អ្នកគំាទ្រ ក៏ដូចជាមហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ ជាក់ជា មិនខាន លោក សុខ មេសា ហៅ ចឺម នោះ ហើយលោក ក៏ធ្លាប់ជាអតីត តារាកំប្លែង ដ៏ល្បីខ្លាំងមួយរូប ផងដែរ នៅក្នុងក្រុមជាមួយនាយ ពាក់មី ផងដែរ កាលនោះ នាយ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទូទៅ មិនថាក្មេងចាស់ ប្រុសស្រី ឡើយ។ ក្រោយមក ចឺម បានដូរអាជីព ដោយប្រែខ្លួនទៅជាតារាចម្រៀងវិញ ក៏នៅតែមានប្រជាប្រិយខ្លាំងដដែល ដោយទទួលបានការពេញចិត្តខ្លាំងពីពុកម៉ែបងប្អូន ដល់ថ្នាក់ ចឺម មានលទ្ធភាពអាចសាងសង់ផ្ទះ ជូនឪពុកម្ដាយ បានថែមទៀតផង នៅឯស្រុកកំណើត ក្នុងភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ គ្រប់គ្នា ធ្លាប់តែឃើញ នាយ ចឺម បង្ហាញភាពសប្បាយរីករាយ តែបើមកអានសារខាងក្រោមនេះវិញបានដឹងថា នាយ ចឺម ស្រឡាញ់ម្តាយខ្លាំងប៉ុណ្ណា ដោយរៀបរាប់ទំាងអារម្មណ៍ តាំងពីម៉ោងជាង២ ទាបភ្លឺ កាលពីកន្លងទៅថ្មីៗនេះ ថា ” ហេតុផល ដែលខ្ញុំស្រលាញ់ម្តាយខ្ញុំ 1/គាត់ផ្តល់កំណើតឲ្យខ្ញុំ 2/គាត់ចិញ្ចឹមខ្ញុំ 3/គាត់គិតពីខ្ញុំ នឹងខ្វល់ពីខ្ញុំគ្រប់ពេល 4/គាត់មិនរករឿងខ្ញុំ ហើយគាត់មិនចេះបំផ្លាញអារម្មណ៍ខ្ញុំ 5/គាត់តែងតែលើកទឹកចិត្តខ្ញុំគ្រប់ពេលវេលា 6/គាត់មិនចេះខឹងខ្ញុំ អត់ហេតុផល 7/គាត់សួរនាំខ្ញុំពេលដែលខ្ញុំទៅច្រៀងជិតឆ្ងាយ 8/គាត់ស្រលាញ់ខ្ញុំមិនចេះប្រែចិត្ត 9/គាត់ហ៊ានធ្វើគ្រប់យ៉ាងដើម្បីខ្ញុំ 10/គាត់មិនចេះក្បត់ខ្ញុំ នេះហើយទឹកចិត្តម្តាយស្រលាញ់កូន គ្រប់រូប ផ្ញើជូនកូនៗល្អៗគ្រប់រូបទាំងអស់គ្នាលើលោក ទឹកចិត្តកូនប្រុសដែលស្រលាញ់គ្រួសារខ្លាំង”។ អាចរួច ហ្វេនៗ ទប់ចិត្តលែងជាប់ហើយ ក៏បានចូល comment ថា ៖…
អានបន្តDay: September 6, 2022
គ្រួសាររីករាយ ! អីយ៉ា ចំថ្ងៃខួបកំណើត ដាណាភីន ស្រាប់តែ ចែដាណា រើសរូបមួយសន្លឹកមកផុស រួចជូនពរកូនស្រី នូវពាក្យមួយឃ្លា បែបនេះថា…
ពុកម៉ែបងប្អូន ក៏ដូចជា ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស មិនតិចនាក់ទេ ច្បាស់ជាស្គាល់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជា ម្ចាស់មុខជំនួញ ជាច្រើន ដែលកំពុងទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់ អតិថិជន របស់ ខ្លួន មកទល់ពេលនេះ។ ក្រៅពីមុខជំនួញ ចែដាណា ជាមនុស្សចិត្តធម៌ ដោយតែងតែ ជួយឧបត្ថម្ភ អ្នកខ្វះខាត និងអ្នកត្រូវការ ចាំបាច់ មិនដែលដាច់ឡើយ នេះកើតចេញពី សេចក្តីអាណិត និងស្រឡាញ់ពិតៗ មិនមែនជា ការសម្តែងនោះទេ។ មួយវិញទៀត បើងាកមកមើលពីជីវិត ផ្ទាល់ខ្លួន របស់លោកស្រីវិញ គ្រប់គ្នាអាចនឹងភ្ញាក់ ព្រោះ ថៅកែហាងពេជ្រ រូបនេះ ចូលចិត្តប្រើជីវិតសាមញ្ញ ខ្លាំងណាស់ ជាក់ស្តែងពេលខ្លះ លោកស្រី អង្គុយញុំាអាហារតាមផ្លូវក៏មាន និងកំពុងសាងក្តីសុខជាមួយកូនៗ ទំាង៣ របស់លោកស្រី។ អត់ទាន់អស់ទេ កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២២ ចែដាណា បាននាំសំណព្វចិត្តទំាង 3 ដើរលេងកម្សាន្ត នៅប្រទេសថៃទៀតហើយ មើលទៅពិតជាសប្បាយរីករាយ និងកក់ក្តៅណាស់ លាយឡំទេសភាព ដ៏ត្រជាក់ភ្នែកនៅទីនោះ ដែលលោកស្រី បានថតបង្ហាញឲ្យ ហ្វេនៗ បានឃើញ រួចប្រាប់ទំលាយពាក្យក្នុងចិត្តចេញមកថា “ពេលវេលាដ៏រីករាយសំរាប់គ្រួសារតូច”។ ខណៈពេលកូនស្រី កំពុងញ៉ាំអាហារសុខៗ ចែដាណា ក៏បានយកនំកំណើត មក surprise ដាណាភីន មុនថ្ងៃខួបកំណើត មើលទៅសាមញ្ញមែន តែពោរពេញដោយស្នាមញញឹម និងរីករាយបំផុត។ ឆ្លៀតក្នុងឱកាសនោះ…
អានបន្តពីរោះខ្លាំងណាស់ ដូចចាក់ឌីស ! អាយដលតូច លឹម តិចម៉េង ដាក់ប៉ុន្មានបទ យប់ម៉ិញនេះ ឡើងផ្អើលហាង គឹម លីហ្សា…(មានវីដេអូ)
គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២២ មុនពេលដែល លីម តិចម៉េង លើកពានរង្វាន់ នៅក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 អតីតតារាចម្រៀង និងតារាសម្ដែង គឹម លីហ្សា បានប្រកាសក្តែងៗ នៅក្នុង ហ្វេសប៊ុករបស់ខ្លួនថា នឹងចំណាយលុយ ជប់លៀងឲ្យកូនចៅ ម៉ាអស់ដៃហ្មង ដែលមានរយៈពេលដល់ទៅ 3 យប់ 3 ថ្ងៃ ឯណោះ។ អ្នកនាង គឹម លីហ្សា បានបញ្ជាក់បន្ថែមថា “កុំអោយចែខកបំណងណា idol ចែភ្នាល់ជាមួយកូនចៅ ជប់លៀង 3 យប់3 ថ្ងៃផង វើយ អាដែងអើយ ចែចាំ ជប់លៀងអោយ ចែTeam លីម តិចម៉េង and you?។ ដូចបានសន្យា មកដល់ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២២ គឹម លីហ្សា ពិតជាបានធ្វើពិធីជប់លៀងជូនបុគ្គលិកមែន ថែមទំាង អញ្ជើញ តិចម៉េង និងហ្វេនៗ តិចម៉េង មួយចំនួន ឲ្យចូលរួមទៀត មើលទៅពិតជាអធិកអធមខ្លាំងណាស់ ដោយកម្មវិធីនេះ រៀបចំ និងធ្វើឡើងនៅឯ ហាង គឹម លីហ្សា តែម្តង នៅសួនច្បារ វត្តបុទមវត្តី។ ឆ្លៀតក្នុងឱកាសនោះ លីម តិចម៉េង បានដាក់ប៉ុន្មានបទ ឡើងផ្អើលហាង គឹម លីហ្សា…
អានបន្តតួស្រីស្អាតញាក់ ! ចឺម សម្តែងមួយឈុតនេះ ចង់វៀចថ្កាម បាត់ ដោយសារតែ ជាអ៊ី តួស្រីថ្មី ទះមួយកំផ្លៀង ឮសូរតែប្លាច់, ធ្វើអីគេមិនកើត ចឺម បានត្រឹមពោលថា…(មានវីដេអូ)
គួររំលឹកឡើងវិញបន្តិចផងដែរថា លោក សុខ មេសា ហៅ ចឺម នោះ គឺជាជាអតីត តារាកំប្លែង ដ៏ល្បីល្បាញ មួយរូប នៅក្នុង ក្រុមជាមួយនាយ ពាក់មី ហើយកាលនោះ នាយ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ ហ្វេនៗ ក៏ដូចជា ទស្សនិកជន ទូទៅ ទំាងក្មេង ចាស់ ប្រុសស្រី ហើយឲ្យតែមើល ចឺម ម្តងណា គ្រប់គ្នា មិនអាចទប់សំណើចជាប់ឡើយ ជាមួយការសម្តែងចូលតួល្អណាស់។ ក្រោយមកទឪត ចឺម ក៏បានវិវត្តន៍ខ្លួន និងបានដូរអាជីព ដោយក្លាយទៅជា តារាចម្រៀងវិញ ហើយក៏នៅតែ មានបានប្រជាប្រិយ មិនប្រែប្រួលឡើយ ដោយមានការពេញចិត្ត ពីពុកម៉ែ បងប្អូន មិនតិចនាក់ទេ ទើបធ្វើឲ្យ ចឺម មានលទ្ធភាព អាចសាងសង់ផ្ទះ ជូនឪពុកម្ដាយ បានថែមទៀតផង នៅឯស្រុកកំណើត ក្នុងភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ កន្លងទៅ ពិសេសការសម្តែងក្នុង MV ចឺម គឺតែងតែជួប តួស្រី ស្អាតៗ ប្លែកៗ និងក្មេងៗ មិនដែលដាច់ឡើយ អមដោយការច្រៀង និងសម្តែង ពិតជាល្អមើលណាស់។ MV ចឺម ចេញម្តង គឺមានអ្នកចូលទស្សនាទំាង ក្នុង បណ្តាញសង្គមហ្វេសប៊ុក និង YouTube ព្រមទំាង Tik Tok ឡើងច្រើនព្រោងព្រាត រៀបរាប់មិនអស់។ អត់ទាន់អស់ទេ ស្រាប់តែម្សិលម៉ិញនេះទៀត នាថ្ងៃទី ០៥ ខែកញ្ញា…
អានបន្តដឹងតែ ល្អមើលហើយ ! មកចូលរួម ក្នុង MV ខ្នាតយក្ស នេះ ឃើញអ្នករាំមានដល់ទៅ 500 នាក់ ធ្វើឲ្យ ម៉ាក់លក្ខណ៍ ឡើងភ្ញាក់ព្រឺត រួចនិយាយថា “លើកទី1ហើយ ដែល…” (មានវីដេអូ)
គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា ផលិតកម្ម Galaxy Navatra ត្រូវបាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្កើតឡើង ព្រមទំាងមានតារាចម្រៀងល្បីៗជាច្រើនរូប ជ្រកក្រោមផលិតកម្មនេះផងដែរ ហើយក៏កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿរហូតដល់ពេលនេះ។ កន្លងទៅ មានបទផ្ទុះខ្លាំងល្បី រហូតដល់ក្រៅប្រទេសឯណោះ មានដូចជាបទ “Are You Ok?”, “Lambo Toy” និងបទ “CAMBODIAN PRIDE” ដែលមានអ្នកចូលទស្សនា ចន្លោះពី 27 លាន ដល់ 122 លាន ឯណោះ ដែលជាចំនួនមួយច្រើន ដែលមិននឹកស្មានដល់។ ចំណែក កាលពី ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២២ ខាងផលិតកម្ម ដឹកនាំផ្ទាល់ ដោយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផងដែរនោះ បានរៀបចំថតចម្រៀងខ្នាតយក្សទៀតហើយ ដែលមានអ្នកចូលរួមរាំ ដល់ទៅ ៥០០ អ្នកឯណោះ ជាមួយសំលៀកបំពាក់ប្រពៃណីខ្មែរ យ៉ាងស្រស់ស្អាត ហើយកាន់តែពិសេស នោះ ទំាងគ្រូ និងសិស្ស បានចូលរួមនេះសុទ្ធតែនៅ សាលាវិចិត្រសិល្បៈ ថែមទៀតផង មើលទៅរាំពិតជាស្រុះគ្នា ទាក់ភ្នែកណាស់។ ឃើញទិដ្ឋភាពនេះអស្ចារ្យពេក ធ្វើឲ្យ តារាចម្រៀងដ៏ល្បី កញ្ញា តន់ ចន្ទសីម៉ា ទំលាយពាក្យនេះចេញមកថា “ជាដំបូង នាងខ្ញុំសូមអរគុណដល់ថ្នាក់ ដឹកនាំ Galaxy Navatra អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានបង្កើតនូវព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះឡើង លះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត ពេលវេលាចូលរួមដឹកនាំផ្ទាល់រហូតដល់ចប់។…
អានបន្តពិតជាសង្ហា ដូច វណ្ណដា និយាយមែន ! ធ្លាយវីដេអូ កាលពី ២៦ ឆ្នាំមុន មើលទៅ តារាសម្តែង ទេព រិនដារ៉ូ និង អ្នកនាង អម្ពរ ទេវី ឡើងក្មេង ហើយស្អាតណាស់ សូម្បីតែ សាមីខ្លួនក៏ភ្ញាក់ដែរ ដល់ថ្នាក់ និយាយថា…(មានវីដេអូ)
ទស្សនិកជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែង ជើងចាស់ ទេព រិនដារ៉ូ នោះ។ លោកគឺជាតារាជើងចាស់ មួយរូបដែលចូលប្រឡូកក្នុងវិស័យសិល្បះតាំងពីជំនាន់ឆ្នាំ ៨០ ជាងមកម្ល៉េះ។ តារាជើងចាស់រូបនេះ គឺជាដៃគូដ៏ស័ក្កសមបំផុតជាមួយ អ្នកនាង អម្ពរ ទេវី ដោយរាល់ការសម្តែងរបស់អ្នកទំាងពីរ តែងតែទទួលបានការគាំទ្រខ្លាំង ហើយវីដេអូចាស់ៗរបស់តារាទំាងពីរដួងនេះ នៅតែដក់ជាប់អារម្មណ៍ហ្វេនៗដដែល មកដល់ថ្ងៃនេះ។ តារាប្រុសរូបនេះ នៅតែបន្តសិល្បៈរបស់ខ្លួនមកទល់ពេលនេះ ហើយក៏នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងអត់ប្រែសោះ ជាមួយការសម្តែងដ៏ប៉ិនប្រសព្វ ស្ទើរគ្រប់សាច់រឿង មើលលើកណា ក៏មិនដែលចេះធុញទ្រាន់ឡើយ។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២២ គេឃើញដៃគូចាស់ម្នាក់របស់ លោក ទេព រិនដារ៉ូ មានឈ្មោះ Sovichea Ch បានទំលាយវីដេអូ កាលពី 26 ឆ្នាំមុន ពីការសម្តែង របស់ លោក ទេព រិនដារ៉ូ និងដៃគូដ៏ស័ក្តិសមបំផុត គឺ អ្នកនាង អម្ពរ ទេវី រួចប្រាប់ថា “កាលពី២៦ ឆ្នាំមុន ថ្ងៃដែលខ្ញុំលាភាពនៅលីវ ហើយលោក Tep Rindaro ទ្រាំរក្សាភាពនៅលីវ បានដល់បច្ចុប្បន្ន!”។ ឃើញបែបនេះ ធ្វើឲ្យ លោក ទេព រិនដារ៉ូ ឡើងភ្ញាក់ រួចនិយាយថា “កាលពីពួកយើងនៅក្មេងៗ ពេលវេលាពិតជាលឿនណាស់ 26ឆ្នាំ កន្លងទៅហើយ អរគុណច្រើន លោកប្អូនប្រុស Sovichear Ch for this great memory of us…
អានបន្តសែនពីរោះ គ្រប់បទហ្មង ! ស្ងាត់ៗ ភិទិ ត្រូវហ្វេនៗ លួចធ្វើ កម្មវិធី surprise ទាល់តែបានសម្រេចបាត់, រំភើបពេក ក៏ដាក់ប៉ុន្មានបទនេះជូន អ្នកគាំទ្រវិញ ឡើងអេម សុទ្ធតែបទល្បីៗ មានដូចជា…(មានវីដេអូ)
គួររំលឹកឡើងវិញបន្តិចផងដែរថា កម្មវិធី ប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ហើយ កាលពីរាត្រី ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២។ កម្មវិធីនេះ បានរៀបចំធ្វើឡើង នៅឯ ស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខ ជាន់ទី2 ហើយក្នុងនោះ គឺនៅសល់តែ បេក្ខជន តែ 4 រូបប៉ុណ្ណោះ សុទ្ធតែមានសមត្ថភាពអស្ចារ្យរៀងៗខ្លួន មានដូចជា ស៊ឹម ច័ន្ទពន្លឺ, ថុល សុភិទិ, នាង ដាវីន និង លីម តិចម៉េង មកប្រកួត ប្រជែង មុខគណៈកម្មការ ហ្វេនៗ យ៉ាងច្រើនកុះករ ឡើងពេញ ស្ទូឌីយោ។ កាន់តែពិសេសបំផុតនោះ នាយប់នោះ លីម តិចម៉េង តែម្តង បានក្លាយជាម្ចាស់ពាន ក្នុងកម្មវិធីនេះ ហើយក៏បានធ្វើឲ្យ អ្នកគាំទ្រជាច្រើន ស្រែកចង់បែកឆាក ពេលឮប្រកាសបែបនេះ។ មិនត្រឹមតែប៉ុណ្ណោះទេ ភ្លាមៗនោះ គេឃើញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានផុស និងអបអរសាទរ ម្ចាស់ជ័យលាភី រូបនេះផងដែរ។ ទោះមិនបានពានក៏ពិតមែន តែ ភិទិ ទទួលបានការគាំទ្រ និងសរសើរ មិនដាច់ពីមាត់ឡើយពីសមត្ថភាព ដ៏អស្ចារ្យ មិនអាចកាត់ថ្លៃបាន ជាពិសេសទឹកដមសំនៀងរបស់ ភិទិ តែម្តង ច្រៀងបទណា ក៏ពីរោះដែរ មិនថាបទសម័យ ឬពីដើមឡើយ ស្តាប់ហើយ…
អានបន្តមើលជ្រុងណា ក៏ឃើញស្អាតដែរ ! ស្ងាត់ៗ ព្រះនាងតូច យាងដល់ទឹកដីអង្គរបាត់ ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ស្អាតញាក់ រំលេចដោយផ្ការំដួល តំណាងជាតិខ្មែរទៀត រួចមានព្រះបន្ទូល ប្រាប់ថា…
មហាជនទូទៅ ក៏ដូចជា ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន ព្រះនាងតូច នរោត្តម ជេនណា នោះ ដែលជាប់សែរាជវង្ស កម្ពុជាវ័យក្មេង។ ព្រះនាងតូច មិនត្រឹមតែមានព្រះភ័ក្រ ស្រស់ស្អាត ប៉ុណ្ណោះទេ ថែមទំាង មានទេពកោសល្យសិល្បៈ គួរឱ្យកោតសរសើរថែម ទៀតផង ហើយ ទ្រង់ជាបុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា ហើយជាចៅលួត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ កន្លងទៅ គ្រប់គ្នា ក៏ចាប់អារម្មណ៍ខ្លាំងផងដែរ ចំពោះព្រះនាងតូច ដែលបានគ្រងសំលៀកបំពាក់ ស្អាតៗ និងទាក់ភ្នែកខ្លាំងបំផុត មកបង្ហាញជូន គ្រប់គ្នាឲ្យបានឃើញ។ ចំណែកម្សិលម៉ិញនេះទៀត នាថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២២ ព្រះនាងតូច បានគ្រងមួយឈុតទៀតហើយ ពិសេសរំលេចទៅដោយផ្ការំដួល តំណាងជាតិទៀត មើលទៅលេចធ្លោ និងទាក់ភ្នែកណាស់។ ឆ្លៀតក្នុងឱកាសពេលនោះ ព្រះនាងតូច មានព្រះបន្ទូល ថា “ពិសេសណាស់! ខ្ញុំបាន មកថតនៅ ប្រាសាទអង្គរវត្ត អច្ឆរិយវត្ថុ ដ៏មហិមា នៃកម្ពុជាដោយ ផ្ទាល់ជាមួយម៉ូតសម្លៀកបំពាក់ ច្នៃថ្មី ដ៏ស្រស់សោភា រំលេចដោយផ្ការំដួល ផ្កាតំណាងជាតិខ្មែរ។ រំដួលអង្គរ សែនល្អសោភា ទ្រង់សាយក្លិនភ្ងា ពាសពេញបុរី ក្រអូបពិដោរ ដោយរូបប្រពៃ ចរិយាថ្លាថ្លៃ នៃស្រីកម្ពុជា។”។ ឃើញរូបប៉ុន្មានសន្លឹកនេះ ធ្វើឲ្យ គ្រប់គ្នា នៅលែងសុខហើយ…
អានបន្តអ៊ីចឹងតើ បានរាំស្អាតម្ល៉េះ ! ទីបំផុតដឹងហើយ អ្នកគ្រូ និងអ្នករាំ ៥០០ នាក់ ចូលរួមព្រឹត្តការណ៍ ខ្នាតយក្ស របស់ ផលិតកម្ម Galaxy គឺចេញពី សាលា…(មានវីដេអូ)
មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ផលិតកម្ម Galaxy Navatra ដែលជា របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ហើយក៏កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿរហូតដល់ពេលនេះ។ រាល់បទចម្រៀងភាគច្រើន ដែលផលិតកម្មនេះបានបញ្ចេញ សុទ្ធតែពីរោះៗ និងប្លែកទាក់ទាញ ទំាងបទមនោសញ្ចេតនា និងញាក់។ ហើយកន្លងទៅ មានបទផ្ទុះខ្លាំងល្បីរហូតដល់ក្រៅប្រទេសឯណោះ មានដូចជាបទ “Are You Ok?”, “Lambo Toy” និងបទ “CAMBODIAN PRIDE” ដែលមានអ្នកចូលទស្សនា ចន្លោះពី 27 លាន ដល់ 122 លាន ឯណោះ ដែលជាចំនួនមួយច្រើន ខ្លាំងណាស់។ ចំណែកកាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២២ ខាងផលិតកម្ម ដឹកនាំផ្ទាល់ ដោយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផងដែរនោះ បានរៀបចំថតចម្រៀងខ្នាតយក្សទៀតហើយ ដែលមានអ្នកចូលរួមរាំ ដល់ទៅ ៥០០ អ្នកឯណោះ ជាមួយសំលៀកបំពាក់ប្រពៃណីខ្មែរ យ៉ាងស្រស់ស្អាត ហើយកាន់តែពិសេស នោះ ទំាងគ្រូ និងសិស្ស បានចូលរួមនេះសុទ្ធតែនៅ សាលាវិចិត្រសិល្បៈ ថែមទៀតផង មើលទៅរាំពិតជាស្រុះគ្នា ទាក់ភ្នែកណាស់។ ឃើញទិដ្ឋភាពនេះអស្ចារ្យពេក ធ្វើឲ្យ តារាចម្រៀងដ៏ល្បី កញ្ញា តន់ ចន្ទសីម៉ា ទំលាយពាក្យនេះចេញមកថា “ជាដំបូង នាងខ្ញុំសូមអរគុណដល់ថ្នាក់ ដឹកនាំ Galaxy Navatra អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានបង្កើតនូវព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះឡើង លះបង់…
អានបន្តមើលហ្វេនគេផង ញាក់សាច់ ! ដូចបានសន្យា ទីបំផុត គឹម លីហ្សា ជប់លៀងឲ្យ បុគ្គលិក ៣ យប់ ៣ ថ្ងៃ មែន ថែមទំាងយករបស់នេះមក surprise តិចម៉េង ទៀត នោះគឺ…(មានវីដេអូ)
កាលពីពេលកន្លងទៅ នាថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២២ មុនពេលដែល លីម តិចម៉េង លើកពាន រង្វាន់ ក្នុង កម្មវិធី ប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 គេឃើញ អតីតតារាចម្រៀង និងតារាសម្ដែង គឹម លីហ្សា ប្រកាសក្តែងៗ នឹងចំណាយលុយ ជប់លៀងឲ្យកូនចៅ ម៉ាអស់ដៃហ្មង ដែលមានរយៈពេលដល់ទៅ 3 យប់ 3 ថ្ងៃ ឯណោះ។ អ្នកនាង គឹម លីហ្សា បានបញ្ជាក់បន្ថែមថា “កុំអោយចែខកបំណងណា idol ចែភ្នាល់ជាមួយកូនចៅ ជប់លៀង 3 យប់3 ថ្ងៃផង វើយ អាដែងអើយ ចែចាំ ជប់លៀងអោយ ចែTeam លីម តិចម៉េង and you?។ ដូចបានសន្យា មកដល់ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២២ គឹម លីហ្សា ពិតជាបានធ្វើពិធីជប់លៀងជូនបុគ្គលិកមែន ថែមទំាង អញ្ជើញ តិចម៉េង និងហ្វេនៗ តិចម៉េង មួយចំនួន ឲ្យចូលរួមទៀត មើលទៅពិតជាអធិកអធមខ្លាំងណាស់ ដោយកម្មវិធីនេះ រៀបចំ និងធ្វើឡើងនៅឯ ហាង គឹម លីហ្សា តែម្តង នៅសួនច្បារ វត្តបុទមវត្តី។ ឆ្លៀតក្នុងឱកាសនោះ លីម តិចម៉េង ក៏បានឡើងច្រៀងចម្រៀងពីរោះៗជាច្រើនបទ ហើយក៏បានបង្កឲ្យកម្មវិធី រឹតតែសប្បាយរីករាយ…
អានបន្ត