គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា អ្នកនាង សុឹម សូលិកា និង ឯកឧត្តម ម៉ែន អេង បច្ចុប្បន្ន កំពុងសាងក្តីសុខ និងមានសុភមង្គលខ្លាំងណាស់ ក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន ជាមួយ កូនស្រី សំណព្វចិត្តម្នាក់ទៀតហើយ ព្រមទំាងនាំគ្នាទៅដើរលេងលំហែកាយ ញ៉ាំអាហារជុំគ្នា មិនដែលរំលង ឃើញហើយ ពិតជាគួរឲ្យច្រណែនខ្លាំងណាស់ គួរឲ្យយកគំរូតាម។ ចំណែក កាលពី ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនទូទៅ មិនតិចនាក់ទេសម្តែងក្តី រំភើបរីករាយ និងចូលរួមអបអរសាទរ យ៉ាងច្រើនព្រោងព្រាត ក្រោយទទួលបានដំណឹងថា ឯកឧត្តម ម៉ែន អេង (អេង ឬទ្ធី) ស្វាមី តារាសម្តែង និងពិធីករិនី អ្នកនាង ស៊ឹម សូលិកា ឡើងតំណែងធំបាត់ ដោយ រាជរដ្ឋាភិបាលកម្ពុជា បានតែងតាំងលោក ឱ្យកាន់មុខតំណែង ជាអភិបាលរង ខេត្តស្វាយរៀង។ ឆ្លៀតក្នុងឱកាសនោះ ព្រោះតែក្តីរំភើបជំនួសពេក គេឃើញ តារាសម្តែង ជើងចាស់ ទេព រិនដារ៉ូ បានពោលពាក្យបែបនេះ ទៅកាន់ ឯកឧត្តម ម៉ែន អេង ថា “សូមចូលរួម អបអរសាទរ ដល់ប្អូនប្រុស សំឡាញ់ចិត្ត ដែលបានឡើងតំណែងថ្មី ដែលមានឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៤ ជាអភិបាលរងខេត្ត ..! សូមជូនពរប្អូនប្រុស មានសំណាងល្អ ជួបតែសេចក្តីសុខ ជោគជ័យជានិច្ចគ្រប់ភារកិច្ច និងមានសុខភាពល្អ”។ រីឯព្រឹកម៉ិញនេះ នាថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២…
អានបន្តDay: September 13, 2022
ស្អាតណាស់ ! ស្ងាត់ៗ វីរៈ និច និងស្វាមី ទិញផ្ទះថ្មី មួយខ្នង បាត់ មើលទៅខាងក្នុង និងក្រៅ អេមដល់ហើយ រួចពោលពាក្យ ទំាងរំភើបថា “បងខំរក អូនខំសន្សំ1ឆ្នាំហើយ ទម្រាំ…” (មានរូបភាពច្រើន)
សូមរំលឹកឡើងវិញ បន្តិចផងដែរថា កាលពី ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀងដ៏ល្បីម្នាក់ ប្រចាំផលិតកម្ម សាន់ដេ គឺ វីរៈ និច បានចូលរោងការ តាមប្រពៃណីខ្មែរហើយ ព្រមទំាង មានការចូលរួម ពីសំណាក់ភ្ញៀវក្តិយស ទំាងសងខាង និងតារាល្បីៗចជាច្រើនរូប ប្រកបដោយស្នាមញញឹម និងសប្បាយរីករាយ គ្រប់ៗគ្នា។ ក្រោយរៀបការ និច និងស្វាមី តែងតែនាំគ្នា ទៅលំហែកាយ តាមទីកន្លែងជិតឆ្ងាយមិនដែលដាច់ឡើយ មើលទៅពិតជាពោរពេញដោយសុភមង្គល និងមានក្តីសុខខ្លាំងណាស់ ដល់ថ្នាក់ ធ្វើឲ្យអ្នកខ្លះលួចច្រណែនហើយ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២ ស្ងាត់ៗ វីរៈ និច និងស្វាមី ទិញបានផ្ទះដ៏ស្រស់ស្អាតមួយខ្នងបាត់ មើលទៅម៉ូត អេមណាស់។ រំភើបពេក វីរៈ និច ប្រាប់ថា “បងខំរក អូនខំសន្សំ1ឆ្នាំហើយ ទម្រាំផ្ទះរួចរាល់ បងតែងប្រាប់អូនថា កុំចំណាយពេលឈ្លោះគ្នាច្រើនពេក ព្រោះវាខាតពេលណាស់ ចំណាយពេលគិតរឿងអោយរីកចម្រើន គ្រួសារវិញ ប្រសើរជាង មិនធំដុំទេ តែរំភើបព្រោះវាសាងមកពីបេះដូង និង ក្តីស្រលាញ់ យើងទាំង2″។ ក្រោយឃើញបែបនេះ ហ្វេនៗជាច្រើនបានសម្តែងក្តីអបអរសាទរ ហើយអ្នកខ្លះបន្ថែមថា ៖ ស្អាតណាស់, តោះជប់លាងបង, អេមៗ, ថ្ងៃណាបាន អ៊ីចឹង ដូច sis, ស៊ូៗទើបបានសម្រេច, បើមានអ្នកចេះជួយគិតអ៊ីចឹង មិនដឹងល្អយ៉ាងណាទេ, បងខំរក អូនក៏រក រឹតតែឆាប់សល់។ ដើម្បីជ្រាបបន្ថែមទៀត តោះទៅមើលផ្ទះថ្មី…
អានបន្តក្រោយដឹង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់ឱកាសឲ្យ ប៊ុត សីហា ម្តងទៀត ធ្វើឲ្យ កញ្ញា រ៉ាប៊ី នៅលែងសុខហើយ ក៏ដាច់ចិត្តផ្ញើសារមួយទៅ សីហា ថា…
សូមរំលឹកបន្តិចផងដែរថា លោក ប៊ុត សីហា ដែលជាម្ចាស់ពានរង្វាន់ កម្មវិធីប្រលងចម្រៀង ល្បីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia កំឡុងខែវិច្ឆិកា ឆ្នាំ ២០១៤ ហើយក្រោយមក ស្រាប់តែលោក បានបាត់មុខមួយរយៈ សឹងតែមិនដែលបង្ហាញមុខ ក្នុងកម្មវិធី ផ្សេងៗ ឡើយ ដោយមិនដឹងមូលហេតុពិតប្រាកដមកពីអ្វីទេ ហើយក៏បានធ្វើឲ្យ អ្នកគាំទ្រ ជាច្រើន តែងតែរងចាំស្តាប់បទចម្រៀង របស់លោក យ៉ាងអន្ទះសា។ មកដល់ ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ លោកបានបង្ហោះសារមួយ ថា “សូមជំរាបជូន បងប្អូនទាំងអស់ថា ខ្ញុំមានតែអាខោន ហ្វេសប៊ុកផេកនេះ តែ1គត់ ក្រៅពីហ្នឹង គេលួចយកពីខ្ញុំទៅបាត់អស់ហើយ។ ចាប់ពីនេះតទៅ ខ្ញុំអត់មានជាប់កុងត្រា និងផលិតកម្ម ឬច្រៀងឲ្យ ផលិតកម្មណា តទៅទៀតទេ ខ្ញុំនឹងងើបដើរ ដោយខ្លួនឯង គឺធ្វើបទចម្រៀង ដាក់ផេក និងឆាណែល យូធូប ដោយខ្លួនឯង មិនមានអ្វី ត្រូវរុញរា ទៀតទេ។ បទខ្ញុំបញ្ចេញ លើកដំបូង សង្ឃឹមបងប្អូន ជួយស៊ែរ និងខមិន ត្រេកអរ ដោយរីករាយ ជួបគ្នាឆាប់ៗ ហ្វេនៗ ជាទីស្រលាញ់ ជួយស៊ែរម្នាក់មួយផង ដោយក្តីគោរព”។ ក្រោយៗមក សីហា បានបង្ហោញមុខក្នុងកម្មវិធីផ្សេងៗ និងបានទទួលឱកាសការងារពី លោកស្រី ទ្រី ដាណា ផងដែរ។ មិនទាន់អស់ទេ មកដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ ម្សិលម៉ិញនេះ គេឃើញ…
អានបន្តចុមយក្ស នៅសុខៗ លោក ហេង គីមហៀង បង្ហោះរូប អូនទែនទែន និង Love Riya ចេញមក រួចនិយាយចំៗ ថា “ដេកគិតសព្វៗទៅ មិននឹកស្មានថា ខ្លួនឯង…”
សូមរំលឹកឡើងវិញបន្តិចផងដែរថា អ្នកនាង Love Riya និង លោក ហេង គីមហៀង បានសម្រេចចិត្ត ចូលរោងការជាមួយគ្នា តាមប្រពៃណីខ្មែរហើយ ក្រោយមើលចិត្តគ្នាបានមួយរយៈខ្លី កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ ។ កម្មវិធី ដ៏អធិកអធម នេះ ត្រូវបានរៀបចំ និងធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយរៀបការរួច គេឃើញ អ្នកទំាងពីរ តែងតែបង្ហាញ ស្នាមញញឹម ក្តីសុខ ក្នុងគ្រួសារ ដ៏តូចមួយរបស់ខ្លួន ពិសេសជាមួយ ទែនទែន កូនស្រីសំណព្វចិត្ត តែម្តង ព្រមទំាងនាំគ្នា ដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅគួរឲ្យច្រណែនខ្លាំងណាស់ ពិសេស Love Riya កំពុងមានផ្ទៃពោះកូនទី 2 ហើយ ជាមួយ លោក គីមហៀង ស្វាមីក្រោយ ធ្វើឲ្យ អ្នកទំាងពីររំភើបចិត្តស្ទើរហោះ ព្រោះការប៉ងប្រាថ្នារបស់ខ្លួន បានសម្រេចហើយ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២ ដោយមិនអស់ចិត្តរឿងមួយ ធ្វើឲ្យ លោក ហេង គីមហៀង នៅលែងសុខហើយ ក៏បានបង្ហោះរូបភាពថ្ងៃមង្គលការរបស់ខ្លួន ជាមួយ Love Riya រួចនិយាយត្រង់ៗចេញមកថា “ដេកគិតសព្វៗទៅ មិននឹកស្មានថា ខ្លួនឯង បានចូលរោងការសោះ ចំណេញត្រង់ថា ការហើយ…
អានបន្តអេម ដាក់ឈ្មោះកំពុងល្បីទៀត ! ស្ងាត់ៗ លោកតា វ៉ិចទ័រ លួចប្រាប់ ឈ្មោះហៅក្រៅ ចៅស្រី របស់ខ្លួនបាត់ ពីរោះណាស់ ដាក់ថា…(មានរូបភាពច្រើន)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីនាថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ ពុកម៉ែ បងប្អូន ក៏ដូចជាមហាជនទូទៅ មិនតិចនាក់ទេ ច្បាស់ជាជ្រាបមកហើយ ដោយតារាកំប្លែង កញ្ញា វ៉ាន់ នីឡា កូនស្រីបង្កើត របស់ សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ បានសម្រេចចិត្ត ចូលរោងការ តាមប្រពៃណីខ្មែរ ជាផ្លូវការហើយ ជាមួយបុរស សង្ហាម្នាក់ នាម ស៊ុត សក្ការៈ ដោយមើលទៅ អ្នកទំាងពីរ ពិតជាសមគ្នា ខ្លាំងណាស់។ នៅទីបំផុត នាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ នេះ អ្នកនាង វ៉ាន់ នីឡា កូនស្រីបង្កើត របស់ សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ បានសម្រាលកូនដោយជោគជ័យហើយ ទំាងម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់ ពិសេស អូនមានឈ្មោះពីរោះទៀត ដោយ នីឡា និងស្វាមី បានដាក់ឈ្មោះកូន ថា MERA ។ ក្រោយឃើញមុខ កូនស្រី សំណព្វចិត្តរួច នីឡា បានពោលពាក្យទំាងក្តីរភើបបែបនេះថា “ជំរាបសួរអ៊ំពូមីង លោកតាលោកយាយ អូនឈ្មោះ MERA វះកាត់បានដោយជោគជ័យ និងសុវត្ថិភាព ថ្ងៃ 12.09.22 សុខភាពអូនល្អធម្មតាចាស អរគុណអ៊ុំពូមីង ដែលបានសួរសុខទុក្ខណាចាស ហើយនាងក៏សូមអរគុណ ដល់មន្ទីរសំរាកព្យាបាល និងសម្ភពហ្សូលី(ចិត្រា) ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងកក់ក្ដៅ”។ មួយវិញទៀត បើងាកទៅមើលបន្ទប់សម្រាករបស់ នីឡា នៅក្នុងមន្ទីរពេទ្យនេះវិញពិតជាស្អាតខ្លាំងណាស់…
អានបន្តមើលមុខគេ គ្រឺតណាស់ ! ក្រោយឃើញមុខចៅស្រី ជាលើកដំបូង ដល់ថ្នាក់ ធ្វើឲ្យ លោកតា វ៉ិចទ័រ រំភើប រំជួលចិត្ត រួចនិយាយថា…(មានរូបភាពច្រើន)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីនាថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ ពុកម៉ែ បងប្អូន ក៏ដូចជាមហាជនទូទៅ មិនតិចនាក់ទេ ច្បាស់ជាជ្រាបមកហើយ ដោយតារាកំប្លែង កញ្ញា វ៉ាន់ នីឡា កូនស្រីបង្កើត របស់ សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ បានសម្រេចចិត្ត ចូលរោងការ តាមប្រពៃណីខ្មែរ ជាផ្លូវការហើយ ជាមួយបុរស សង្ហាម្នាក់ នាម ស៊ុត សក្ការៈ ដោយមើលទៅ អ្នកទំាងពីរ ពិតជាសមគ្នា ខ្លាំងណាស់។ នៅទីបំផុត នាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ នេះ អ្នកនាង វ៉ាន់ នីឡា កូនស្រីបង្កើត របស់ សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ បានសម្រាលកូនដោយជោគជ័យហើយ ទំាងម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់ ពិសេស អូនមានឈ្មោះពីរោះទៀត ដោយ នីឡា និងស្វាមី បានដាក់ឈ្មោះកូន ថា MERA ។ ក្រោយឃើញមុខ កូនស្រី សំណព្វចិត្តរួច នីឡា បានពោលពាក្យទំាងក្តីរភើបបែបនេះថា “ជំរាបសួរអ៊ំពូមីង លោកតាលោកយាយ អូនឈ្មោះ MERA វះកាត់បានដោយជោគជ័យ និងសុវត្ថិភាព ថ្ងៃ 12.09.22 សុខភាពអូនល្អធម្មតាចាស អរគុណអ៊ុំពូមីង ដែលបានសួរសុខទុក្ខណាចាស ហើយនាងក៏សូមអរគុណ ដល់មន្ទីរសំរាកព្យាបាល និងសម្ភពហ្សូលី(ចិត្រា) ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងកក់ក្ដៅ”។ មួយវិញទៀត បើងាកទៅមើលបន្ទប់សម្រាករបស់ នីឡា នៅក្នុងមន្ទីរពេទ្យនេះវិញពិតជាស្អាតខ្លាំងណាស់…
អានបន្តអានហើយមានកំលាំងចិត្ត ! នៅសុខៗ តារាសម្តែង ហង្ស ម៉ារីនី បង្ហោះឡានទំនើប Bentley និងផ្ទះថ្មី រួចដាច់ចិត្តទំលាយរឿងមួយចេញមកថា “បុរសម្នាក់ ដែលគេតែងតែនិយាយថា ខោមិនខោ អាវមិនអាវ ទៅណាមកណា គេមើលលើ មើលក្រោម គេមិនសូវអោយតម្លៃ នោះហើយ គឺជា…”
មានពុកម៉ែ បងប្អូន និងមហាជនទូទៅ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែង រាងតូចច្រឡឹង ក៏ល្បីនឹងការងារមនុស្សធម៌ដែរនោះ គឺអ្នកនាង ហង្ស ម៉ារីនី ហើយនៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ប្រិយមិត្តទូទៅ មកទល់ពេលនេះ។ បច្ចុប្បន្ន ម៉ារីនី កំពុងសាងក្តីសុខក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន មើលទៅពិតជាមានក្តីសុខ និងសុភមង្គលខ្លាំងណាស់ ហើយក៏កំពុងជោគជ័យខ្លាំងលើមុខជំនួញរបស់ខ្លួនផងដែរ ទើបធ្វើឲ្យ រូបគាត់មានលទ្ធភាពទើបធ្វើពិធីសូត្រមន្តឡើងគេហដ្ឋានថ្មី កាលពីម្សិលម៉ិញ នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២២ ថែមទៀតផង មើលទៅពិតជាធំណាស់។ ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ អ្នកនាង ហង្ស ម៉ារីនី ក៏ដាច់ចិត្តទំលាយរឿងមួយនេះចេញមកហើយ ដើម្បីចង់បង្ហាញមនុស្សម្នាក់ ដែលធ្វើឲ្យខ្លួនជោគជ័យមកដល់ពេលនេះ ដោយបញ្ជាក់ប្រាប់ថា “បុរសម្នាក់ ដែលគេតែងតែនិយាយថា ខោមិនខោ អាវមិនអាវ ទៅណាមកណា គេមើលលើ មើលក្រោម គេមិនសូវអោយតម្លៃ នោះហើយ គឺជាបង តែចង់ប្រាប់គាត់វិញថា ដោយសារតែបុរស ខោមិនខោ អាវមិនអាវ ម្នាក់នេះហើយ ដែលធ្វើអោយខ្ញុំមានថ្ងៃនេះ ពេលនេះ វេលានេះ ហើយក៏អរគុណផេក Hang Mariny កំសាន្ត បុរសម្នាក់ដែលមិនចេះទាមទារ មិនចេះរអូរទាំ មិនដែលចេះចង់ល្អខ្លួនឯង ចង់អោយតែប្រពន្ធកូនល្អ មានបងប្អូនជាច្រើនសួរពី តម្លៃផ្ទះ និងតម្លៃឡាន ដែលពួកខ្ញុំទិញ តែប្អូនពិតជាសុំទោស ដែលប្អូនមិនអាចតបជាខំមិន ឬសរសេជាតម្លៃសាធារណបាន ព្រោះប្អូនមិនចង់ Showតម្លៃលើ ប្រព័ន្ធ Social Media ទេ បងប្អូនចាប់អារម្មណ៍ អាចទៅក្រុមហ៊ុនផ្ទាល់ខ្លួនឯងតែម្តងងាយស្រួលជាងណា។ …
អានបន្តម៉ូតស្អាតណាស់ ! ស្ងាត់ៗ អ្នកនាង ដាញ់ ម៉ូនីកា ទិញផ្ទះថ្មី មួយខ្នងទៀតបាត់ រួចលួចប្រាប់រឿងមួយ ឲ្យហ្វេនៗដឹងថា “ជួបគ្នា…”
សូមរំលឹកឡើងវិញបន្តិចផងដែរថា ទស្សនិកជនទូទៅភាគច្រើន ពិតជាមិនទាន់ភ្លេចទេមើលទៅ នូវ អតីតតារាសម្តែងស្រីដ៏ស្រីឈ្មោះម្នាក់ គឺ អ្នកនាង ដាញ់ ម៉ូនីកា ជាក់ជាមិនខាន ដែលធ្លាប់សម្តែងដើរតួជា នាងទាវ ក្នុងរឿង «ទុំទាវ» ជំនាន់ឆ្នាំ2000។ កាលនោះ រឿងនេះ ផ្ទុះការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស ទោះមើលប៉ុន្មានដងក៏ដោយ ក៏នៅតែល្អមើល។ បើទោះឃ្លាតឆ្ងាយពីសិល្បៈក៏ដោយ តែអ្នកគាទ្រ តារាស្រីរូបនេះ នៅតែនឹករលឹក និងចងចាំគ្មានថ្ងៃប្រែពិសេស រឿងទំទាវ តែម្តង ដោយមានអ្នកខ្លះ មើលហើយ មើលទៀត នៅតែមិនចេះធុញទ្រាន់ នេះក៏ដោយសារតែតួអង្គក្នុងរឿងនេះសម្តែងសម គ្រប់ៗ ពិសេស តួនាងទាវ និង តួទុំ តែម្តង។ ចំណែកកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គ្រប់គ្នាភ្ញាក់ព្រឺត សារជាថ្មី ក្រោយឃើញ ម៉ូនីកា បានបង្ហាញផ្ទះដ៏ធំរបស់ខ្លួនមួយខ្នង មើលទៅពិតជាមានម៉ូត ស្អាតណាស់ ឃើញហើយ ពិតជាគួរឲ្យចង់រស់នៅមែនទែន។ ឆ្លៀតក្នុងឱកាសនោះ អតីតតួអង្គនាងទាវ រូបនេះ បានប្រាប់យ៉ាងខ្លីថា “ប្ដីជាគំនិត ប្រពន្ធជាជំនួយ គោលដៅតែមួយ ត្រូវខិតខំជួយគ្នា ទើបអាច ឆាប់ដល់គោលដៅ ជួបគ្នាឆាប់ ៗ នេះប្រទេសកំណើត ជាទីស្រឡាញ់របស់ខ្ញុំ”។ ក្រោយឃើញផ្ទះដ៏ធំស្កឹមស្កៃនេះ ហ្វេនៗ របស់ ដាញ់ ម៉ូនីកា មិនតិចនាក់ទេ ចូល comment ព្រាតថា ៖ Idol មកនៅស្រុកខ្មែរវិញ ច្បាស់ជាបាន ចូលថតរឿងទៀតហើយ,…
អានបន្តលើសពីអាណិត ! ផ្ទុះការភ្ញាក់ផ្អើលខ្លាំង ក្រោយឃើញ អ្នកនាង ដេត ម៉ាលីណា ចូលមន្ទីរពេទ្យវះកាត់ ព្រមទំាងផ្តាំរឿងមួយ ឲ្យគ្រប់គ្នាបានដឹង ទំាងអួលដើម.ក ថា “កុំខំធ្វើការ រហូតដល់ភ្លេច…”
គួរបញ្ជាក់ប្រាប់ឡើងវិញបន្តិចផងដែរថា ព្រោះតែការរស់នៅ មិនចុះសម្រុងនិងគ្នា ទើបធ្វើឲ្យ លោក ឌួង ឆាយ និង អ្នកនាង ដេត ម៉ាលីណា បានសម្រេចចិត្តលែងលះគ្នា ជាផ្លូវការហើយ ហើយក៏បានបង្កឲ្យ មហាជនទូទៅ មិនតិចនាក់ទេ ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ លោក និង អតីតភរិយា មានកូនៗ ដល់ទៅ៣នាក់ ឯណោះ គឺប្រុស ២នាក់ និង ស្រី១នាក់ ដោយកូនប្រុសច្បង មានឈ្មោះ ឌួង គីមវិសាល ហៅ ឌុប (Dub) កូនប្រុសកណ្តាល ឈ្មោះ ឌួង ម៉ាណាវីត ហៅ Dubby និងកូនស្រី ពៅ ឈ្មោះ ឌួង រាជនីគុជ ហៅអូនភឺល។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ គ្រប់គ្នាផ្ទុះការភ្ញាក់ផ្អើលសារជាថ្មី ដោយនៅសុខៗ ស្រាប់តែ ឃើញ អ្នកនាង ដេត ម៉ាលីណា ចូលបន្ទប់វះកាត់ នៅមន្ទីរពេទ្យមួយកន្លែង នៅក្នុងប្រទេសថៃ។ ឆ្លៀតក្នុងឱកាសនោះ អ្នកនាង បានផ្តាំរឿងមួយឲ្យគ្រប់គ្នាបានដឹង ទំាងអួលដើម.ក ថា “ថ្ងៃនេះ ចង់និយាយរឿងមួយប្រាប់ បងប្អូនទាំងអស់គ្នា ការងារ និងទ្រព្យសម្បត្តិ យើងអាចរកបាន ប៉ុន្តែសុខភាព រឹតតែសំខាន់ សំរាប់មនុស្សគ្រប់គ្នា។ អ៊ីចឹងហើយកុំខំធ្វើការ រហូតដល់ភ្លេចថែសុខភាពខ្លួនឯងណា បងប្អូន ទាំងអស់គ្នា ថ្ងៃនេះ ខ្ញុំបានធ្វើការវះកាត់ តិចតួច ប៉ុន្តែអារម្មណ៍ខ្ញុំវិញភ័យខ្លាំង…
អានបន្តTop 5 ល្បីទៀតហើយ ! ផ្ទុះការចាប់អារម្មណ៍ខ្លាំង ពេលឃើញ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ចេញអុជធូប បាត់ស្បែង នៅថ្ងៃកាន់បិណ្ឌ, ទប់ចិត្តលែងជាប់ ហ្វេនៗ នាំគ្នានិយាយ ព្រាតថា…(មានវីដេអូ)
កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ កម្មវិធី ប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ហើយ ។ កម្មវិធីនេះ បានរៀបចំធ្វើឡើង នៅឯ ស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខ ជាន់ទី2 ហើយក្នុងនោះ គឺនៅសល់តែ បេក្ខជន តែ 4 រូបប៉ុណ្ណោះ សុទ្ធតែមានសមត្ថភាពអស្ចារ្យរៀងៗខ្លួន មានដូចជា ស៊ឹម ច័ន្ទពន្លឺ, ថុល សុភិទិ, នាង ដាវីន និង លីម តិចម៉េង មកប្រកួត ប្រជែង មុខគណៈកម្មការ ហ្វេនៗ យ៉ាងច្រើនកុះករ ឡើងពេញ ស្ទូឌីយោ។ ឆ្លៀតក្នុងឱកាសនោះ មហាជនទូទៅ មិនតិចនាក់ទេ បានផ្ទុះការចាប់អារម្មណ៍ ទៅលើបុរសសង្ហាម្នាក់ទៀត នោះគឺ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជាថ្នាក់ដឹកនាំ និងនាយកប្រតិបត្តិ នៃក្រុមហ៊ុន វឌ្ឍនៈអ៊ិនវេសមេន លីមីធីត ហើយរូបរបស់លោក ត្រូវបានគេយកទៅចែកចាយ ព្រោងព្រាត និងមានអ្នកលួចស្រឡាញ់ និងប្រើសសម្តីលែបខាយ មិនតិចនាក់ទេ ហើយលោកក៏ត្រូវបានគ្រប់គ្នាដាក់ឈ្មោះឲ្យផងដែរថា Top 5។ ចំណែកកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២២ ចំថ្ងៃកាន់បិណ្ឌ១ អ្នកឧកញ៉ា រូបនេះ និងក្រុមការងារ បានអញ្ជើញទៅវត្ត សុវណ្ណបទុម មើលទៅពិតជាសប្បាយរីករាយ និងស្រស់ស្រាយខ្លាំងណាស់ លាយភាពកក់ក្តៅ ដូចក្រុមគ្រួសារតែមួយអ៊ីចឹង។…
អានបន្ត