ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងនៅក្រៅប្រទេស មិនតិចនាក់ទេ ពិតជាស្គាល់ ច្បាស់ជាស្គាល់ ជាក់ជាមិនខាន លោកជំទាវ ឧកញ៉ា ទ្រី ដាណា ដែលគេតែងតែហៅថា ចែដាណា នោះ ។ លោកស្រី ជាម្ចាស់មុខជំនួញ ជាច្រើន ដែលកំពុងទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់ អតិថិជន របស់ ខ្លួន មកទល់ពេលនេះ។ ក្រៅពីមុខជំនួញ ចែដាណា ជាមនុស្សចិត្តធម៌ ដោយតែងតែ ជួយឧបត្ថម្ភ អ្នកខ្វះខាត និងអ្នកត្រូវការ ចាំបាច់ មិនដែលដាច់ឡើយ នេះកើតចេញពី សេចក្តីអាណិត និងស្រឡាញ់ពិតៗ មិនមែនជា ការសម្តែងនោះទេ។ មួយវិញទៀត បើងាកមកមើលពីជីវិត ផ្ទាល់ខ្លួន របស់លោកស្រីវិញ គ្រប់គ្នាអាចនឹងភ្ញាក់ ព្រោះ ថៅកែហាងពេជ្រ រូបនេះ ចូលចិត្តប្រើជីវិតសាមញ្ញ ខ្លាំងណាស់ ជាក់ស្តែងពេលខ្លះ លោកស្រី អង្គុយញុំាអាហារតាមផ្លូវក៏មាន និងកំពុងសាងក្តីសុខជាមួយកូនៗ ទំាង៣ របស់លោកស្រី។ ចំណែកនាថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ នេះ ចែដាណា បានធ្វើឲ្យ គ្រប់គ្នា ភ្ញាក់ព្រឺតទៀតហើយ ក្រោយរៀបចំកម្មវិធីពិសេសសម្រាប់ខ្លួនឯង នោះគឺកម្មវិធីខួបមេម៉ាយ មួយឆ្នាំ។ ឆ្លៀតក្នុងឱកាសដ៏ពិសេស មិនដែលធ្លាប់ឃើញនេះ ថៅកែហាងពេជ្រ បញ្ជាក់ថា “ខួបមេម៉ាយ១ឆ្នាំ….កម្មវិធីថ្មី សំរាប់នាងខ្ញុំចាស..ជីវិតសុខ ឬទុក្ខ អាស្រ័យទៅលើយើង ជាអ្នកកំណត់ធ្វើអោយខ្លួនឯង សប្បាយយើងនឹងសប្បាយ ធ្វើឲ្យខ្លួនឯងកើតទុក្ខយើងនឹងកើតទុក្ខ ថ្ងៃនេះអរគុណខ្លួនឯង សុំសប្បាយតិចហើយណប់ៗ”។ លោកស្រី បានធ្វើកម្មវិធីនេះ…
អានបន្តDay: September 7, 2022
ស្រស់ស្រាយដល់ហើយ ! ស្ងាត់ៗ កញ្ញា ហ៊ិន ចាន់នីរ័ត្ន ទៅបង្អួតសម្រស់ ដល់ទឹកដីអង្គរ ទៀតបាត់ ដាក់ប៉ុន្មានប៉ុស្តិ៍នេះស្អាតណាស់ រួចទំលាយពាក្យ 4 ម៉ាត់ បែបនេះថា…(មានវីដេអូ)
ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរ មិនតិចនាក់ទេ ពិតជាស្គាល់ កញ្ញា ហ៊ិន ចាន់នីរ័ត្ន ជាក់ជាមិនខាន ដែលជា ពិធីការិនី ស្រស់ស្អាត មានសំឡេងពីរោះ ម្នាក់ ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងដដែល ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ព្រមទំាងលេចមុខ កម្មវិធីផ្សេងៗមិនដែលដាច់ឡើយ ពិសេស នៅតែរក្សាបានរូបរាង មុខមាត់ ស្អាតស្រស់ ខ្លាំងណាស់។ បច្ចុប្បន្ន ពិធីការិនីរូបនេះមានការមមាញឹកខ្លាំងណាស់ក្នុងអាជីពរបស់ខ្លួន ហើយក៏តែងតែលេចមុខ ក្នុងកម្មវិធីផ្សេងៗមិនដែលដាច់ឡើយ ជាពិសេសរូបសម្រស់វិញ ស្រស់ស្អាត បែបសុភាពហ្នឹងហ្មង ឲ្យតែបង្ហោះរូបភាពលើកណា គឺទទួលបានការគាំទ្រខ្លាំងមែនទែន។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២២ នីរ័ត្ន បានបង្ហោះរូបភាពស្អាតៗជាច្រើនសន្លឹក ខណៈខ្លួនបានទៅដល់ទឹកដីអង្គរ ដោយដាក់ប៉ុន្មានប៉ុស្តិ៍ មើលទៅពិតជាស្អាត និងស្រស់ស្រាយ មែនទែន រួចឆ្លៀតពោលពាក្យ ៤ ម៉ាត់យ៉ាងខ្លីថា “អ្នកស្អាតខ្លាំងណាស់”។ ឃើញ នីរ័ត្ន ថតរូបភាពបានស្អាតៗពេក ហ្វេនៗ និយាយថា ៖ ស្អាតណាស់អ្នក, ស្អាតគ្មានអ្វីទាស់, ថតអ៊ីចឹងដូចកូនក្មេង គួរអោយស្រលាញ់ណាស់, ម្ចាស់រូបក៏ស្អាត, ចាស ម្នាក់និយាយហ្នឹង ក៏ស្អាតដែរ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅមើល នីរ័ត្ន បង្អួតសម្រស់ នៅទឹកដីអង្គរ ខេត្តសៀមរាប ទំាងអស់គ្នា ថាស្រស់ស្អាតខ្លាំងប៉ុណ្ណានោះ ៖
អានបន្តសង្ហាញាក់ ! ចុមយក្ស ស្ងាត់ៗ ចឺម ប៉ះ ទុំ សុវត្ថិ និង នាង ដាវីន បាត់ ដល់ថ្នាក់ ធ្វើឲ្យ ហ្វេនៗ …
ប្រិយមិត្តមិនតិចនាក់ទេ ច្បាស់ជាស្គាល់ ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ជាក់ជាមិនខាន និងម្នាក់ទៀតឈ្មោះ នាង ដាវីន ដែលសុទ្ធតែ ជើងខ្លាំង និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ ហ្វេនៗរបស់ខ្លួន ដោយពួកគាត់ជាបេក្ខជន ចូលប្រឡង ក្នុង កម្មវិធីប្រឡងចម្រៀង កម្រិតពិភពលោក Cambodian Idol រដូវកាលទី 4។ បើទោះបីជាអ្នកទំាងពីរមិនបានពានពិតមែន តែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ហ្វេនៗ ទូទៅ ជាច្រើនសន្ធឹក ស្ទើរមិនគួរឲ្យជឿ និងមានឱកាសការងារ រកលុយបានយ៉ាងច្រើនទៀត គួរឲ្យកក់សំគាល់។ ស្រាប់តែមុននេះបន្តិច នាថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ គេឃើញ តារាចម្រៀង ចឺម បានបង្ហោះរូបមួយសន្លឹក ថតជាមួយ ទុំ សុវត្ថិ និង នាង ដាវីន រួចប្រាប់ថា “ប្រុសស្អាតទាំងបី យូរៗបានជួបគ្នាម្តង សុំទោសបងប្អូន ទាំងអស់គ្នា យប់ម៉ិញអត់បានច្រៀង ដោយសារភ្លៀង តែយប់នេះ ច្រៀងធម្មតា បញ្ជាក់នៅដីឡូតិ៍ដដែលណាបាទ (ហាមជេរ) សូមអរគុណ”។ ក្រោយឃើញ អាយដល ទំាង 3 របស់ខ្លួនរួច អ្នកគាំទ្រជាច្រើននាំគ្នាចូល comment ភ្លាមៗថា ៖ បងចឺម សុំសង្សារមួយមកបង, ម៉េចភ្នែកខ្ញុំឃើញស្អាតតែ2នាក់ ក្រោយ អ៊ីចឹង, ក្នុងចំណោម 3 នាក់ មានម្នាក់ ស្រីច្រើនជាងគេ, ស្អាតណាស់, សុទ្ធតែប្រុសស្អាត, ដាវីន មុខសស្អាត មិនបាច់តប់ U90…
អានបន្តឃើញកាដូ ញាក់សាច់ ! ម៉ែរួយ កំពុងតែញ៉ាំម្ជូរ សុខៗ ស្រាប់តែ ស្វាមី យកកាដូដ៏ចម្លែកនេះមក surprise, ឆ្ងល់ពេក បើកមើលក៏ឃើញ…(មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីព្រឹក ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោកជំទាវ ឧញ៉ា ស្រី ណារួម ហៅ ម៉ែរួយ បានសម្រេចចិត្ត ចូលរោងការតាមប្រពៃណីខ្មែរហើយ ជាមួយបុរសខ្ពស់សង្ហាម្នាក់ មានឈ្មោះ តារា សុខនៅ មើលទៅអ្នកទំាងពីរ ពិតជាសមគ្នាខ្លាំងណាស់ ពិសេសបានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហើយថ្មីៗនេះ ម៉ែរួយ បានបង្ហាញភូមិគ្រឹះ ដ៏ធំស្កឹមស្កៃ របស់ខ្លួន គឺជិតសង់រួចរាល់ហើយ ប្រហែលបាន 80ភាគរយ មើលទៅពិតជាធំទូលាយ និងមានម៉ូត ស្អាតទាក់ភ្នែកខ្លាំងណាស់ គួរឲ្យចង់រស់នៅ។ មួយវិញទៀត បើទោះ ម៉ែរួយ និងស្វាមី រវល់ក្នុងមុខជំនួញ និងការងារខ្លាំងប៉ុណ្ណាក៏ដោយ គេឃើញ អ្នកទំាងពីរ តែងតែទៅលំហែកាយ តាមទីកន្លែងជិតឆ្ងាយ និងផ្តល់ពេលវេលានៅជិតគ្នា មើលទៅ ពិតជាផ្អែមល្ហែម និងមានក្តីសុខខ្លាំងណាស់។ ចំណែកកាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ម៉ែរួយ រំភើបពេកចង់យំ ក្រោយស្វាមី លួចធ្វើកម្មវិធីខួបកំណើតមួយនេះ surprise ព្រមទំាងមានការចូលរួមពីសំណាក់អ្នកស្និតស្នាលយ៉ាងច្រើន មើលទៅពិតជាសប្បាយរីករាយ និង កក់ក្តៅមែនទែន ដូចគ្រួសារតែមួយអ៊ីចឹង។ លុះមកដល់ ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ ម៉ែរួយ កំពុងតែញ៉ាំម្ជូរ សុខៗ ស្រាប់តែ ស្វាមី យកកាដូដ៏ធំញាក់សាច់នេះមកsurprise អ៊ីចឹងហ្មង សម្រាប់ខួបកំណើតថ្ងៃមុន មិនទាន់ឲ្យ បើកមើល ក៏ឃើញ iPhone សំបកមាសមួយគ្រឿង យ៉ាងទាក់ភ្នែក។…
អានបន្តអាយដល ឡើងអៀន ! ចូលចិត្តពេក ធ្វើឲ្យ ស្រីស្អាតម្នាក់ ទប់ចិត្តលែងជាប់ ក៏លួច តិចម៉េង ស្រស់ៗអ៊ីចឹងហ្មង រួចប្រាប់ថា…(មានវីដេអូ)
គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា កម្មវិធី ប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ហើយ កាលពីរាត្រី ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២។ កម្មវិធីនេះ បានរៀបចំធ្វើឡើង នៅឯ ស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខ ជាន់ទី2 ហើយក្នុងនោះ គឺនៅសល់តែ បេក្ខជន តែ 4 រូបប៉ុណ្ណោះ សុទ្ធតែមានសមត្ថភាពអស្ចារ្យរៀងៗខ្លួន មានដូចជា ស៊ឹម ច័ន្ទពន្លឺ, ថុល សុភិទិ, នាង ដាវីន និង លីម តិចម៉េង មកប្រកួត ប្រជែង មុខគណៈកម្មការ ហ្វេនៗ យ៉ាងច្រើនកុះករ ឡើងពេញ ស្ទូឌីយោ។ ក្រោយបានពាន តិចម៉េង បានទៅជួប អ្នកមានគុណមួយចំនួន ហើយក៏បានធ្វើឲ្យ មហាជនកាន់តែពេញចិត្ត នូវទឹកចិត្តមួយនេះ ដែលមិនចេះភ្លេច អ្នកធ្លាប់ជួយ ។ លុះមកដល់ ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២២ លីម តិចម៉េង បានបង្ហាញខ្លួន ក្នុងកម្មវិធីជាលើកដំបូង នៅតាមសាធារណៈ ដែលរៀបចំធ្វើឡើងនៅឯ ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី (AEON Mall Sen Sok City) ព្រមទំាងមានហ្វេនៗ ចាំទទួលស្វាគមន៍ច្រើនញាក់សាច់ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។ តិចម៉េង បានត្រឹមភ្ជាប់សារខ្លីមួយ…
អានបន្តឡូយកប់ស៊េរី ! ទីបំផុត បទ “ក្រមុំ Grade A” ច្រៀងដោយ ខេម និង តន់ ចន្ទសីម៉ា ចេញផ្លូវការហើយ, ឃើញអ្នករាំ ទំាង 500 នាក់ រាំស្រុះគ្នា បែបនេះ ធ្វើឲ្យ ម្នាក់ៗ ទប់ចិត្តមិនជាប់ទេ ក៏ចូល comment ព្រោងព្រាតថា…(មានវីដេអូ)
គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ ខាងផលិតកម្ម Galaxy Navatra ដែលដឹកនាំផ្ទាល់ ដោយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផងដែរនោះ បានរៀបចំថតចម្រៀងខ្នាតយក្ស មួយទៀតហើយ ដែលមានអ្នកចូលរួមរាំ ដល់ទៅ ៥០០ អ្នកឯណោះ ជាមួយសំលៀកបំពាក់ប្រពៃណីខ្មែរ យ៉ាងស្រស់ស្អាត ហើយកាន់តែពិសេស នោះ ទំាងគ្រូ និងសិស្ស បានចូលរួមនេះសុទ្ធតែនៅ សាលាវិចិត្រសិល្បៈ ថែមទៀតផង មើលទៅរាំពិតជាស្រុះគ្នា ទាក់ភ្នែកណាស់។ ចំណែកនៅមុននេះបន្តិច នាព្រឹកថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ ខាងផលិតកម្ម Galaxy Navatra បានបញ្ចេញបទនេះជាផ្លូវការហើយ មានចំណងជើងថា “ក្រមុំ Grade A” ច្រៀងដោយ ខេម និង កញ្ញា តន់ ចន្ទសីម៉ា រួមទំាងការ និពន្ធ Melody និងទំនុកច្រៀង ដោយ ចៅឃ្មុំ និងអ្នកឧកញ៉ា ឡេងណាវ៉ាត្រា ហើយនិង និពន្ធបទភ្លេង ដោយ Tempo Tris។ មួយបទនេះ មិនត្រឹមតែពីរោះ មានន័យប៉ុណ្ណោះទេ បើងាកទៅមើលការ ការគ្រប់គ្រងការផលិត និងដឹកនាំសម្តែងវិញ ញាក់សាច់ ដោយអ្នករាំ ទំាងអស់ មានចំនួន 500 នាក់ រាំស៊ីចង្វាក់គ្នាល្អហួសពីការស្មាន ដល់ថ្នាក់ អ្នកបានទស្សនាចប់ ចូល comment ព្រាតថា៖ គាំទ្រ…
អានបន្តរាងអេមណាស់ ! ល្អហួស កូនស្រី ដេននី ក្វាន់ ដាក់មួយឈុតនេះ ស្អាតណាស់ រួចមានដំណឹងពិសេសមួយប្រាប់ ហ្វេនៗ ទៀត នោះគឺ ឆ្នាំក្រោយនេះ…(មានវីដេអូ)
ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ក៏ដូចជា មហាជនទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ល្អហួស នោះ មានឈ្មោះពិត សុខ គីមហ័ង ហើយក៏ជាក្មេងស្រីម្នាក់ មានរូបរាង និងសម្រស់ ស្រស់ស្អាត គួឲ្យគយគន់ខ្លាំងណាស់ និងត្រូវជា កូនបង្កើត របស់ តារាសម្តែង ដេននី ក្វាន់ ផងដែរ ។ ក្រៅពីមានមុខមាត់ រូបរាង និងសម្រស់ដ៏ស្រស់សោភាព ពីធម្មជាតិ ល្អហួស ថែមទំាងមានទឹកដមសំនៀងពីរោះ ទៀតផង ដោយធ្លាប់បានបកស្រាយចម្រៀងជាច្រើនបទ ជាញឹកញាប់ ដើម្បីបម្រើអារម្មណ៍អ្នកស្តាប់នាពេលកន្លងទៅ។ រឹតតែពិសេសថែមទៀតនោះ ល្អហួស អាចនិយាយបានដល់ទៅ 3ភាសាឯណោះ « ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាថៃ » ហើយនិង អាចរាំរបាំខ្មែរ បាន7របាំ យ៉ាងស្ទាត់ជំនាញថែមទៀតផង ហើយ 5 ខែមុននេះ ល្អហួស មានកំពស់ ១ ម៉ែត្រ ៦០ និងមានទម្ងន់ ៤០ គីឡូ។ លុះមកដល់ ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ ល្អហួស បាន ចូលហាត់រៀនដើរម៉ូត ជាមួយគ្រូដ៏ល្បីឈ្មោះខ្លាំងម្នាក់គឺ Oliva Kong ដែលមានជំនាញ និងមានបទពិសោធន៍ រួមស្នាដៃកន្លងទៅរាប់មិនអស់។ ហើយកន្លងទៅ គ្រប់គ្នា ភ្ញាក់ព្រឺតសារជាថ្មី ក្រោយឃើញ ល្អហួស ដើរម៉ូតសាកល្បងនៅលើឆាក មើលទៅពិតជាដើរលះល្អណាស់ ដល់ថ្នាក់ ធ្វើឲ្យ គ្រប់គ្នា ទប់ចិត្តមិនជាប់…
អានបន្តញាក់សាច់ ឡូយមែន ! ទីបំផុតឈុតខ្លីបទ “ក្រមុំ Grade A” មានអ្នករាំ 500 នាក់ ចេញហើយ ពិតជាអស្ចារ្យណាស់, មើលចប់ សឹងមិនទាន់ គ្រប់គ្នា ចូល comment ព្រាតថា…(មានវីដេអូ)
គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ ខាងផលិតកម្ម Galaxy Navatra ដែលដឹកនាំផ្ទាល់ ដោយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផងដែរនោះ បានរៀបចំថតចម្រៀងខ្នាតយក្ស មួយទៀតហើយ ដែលមានអ្នកចូលរួមរាំ ដល់ទៅ ៥០០ អ្នកឯណោះ ជាមួយសំលៀកបំពាក់ប្រពៃណីខ្មែរ យ៉ាងស្រស់ស្អាត ហើយកាន់តែពិសេស នោះ ទំាងគ្រូ និងសិស្ស បានចូលរួមនេះសុទ្ធតែនៅ សាលាវិចិត្រសិល្បៈ ថែមទៀតផង មើលទៅរាំពិតជាស្រុះគ្នា ទាក់ភ្នែកណាស់។ ឃើញទិដ្ឋភាពនេះអស្ចារ្យពេក ធ្វើឲ្យ តារាចម្រៀងដ៏ល្បី កញ្ញា តន់ ចន្ទសីម៉ា ទំលាយពាក្យនេះចេញមកថា “ជាដំបូង នាងខ្ញុំសូមអរគុណដល់ថ្នាក់ ដឹកនាំ Galaxy Navatra អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានបង្កើតនូវព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះឡើង លះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត ពេលវេលាចូលរួមដឹកនាំផ្ទាល់រហូតដល់ចប់។ អរគុណក្រុមការងារទាំងអស់ អរគុណបងប្អូនអ្នកសិល្ប: តួរាំទាំងអស់ ដែលបានរួមកម្លាំងកាយចិត្ត ប្រើបេះដូង ពិតរួមសហការគ្នាបានយ៉ាងល្អ យើងប្រើរយ:ពេល សឹងតែ 24 ម៉ោង ប៉ុន្តែបងប្អូននៅតែខំប្រឹងបន្ត ទៅមុខជាមួយគ្នា ដោយស្នាមញញឹម។ ខ្ញុំពិតជាមានមោទកភាពខ្លាំងណាស់ ហើយខ្ញុំ សង្ឃឹមថា បងប្អូននឹងពេញចិត្ត ឱ្យកម្លាំងចិត្ត និងគាំទ្រ។ សិល្បៈរបស់យើងត្រូវតែប្រកួតប្រជែងជាមួយ ពិភពលោក សាមគ្គីភាព ការប្ដេជ្ញាចិត្ត គង់ថ្ងៃណាមួយមានឱកាស។”។ មើលរួច មានគេម្នាក់ផ្តល់យោបល់ថា “ដើម្បីឱ្យចង្វាក់រាំស្រុះគ្នាល្អ ខាងផលិតកម្ម គប្បីត្រូវរកគ្រូខាងសាលារចនា ឬសាលាសិល្បៈ…
អានបន្ត