អ្នកគាំទ្រ ក៏ដូចជាមហាជនទូទៅ មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្ម សាន់ ដេ គឺលោក ឆាយ វីរៈយុទ្ធ នោះ ដែលនៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់ ហ្វេនៗ យ៉ាងច្រើន រហូតមកដល់បច្ចុប្បន្ននេះ។ បច្ចុប្បន្ន លោកកំពុងសាងក្តីសុខ និងសុភមង្គល ក្នុងគ្រួសារដ៏សាមញ្ញមួយ របស់លោក មើលទៅពិតជាកក់ក្តៅ ខ្លាំងណាស់ ដោយ តែងតែបង្ហាញភាពស្និតស្នាល ផ្អែមល្ហែមជាមួយ ភរិយា និងកូនស្រីសំណព្វចិត្ត មិនដែលដាច់ឡើយ។ ចំណែកមុននេះបន្តិច នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២២ ចំថ្ងៃខួបកំណើត ភរិយា លោក ឆាយ វីរៈយុទ្ធ បានយកផ្កាមួយបាច់ជូនភរិយា រួចពោលពាក្យ ឡើងផ្អែម និងមានន័យ ថា “ការយកចិត្តទុកដាក់ ប្រាកដណាស់ថាដៃគូម្ខាងទៀត ពិតជារីករាយ និងមានសុភមង្គល រីករាយ ថ្ងៃខួបកំណើតប្រពន្ធ អាយដល 09-09-22″។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹក និងសារនេះ ហ្វេនៗ មិននៅស្ងៀមទេ ក៏បានចូល comment ម្នាក់មួយម៉ាត់ថា ៖ ដឹងកាលបានប្តី ចេះយល់ដូច idol ទេ, ធ្វើក្រមុំ កំលោះហើយ ហ៊ា, មុខដូចគ្នាណាស់ idol។ នៅមានពាក្យជូនពរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាបបន្ថែមទៀត សូមមើលរូបភាពផ្អែមល្ហែម របស់ លោក ឆាយ រីរៈយុទ្ធ ក្នុងថ្ងៃខួបកំណើតភរិយា ទំាងអស់គ្នា ថាស្រស់ស្រាយ និងមានក្តីសុខប៉ុណ្ណានោះ ៖ …
អានបន្តDay: September 9, 2022
សមអើយសម ! អ្នកនាង ចោម ច័ន្ទ និងគូស្នេហ៍បរទេស នាំគ្នា ដាក់មួយឈុត ប្រពៃណីខ្មែរនេះ ស្អាតខ្លាំងណាស់ មើលសឹងមិនស្គាល់ ដល់ថ្នាក់ ផ្អើលអស់ហ្វេនៗ ហើយគ្រប់គ្នាក៏…(មានរូបភាពច្រើន)
មហាជនទូទៅ ក៏ដូចជា ពុកម៉ែ បងប្អូន មិនតិចនាក់ទេ ដែលប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាស្គាល់ អ្នកនាង ចោម ច័ន្ទ ជាក់ជាមិនខាន ដែលជាអ្នកជំនួញវ័យក្មេង ស្រស់ស្អាតម្នាក់ ដែលកំពុងលេចធ្លោខ្លាំងនៅក្នុងបណ្តាញសង្គម ហើយក៏ត្រូវជាបងស្រីបង្កើត របស់ អ្នកនាង ចោម ក្វាន់ និង ដេននី ក្វាន់ ផងដែរ។ ហើយកន្លងទៅធ្លាប់តែឃើញ អ្នកនាង ចោម ច័ន្ទ ស្លៀកពាក់បែបទាន់សម័យ ស៊ិចស៊ី តែលើនេះ អ្នកនាង ស្លៀកឈុត ប្រពៃណីខ្មែរ វិញម្តង ឃើញហើយញាក់សាច់ ពិតជាស្អាតប្លែក ដូចមនុស្សពីរផ្សេងគ្នា អ៊ីចឹង។ អ្នកនាង ចោម ច័ន្ទ បានប្រាប់យ៉ាងខ្លីថា “រដូវភ្ជុំមុំទៅវត្តណា បងសូមផ្ញើផ្កា ទៅថ្វាយព្រះផង ឆ្នាំនេះដឹងតែនាំប្តីទៅជួបជុំគ្រសារធំ “។ មើលរួច គ្រប់គ្នា ភ្ញាក់ព្រឺត រួចចូល comment ព្រាតថា ៖ ស្អាតណាស់ អូន, ល្អណាស់បង មានតែអ្នកល្បីៗដូចពួកបងទេ ជួយផ្សាយប្រពៃណីខ្មែយើង អោយល្បីបាន, ស្រលាញ់ឈុតនេះណាស់ សម្លៀកបំពាក់សមនឹងរូបសម្បតិ្ត, ស្អាតណាស់ខ្ញុំចូលចិត្ត, ស្អាតទាំង២នាក់ហ្នងបង, ស្អាតណាស់ក្មួយ សមជានារីខ្មែរមែន, ពិតជាល្អខ្លាំងណាស់ បងស្រី។ នៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត តោះទៅមើលសម្រស់ របស់ អ្នកនាង ចោម ច័ន្ទ និងគូស្នេហ៍បរទេស តែងខ្លួនមួយឈុតនេះ ទំាងអស់គ្នា ថាពិតជាសម និងស្អាតខ្លាំងប៉ុណ្ណានោះ ៖ …
អានបន្តស្អាតៗណាស់ ! ចំថ្ងៃខួបអាពាហ៍ពិពាហ៍ 3 ឆ្នាំ ធ្វើឲ្យ អ្នកនាង ស៊ឹម សូលិកា នៅមិនសុខទេ ក៏ទំលាយរូបថ្ងៃការ ចេញមក រួចប្រាប់បែបនេះថា…(មានរូបភាពច្រើន)
គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា អ្នកនាង សុឹម សូលិកា និង ឯកឧត្តម ម៉ែន អេង បច្ចុប្បន្ន កំពុងសាងក្តីសុខ និងមានសុភមង្គលខ្លាំងណាស់ ក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន ជាមួយ កូនស្រី សំណព្វចិត្តម្នាក់ទៀតហើយ ព្រមទំាងនាំគ្នាទៅដើរលេងលំហែកាយ ញ៉ាំអាហារជុំគ្នា មិនដែលរំលង ឃើញហើយ ពិតជាគួរឲ្យច្រណែនខ្លាំងណាស់ គួរឲ្យយកគំរូតាម។ ចំណែក កាលពី ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនទូទៅ មិនតិចនាក់ទេសម្តែងក្តី រំភើបរីករាយ និងចូលរួមអបអរសាទរយ៉ាងច្រើនព្រោងព្រាត ក្រោយទទួលបានដំណឹងថា ឯកឧត្តម ម៉ែន អេង (អេង ឬទ្ធី) ស្វាមី តារាសម្តែង និងពិធីករិនី អ្នកនាង ស៊ឹម សូលិកា ឡើងតំណែងធំបាត់ ដោយ រាជរដ្ឋាភិបាលកម្ពុជា បានតែងតាំងលោក ឱ្យកាន់មុខតំណែង ជាអភិបាលរង ខេត្តស្វាយរៀង។ ឆ្លៀតក្នុងឱកាសនោះ ព្រោះតែក្តីរំភើបជំនួសពេក គេឃើញ តារាសម្តែង ជើងចាស់ ទេព រិនដារ៉ូ បានពោលពាក្យបែបនេះ ទៅកាន់ ឯកឧត្តម ម៉ែន អេង ថា “សូមចូលរួម អបអរសាទរ ដល់ប្អូនប្រុស សំឡាញ់ចិត្ត ដែលបានឡើងតំណែងថ្មី ដែលមានឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៤ ជាអភិបាលរងខេត្ត ..! សូមជូនពរប្អូនប្រុស មានសំណាងល្អ ជួបតែសេចក្តីសុខ ជោគជ័យជានិច្ចគ្រប់ភារកិច្ច និងមានសុខភាពល្អ”។ រីឯនៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២២ គេឃើញ…
អានបន្តអេមបាត់ ! ស្ងាត់ៗ តាប៊ុយ ប្រកាសថា “យើងនឹងត្រលប់មកវិញ ក្នុងពេលឆាប់ៗនេះ តើនរណាដែលបងប្អូនពេញចិត្តស័ក្តិសមជាពិធីការិនី ក្នុងកម្មវិធីនេះ?”, មិនចាំយូរទេ អ្នកគាំទ្រ ប្រាប់ថា អ្នកនោះគឺជា…
កាលពី ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ ទស្សនិកជន ក៏ដូចជាហ្វេនៗ មិនតិចនាក់ទេ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលដំណឹងថា លោក តាប៊ុយ ពិធីករដ៏ល្បី ក្នុងកម្មវិធី “ពេញចិត្តឬអត់?” របស់ស្ថានីយ៍ទូរទស្សន៍ MyTV បានសម្រេចិត្តចាកចេញពី MyTV ហើយ។ ក្នុងការ Live ជាង ៣០នាទី លោកបានទំលាយអារម្មណ៍ក្នុងចិត្តចេញមកថា “បន្ទាប់ពីខ្ញុំធ្វើការនៅហ្នឹងអស់រយៈពេល ១២ឆ្នាំជាង ខ្ញុំសម្រេចចិត្តថាខ្ញុំចាកចេញពី MyTV អត់មានរឿងអីដែលទាស់ទែង ឬក៏ជារឿងទាក់ទងការអន់ចិត្តទេ មនុស្សយើងវាតែងតែមានគោលដៅរៀងខ្លួន មានការសម្រេចចិត្ត មកដល់ឥឡូវនេះគឺ ឆ្នាំ ២០២១ ហើយ អ៊ីចឹងខ្ញុំមានការសម្រេចចិត្តផ្សេងៗរបស់ខ្ញុំ នៅពេលដែលអ្នកទំាងអស់គ្នាស្តាប់ព័ត៌មាននេះរៀងរន្ធត់ ឬក៏អ្នកខ្លះគិតថាវាជារឿងធម្មតា ប៉ុន្តែបើសិនជាសម្រាប់ខ្ញុំវិញពេលខ្ញុំចាកចេញពី MyTV ខ្ញុំមានអារម្មណ៍ពីរ ខ្ញុំនិយាយឲ្យត្រង់ ទី១ មានអារម្មណ៍ថា នឹកកន្លែងដែលយើងធ្លាប់និយាយថា គឺជាផ្ទះរបស់យើង យើងធ្លាប់តែគិតថា MyTV ជាផ្ទះរបស់ខ្ញុំ ជាកន្លែងកំណើតរបស់ខ្ញុំហ្មង ព្រោះខ្ញុំចាប់ផ្តើមចូលធ្វើការដំបូងគឺខ្ញុំចូលនៅ MyTV ថ្ងៃទី ៣១ ខែ៣ ឆ្នាំ ២០០៩ ខ្ញុំចាំអត់ភ្លេចទេ…”។ ចំណែកកាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គ្រប់គ្នាភ្ញាក់ព្រឺត សារជាថ្មី ក្រោយឃើញ តាប៊ុយ ប្រកាសក្តែងៗថា “យើងនឹងត្រលប់មកវិញ ក្នុងពេលឆាប់ៗនេះ តើនរណាដែលបងប្អូនពេញចិត្តស័ក្តិសមជាពិធីការិនី ក្នុងកម្មវិធីនេះ?”។ ឃើញបែបនេះ អ្នកខ្លះចូល comment ប្រាប់ថា ៖ បង សុភ័ក្រ្ត កុសុម៉ា,…
អានបន្តសាមញ្ញៗ តែមានក្តីសុខណាស់ ! គ្រប់គ្នាចង់ដឹងពេកថា ពីមុនពូម៉ៅ ធ្លាប់ហាយសូ ជិះឡានទំនើប ហើយឥឡូវជីវិតគាត់រស់នៅយ៉ាងម៉េចហើយ? ទីបំផុត ពូម៉ៅ ដាច់ចិត្តបង្ហាញហើយ ដោយប្រាប់ថា…(មានវីដេអូ)
មហាជនទូទៅ ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក ហ៊ីង សុបញ្ញារិទ្ធ ហៅពូម៉ៅ នោះ ដែលត្រូវជាអតីតស្វាមី លោកស្រី ទ្រី ដាណា ដែលទើបលែងលះគ្នាជាផ្លូវការណ៍ កាលពីកន្លងទៅ ហើយ អ្នកទំាងពីរ ក៏កំពុងរស់នៅ យ៉ាងមានក្តីសុខ រៀងៗខ្លួន។ ជាញឹកញាប់ណាស់ ពូម៉ៅ តែងតែដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ រៀងរាល់ចុងសប្តាហ៍ និងចូលរួមក្នុងកម្មវិធីផ្សេងៗ ជាមួយមនុស្សស្និតស្នាលរបស់ខ្លួន មើលទៅពិតជាពោរពេញដោយក្តីសប្បាយរីករាយណាស់។ ក្នុងនោះ លោកក៏បានបង្ហោះពីជីវិតដ៏សាមញ្ញរបស់ខ្លួន ញឹកញាប់ មិនដែលដាច់ផងដែរ តែមើលទៅពិតជាមានក្តីសុខណាស់ ហើយ កាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២២ លោកបានបង្ហាញមុខម្ហូប អាហារថ្ងៃត្រង់ ៣មុខទៀត ពិតជាទំនង និងឆ្ងាញ់ណាស់ មានដូចជាចៀនពងទា ស្ងោរស្ពៃក្តោប និង ឆាបន្លែជាមួយសាច់ជ្រូក រួចភ្ជាប់សារខ្លីមួយថា “ជីវិត សាមញ្ញ ហូបម្ហូប សាមញ្ញ ត្រឹមមួយថ្ងៃ បីពេល អាចរស់បាន”។ ចំណែកកាលពី ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២ ដោយសារតែមានគេចង់ដឹងថា រាល់ថ្ងៃ ពូម៉ៅ ហៅ បុរសចិត្តធ្ងន់ រស់នៅបែបម៉េចនោះ ទីបំផុត ពូម៉ៅ បានចេញវីដេអូមួយ ប្រាប់ច្បាស់ៗតែម្តង ដោយបង្ហាញមុខម្ហូបរបស់ខ្លួនហើយ ថែមទំាងប្រាប់យ៉ាងខ្លីថា “បងប្អូនមួយចំនួនច្បាស់ជាចង់តាមដានជីវិតរបស់ខ្ញុំថា តើពូម៉ៅ រាល់ថ្ងៃហ្នឹងគាត់រស់នៅម៉េចដែរ? អ៊ីចឹងថ្ងៃនេះខ្ញុំចង់បញ្ជាក់ថា ពូម៉ៅរាល់ថ្ងៃគឺរស់នៅបានដោយមានអាហារដូចជា ពងទាស្ងោរ បបរម៉ាក់ខ្ញុំដាំអោយញ៉ាំ ជាមួយត្រី ប្រៃ ត្រីអីហ្នឹង…
អានបន្តស្វាមីល្អ ! ពាក្យតែប៉ុន្មានម៉ាត់នេះសោះ អាចធ្វើឲ្យ លោកជំទាវ ឡុង ស្រីមុំ រំជួលចិត្ត ឡើងស្រក់ទឹកភ្នែក បាត់ ដោយ ឧកញ៉ា ព្រាប សុវត្ថិ ឆ្លើយថា “ទោះបីជាខឹងគ្នា ក៏ខ្ញុំត្រូវតែប្រើពាក្យ…” (មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា លោក ព្រាប សុវត្ថិ គឺជា កំពូលតារាចម្រៀង ដ៏ល្បីឈ្មោះម្នាក់ ហើយក៏ទើបតែ ទទួលងារ ជា “ឧកញ៉ា” នាពេលថ្មីៗនេះផងដែរ។ មានបទ ចម្រៀងពីរោះៗ ច្រើនណាស់ របស់លោក ដែលនៅតែបំពេរអារម្មណ៍ អ្នកគាំទ្រ ដដែល មកទល់ពេលនេះ ពិសេស ទាក់ទងបទមនោសញ្ចេតនា តែម្តង ហើយក៏មាន អ្នកចម្រៀង ក៏ដូចជាពុកម៉ែបងប្អូន ភាគច្រើន យកទៅច្រៀងលេងកម្សាន្ត តាមទីកន្លែងផ្សេងៗ មិនដែលដាច់ឡើយ។ បច្ចុប្បន្ន តារាប្រុស រូបរាងសង្ហាម្នាក់នេះ កំពុងជ្រកក្រោមផលិតកម្ម Galaxy Navatra និងកំពុងសាងក្តីសុខ ក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន ជាមួយភរិយា ឡុង ស្រីមុំ និងកូនប្រុសទំាង ៣ សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និងប្រុសពៅ សុវត្ថិ សិរីវឌ្ឍ។ ចំណែកកាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញម្ចាស់ Tik Tok ម្នាក់ឈ្មោះ PU Chhay បានបង្ហោះវីដេអូមួយ ពីកិច្ចសម្ភាសន៍ជាមួយ ឧកញ៉ា ព្រាប សុវត្ថិ រួចភ្ជាប់សារខ្លីមួយថា “មួយសំណួររបស់ខ្ញុំសួរ ឧកញ៉ា ព្រាប សុវត្ថិ ធ្វើឱ្យ លោកជំទាវ ឡុង ស្រីមុំ ជាភរិយា រំភើបស្រក់ទឹកភ្នែកផង”។ ម្ចាស់ Tik Tok នេះ បានសួរ ព្រាប សុវត្ថិ ថា…
អានបន្ត