ខេម គឺជាតារាចម្រៀង ដ៏ល្បីឈ្មោះម្នាក់ ដែលអ្នកគាំទ្រមិនតិចនាក់ទេ មិនដែលភ្លេឡើយ ហើយពេលនេះ កំពុងជ្រកក្រោម ផលិតកម្មថ្មី និងល្បីមួយគឺ Galaxy Navatra ហើយបទចម្រៀង ភាគច្រើន របស់តារាប្រុស សម្លេងស្អក រូបនេះ នៅតែមានការគាំទ្រ យ៉ាងខ្លាំង ពីសំណាក់ ហ្វេនៗ របស់ខ្លួន ជាពិសេស បទមនោសញ្ចេតនា តែម្តង។ ស្ងាត់ៗ កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ខេម បានទៅដល់ប្រទេសបារាំងបាត់ រូបគាត់ បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “មកដល់បារាំង ដោយសុខសុវត្ថិភាព”។ មានហេតុផលសំខាន់មួយ ក្នុងចំណោមហេតុផល ទំាង៣ ដែល ខេម សម្រេចទៅ ប្រទេសបារំាង គឺ លោកត្រូវ នាំគូដណ្តឹង របស់ខ្លួន ទៅលេង សាច់ញាតិ បងប្អូន នៅទីនោះ ខណៈកន្លងទៅ អស់រយៈពេល ២ឆ្នាំ ទៅហើយ ដែលគូដណ្តឹង របស់លោក មិនបាន ជួបមុខម្តាយ និងបងប្អូន នៅទីនោះទេ។ ស្រាប់តែមកដល់ ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២១ ក្នុងមង្គលការ ប្អូនស្រីពៅ របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺ លោកជំទាវ ឧកញ៉ា ឡេង បញ្ចពណ៌ គេឃើញ តារាចម្រៀង ខេម ក៏បាននាំគូដណ្តឹង ដ៏ស្រស់ស្អាត ម្នាក់នេះ ទៅចូលរួមផងដែរ…
អានបន្តDay: September 2, 2022
សែនស្រណោះ ! ប្រឡងចប់បានប៉ុន្មានថ្ងៃ តិចម៉េង បានត្រឹម កាន់ពាន យកទៅដល់ផ្ទះ អ្នកមានគុណ ដោយដាក់មុខរូបថត រួចនិយាយទំាងអួលដើម. ក ថា “គ្មានបងគ្មាន…” (មានរូបភាពច្រើន)
គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា កម្មវិធី ប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ហើយ កាលពីរាត្រី ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២។ កម្មវិធីនេះ បានរៀបចំធ្វើឡើង នៅឯ ស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខ ជាន់ទី2 ហើយក្នុងនោះ គឺនៅសល់តែ បេក្ខជន តែ 4 រូបប៉ុណ្ណោះ សុទ្ធតែមានសមត្ថភាពអស្ចារ្យរៀងៗខ្លួន មានដូចជា ស៊ឹម ច័ន្ទពន្លឺ, ថុល សុភិទិ, នាង ដាវីន និង លីម តិចម៉េង មកប្រកួត ប្រជែង មុខគណៈកម្មការ ហ្វេនៗ យ៉ាងច្រើនកុះករ ឡើងពេញ ស្ទូឌីយោ។ នៅទីបំផុត កម្មវិធីនេះ បានស្វែងរកម្ចាស់ពានឃើញហើយ គឺបានទៅលើ លីម តិចម៉េង តែម្តង ។ ពេលឮប្រកាសបែបនេះ ធ្វើឲ្យ អ្នកគាំទ្រ ស្រែកហ៊ោ ចង់បែកឆាក។ លុះមកដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២ លោក មាស រិទ្ធី អ្នកសារព័ត៌មានដ៏ល្បី របស់ ហង្សមាស បានសួរ តិចម៉េង ថា “ពេលដែលក្មួយច្រៀងអ៊ីចឹង ក្មួយមានបាន គ្រូចម្រៀងណាមកបង្រៀនផ្ទាល់ ហើយបើអត់គ្រូទេ ក្មួយមានលួចច្រៀងពីក្បាច់គុណពីណាទេ?”។ ភ្លាមៗនោះ តិចម៉េង ឆ្លើយប្រាប់ច្បាស់ៗថា “អត់មានគ្រូបង្រៀនទេ…
អានបន្តម៉ាក់យាយ ស្អាតណាស់ ! លើកដំបូងហើយ ឃើញ តារាសម្តែងជើងចាស់ អ្នកនាង អម្ពរ ទេវី ពចៅ ដើរលំហែកាយ តាមមាត់សមុទ្របែបនេះ មើលទៅមានក្តីសុខដល់ហើយ រួចទំលាយ អារម្មណ៍ក្នុងចិត្តចេញមក ថា…(មានរូបភាពច្រើន)
ពុកម៉ែ បងប្អូន ទស្សនិកជន ក៏ដូចជាប្រិយមិត្ត ដែលគាំទ្រ ខ្សែភាពយន្តរបស់ខ្មែរ ពិតជាស្គាល់ ច្បាស់ជាក់ជាមិនខាន តារាសម្តែង ជើងចាស់ គឺ អ្នកនាង អម្ពរ ទេវី នោះ ដែលជាតារាមួយដួង មានទេពកោសល្យខ្ពស់ ក្នុងការសម្តែង ជាមួយការ ប្រើប្រាស់ ទឹកមុខ កាយវិការ និងភាព ប៉ិនប្រសព្វ ធ្វើឲ្យ មហាជនទូទៅ នៅតែដក់ជាប់ក្នុងចិត្ត រហូតមកដល់សព្វថ្ងៃ ហើយក៏ជាដៃគូដ៏ស័ក្តិសមបំផុត ជាមួយតារាសម្តែងជើងចាស់ម្នាក់ទៀត គឺ លោក ទេព រិនដារ៉ូ។ តារារូបនេះ បានចាកឆ្ងាយពីស្រុកកំណើតរបស់ខ្លួន ទៅរស់នៅសហរដ្ឋអាមេរិក អស់ជាយូរឆ្នាំមកហើយ មើលទៅក្រុមគ្រួសាររបស់ អ្នកនាង ពិតជាពោរពេញដោយក្តីសុខ និងសុភមង្គល។ លុះមកដល់ ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ តារាសម្តែងរូបនេះ សម្តែងក្តីរំភើបយ៉ាងខ្លាំង ក្រោយទទួលបានសមាជិកថ្មីម្នាក់ គឺចៅប្រុសដំបូងរបស់ខ្លួន ពិសេសមានឈ្មោះពីរោះខ្លាំងណាស់។ អ្នកនាង អម្ពរ ទេវី បានបញ្ជាក់ ប្រាប់បន្ថែម ថា “ជម្រាបសួរ ពុកម៉ែ អុំ ពូ មីង បងប្អូនទាំងអស់គ្នា ថ្ងៃនេះនាងខ្ញុំបានទទួលនូវកាដូពិសេសមួយដ៏អស្ចារ្យ។ នោះគឺជាកំណើតចៅប្រុស ដំបូងរបស់នាង ខ្ញុំឈ្មោះ Lionel G Phirun ហៅ (អានន្ទ) Anun។ ញឹកញាប់ណាស់ អ្នកនាង អម្ពរ ទេវី តែងតែបង្ហោះរូបភាពជាមួយចៅម្នាក់នេះ មើលទៅ ពិតជាស្រឡាញ់ខ្លាំងណាស់ ជាងកូនប្រុសទៅទៀត។ ជាក់ស្តែង មុននេះបន្តិច នាថ្ងៃទី…
អានបន្តសែនស្តាយជំនួស ! ក្រោយ ចឺម បង្ហាញមុខតួថ្មី អត់ទាន់បាន១ថ្ងៃផង ស្រាប់តែ អ្នកនាង សុខឃីម ប្រកាស បែកគ្នា ជាមួយ ចឺម ហើយ ដោយប្រាប់ទាំងទឹកភ្នែកថា “ជាង1ឆ្នាំត្រូវបានបញ្ចប់, 4ខែក្រោយនេះ ថ្ងៃណា ក៏ខ្ញុំ…”
អ្នកគំាទ្រ ក៏ដូចជាមហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ ជាក់ជា មិនខាន លោក សុខ មេសា ហៅ ចឺម នោះ ហើយលោក ក៏ធ្លាប់ជាអតីត តារាកំប្លែង ដ៏ល្បីខ្លាំងមួយរូប ផងដែរ នៅក្នុងក្រុមជាមួយនាយ ពាក់មី ផងដែរ កាលនោះ នាយ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទូទៅ មិនថាក្មេងចាស់ ប្រុសស្រី ឡើយ។ ក្រោយមក ចឺម បានដូរអាជីព ដោយប្រែខ្លួនទៅជាតារាចម្រៀងវិញ ក៏នៅតែមានប្រជាប្រិយខ្លាំងដដែល ដោយទទួលបានការពេញចិត្តខ្លាំងពីពុកម៉ែបងប្អូន ដល់ថ្នាក់ ចឺម មានលទ្ធភាពអាចសាងសង់ផ្ទះ ជូនឪពុកម្ដាយ បានថែមទៀតផង នៅឯស្រុកកំណើត ក្នុងភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ហើយកន្លងទៅ ចឺម កំពុងមានទំនាក់ទំនងស្នេហា យ៉ាងស្អិតរមួត ជាមួយនារីម្នាក់ គឺ អ្នកនាង សេង សុខឃីម ហើយអ្នកទំាងពីរ តែងតែលេចមុខ ក្នុងកម្មវិធីតូចធំជាមួយ គ្នាមិនដែលដាច់ឡើយ មើលទៅពិតជាពោរពេញដោយក្តីសុខ និងសុភមង្គលខ្លាំងណាស់។ ហើយកន្លងទៅ ហ្វេនៗ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ អ្នកនាង សុខឃីម បង្ហោះសារប្លែកមួយ ទំនងដូចជាកំពុងឈានដល់ផ្លូវបែកគ្នា ជាមួយ ចឺម ។ ដោយមិនយូរប៉ុន្មាន ចឺម ក៏នៅលែងសុខដែរ ហើយក៏ទំលាយការពិតចេញមកហើយ ដោយប្រាប់ទៅ ខាងសារព័ត៌មាន តារាញូស៍ – Dara News ថា “ខ្ញុំអត់មានបែកគ្នាទេ គ្រាន់តែខ្ញុំនិយាយលេងជាមួយ ចែ ខ្ញុំ ហើយគាត់ចេះតែផុសលេងហ្នឹងណា បង្អាប់ ស៊ែរ…
អានបន្តមិនសរសើរ ពន្លឺ មិនបាន ! មើលវីដេអូនេះហើយ ពិតជាដូច ឱក សុគន្ធកញ្ញា ធ្លាប់និយាយ អ៊ីចឹង គឺថា អ្នកណាដែលបានចាប់ក្រុម ជាមួយ ពន្លឺ ពិតជាមានសំណាងណាស់…(មានវីដេអូ)
សូមបញ្ជាក់ឡើងវិញបន្តិចផងដែរថា កម្មវិធី ប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ហើយ កាលពីរាត្រី ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ ហើយក៏បានស្វែងរកឃើញម្ចាស់ពានផងដែរ គឺបានទៅលើ លីម តិចម៉េង នៅក្នុងចំណោមបេក្ខជន 3 រូប សុទ្ធតែជើងខ្លាំង គឺ ស៊ឹម ច័ន្ទពន្លឺ, ថុល សុភិទិ និង នាង ដាវីន។ ចំណែកកាលពី វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គេឃើញ តារាចម្រៀង ឱក សុគន្ធកញ្ញា បាននិយាយរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ពេល តិចម៉េង និង ពន្លឺ ប៉ះគ្នាក្នុងចម្រៀងមួយបទក្រោមចំណងជើងថា “ដំរីថ្នមស្នេហ៍” ពេលនោះ ឱក សុគន្ធកញ្ញា និយាយ “អ្វីដែលបងចង់សរសើរ គឺដូចជាពន្លឺអ៊ីចឹង អ្នកណាដែលបានចាប់ក្រុម ពន្លឺ ខ្ញុំយល់ថាមានសំណាងណាស់ ព្រោះ ពន្លឺ គឺជាបេក្ខជនមួយរូប ដែលពូកែ បង្កើតនូវទស្សនីយភាពប្លែក ហើយល្អនៅលើឆាកតែម្តង មិនមែនត្រឹមតែច្រៀងមួយមុខទេ ចាស…”។ ចំណែក ប៉ុន្មានថ្ងៃនេះ រឹតតែច្បាស់ ថែមទៀត ក្រោយឃើញ ម្ចាស់ Tik Tok ម្នាក់ឈ្មោះ vayuk12345 បានទំលាយវីដេអូដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយ ពីសកម្មភាព ច័ន្ទពន្លឺ ជួយបង្ហាត់បង្រៀនដល់ ថុល សុភិទិ, នាង ដាវីន និង លីម តិចម៉េង មើលរួចធ្វើឲ្យ គ្រប់គ្នាដឹងដល់សំដី…
អានបន្តអាយដលសង្ហាណាស់ ! ជួប តារាចម្រៀង មាស សុខសោភា លើកនេះ ស្រាប់តែ ស៊ឹម ច័ន្ទពន្លឺ ទំលាយរឿងមួយ សឹងតែគ្មានអ្នកធ្លាប់ដឹង ថា “កាលពី ១២ ឆ្នាំមុន…” (មានវីដេអូ)
គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ គេឃើញ ស៊ឹម ច័ន្ទពន្លឺ, ថុល សុភិទិ, នាង ដាវីន និង លីម តិចម៉េង មានសំណាងខ្លាំងណាស់ បានជួបផ្ទាល់សម្តេចតេជោ ហ៊ុន សែន តែម្តង ខណៈពេលសម្តេច បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកការដ្ឋាន សាងសង់ ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួន ០២។ ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ បានប្រាប់រឿងភ្ញាក់ផ្អើលមួយ មុខ បេក្ខជនទំាង 4 រូប និងអ្នកចូលរួមទំាងអស់ឲ្យដឹងថា “ហើយថ្ងៃមុននោះ ឯណា លីម តិចម៉េង អាយដល ចង់ផ្ទុះហ្វេសប៊ុក មើល អាយដល ទំាង 4 ល្អណាស់ ហ្វេសប៊ុករបស់តា ចង់បែក ១នាទីដំបូង គឺ 660 likes ប៉ុន្តែដល់វាជិតដល់ ជាង ១១ K ចុងក្រោយ ដូចជា ៣៣៣ K ក្នុងរយៈពេល ២៤ ម៉ោង ចូលមក like ហើយវាក៏ចូលទៅ total page like នៅថ្ងៃនោះ 14700 ជាង បានសេចក្តីថាលើកនេះ អាចនិយាយបានថា ជាលើកទី១ ដែលគ្មានការចម្រូងចម្រាស ក្នុងការឲ្យពិន្ទុ សម្រាប់អ្នកវគ្គចុងក្រោយ ប៉ុណ្ណឹងល្មមហើយ ល្អហើយ ហើយតាមានលទ្ធភាពឲ្យបាន 6 លានរៀល ក្នុងមួយនាក់…”។ ស្ថិតក្នុងពេលវេលាដ៏សែនរីករាយនេះ…
អានបន្តស្អាត សមសួនណាស់ ! ព្រះនាងតូច គ្រងមួយឈុតនេះ នៅទឹកដីអង្គរ ស្អាតណាស់ លោកអើយ, គ្រាន់តែឃើញភ្លាម ស្រាប់តែ ហ្វេនៗ…(មានវីដេអូ)
មហាជនទូទៅ ក៏ដូចជា ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន ព្រះនាងតូច នរោត្តម ជេនណា នោះ ដែលជាប់សែរាជវង្ស កម្ពុជាវ័យក្មេង។ ព្រះនាងតូច មិនត្រឹមតែមានព្រះភ័ក្រ ស្រស់ស្អាត ប៉ុណ្ណោះទេ ថែមទំាង មានទេពកោសល្យសិល្បៈ គួរឱ្យកោតសរសើរថែម ទៀតផង ហើយ ទ្រង់ជាបុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា ហើយជាចៅលួត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ កន្លងទៅ គ្រប់គ្នា ក៏ចាប់អារម្មណ៍ខ្លាំងផងដែរ ចំពោះព្រះនាងតូច ដែលបានគ្រងសំលៀកបំពាក់ ស្អាតៗ និងទាក់ភ្នែកខ្លាំងបំផុត មកបង្ហាញជូន គ្រប់គ្នាឲ្យបានឃើញ។ អត់ទាន់អស់ទេ ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២២ ព្រះនាងតូច បានគ្រងសំលៀកបំពាក់ប្រពៃណីខ្មែរមួយឈុតទៀតហើយ ដែលច្នៃបានយ៉ាងស្រស់ស្អាត រំលេចទៅដោយរូបអង្គរវត្ត នៅលើអាវរបស់ ព្រះនាងតូច ទៀត មើលទៅ ពិតជាទាក់ភ្នែក និងលេចធ្លោខ្លាំងណាស់ ហើយថែមទំាងថតនៅទឹកដីអង្គរ ក្នុងខេត្តសៀមរាបទៀត។ ហ្វេសប៊ុកមួយឈ្មោះ Reach Yako Real ដែលបានបង្ហោះរូបភាពស្អាតៗ របស់ ព្រះនាងតូច បានភ្ជាប់សារខ្លីមួយថា “កម្ពុជា មាតុភូមិយើងតូចតែខ្លឹម ធម្មជាតិប៉ប្រឹមសម្បូរប្លែក ត្បូងមាសប្រាសាទច្រើនអនេក ទេសភាពល្អឯកនៅអាស៊ី”។ ក្រោយឃើញបែបនេះ គ្រប់គ្នាសម្តែងអារម្មណ៍ ទំាងនេះចេញមកថា ៖ ស្អាតណាស់ព្រះនាងតូច, ស្រស់ស្អាតខ្លាំងណាស់, ទាំងប្លង់ និងពណ៌…
អានបន្តបងពេទ្យសុភាពម្ល៉េះ ! អីយ៉ា ពិធីការិនីដ៏ល្បី ថន លក្ខិណា ទៅញ៉ាំអី ចៃដន្យជួបសុទ្ធតែអាយដល ដាក់ប៉ុន្មានប៉ុស្តិ៍ ស្អាតៗដល់ហើយ, ចាប់អារម្មណ៍ត្រង់នេះពេក ហ្វេនៗ ក៏បាន…(មានរូបភាពច្រើន)
គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ កម្មវិធី ប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ក្នុងនោះគឺនៅសល់តែបេក្ខជន 4 រូបប៉ុណ្ណោះ មាន ស៊ឹម ច័ន្ទពន្លឺ, ថុល សុភិទិ, នាង ដាវីន និង លីម តិចម៉េង មកប្រកួត ប្រជែង មុខគណៈកម្មការ ហ្វេនៗ យ៉ាងច្រើនកុះករ ឡើងពេញ ស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខ ជាន់ទី2។ ជាលើកដំបូងហើយ ដែលកម្មវិធីលំដាប់មួយនេះ មានអ្នកចូលទស្សនា តាមការ live លើផេកផ្លូវការ Cambodian Idol រហូតដល់ទៅ ជាង កន្លះលាន ឯណោះ ដែលជាចំនួនមួយច្រើន សន្ធឹក ដែលមិនធ្លាប់មានពីមុនៗមក ហើយនៅទីបំផុត អ្នកដែលក្លាយជាម្ចាស់ពាន ក្នុងកម្មវិធីនេះ គឺបានទៅលើ លីម តិចម៉េង មកពីខេត្តកំពង់ចាម។ ចំណែកនាយប់ម៉ិញនេះ ម៉ោងជាង ៩ នាថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២២ ចៃដន្យណាស់ ដែលពិធីការិនីដ៏ល្បី ថន លក្ខិណា បានជួប សុទ្ធតែអាយដលរបស់ខ្លួន មានដូចជា ស៊ឹម ច័ន្ទពន្លឺ, នាង ដាវីន និងអាយដលផ្សេងទៀត។ រំភើបចិត្តពេក ពិធីការិនីរូបនេះ បានពោលពាក្យមួយឃ្លាថា “ចៃដន្យណាស់…
អានបន្តsweet ដល់ហើយ ! ចុមយក្ស ភ្ញាក់ព្រឺត ចែដាណា កំពុងតែ live សុខៗ ស្រាប់តែ លោក សេង មង្គល យក ផ្កាមួយបាច់ធំ និង តុក្កតា មក surprise អ៊ីចឹងហ្មង រួចប្រាប់មូលហេតុថា…(មានវីដេអូ)
គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២២ ទើបកន្លងផុតទៅ លោកស្រី ទ្រី ដាណា បានរៀបចំកម្មវិធី មហាព្រឹត្តិការណ៍ ដ៏កក្រើកមួយ គឺពិធីសម្ពោធផលិតផលថ្មីរបស់ខ្លួន ព្រមទំាងមានការចូលរួមពីសំណាក់ តារាល្បីៗជាច្រើនដួង ហើយ អ្វីដែលកាន់តែភ្ញាក់ ថែមទៀតនោះ តារាសម្តែង និងពិធីករ ស្រស់សង្ហា សេង មង្គល បានក្លាយជា BA ឲ្យផលិតផលថ្មី របស់ ចែដាណា ថែមទៀតផង ហើយក៏បានធ្វើឲ្យ គ្រប់គ្នាពេញចិត្តយ៉ាងខ្លាំង។ គ្រាន់តែឃើញ មង្គល និង ចែដាណា មានភាពស្និតស្នាល ថត MV ជាមួយគ្នា បែបនេះ ធ្វើឲ្យ មហាជនមិនតិចនាក់ទេ មានការយល់ច្រឡំ ថា អ្នកទំាងពីរ មានទំនាក់ទំនងស្នេហាជាមួយគ្នា បើទោះ ចែដាណា និង លោក មង្គល ចេញមុខបកស្រាយ ថាមិនមែនជាការពិតក៏ដោយ។ ចំណែកម្សិលម៉ិញនេះ ចូលដល់ខែថ្មី ភ្លាម នាថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២២ ចែដាណា កំពុងតែ live សុខៗ ស្រាប់តែ ភ្ញាក់ព្រឺត ពេលឃើញ លោក សេង មង្គល កាន់ផ្កាដ៏ស្រស់ស្អាត ឡើងមួយបាច់ធំ ថែមទំាងមានតុក្កតា ដ៏ cute មួយទៀត មក surprise ខ្លួន។ ឆ្លៀតក្នុងពេលនោះ លោក មង្គល ប្រាប់ចែដាណា…
អានបន្ត