ប្រិយមិត្តជាច្រើន ច្បាស់ជាបានជ្រាបរួចមកហើយ តារាចម្រៀង រិន សាវេត ដែលភរិយាជាទីស្រឡាញ់របស់លោក បានស្លាប់អស់ជាច្រើនឆ្នាំហើយ ដោយសារជំងឺមហារីក នោះ។ លុះដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩ កន្លងទៅ លោកក៏ចូលរោងការតាមប្រពៃណីខ្មែរជាផ្លូវការហើយ ជាមួយភរិយាថ្មី។ និងម្នាក់ទៀត គឺ លោក សាពូន មីដាដា ដែលជាតារាចម្រៀងដ៏ល្បី ហើយមានបទជាច្រើនណាស់ របស់លោក នៅតែទទួលបានការគាំទ្រ និងឮគេចាក់ស្តាប់កម្សាន្តជាហូរហែមិនដែលដាច់ឡើយ មានដូចជាបទ ដើម្បីអ្វីទៅអូន, ជាប់បាក់ឌុបចប់ស្នេហ៍, គ្រប់យ៉ាងដើម្បីអូន, និយមន័យស្នេហ៍, ត្រូវកាត់ចិត្តដើម្បីអនាគតអូន, អរគុណដែលអូនក្បត់បង, ប្តូរសាលាប្តូរចិត្ត, អស់ស្នេហ៍តែមិនចង់បាត់បង់អូន, ភក្តីស្នេហ៍ពេញបេះដូង, ពុកអើយ ម៉ែអើយ, បុរសម្នាក់ដែលគិតដល់អូន។ ព្រមទំាងនៅមានបទពីរោះៗជាច្រើនទៀតដែលមិនអាចរៀបរាប់អស់។ ចំណែកនាថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២២ នេះ អ្នកទំាងពីរបានបបួលគ្នាទៅដល់ខេត្តក្រចេះបាត់ រួច លោក សាពូន មីដាដា បានពោលពាក្យនេះចេញមកថា “ពេល វិន សាវេត Sad សាពូន ដាដា លួង ពេល សាពូន ដាដា Sad វិន សាវេត លួង ចុះបើ Sad ទាំងពីរ តើបានអ្នកណាលួងអ្នកណា ? ឧិ! អ្នកមេម៉ាយក្រចេះអើយ សុំបាយមួយពេល និងថើបមួយខ្សឺតម៉ោ ដើម្បីឲ្យបាត់Sad តើបានទេ ?”។ ឃើញបែបនេះ ហ្វេនៗនាំគ្នា ប្រាប់ថា ៖ មកភ្នំពេញមក ចាំឲ្យអ្នកភ្នំពេញលួង, ជំងឺខ្វះអ្នកលួង,…
អានបន្តDay: September 5, 2022
ស្អាតណាស់ ! លើកដំបូងហើយ ឃើញ តារាកំប្លែង ស្រីអ៊ិត នាំ ណានណាន កូនស្រី តែងខ្លួនបែបនេះ មើលទៅស្រស់ប្លែក និងសមសួនណាស់ ដល់ថ្នាក់ មានគេនិយាយត្រង់ៗថា…(មានវីដេអូ)
ពុកម៉ែ បងប្អូន មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កញ្ញា ង៉ា ស្រីណាន នោះ ដែលធ្លាប់ចូលមកប្រឡង ក្នុងកម្មវិធី ប្រឡងចម្រៀង លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia កំឡុងខែ កក្កដា ឆ្នាំ ២០១៩ កាលនោះ ណាន ណាន បានលើកយកចម្រៀងមួយបទ ក្រោមចំណងជើងថា “Saxopone បាត់ស្នេហ៍” មកធ្វើការប្រកួត។ បើទោះបីជា ស្រីណាន មិនបានទទួលពានក្នុងកម្មវិធីនេះ ក៏ដោយ ក៏ហ្វេនៗ នៅតែគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ចំពោះសមត្ថភាព និងទេពកោសល្យ ខាងសិល្បៈរបស់ បេក្ខជនរូបនេះ។ ហើយអ្វីដែលរឹតតែចាប់អារម្មណ៍ថែមទៀតនោះ ស្រីណាន ក៏ជាកូនស្រី សំណព្វចិត្ត របស់ តារាកំប្លែងដ៏ល្បី ស្រីអ៊ិត ផងដែរ។ ញឹកញាប់ណាស់ អ្នកនាង ស្រីអ៊ី តែងតែបង្ហោះរូបភាពជាមួយកូនស្រី មិនដែលដាច់ឡើយ ជាក់ស្តែង កាលពីថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះទៀត គេឃើញ ស្រីអ៊ិត នាំកូនស្រី តែងខ្លួនក្នុងឈុតប្រពៃណីបុរាណខ្មែរ មើលទៅពិតជាស្អាត សមសួនណាស់ ឡើងសុភាព សមជានារីខ្មែរពិតៗ។ តារាកំប្លែង ស្រីអ៊ិត បានបញ្ជាក់ថា “2នាក់ម៉ាក់កូនម្ដង សំអាងការវិន អរគុណចំពោះការស្រលាញ់ ណាន ណាន និងចែអ៊ិត”។ ឆ្លៀតក្នុងឱកាសនោះ គេឃើញម្ចាស់ហ្វេសប៊ុកម្នាក់ ឈ្មោះ អា រីយ៉ា ហ៊ាន សរសើរត្រង់ៗថា “កាន់តែកាចហើយសម្លាញ់អើយ … ចែកស្អាតមកគ្នាខ្លះផង…
អានបន្តថ្មីរហូត អាយដល ! ឃើញ ស្វាមី ច្រៀងផង ជូនផ្ទះផង ស្រាប់តែ ភរិយា ឧកញ៉ា ខេមរៈ សិរីមន្ត ដាក់មួយម៉ាត់យ៉ាងខ្លីថា “ហ៊ឹម..លោកប្ដីខ្ញុំ មិនដឹងពេលណា…”
សូមរំលឹកឡើងវិញបន្តិចផងដែរថា ឧកញ៉ា ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ នៅក្នុងផលិតកម្មរស្មីហង្សមាស ដោយបច្ចុប្បន្ន លោកកំពុងសាងក្តីសុខ និងសុភមង្គល ក្នុងគ្រួសារតូចមួយរបស់ខ្លួន ដោយតារាប្រុសរូបនេះ និងភរិយា មានកូនៗ សរុបទំាងអស់បាន៣ នាក់ ដោយកូនប្រុសច្បង មានឈ្មោះ ខេមរៈ មន្តស្នេហ៍ កូនស្រីទី២ មានឈ្មោះ ខេមរៈ ស្រ្តី និងកូនស្រីពៅ មានឈ្មោះ ថុន ខេមរៈមន្តរាជិនី ។ ញឹកញាប់ណាស់ តារារូបនេះ តែងតែបង្ហាញខ្លួន យ៉ាងសាមញ្ញ តាមកន្លែងផ្សេងៗមិនដែលដាច់ឡើយជាមួយ ភរិយា និងកូនៗ ទំាង៣ មើលទៅពិតជាពោរពេញដោយក្តីសុខ និងមានសុភង្គលខ្លាំងណាស់ ជាពិសេស ច្រៀងលេង បទចាស់ៗ របស់លោក ឡើងវិញ ស្តាប់ទៅនៅពីរោះដដែល។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២២ លោកបានធ្វើឲ្យ ហ្វេនៗ ភ្ញាក់ព្រឺត ក្រោយតែងខ្លួនយ៉ាងស្អាត កាន់ប្រដាប់ជួយជូតផ្ទះភរិយា រួចប្រាប់យ៉ាងខ្លីថា “ពេលទំនេរជូតផ្ទះ ជួយការងារភរិយាខ្លះ ស្តាប់ចម្រៀង និងច្រៀងលេងខ្លះ ក៏សប្បាយម្យ៉ាងដែរបាទ”។ ខេមរៈ សិរីមន្ត បន្ថែមនៅក្នុង comment ថា “ជូតផ្ទះមធ្យម ងំបើមិនបានច្រៀង ជូនផ្ទះគឺមិនកើតអ៊ីចឹងហ្មង”។ ឃើញភ្លាម ភរិយា ភ្ញាក់ព្រឺត រួចក៏និយាយថា “ហ៊ឹម..លោកប្ដីខ្ញុំ មិនដឹងពេលណា ជូតផ្ទះហើយទេ បើរវល់តែច្រៀងអ៊ីចឹងនោះ I love you”។ អត់ទាន់អស់ទេ មើលរួច ហ្វេនៗ មិនតិចនាក់ទេ ចូល…
អានបន្តដុតណាស់ ! ចុមយក្ស ក្រោយឃើញ ចឺម បង្ហាញមុខតួស្រី ស្អាតៗ ច្រើនដងពេក ធ្វើឲ្យ តារាចម្រៀង វីរៈ និច ទប់ចិត្តមិនជាប់ ក៏បោះពាក្យសំដីដាក់ ចឺម យ៉ាងចាក់ដោតថា “ថតជាមួយបុរសជោគជ័យ, បានប្តីដូច ចឺម ចាប់…”
សូមបញ្ជាក់បន្តិចផងដែរថា លោក សុខ មេសា ហៅ ចឺម នោះ គឺជាជាអតីត តារាកំប្លែង ដ៏ល្បីខ្លាំងមួយរូប នៅក្នុងក្រុមជាមួយនាយ ពាក់មី ហើយកាលនោះ នាយ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទូទៅ មិនថាក្មេងចាស់ ប្រុសស្រី ឡើយ។ ក្រោយមក ចឺម បានដូរអាជីព ដោយប្រែខ្លួនទៅជាតារាចម្រៀងវិញ ហើយក៏នៅតែ មានប្រជាប្រិយខ្លាំងដដែល ដោយទទួលបានការពេញចិត្តខ្លាំង ពីពុកម៉ែបងប្អូន ដល់ថ្នាក់ ចឺម មានលទ្ធភាព អាចសាងសង់ផ្ទះ ជូនឪពុកម្ដាយ បានថែមទៀតផង នៅឯស្រុកកំណើត ក្នុងភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ស្រាប់តែ កាលពីថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២២ គេឃើញតារាចម្រៀងដ៏ល្បីម្នាក់ ឈ្មោះ វីរៈ និច ឌឺឲ្យ ចឺម លេងថា “ថតជាមួយបុរសជោគជ័យ លេីវិស័យ…Welcome back my partner Singer Jerm”។ អត់អស់ចិត្ត វីរៈ និច បន្ថែមថា “បានប្តីដូច ចឺម ចាប់ច្របា.ច់.ក ងា.ប់ ហ្មង”។ ឃើញបែបនេះ ហ្វេនៗ ចូល comment ព្រាតថា ៖ មិនចាំស្អែកទេបង, សាវាពេកមែន បានច្របា.ច់.ក?, បុរសជោគជ័យលើវិស័យ សាវា, ម៉េចថាអោយគេ អ៊ីចឹង, ចុះបើគេប្រុសស្អាត កម្ពស់បាន ដូចកូរ៉េហើយ, ច្របាច់តាំងថ្ងៃផ្សំដំណេកហ៎, ខ្លាចបានតែមាត់, កុំនិយាយត្រង់ៗពេក ចែ,…
អានបន្តញាក់សាច់ ច្រើនណាស់ ! ហ្វេនៗ ស្រែកឡើងផ្អើល ពេលឃើញ តិចម៉េង បង្ហាញខ្លួន ក្នុងកម្មវិធីមួយ ជាលើកដំបូង នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី គ្រប់គ្នាឃើញហើយ ក៏…(មានវីដេអូ)
ក្រោយពី លីម តិចម៉េង បានទទួលពានរង្វាន់ ក្នុង កម្មវិធី ប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 រួចមក បេក្ខជនដ៏លេចធ្លោនេះ បានធ្វើដំណើរទៅ ជួបអ្នកមានគុណ ដែលធ្លាប់ជួយខ្លួន ហើយយកពាននេះ ទៅដាក់នៅមុខរូបថត រួចពោលថា “បន្ទាប់ពីបញ្ចប់ការងារ ហើយក៏មកបំពេញពាក្យសន្យា មកផ្ទះបងប្រុស ReNo Chhim Phi Ruk ដើម្បីអរគុណដល់គាត់”។ អត់ទាន់អស់ទេ មកដល់ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២២ តិចម៉េង ក៏បានបន្តដំណើរទៅ ជួប អ្នកមានគុណ 2 រូបទៀត នៅ Room42 រួចទំលាយរឿងមួយ ដែលមានហ្វេនៗ ភាគច្រើន មិនដែលបានដឹង ដោយប្រាប់ថា “គ្មានគាត់ទាំង២បងប្អូនប្រហែលជាមិនស្គាល់ខ្ញុំទេ ហើយក៏ប្រហែលជាមិនដឹងពេលណាទើបបានជោគជយ័ដែរ អរគុណបងទាំង២ អរគុណRoom42 ដែលផ្តល់បទពិសោធរយះពេល៤ឆ្នាំ ទីនេះដូចជាផ្ទះទី២បន្ទាប់ពីចំណាកស្រុក ៨ឆ្នាំ សូមជូនពរបងទាំង២ជោគជ័យគ្រប់ការងារ សុខភាពល្អ សំណាងល្អ ពាន១នេះពិតជាមានន័យណាស់សំរាប់ក្មេងឃ្វាលគោដូចជារូបខ្ញុំ”។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២២ លីម តិចម៉េង បានបង្ហាញខ្លួន ក្នុងកម្មវិធីជាលើកដំបូង នៅតាមសាធារណៈ ដែលរៀបចំធ្វើឡើងនៅឯ ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី (AEON Mall Sen Sok City) ព្រមទំាងមានហ្វេនៗ ចាំទទួលស្វាគមន៍ច្រើនញាក់សាច់ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។ តិចម៉េង បានត្រឹមភ្ជាប់សារខ្លីមួយ…
អានបន្តកក្រើក ! ទីបំផុត កំពូលអ្នកលេងទឹកមុខ អូនម៉ូម៉ូ, អូន ប៊ែលឡា និង អ៊ែលលី ប៉ះគ្នាបាត់ ផ្អើលអស់ ហ្វេនៗ, ក្នាញ់ពេក គ្រប់គ្នា បាន…(មានរូបភាពច្រើន)
ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅ ប្រទេស មិនតិចនាក់ទេ ច្បាស់ជា ស្គាល់ជាក់ជា មិនខាន ក្មេងៗដ៏គួរឲ្យស្រឡាញ់ ៣ រូប ដែលកំពុង ទទួលបានការចាប់អារម្មណ៍ ពេញបណ្តាញសង្គមហ្វេសប៊ុក ដោយម្នាក់ឈ្មោះ អូន ម៉ូម៉ូ ជាកូនស្ រីសំណព្វចិត្ត តារាសម្តែង អ្នកនាង គង់ ចាន់ស្រីមុំ ។ ពីរនាក់ទៀត គឺ អូន ប៊ែលឡា និង វណ្ណារ៉ា ហៅ អ៊ែលលី (Ellie) ដែលជាកូនស្រី របស់ អ្នកនាង ផន សុផារី ជាអតីតតារាកំប្លែង និង អ្នកសម្តែង ល្ខោនបាសាក់ ដ៏ល្បី ដោយម៉ាក់ៗ តែងតែបង្ហាញសកម្មភាព កូនស្រី របស់ខ្លួន ទំាងដើរលេង ទៅសាលា និងសកម្មភាពផ្សេងៗទៀត ជាមួយកាយវិការប្លែកៗ។ ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២២ អ្នកទំាង 3 សុទ្ធតែកំពូល លេងទឹកមុខ បានជួបគ្នាបាត់ ដោយដាក់ប៉ុន្មានប៉ុស្តិ៍ ឡើងផ្អើលឆាក 3 Fun បាត់។ ហ្វេសប៊ុក Kem Seimorokot_MOMO បានភ្ជាប់សារខ្លីមួយថា “មើលគេ ហាហាហា បានជុំគ្នាម្តងផ្អើល Studio 3fun ហ្មង”។ ឃើញបែបនេះ អ្នកនាង ផន សុផារី ក៏បានស៊ែរផុសនេះ រួចបន្ថែមថា “ផ្អើលអស់ឋានទាំង3″។ …
អានបន្តកក្រើក ! ទីបំផុត កំពូលអ្នកលេងទឹកមុខ អូនម៉ូម៉ូ, អូន ប៊ែលឡា និង អ៊ែលលី ប៉ះគ្នាបាត់ ផ្អើលអស់ ហ្វេនៗ, ក្នាញ់ពេក គ្រប់គ្នា ដាក់ម្នាក់មួយម៉ាត់ថា…(មានរូបភាពច្រើន)
ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅ ប្រទេស មិនតិចនាក់ទេ ច្បាស់ជា ស្គាល់ជាក់ជា មិនខាន ក្មេងៗដ៏គួរឲ្យស្រឡាញ់ ៣ រូប ដែលកំពុង ទទួលបានការចាប់អារម្មណ៍ ពេញបណ្តាញសង្គមហ្វេសប៊ុក ដោយម្នាក់ឈ្មោះ អូន ម៉ូម៉ូ ជាកូនស្ រីសំណព្វចិត្ត តារាសម្តែង អ្នកនាង គង់ ចាន់ស្រីមុំ ។ ពីរនាក់ទៀត គឺ អូន ប៊ែលឡា និង វណ្ណារ៉ា ហៅ អ៊ែលលី (Ellie) ដែលជាកូនស្រី របស់ អ្នកនាង ផន សុផារី ជាអតីតតារាកំប្លែង និង អ្នកសម្តែង ល្ខោនបាសាក់ ដ៏ល្បី ដោយម៉ាក់ៗ តែងតែបង្ហាញសកម្មភាព កូនស្រី របស់ខ្លួន ទំាងដើរលេង ទៅសាលា និងសកម្មភាពផ្សេងៗទៀត ជាមួយកាយវិការប្លែកៗ។ ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២២ អ្នកទំាង 3 សុទ្ធតែកំពូល លេងទឹកមុខ បានជួបគ្នាបាត់ ដោយដាក់ប៉ុន្មានប៉ុស្តិ៍ ឡើងផ្អើលឆាក 3 Fun បាត់។ ហ្វេសប៊ុក Kem Seimorokot_MOMO បានភ្ជាប់សារខ្លីមួយថា “មើលគេ ហាហាហា បានជុំគ្នាម្តងផ្អើល Studio 3fun ហ្មង”។ ឃើញបែបនេះ អ្នកនាង ផន សុផារី ក៏បានស៊ែរផុសនេះ រួចបន្ថែមថា “ផ្អើលអស់ឋានទាំង3″។ …
អានបន្តអូនប្រែហើយ ! ញាក់សាច់ ខានឃើញមួយរយៈសោះ លីន សោម៉ា ពេញរូបរាង មានសាច់ ស្អាតប្លែក ដល់ហើយ ដល់ថ្នាក់ ហ្វេនៗ ឡើងភ្ញាក់ រួច…(មានរូបភាពច្រើន)
ពុកម៉ែ បងប្អូន ក៏ដូចជា មហាជនជាច្រើន ប្រហែលជាមិនទាន់ភ្លេចទេ មើលទៅ អតីតបេក្ខនារីម្នាក់ឈ្មោះ លីន សោម៉ា នោះ ដែលធ្លាប់ ចូលប្រឡងក្នុងកម្មវិធី ប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៣ ក្នុង ឆ្នាំ ២០១៧។ អ្នកខេត្តត្បូងឃ្មុំ រូបនេះ កាលនោះ សោម៉ា មានអាយុ ១៦ ឆ្នាំ បានលើកយកបទ “មេឃកំពុងភ្លៀងហើយ” មកធ្វើការប្រកួត។ បើទោះ សោម៉ា មិនបានទទួលពានក៏ដោយ ក៏អតីតបេក្ខនារី រូបនេះ នៅតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់ប្រិយមិត្តរបស់ខ្លួនដដែល មកទល់ពេលនេះ ព្រមទំាងលេចមុខក្នុងកម្មវិធីផ្សេងៗមិនដែលដាច់ឡើយ។ ខានឃើញមួយរយៈសោះ ស្រាប់តែ កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២២ លីន សោម៉ា បានតុបតែងខ្លួនមួយឈុតនេះ មើលទៅ ពេញរូបរាង ស្អាតណាស់ រួចប្រាប់យ៉ាងខ្លីថា “អស់ស្មោះត្រឹមខ្ញុំហើយ”។ ឃើញបែបនេះ ហ្វេនៗ បានចូល comment ទំាងងភ្ញាក់ថា ៖ ស្អាតណាស់ លោកអើយ, so cute idol, ស្អាតជានិច្ច អាយដល, ក្មួយស្រីស្អាតខ្លាំងណាស់ ឥឡូវ, បាត់មុខយូរ លួចស្រឡាញ់ប្អូនស្រី។ នៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ ពីរូបរាង និងសម្រស់ របស់ សោម៉ា ដែលប្រែប្រួល ស្អាតប្លែកបែបនេះ។ តោះកុំឲ្យចាំយូរ សូមមើរូបភាពខាងក្រោមនេះ ៖ …
អានបន្តឃើញហើយ ញាក់សាច់ ! ភ្ជុំឆ្នាំនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សុំលេងម៉ាអស់ដៃហើយ ដោយកំពុងថតចម្រៀង មានអ្នករាំ ស្លៀកសំលៀកបំពាក់ដូចៗគ្នា មានចំនួនរហូតដល់ទៅ…, ច្រើនណាស់ (មានវីដេអូ)
មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ផលិតកម្ម Galaxy Navatra ដែលជា របស់ ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ហើយក៏កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿរហូតដល់ពេលនេះ។ រាល់បទចម្រៀងភាគច្រើន ដែលផលិតកម្មនេះបានបញ្ចេញ សុទ្ធតែពីរោះៗ និងប្លែកទាក់ទាញ ទំាងបទមនោសញ្ចេតនា និងញាក់។ ហើយកន្លងទៅ មានបទផ្ទុះខ្លាំងល្បីរហូតដល់ក្រៅប្រទេសឯណោះ មានដូចជាបទ “Are You Ok?”, “Lambo Toy” និងបទ “CAMBODIAN PRIDE” ដែលមានអ្នកចូលទស្សនា ចន្លោះពី 27 លាន ដល់ 122 លាន ឯណោះ ដែលជាចំនួនមួយច្រើន ខ្លាំងណាស់។ អត់ទាន់អស់ទេ ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២២ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងថតបទសម្រាប់ ភ្ជុំបិណ្ឌ ខាងមុខនេះទៀតហើយ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ មានអ្នករាំរហូតដល់ទៅ 500 នាក់ឯណោះ ដែលស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ ដូចៗគ្នាទៀត។ ឆ្លៀតក្នុងឱកាស កំពុងថត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រាប់ថា “ភាពរីកចម្រើន គ្រប់វិស័យសិល្បៈវប្បធម៌ រួមគ្នាដើម្បីសិល្បៈ វប្បធម៌យើង គ្រប់ការងារដឹកនាំ ទាំងអស់ ត្រូវតែមានភាពម្ចាស់ការ ការងារសិល្បៈ មិនបានចំណេញថវិកានោះទេ ក៏ប៉ុន្តែយើងត្រូវតែប្រឹងប្រែង ដើម្បីអភិវឌ្ឍន៍ ភាពរីកចម្រើន ជាមួយនឹងប្រទេសជាតិ ដែលកំពុងតែរីកចម្រើន គ្រប់វិស័យ គ្រប់យ៉ាង ។ បើមានកំហុស សូមរិះគន់ ដើម្បីស្ថាបនា…
អានបន្ត