គួររំលឹកឡើងវិញបន្តិចផងដែរថា លោក ឌួង ឆាយ គឺជាអ្នកជំនួញដ៏ល្បីម្នាក់ ដែលពុកម៉ែ បងប្អូន មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន ហើយកន្លងទៅ លោកធ្លាប់ បានចេញចូល ក្រៅប្រទេស ទាក់ទងមុខជំនួញខ្លួន ថែមទៀតផង។ ក្រោយលែងលះ ជាផ្លូវការជាមួយ អ្នកនាង ដេត ម៉ាលីណា រួចមក លោក ឌួង ឆាយ មានកូនសរុបទំាងអស់ ចំនួន 3 នាក់ ប្រុស ២នាក់ និង ស្រី១នាក់ ហើយកូនប្រុសច្បងកំពុងមានជំងឺ ឈ្មោះ ឌួង គីមវិសាល ហៅ ឌូប (Dub) កូនប្រុសកណ្តាល ឈ្មោះ ឌួង ម៉ាណាវីត ហៅ Dubby និងកូនស្រី ពៅ ឈ្មោះ ឌួង រាជនីគុជ ហៅអូនភឺល។ ចំណែកកាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោកបាននាំ កូនប្រុសច្បង និងកូនស្រីពៅ គឺ ភឺល ទៅដើរលេងទៀតហើយ មើលទៅពិតជាសប្បាយរីករាយ និងកក់ក្តៅខ្លាំង ដោយមានប៉ាៗ មើលថែយ៉ាងយកចិត្តទុកដាក់បែបនេះ។ ឃើញរូបមួយសន្លឹករបស់ អូនភឺល ក្នាញ់ពេក ធ្វើឲ្យ ប៉ាៗ ឆាយ ទ្រាំលែងបានក៏ទំលាយចេញមកឲ្យគ្រប់គ្នាបានឃើញ រួចប្រាប់ថា “បង្ហោះអោយកូនស្រីពៅខ្មាស ពូមីង បងប្អូន ម្តងណា។ ខិលណាស់ ពូមីង បងប្អូនអើយ។ ទោះបីជាខ្ញុំ រវល់ការងារ DOWNTOWN…
អានបន្តDay: September 3, 2022
ស្វាមីល្អ ! ទីបំផុត ឆាយ វីរៈយុទ្ធ បំពេញក្តីស្រមៃភរិយា បានបាត់, សម្លឹងមើលមុខ ភរិយា មួយសន្ទុះ ក៏ពោលថា…(មានវីដេអូ)
អ្នកគាំទ្រ ក៏ដូចជាមហាជនទូទៅ មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្ម សាន់ ដេ គឺលោក ឆាយ វីរៈយុទ្ធ នោះ ដែលនៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់ ហ្វេនៗ យ៉ាងច្រើន រហូតមកដល់បច្ចុប្បន្ននេះ ពិសេសបទភាគច្រើនរបស់លោក ត្រូវបេក្ខជន មិនតិចនាក់ទេ យកទៅប្រឡងក្នុងកម្មវិធីលំដាប់ពិភពលោកទៀតផង។ បច្ចុប្បន្ន លោកកំពុងសាងក្តីសុខ និងសុភមង្គល ក្នុងគ្រួសារដ៏សាមញ្ញមួយ របស់លោក មើលទៅពិតជាកក់ក្តៅ ខ្លាំងណាស់ ដោយ តែងតែបង្ហាញភាពស្និតស្នាល ផ្អែមល្ហែម ពិសេសនាំ ភរិយា និងកូនស្រីសំណព្វចិត្ត ទៅលំហែកាយ តាមទីកន្លែងជិតឆ្ងាយមិនដែលដាច់ឡើយ មើលទៅពោរពេញដោយក្តីសុខ និងមានសុភមង្គលខ្លាំងណាស់។ ចំណែកកាលពី ម្សិលម៉ិញនេះ នាថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២២ ហ្វេនៗ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញលោកបានបំពេញក្តីស្រមៃរបស់ភរិយាបានហើយ គឺ ធ្វើពិធីបុកគ្រឹះសាងសង់ ផ្ទះអាជីវកម្ម ។ លោកបានពោលពាក្យប៉ុន្មានម៉ាត់ ទំាងក្តីរំភើប រីករាយ ថា “ថ្ងៃសុក្រទី02 ខែកញ្ញា ឆ្នាំ2022 ថ្ងៃល្អ ពិធីបុកគ្រឹះ សាងសង់ផ្ទះអាជីវកម្ម។ បំពេញបំណងប្រាថ្នាភរិយា បានមួយទៀតហើយ Happy wife Happy life”។ មើលទិដ្ឋភាព និងឃើញបែបនេះ ធ្វើឲ្យ អ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក មិនតិចនាក់ទេ នាំគ្នាសរសើរថា ៖ សូមចូលរួមអបអរសាទរ, Congratulations, ហេងៗអាយដល, បន្តិចទៀតដឹងតែឧកញ៉ាហើយ បង, ហេង ហេង ថៅកែប្រុសថៅកែស្រី, សូមចូលរួមអបអរសាទរផងបងទាំងពីរ។ នៅមានពាក្យជូនពរ និងអបអរសាទរជាច្រើនទៀត…
អានបន្តឮហើយ អាណិតខ្លោចចិត្ត ! អូនពេជ្រ កូនប្រុស អ្នកនាង សេង សុឃីម យំស្រែករក ចឺម ព្រោះនឹកខ្លាំង ដោយពោលទំាងទឹកភ្នែក ថា “ប៉ាៗមកផ្ទះវិញ ពេជ្រ ពេជ្រ…” (មានវីដេអូ)
គួររំលឹកឡើងវិញបន្តិចផងដែរថា កន្លងទៅ គេឃើញ ចឺម មានទំនាក់ទំនងស្នេហា យ៉ាងស្អិតរមួត ជាមួយនារីម្នាក់ គឺ អ្នកនាង សេង សុខឃីម ហើយអ្នកទំាងពីរ តែងតែលេចមុខ ក្នុងកម្មវិធីតូចធំជាមួយ គ្នាមិនដែលដាច់ឡើយ មើលទៅពិតជាពោរពេញដោយក្តីសុខ និងសុភមង្គលខ្លាំងណាស់។ លុះមួយរយៈចុងក្រោយនេះ ស្រាប់តែ ចឺម និង សុខឃីម មានទំនាស់គ្នាញឹកញាប់មែនទែន នេះក៏ដោយសារភាគច្រើន អ្នកនាង សុខឃីម ប្រចណ្ឌ ចឺម តែម្តង តែ ចឺម មិនដែលបង្ហោះសារអ្វីទាល់តែសោះ ទាក់ទងរឿងនេះ បានត្រឹមប្រាប់ ខាងសារព័ត៌មាន តារាញូស៍ – Dara News ថា “ខ្ញុំអត់មានបែកគ្នាទេ គ្រាន់តែខ្ញុំនិយាយលេងជាមួយ ចែ ខ្ញុំ ហើយគាត់ចេះតែផុសលេងហ្នឹងណា បង្អាប់ ស៊ែរ សង្សារខ្ញុំលេងហ្នឹង ដឹងតែនិយាយដឹងតែប្រចណ្ឌហើយ ធ្វើនិយាយលេងអ៊ីចឹងទៅ…”។ មិនទាន់អស់ទេ មកដល់ ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២២ ទៀត សុខៗ ចឺម បង្ហាញមុខនារីវ័យក្មេង និងស្រស់ស្អាតម្នាក់ទៀតហើយ ហើយប្រាប់ថា “តួថ្មី ស្អាតអត់ បងប្អូន? (MVថ្មីចឺម) ហាមជេរ”។ ដោយមិនចាំយូរទេ មកដល់ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២២ អ្នកនាង សុខឃីម ដាច់ចិត្តប្រកាសចែកផ្លូវគ្នាជាមួយ ចឺម ហើយ ដោយបញ្ជាក់ថា “នាងខ្ញុំ សុំប្រកាសជា សាធារណៈ ថានាងខ្ញុំ សេង…
អានបន្តលើកដំបូងហើយ ឃើញ ទុំ សុវត្ថិ ប៉ះ កញ្ញា មាស នីតា តែងខ្លួនមួយឈុត រំលេចទៅដោយ ក្រមា និងសារុង ខ្មែរ មើលទៅស្អាតណាស់ លោកអើយ, ឃើញសមគ្នាពេក ហ្វេនៗ ក៏បាន…(មានរូបភាពច្រើន)
សូមរំលឹកបន្តិចផងដែរថា កាលពី ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២ ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ បានលើកយកចម្រៀងមួយបទក្រោមចំណងជើងថា “ស្រឡាញ់ស្ទើរលេប” មកធ្វើការប្រកួត ក្នុង កម្មវិធីប្រឡងចម្រៀង កម្រិតពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្ដាហ៍ទី 4 តែលទ្ធផល បែរជាមិនគួរឲ្យជឿ និងនឹកស្មានដល់ គឺសុវត្ថិ ទទួលបាន No ដល់ទៅ ពីរ ពី រាជ និងកញ្ញា។ រឿងនេះបានធ្វើឲ្យ មហាជនស្ទើរតែទំាងអស់ ដែលបានទស្សនាកម្មវិធីនេះផ្ទុះការប្រតិកម្មយ៉ាងខ្លាំង ថាការសម្រេចចិត្តរបស់ គណៈកម្មការពីររូបនេះ ហាក់មិនត្រឹមត្រូវទាល់តែសោះ ទំាងដែលគ្រប់គ្នាស្តាប់ថា សុវត្ថិ ច្រៀងពីរោះខ្លាំងណាស់។ តែក្នុងគ្រោះ បែរជាមានលាភទៅវិញ ដោយសុវត្ថិ ទទួលបានការឧបត្ថម្ភយ៉ាងច្រើនពីសំណាក់សប្បុរជន ជាពិសេស សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភ ថវិកា ដល់ទៅ ៥០០០ ដុល្លារ ដល់បេក្ខជនរូបនេះ ព្រមទំាងក្លាយជា BA ឲ្យក្រុមហ៊ុន ធំៗមួយចំនួនទៀតផង។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២២ លោកបានបង្ហោះរូបភាពប៉ុន្មានសន្លឹកថតជាមួយ កញ្ញា មាស នីតា មើលទៅពិតជាសមគ្នា និងស្អាតណាស់ ចូលរួមថតក្នុងបទចម្រៀងថ្មីជាមួយគ្នា។ លោក សុវត្ថិ បានប្រាប់ យ៉ាងខ្លី “ជម្រាបសួរបាទ! អ៊ុំពូមីង បងប្អូន ទាំងអស់គ្នា…
អានបន្តអាយុជាង 20 ប៉ះជាង 40 ស្អាតញាក់ ! ស្ងាត់ៗ ពន្លឺ បានជួប អ្នកនាង ចន ច័ន្ទលក្ខិណា បាត់ ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ស្រស់ស្អាតណាស់ ដល់ថ្នាក់ ហ្វេនៗ ទប់ចិត្តលែងជាប់ ក៏ទំលាយពាក្យបែបនេះ ចេញមកថា…(មានរូបភាពច្រើន)
គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា លោក ស៊ឹម ច័ន្ទពន្លឺ (ហៅគ្រូពេទ្យ) គឺជាបេក្ខជន លេចធ្លោម្នាក់ ដែលមានសមត្ថភាពអស្ចារ្យណាស់ បានឈានដល់ វគ្គផ្ដាច់ព្រ័ត្រ កាលពីរាត្រី ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនះ ក្នុងចំណោមបេក្ខជន ជើងខ្លាំងមានបីរូបទៀត ដូចជា ថុល សុភិទិ, នាង ដាវីន និង លីម តិចម៉េង មកប្រកួត ប្រជែង មុខគណៈកម្មការ ហ្វេនៗ យ៉ាងច្រើនកុះករ ឡើងពេញ ស្ទូឌីយោ។ ឆ្លៀតក្នុងឱកាសនោះ គេសម្លឹងឃើញបេក្ខជនម្នាក់ឈ្មោះ ស៊ឹម ច័ន្ទពន្លឺ ពេលច្រៀងចប់ កាន់ផ្កាមួយបាច់ ដែលហ្វេនបានជូន ទំាងទឹកមុខស្រពោន ហាក់បង្កប់អ្វីក្នុងចិត្ត ព្រោះកន្លងមក មានអ្នកខ្លះមើលងាយ ដោយប្រើពាក្យសំដីមិនសមរម្យមួយចំនួន ដាក់បេក្ខជនរូបនេះ តែ ពន្លឺ មិនបានតបអ្វីទំាងអស់ បើទោះពាក្យនោះ មិនអាចទទួលយកបានក៏ដោយ។ ហើយក្រោយៗមក គេឃើញមានមហាជនមួយចំនួនធំ ក្រៅពីអ្នករិះគន់ បានសម្តែងក្តីអាណិត និងពេញចិត្តខ្លាំង ចំពោះសមត្ថភាព ការជួយមិត្តរួមក្រុម និងការបង្កបរិយាកាសពេលប្រឡងឲ្យលេចចេញរូបភាព ប្លែក ល្អមើល ខ្លាំងណាស់។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២២ ស្ងាត់ៗ គេឃើញតារាសម្តែងដ៏ល្បីម្នាក់គឺ អ្នកនាង ចន ច័ន្ទលក្ខិណា បានជួប លោក ស៊ឹម ច័ន្ទពន្លឺ បាត់ ដោយបានតុបតែងខ្លួន និងថតជាមួយគ្នាប៉ុន្មានប៉ុស្តិ៍ មើលទៅ ស្អាត ញាក់សាច់ហ្មង។ ឆ្លៀតពេលនោះ…
អានបន្តស្រស់ស្អាតណាស់ ! ក្រោយស្វាមី ឡើងតំណែងជា អភិបាលរង ខេត្តស្វាយរៀង ស្រាប់តែ អ្នកនាង ស៊ឹម សូលិកា អញ្ជើញព្រះរស់ ដាក់ប៉ុន្មានប៉ុស្តិ៍ជុំគ្នានេះ មើលទៅកក់ក្តៅណាស់, ឃើញភ្លាម ធ្វើឲ្យគ្រប់គ្នា ចាប់អារម្មណ៍ត្រង់នេះ ជាងគេ ដល់ថ្នាក់និយាយថា…
សូមរំលឹកឡើងវិញបន្តិចផងដែរថា អ្នកនាង សុឹម សូលិកា និង ឯកឧត្តម ម៉ែន អេង បច្ចុប្បន្ន កំពុងសាងក្តីសុខ និងមានសុភមង្គលខ្លាំងណាស់ ក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន ជាមួយ កូនស្រី សំណព្វចិត្តម្នាក់ទៀតហើយ ព្រមទំាងនាំគ្នាទៅដើរលេងលំហែកាយ ញ៉ាំអាហារជុំគ្នា មិនដែលរំលង ឃើញហើយ ពិតជាគួរឲ្យច្រណែនខ្លាំងណាស់ គួរឲ្យយកគំរូតាម។ ចំណែក កាលពី ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ គ្រប់គ្នាភ្ញាក់ផ្អើល និងសម្តែងក្តីរំភើបជំនួស ក្រោយទទួលបានដំណឹងថា ឯកឧត្តម ម៉ែន អេង (អេង ឬទ្ធី) ស្វាមី តារាសម្តែង និងពិធីករិនី អ្នកនាង ស៊ឹម សូលិកា ឡើងតំណែងធំបាត់ ដោយ រាជរដ្ឋាភិបាលកម្ពុជា បានតែងតាំងលោក ឱ្យកាន់មុខតំណែង ជាអភិបាលរង ខេត្តស្វាយរៀង។ ឆ្លៀតក្នុងឱកាសនោះ ព្រោះតែក្តីរំភើបជំនួសពេក គេឃើញ តារាសម្តែង ជើងចាស់ ទេព រិនដារ៉ូ បានពោលពាក្យបែបនេះ ទៅកាន់ ឯកឧត្តម ម៉ែន អេង ថា “សូមចូលរួម អបអរសាទរ ដល់ប្អូនប្រុស សំឡាញ់ចិត្ត ដែលបានឡើងតំណែងថ្មី ដែលមានឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៤ ជាអភិបាលរងខេត្ត ..! សូមជូនពរប្អូនប្រុស មានសំណាងល្អ ជួបតែសេចក្តីសុខ ជោគជ័យជានិច្ចគ្រប់ភារកិច្ច និងមានសុខភាពល្អ”។ មិនទាន់អស់ទេ ពេលឃើញបែបនេះ ស្រាប់តែ ឯកឧត្តម ម៉ែន អេង ចូល comment ភ្លាមៗ…
អានបន្តស្ទើរមិនគួរឲ្យជឿ ! ធ្លាយវីដេអូពី សកម្មភាព ពន្លឺ បានធ្វើរឿងមួយដាក់ ភិទិ, ដាវីន និង តិចម៉េង ឃើញហើយ បានដឹងថា ពន្លឺ ជាមនុស្ស…(មានវីដេអូ)
សូមបញ្ជាក់ឡើងវិញបន្តិចផងដែរថា កម្មវិធី ប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ហើយ កាលពីរាត្រី ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ ហើយក៏បានស្វែងរកឃើញម្ចាស់ពានផងដែរ គឺបានទៅលើ លីម តិចម៉េង នៅក្នុងចំណោមបេក្ខជន 3 រូប សុទ្ធតែជើងខ្លាំង គឺ ស៊ឹម ច័ន្ទពន្លឺ, ថុល សុភិទិ និង នាង ដាវីន។ ចំណែកកាលពី វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គេឃើញ តារាចម្រៀង ឱក សុគន្ធកញ្ញា បាននិយាយរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ពេល តិចម៉េង និង ពន្លឺ ប៉ះគ្នាក្នុងចម្រៀងមួយបទក្រោមចំណងជើងថា “ដំរីថ្នមស្នេហ៍” ពេលនោះ ឱក សុគន្ធកញ្ញា និយាយ “អ្វីដែលបងចង់សរសើរ គឺដូចជាពន្លឺអ៊ីចឹង អ្នកណាដែលបានចាប់ក្រុម ពន្លឺ ខ្ញុំយល់ថាមានសំណាងណាស់ ព្រោះ ពន្លឺ គឺជាបេក្ខជនមួយរូប ដែលពូកែ បង្កើតនូវទស្សនីយភាពប្លែក ហើយល្អនៅលើឆាកតែម្តង មិនមែនត្រឹមតែច្រៀងមួយមុខទេ ចាស…”។ ចំណែក ប៉ុន្មានថ្ងៃនេះ រឹតតែច្បាស់ ថែមទៀត ក្រោយឃើញ ម្ចាស់ Tik Tok ម្នាក់ឈ្មោះ vayuk12345 បានទំលាយវីដេអូដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយ ពីសកម្មភាព ច័ន្ទពន្លឺ ជួយបង្ហាត់បង្រៀនដល់ ថុល សុភិទិ, នាង ដាវីន និង លីម តិចម៉េង មើលរួចធ្វើឲ្យ គ្រប់គ្នាដឹងដល់សំដី…
អានបន្តថ្នាក់ដឹកនាំល្អ ! លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប ទើបឡើងដំណែង កំពុងធ្វើដំណើរទៅកាន់ជើងភ្នំគូលែន សុខៗ ក៏ជួបដំរីមួយក្បាលដ៏ធំ មួយសន្ទុះក្រោយមក ស្រាប់តែ…
មានពុកម៉ែ បងប្អូន មិនតិចនាក់ទេ ពិតជាស្គាល់ លោក ឃឹម ហ្វីណង់ ជាក់ជាមិនខាន ដែលជា អភិបាលស្រុកបន្ទាយស្រី ហើយក៏តែងតែ បង្ហាញសកម្មភាពញឹកញាប់ បានចូលរួមដោះស្រាយបញ្ហាផ្សេងៗ ជូនពលរដ្ឋ បានជោគជ័យជាហូរហែ ដល់ថ្នាក់ធ្វើឲ្យ គ្រប់គ្នាសម្តែងក្តីពេញចិត្តយ៉ាងខ្លាំងចំពោះរូបលោក ។ ចំណែកកាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២ នេះ លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប ហើយក៏បានធ្វើឲ្យ មហាជនជាច្រើនសម្តែងការចូលរួមអបអរសាទរជាច្រើន ចំពោះ អ្នកដឹកនាំដ៏ល្អ រូបនេះ យ៉ាងព្រោងព្រាត ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ដល់ថ្នាក់ លោក បង្ហាញក្តីរំភើបចិត្តយ៉ាងខ្លាំង ហើយពោល កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២២ ថា “ព្រឹកម៉ិញ ពេលកំពុងធ្វើដំណើរ ទៅកាន់ជើង ភ្នំគូលែន ដើម្បីបន្តចូលរួម ដោះស្រាយបញ្ហា រឿង “Black Hole” នៅភូមិសសី ជាមួយ ឯកឧត្តមអភិបាលខេត្ត ក៏ជួបដំរីមួយក្បាល ដ៏ធំ កំពុងតែឆ្លងកាត់ ស្រុកបន្ទាយស្រី ដោយចៃដន្យ។ ខំលួចគិតក្នុងចិត្តថា ប្រហែលជាប្រផ្នូលល្អ ជិតបានជោគជ័យលើ រឿងបញ្ចុះបញ្ចូល លោក ខឹម វាសនា ឱ្យរំសាយ និងបោះបង់ចោល ការជួបជុំ ខុសច្បាប់ នៅក្នុងជំរំជើងភ្នំហើយមើលទៅ តែបែរជា មកទទួលបានការជូនពរជ័យ យ៉ាងច្រើន ពីពុកម៉ែបងប្អូន មិត្តភ័ក្តិ មកពីគ្រប់ទិសទី សម្រាប់តួនាទីថ្មីទៅវិញ។ ប៉ុន្តែទោះជាយ៉ាងណា ក៏ដោយ សង្ឃឹមថា…
អានបន្តរាងម៉ាក់ៗគេឡើងអេម ពូកែលាក់ពោះណាស់ ! អ្នកនាង ចាន់ កែវនិមល កំពុងពពោះជិត 6 ខែមែន តែមើលទៅសម្រស់ស្អាតញាក់, ឆ្ងល់ត្រង់នេះពេក ហ្វេនៗ សួរថា…
ពុកម៉ែ បងប្អូន ក៏ដូចជា ហ្វេនៗ ភាគច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន អ្នកនាង ចាន់ កែវនិមល នោះ ដែលជា ពិធីការិនី ដ៏ល្បីមួយរូប មិនត្រឹមតែ ពូកែលេងពាក្យសំដី នោះទេ បើនិយាយពីសម្រស់ និងការតុបតែងខ្លួនវិញ ពិធីការិនី រូបនេះ មិនឲ្យចាញ់តារាសម្តែងល្បីៗ ឡើយ។ បច្ចុប្បន្ន ពិធីការិនី រូបនេះ និងស្វាមី កំពុងសាងក្តីសុខ ជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួន ព្រមទំាងបានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំង ជូនកូនស្រីសំណព្វ តែម្នាក់គត់ គឺទេពី ដោយតែងតែនាំទៅលំហែកាយ និងញុំាអាហារ តាមទីកន្លែងជិតឆ្ងាយមិនដែលដាច់ឡើយ ជាពិសេស និមល កំពុងពពោះ កូនប្រុស ម្នាក់ទៀត ។ ចំណែក កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ និមល បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ខណៈខ្លួនកំពុងតែមានផ្ទៃពោះ ជិត ៦ខែទៅហើយ តែបើមើលពីរូបរាង និងសម្រស់វិញ ស្អាតញាក់អត់ប្រែសោះ រួចប្រាប់យ៉ាងខ្លីថា “រីករាយជាមួយការងារដែលមិនត្រូវការស្បែកជើងកែង #ម៉ាក់ម៉ាក់ទម្ងន់ជិត៦ខែ”។ ចាប់អារម្មណ៍ត្រង់ផ្ទៃពោះ និមល ពេក មានគេចូល comment ថា “អត់ឃើញពោះផងបង?” ភ្លាមៗនោះ និមល បានប្រាប់ថា “បងកាត់ម៉ូតបាំងពោះហ្នឹងណា”។ ហើយម្ចាស់ហ្វេសប៊ុក ដដែល ក៏បានតបវិញថា “យ៉ាងណានៅតែស្លីមស្អាត ម៉ាយអាដល”។ អ្នកខ្លះទៀតបាននិយាយថា ៖ ស្រស់ស្អាត, នៅស្អាតដដែលបង, ស្អាតណាស់អូន បងជូនពរ មានសុខភាពល្អណា, រ៉ូបមានប៉ាក់ផ្កា បង្កប់អត្ថន័យ,…
អានបន្ត