សូមរំលឹកបន្តិចផងដែរថា កម្មវិធី ប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ហើយ កាលពីរាត្រី ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២។ កម្មវិធីនេះ បានរៀបចំធ្វើឡើង នៅឯ ស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខ ជាន់ទី2 ហើយក្នុងនោះ គឺនៅសល់តែ បេក្ខជន តែ 4 រូបប៉ុណ្ណោះ សុទ្ធតែមានសមត្ថភាពអស្ចារ្យរៀងៗខ្លួន មានដូចជា ស៊ឹម ច័ន្ទពន្លឺ, ថុល សុភិទិ, នាង ដាវីន និង លីម តិចម៉េង មកប្រកួត ប្រជែង មុខគណៈកម្មការ ហ្វេនៗ យ៉ាងច្រើនកុះករ ឡើងពេញ ស្ទូឌីយោ។ ក្រោយបានពាន តិចម៉េង បានទៅជួប អ្នកមានគុណមួយចំនួន ហើយក៏បានធ្វើឲ្យ មហាជនកាន់តែពេញចិត្ត នូវទឹកចិត្តមួយនេះ ដែលមិនចេះភ្លេច អ្នកធ្លាប់ជួយ ។ លុះមកដល់ ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២២ លីម តិចម៉េង បានបង្ហាញខ្លួន ក្នុងកម្មវិធីជាលើកដំបូង នៅតាមសាធារណៈ ដែលរៀបចំធ្វើឡើងនៅឯ ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី (AEON Mall Sen Sok City) ព្រមទំាងមានហ្វេនៗ ចាំទទួលស្វាគមន៍ច្រើនញាក់សាច់ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។ តិចម៉េង បានត្រឹមភ្ជាប់សារខ្លីមួយ…
អានបន្តDay: September 10, 2022
ដាច់ផ្ងារទៀតបាត់ ! ចំខួបស្រឡាញ់គ្នា ៦ឆ្នាំ ស្រាប់តែ G-Devith លេងទិញឡានទំនើបនេះ មក surprise ទេព បូព្រឹក្ស អ៊ីចឹងហ្មង, ដើរមើលចុះ មើលឡើង មួយសន្ទុះ បូព្រឹក្ស និយាយ ថា…(មានរូបភាពច្រើន)
អ្នកគាំទ្រ ក៏ដូចជា ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស ជាច្រើន ពិតជាស្គាល់ តារាចម្រៀងដ៏ល្បី កញ្ញា ទេព បូព្រឹក្ស ជាក់ជាមិនខាន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង មកទល់ពេលនេះ ហើយបទចម្រៀងរបស់តារាស្រីរូបនេះ ឲ្យតែចេញម្តងៗ គឺផ្ទុះការគាំទ្រយ៉ាងខ្លាំង ជាមួយស្តាយ៍ប្លែកៗ មិនដែលឃើញពីមុនមក។ គិតមកដល់ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ តារាចម្រៀង បូព្រឹក្ស និង G-Devith បានស្រឡាញ់គ្នា អស់រយៈពេល 6 ឆ្នាំ បាត់ទៅហើយ ពិតជាលឿនខ្លាំងណាស់។ ក្នុងនោះ គេឃើញ លោក G-Devith បានត្រឹមផ្កាមួយបាច់ ដ៏ស្រស់ស្អាត មកជូន បូព្រឹក្ស រួចនិយាយថា “Happy 6th anniversary my Baby Tep Boprek ជីវិតយើងជួបច្រើន ចាក់រុកអុចអាល មើលងាយគាំទ្រស្រលាញ់ភាពកក់ក្តៅ ត្រជាក់ក្តៅអ្វីក៏ធ្លាប់ជួប តែយើងមិនដែលបោះបង់គ្នាកាន់ដៃគ្នារហូតដល់ថ្ងៃនេះ ។ I love you”។ រំលេងបានប៉ុន្មានថ្ងៃ មកដល់ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២២ លោក G-Devith បានយកឡានទំនើបមួយគ្រឿង មក surprise ទេព បូព្រឹក្ស ទៀត ពណ៌ខ្មៅ ស្អាតញាក់ រួចពោលយ៉ាងខ្លីថា “មានថាមាន អត់ថាអត់ Weeee Welcome My Big Boy With my…
អានបន្តមានអ៊ីចឹងទៀត ! ក្រោយឃើញ ស្រីខួច មុខអត់កាត់រកខ្លួន ធ្វើឲ្យ នាយ ពាក់មី អន់ចិត្តបាត់ រួចពោល ថា “ស្តាយ បើ…”
មហាជនទូទៅ ក៏ដូចជា ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន តារាកំប្លែង លោក ចែម ចាន់ដារ៉ា ហៅ នាយ ពាក់ មី នោះ។ នាយ ពាក់មី មានប្រវត្តិកំសត់ខ្លាំងណាស់ ទំរាំជោគជ័យខ្លាំង មកដល់សព្វថ្ងៃនេះ ដោយធ្លាប់ធ្វើការងារ ជាកម្មករសំណង់ ហើយភរិយា ធ្វើការ នៅរោងចក្រ។ ជាញឹកញាប់បំផុត នាយ តែងតែនាំក្រុមគ្រួសារ ទៅលេងស្រុកកំណើតរបស់ខ្លួន គឺនៅឯខេត្តស្វាយរៀង ព្រមទាំងបានបង្ហាញពីជីវិត យ៉ាងសាមញ្ញបំផុត ជាមួយមុខម្ហូប នៅខេត្តនោះផងដែរ ឃើញហើយពិតជាគួរឲ្យចង់ញុំា។ បច្ចុប្បន្ន នាយ និងភរិយា មានកូនដល់ទៅ ៣ នាក់ ស្រី១ ប្រុស ២ ដោយកូនស្រីទី១ ឈ្មោះ ស្រីខួច កូនប្រុសទី២ នាម អូនតួ និងកូនប្រុសពៅ ហៅ នាគភ្លើង។ ក្រុមគ្រួសារនាយ ពាក់មី មើលទៅមានក្តីសុខ និងសុភមង្គលណាស់ ហើយក៏តែងតែមានកម្មវិធី មិនដែលដាច់ឡើយជុំគ្រួសារ មើលទៅសប្បាយណាស់។ ខានឃើញតែមួយរយៈសោះ ស្រីខួច កូនស្រី នាយ ពាក់មី ប្រែធំប្លែកច្រើនណាស់ ឡើងពេញក្រមុំបាត់ទៅហើយ មើលទៅស្អាតណាស់។ ឃើញមុខកូនបែបនេះ ស្រាប់តែ ពាក់មី បានពោលពាក្យមួយឃ្លា នៅមុននេះបន្តិច នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២២ ថា “ស្តាយ ! បើទម្រង់មុខ…
អានបន្តញាក់សាច់ ! ស្ងាត់ៗ អ្នកនាង គង់ ចាន់ស្រីមុំ ទិញពងកាំប្រម៉ាសមុទ្រ ជប៉ុន មកញ៉ាំជាមួយស្វាមី តែមួយប្រអប់សោះ មានតម្លៃថ្លៃ រហូតដល់ទៅ…(មានវីដេអូ)
ហ្វេនៗ ក៏ដូចជា ប្រិយមិត្តទូទៅ អ្នកស្នេហាវិស័យសិល្បៈ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន អ្នកនាង គង់ ចាន់ស្រីមុំ នោះ ដែល តារាសម្តែង និងពិធីការិនី ដ៏មានប្រជាប្រិយមួយរូប នៅក្នុង ប្រទេសកម្ពុជា យើង ហើយតារារូបនេះ នៅតែឋិត ក្នុងអារម្មណ៍ អ្នកគាំទ្រដដែល មកដល់ពេលនេះ ពិសេស ស្រីមុំ នៅតែរក្សាបាន សម្រស់ រូបរាង និងមុខមាត់ ស្រស់ស្អាត ដដែល បើទោះមានកូនស្រីរួចហើយម្នាក់ ក៏ដោយ។ បច្ចុប្បន្ន តារាស្រីរូបនេះកំពុងសាងក្តីសុខ និងសុភមង្គល ក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន ជាមួយ ស្វាមី និង ម៉ូម៉ូ កូនស្រី សំណព្វចិត្ត ព្រមទំាងនាំទៅលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅពិតជាពោរពេញដោយក្តីសុខ និងកក់ក្តៅណាស់។ ញឹកញាប់ណាស់ ស្រីមុំ នាំស្វាមី និងកូនស្រី តែងខ្លួនប្លែកៗ មិនដែលជាន់គ្នាម្តងណាឡើយ និងនាំគ្នាលំហែកាយតាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅពិតជាមានក្តីសុខ ព្រមទំាងចូលចិត្តទិញរបស់ថ្លៃៗ ដើម្បីផ្គាប់ចិត្តខ្លួនឯង ដែលខំប្រឹងរកស៊ីកន្លងមក។ អត់ទាន់អស់ទេ ម្សិលម៉ិញនេះ នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២២ នេះ ស្រីមុំ បង្ហាញមុខម្ហូបមួយមុខ គឺ ពងកាំប្រម៉ាសមុទ្រ ជប៉ុន ដែលមានតម្លៃថ្លៃ រហូតដល់ទៅ 800 ដុល្លារ ក្នុងមួយប្រអប់។ ស្រីមុំប្រាប់ថា “uni ទៀតហើយ ចូលចិត្ត សាហាវ តំលៃសាហាវ មែនលើកនេះ តែទោះយ៉ាងណាក៏យើង…
អានបន្តញាក់សាច់ ! ស្ងាត់ៗ តារាសម្តែង រាងតូចច្រឡឹង អ្នកនាង ហង្ស ម៉ារីនី ឡើងផ្ទះថ្មីបាត់, មួយសន្ទុះក្រោយមក ស្រាប់តែ ស្វាមី ដឹកឡានទំនើបមួយគ្រឿងនេះមក surprise ដល់មុខផ្ទះទៀត ថ្លៃកប់ពពក ម៉ាក…(មានវីដេអូ)
មានពុកម៉ែ បងប្អូន និងមហាជនទូទៅ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែង រាងតូចច្រឡឹង ក៏ល្បីនឹងការងារមនុស្សធម៌ដែរនោះ គឺអ្នកនាង ហង្ស ម៉ារីនី ហើយនៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ប្រិយមិត្តទូទៅ មកទល់ពេលនេះ។ បច្ចុប្បន្ន ម៉ារីនី កំពុងសាងក្តីសុខក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន មើលទៅពិតជាមានក្តីសុខ និងសុភមង្គលខ្លាំងណាស់ ហើយក៏កំពុងជោគជ័យខ្លាំងលើមុខជំនួញរបស់ខ្លួនផងដែរ ទើបធ្វើឲ្យ រូបគាត់មានលទ្ធភាពទើបធ្វើពិធីសូត្រមន្តឡើងគេហដ្ឋានថ្មី កាលពីម្សិលម៉ិញ នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២២ ថែមទៀតផង មើលទៅពិតជាធំណាស់។ នាថ្ងៃដដែលនេះ មួយសន្ទុះក្រោយមក ស្រាប់តែ អ្នកនាង ម៉ារីនី ត្រូវស្វាមី ទិញឡានទំនើបមួយគ្រឿង ពណ៌ខ្មៅ យ៉ាងស្រស់ស្អាត ម៉ាក Bentley ដែលមានតម្លៃថ្លៃកប់ពពក ដឹកមក surprise ដល់មុខផ្ទះ ទើបឡើងថ្មីនេះតែម្តង ឃើញហើយ ញាក់សាច់។ រំភើបពេក តារាស្រីរូបនេះ បានទំលាយពាក្យក្នុងចិត្តចេញមកថា “ប្រពន្ធប្រឹង ប្តីខំ ទោះមិនមានស្តុកស្តម្ភ តែយើងអាចយកឈ្នះភាព ខ្វះខាត របស់យើងបាន ស្វាគមន៍ សមាជិកថ្មី ថ្ងៃលាភ ថ្ងៃជ័យ ថ្ងៃសុក្រ ទី 09 ខែ 09 ម៉ោង 09 វេលា 09 នាទី 09 វិនាទី ព្រឹក ថ្ងៃលាភ ថ្ងៃជ័យ ថ្ងៃសូត្រមន្ត ឡើងផ្ទះ និងទទួលកាដូ ឡានថ្មី Bentley ពីលផកប្តីជាទីស្រលាញ់ អរគុណគ្រប់យ៉ាងដែលបងផ្តល់អោយអូន ឥតលក្ខខណ្ឌ សំខាន់ស្លាកលេខ ត្រូវចិត្តទៀតប្តីសម្លាញ់…
អានបន្ត