអ្វីដែលយើងមាន ហើយបាត់បង់ទៅវិញ លាហើយ ស៊ី ធី អិន ទីកន្លែង ផ្ដល់កំណើតសិល្បៈ ដល់រូបខ្ញុំ លាបងប្អូន ធ្លាប់រួមការងារ គ្រប់កម្មវិធីនៅទីនេះ អរគុណ ស៊ី ធី អិន អរគុណពូមីង ពុកម៉ែបងប្អូនដែលស្រឡាញ់ និងគាំទ្រខ្ញុំរហូតមក”។ ឃើញបែបនេះ ហ្វេនៗ កាន់តែភ្ញាក់ រួចចូល comment បែបនេះថា…
អានបន្ត