គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ កម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 បានរកឃើញម្ចាស់ពានហើយ គឺបានទៅលើ លីម តិចម៉េង ដោយទទួលបានការបោះឆ្នោតច្រើនជាងគេ ក្នុងចំណោមជើងខ្លាំង 3 រូបទៀត គឺ ស៊ឹម ច័ន្ទពន្លឺ, ថុល សុភិទិ និង នាង ដាវីន លាយឡំសំឡេង ស្រែកចង់បែកឆាក ពេលពិធីករ ជា វិបុល ប្រកាសលទ្ធផលនេះចេញមក។ ក្រោយបានពាន តិចម៉េង បានបង្ហាញខ្លួនកម្មវិធីផ្សេងៗ មិនដែលដាច់ឡើយ ចាប់តំាងពីកម្មវិធីតូច ដល់កម្មវិធីធំ អមដោយស្នាមញញឹម គ្រប់ពេល ដោយមិនខ្លាចនឿយហត់ ពិសេស មានហ្វេនៗ ចាំថតជាហូរហែ មិនដែលដាច់ឡើយ។ មកដល់ ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២ ហ្វេនៗ ភ្ញាក់ព្រឺត ក្រោយឃើញ លីម តិចម៉េង ចាប់ផ្តើមចូលថត MV បទដំបូងរបស់ខ្លួនហើយ ពិសេស ប៉ះ តារាល្បីៗទៀត មានដូចជា តារាកំប្លែងជើងចាស់ នាយ កុយ, នាយ ក្រឹម និង តារាចម្រៀង ពេជ្រ ថែ ហើយក៏បានបង្ករបរិយាកាស ឡើងផ្អើលពេញផ្សារ មានទំាងលាយស្តាយ៍រាំ បែបកំប្លែង ថែមទៀតផង។ ឆ្លៀតក្នុងឱកាសនោះ តារាកំប្លែងជើងចាស់ នាយ កុយ បានបង្ហោះសកម្មភាពកំពុងថត MV…
អានបន្តDay: September 16, 2022
ស្អាតណាស់ ! ចំថ្ងៃកាន់បិណ្ឌ លោក ឌួង ឆាយ នាំ អូនភឺល និងគូដណ្តឹងទៅវត្ត ហើយឆ្លៀតដាក់ប៉ុន្មានប៉ុស្តិ៍នេះ ស្រស់ស្រាយ និងស្អាតណាស់, ចាប់អារម្មណ៍ត្រង់នេះពេក គ្រប់គ្នាដាច់ចិត្តប្រាប់ថា…(មានរូបភាពច្រើន)
គួររំលឹកឡើងវិញបន្តិចផងដែរថា លោក ឌួង ឆាយ គឺជាអ្នកជំនួញដ៏ល្បីម្នាក់ ដែលពុកម៉ែ បងប្អូន មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន ហើយកន្លងទៅ លោកធ្លាប់ បានចេញចូល ក្រៅប្រទេស ទាក់ទងមុខជំនួញខ្លួន ថែមទៀតផង។ ក្រោយលែងលះ ជាផ្លូវការជាមួយ អ្នកនាង ដេត ម៉ាលីណា រួចមក លោក ឌួង ឆាយ មានកូនសរុបទំាងអស់ ចំនួន 3 នាក់ ប្រុស ២នាក់ និង ស្រី១នាក់ ហើយកូនប្រុសច្បងកំពុងមានជំងឺ ឈ្មោះ ឌួង គីមវិសាល ហៅ ឌូប (Dub) កូនប្រុសកណ្តាល ឈ្មោះ ឌួង ម៉ាណាវីត ហៅ Dubby និងកូនស្រី ពៅ ឈ្មោះ ឌួង រាជនីគុជ ហៅអូនភឺល។ បច្ចុប្បន្នលោកកំពុងផ្តល់ភាពកក់ក្តៅជូនកូនៗ និងមើលថែកូនប្រុសច្បង គឺ អូន ឌូប បានយ៉ាងល្អបំផុត បើទោះលោករវល់ក្នុងមុខជំនួញខ្លាំងប៉ុណ្ណាក៏ដោយ និងតែងនាំកូនៗ ដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយមិនដែលដាច់ទេ។ ចំណែកមុននេះបន្តិច នាថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ លោក បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ពីសកម្មភាពទៅវត្តជុំគ្នា ក្នុងថ្ងៃកាន់បិណ្ឌ មើលទៅ ពិតជាស្រស់ស្រាយណាស់ ពិសេសនាំ អូនភឺល និងគូដណ្តឹងទៅទៀត រួចប្រាប់ថា ៖ “រីករាយពិធីបុណ្យភ្ជុំបិណ្ឌ បិណ្ឌទី 5 ខ្ញុំបាទ និងក្រុមគ្រួសារ បានចូលរួម…
អានបន្តមើលមុខគេ ក្នាញ់ណាស់ ! កើតទើបបាន 4 ថ្ងៃសោះ អូនសយ កូនស្រី នីឡា ប្រែប្លែកច្រើនដល់ហើយ, គ្រឺត កូនស្រី រឿងមួយពេក នីឡា ដាក់មួយម៉ាត់ថា…(មានវីដេអូ)
គួរបញ្ជាក់បន្តិចផងដែរថា តារាកំប្លែង កញ្ញា វ៉ាន់ នីឡា កូនស្រីបង្កើត របស់ សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ បានសម្រេចចិត្ត ចូលរោងការ តាមប្រពៃណីខ្មែរ ជាផ្លូវការហើយ ជាមួយបុរស សង្ហាម្នាក់ នាម ស៊ុត សក្ការៈ ដោយមើលទៅ អ្នកទំាងពីរ ពិតជាសមគ្នា ខ្លាំងណាស់ កាលពីនាថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ ហើយក៏បានធ្វើឲ្យ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍ផងដែរ ទាក់ទង ស្បែកជើង កូនកំលោះហ្នឹងតែម្តង។ ក្រោយរៀបការ ស្រាប់តែមកដល់ ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកនាង វ៉ាន់ នីឡា បានសម្រាលកូនដោយជោគជ័យហើយ ទំាងម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់ ពិសេស អូនមានឈ្មោះពីរោះទៀត ដោយ នីឡា និងស្វាមី បានដាក់ឈ្មោះកូន ថា MERA ។ ឃើញមុខ កូនស្រី សំណព្វចិត្តរួច នីឡា បានពោលពាក្យទំាងក្តីរភើបបែបនេះថា “ជំរាបសួរអ៊ំពូមីង លោកតាលោកយាយ អូនឈ្មោះ MERA វះកាត់បានដោយជោគជ័យ និងសុវត្ថិភាព ថ្ងៃ 12.09.22 សុខភាពអូនល្អធម្មតាចាស អរគុណអ៊ុំពូមីង ដែលបានសួរសុខទុក្ខណាចាស ហើយនាងក៏សូមអរគុណ ដល់មន្ទីរសំរាកព្យាបាល និងសម្ភពហ្សូលី(ចិត្រា) ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងកក់ក្ដៅ”។ មួយវិញទៀត បើងាកទៅមើលបន្ទប់សម្រាករបស់ នីឡា នៅក្នុងមន្ទីរពេទ្យនេះវិញពិតជាស្អាតខ្លាំងណាស់ ដូចនៅសណ្ឋាគារលំដាប់ផ្កាយអ៊ីចឹង មានដូចជា ទូរទស្សន៍,…
អានបន្តសុទ្ធតែអាយដល ! លេចមុខសុទ្ធតែ តារាល្បីៗ នាំគ្នា តែងខ្លួនស្អាតៗ ដល់ហើយ ទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ៦ នេះ មានដូចជា…(មានវីដេអូ)
នាថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ នេះ ត្រូវនឹងថ្ងៃ៦រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ៦ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជា ពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាគឺពេលវេលាមួយ ដែលពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ មានឱកាស ក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំ សាច់ញាតិ បងប្អូន នៅតាមទី កន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា ហើយពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ ២០២២ នេះ គឺប្រព្រឹត្តទៅ ចាប់ពី ថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពី ថ្ងៃទី ១១ ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២។ ឆ្លៀតក្នុងឱកាសនោះ តំាងបិណ្ឌ១ ដល់បិណ្ឌ៦ នេះ គេក៏ឃើញ តារាល្បីៗ តែងខ្លួនស្អាតៗ ក្នុងឈុតបុរាណខ្មែរ នារដូវភ្ជុំបិណ្ឌ មើលទៅទាក់ភ្លែកប្លែកជាងឆ្នាំមុនៗទៀត។ តារាទំាងនោះ មានដូចជា ៖ តារាសម្តែងវ័យក្មេង កញ្ញា ឈិន មុន្នីនាថ, តារាចម្រៀង ឃុន វុត្ថា, តារាសម្តែង និងពិធីការិនី អ្នកនាង សុខ សោម៉ាវត្តី, តារាចម្រៀងស្រី ចំរើន សុភ័ក្រ្ត, តារាសម្តែង លោក អេឡិច ច័ន្ទត្រា, ពិធីករ ជា វិបុល, ពិធីការិនី គង់ សុជាតិ, តារាចម្រៀង ម៉ៅ…
អានបន្តបានបុណ្យច្រើនណាស់ ! ចំថ្ងៃកាន់បិណ្ឌ 6 នេះ ចែដាណា បានទៅវត្ត ដែលមិនសូវមានអ្នកទៅ បាន 2 វត្តទៀតហើយ, រំភើបទង្វើរមួយនេះពេក គ្រប់គ្នាបាន…(មានរូបភាពច្រើន)
មានពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងនៅ ក្រៅប្រទេស មិនតិចនាក់ទេ ពិតជាស្គាល់ ច្បាស់ជាស្គាល់ ជាក់ជាមិនខាន លោកជំទាវ ឧកញ៉ា ទ្រី ដាណា ដែលគេតែងតែហៅថា ចែដាណា នោះ ។ លោកស្រី ជាម្ចាស់មុខជំនួញ ជាច្រើន ដែលកំពុងទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់ អតិថិជន របស់ ខ្លួន មកទល់ពេលនេះ។ ក្រៅពីមុខជំនួញ ចែដាណា ជាមនុស្សចិត្តធម៌ ដោយតែងតែ ជួយឧបត្ថម្ភ អ្នកខ្វះខាត និងអ្នកត្រូវការ ចាំបាច់ មិនដែលដាច់ឡើយ នេះកើតចេញពី សេចក្តីអាណិត និងស្រឡាញ់ពិតៗ មិនមែនជា ការសម្តែងនោះទេ។ មួយវិញទៀត បើងាកមកមើលពីជីវិត ផ្ទាល់ខ្លួន របស់លោកស្រីវិញ គ្រប់គ្នាអាចនឹងភ្ញាក់ ព្រោះ ថៅកែហាងពេជ្រ រូបនេះ ចូលចិត្តប្រើជីវិតសាមញ្ញ ខ្លាំងណាស់ ជាក់ស្តែងពេលខ្លះ លោកស្រី អង្គុយញុំាអាហារតាមផ្លូវក៏មាន និងកំពុងសាងក្តីសុខជាមួយកូនៗ ទំាង៣ របស់លោកស្រី។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ ចំថ្ងៃកាន់បិណ្ឌ ៦ គេឃើញ លោកជំទាវ ឧកញ៉ា ទ្រី ដាណា ទៅបាន២វត្តទៀតហើយ ថែមទំាងឆ្លៀតទៅថតរូបនៅវាលស្រែទៀត មើលទៅពិតជាស្រស់ស្អាត និងស្អាត ទាក់ភ្នែកខ្លាំងណាស់ រួចបានប្រាប់យ៉ាងខ្លីថា “ថ្ងៃនេះ ខ្ញុំបានមកវត្ត ដែលមិនសូវមានអ្នកមក បាន2វត្តទៀតហើយ ជូនបុណ្យផងបងប្អូនទាំងអស់គ្នា”។ ឃើញទិដ្ឋភាពទំាងនេះ ធ្វើឲ្យ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក…
អានបន្តផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយស្តាប់ នាយ ព្រែក និង កញ្ញា ឈិន មុន្នីនាថ ច្រៀងមួយបទនេះ ពិតជាពីរោះរណ្តំណាស់, ពេញចិត្ត ត្រង់នេះពេក មហាជនទូទៅ និយាយត្រង់ៗថា…(មានវីដេអូ)
ហ្វេនៗ ក៏ដូចជា មហាជនភាគច្រើន ពិតជាស្គាល់ ច្បាស់ជាក់ជាមិនខាន ពិធីកររូបសង្ហា និងជាអតីតតារាកំប្លែង គឺ នាយព្រែក នោះ។ មកទល់ពេលនេះ ប្រជាប្រិយភាពរបស់ ពិធីកររូបនេះ នៅតែទទួលបានការគាំទ្រខ្លាំងដដែល ពីសំណាក់ប្រិយមិត្តទូទៅ ហើយ នាយព្រែក ក៏តែងតែលេចមុខក្នុងកម្មវិធីផ្សេងៗមិនដែលដាច់ឡើយ ពិសេស សម្តែងឈុតខ្លី ជាមួយ នាយយ៉យ ដែលត្រូវជាម្តាយរបស់ខ្លួន និងរឹតតែទទួលបានការគាំទ្រ កាន់តែខ្លាំង ដោយរឿងចេញមួយៗ មើលហើយសើចចុកពោះ។ ហើយកន្លងទៅ នាយ ព្រែក និង តារាសម្តែងវ័យក្មេង ស្រស់ស្អាតម្នាក់ គឺ កញ្ញា ឈិន មុន្នីនាថ តែងតែ បង្ហោះរូបភាព ផ្អែមល្ហែម និងបកស្រាយ ចម្រៀងលេងកម្សាន្ត រួមគ្នា ញឹកញាប់មែនទែន ហើយអ្នកទំាងពីរក៏កំពុងមើលចិត្ត ថ្លើមគ្នាផងដែរ ក្នុងទំនាក់ទំនងស្នេហា។ អត់ទាន់អស់ទេ កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ នាយ ព្រែក និង មុន្នីនាថ បានបកស្រាយរួមគ្នាមួយបទទៀតហើយ ពិតជាពីរោះរណ្តំណាស់ ទោះស្តាប់ច្រើនដង ក៏មិនធុញសោះ។ ឆ្លៀតពេលនោះ មុន្នីនាថ បានភ្ជាប់សារខ្លីមួយថា “ជម្រាបសួរចាស ខានច្រៀងលេងជាមួយពូយូរហើយ បទ: ផ្ការីកក្លិនក្រអូបសាយ”។ ស្តាប់ចប់សឹងមិនទាន់ ហ្វេនៗ ផ្ទុះសរសើរព្រាត ថា ៖ សមគ្នាណាស់បងពេញចិត្ត, ពីរោះណាស់, សមគ្នាណាស់ ច្រៀងក៏ពីរោះ, មិនដឹងតួប្រុស គ្រឺតប៉ុណ្ណាទេនៀក, ពីរោះណាស់ចៅស្រី, ពិតជាសមគ្នាណាស់, សែនស្រលាញ់, សំឡេងនៅតែពីរោះដដែល។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត…
អានបន្តអេមបាត់ កំពុងចង់ដឹងផង ! ឃើញ ចឺម បង្ហាញមុខតួស្រី សុទ្ធតែស្អាតៗ ហើយក្មេងៗ ញឹកញាប់ពេក ស្រាប់តែ មានហ្វេនម្នាក់សួរត្រង់ៗថា…(មានវីដេអូ)
លោក សុខ មេសា ហៅ ចឺម នោះ គឺជាជាអតីត តារាកំប្លែង ដ៏ល្បីល្បាញ មួយរូប នៅក្នុង ក្រុមជាមួយនាយ ពាក់មី ហើយកាលនោះ នាយ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ ហ្វេនៗ ក៏ដូចជា ទស្សនិកជន ទូទៅ ទំាងក្មេង ចាស់ ប្រុសស្រី ហើយឲ្យតែមើល ចឺម ម្តងណា គ្រប់គ្នា មិនអាចទប់សំណើចជាប់ឡើយ ជាមួយការសម្តែងចូលតួល្អណាស់។ ក្រោយមក ចឺម ក៏បានវិវត្តន៍ខ្លួន និងបានដូរអាជីព ដោយក្លាយទៅជា តារាចម្រៀងវិញ ហើយក៏នៅតែ មានបានប្រជាប្រិយ មិនប្រែប្រួលឡើយ ដោយមានការពេញចិត្ត ពីពុកម៉ែ បងប្អូន មិនតិចនាក់ទេ ទើបធ្វើឲ្យ ចឺម មានលទ្ធភាព អាចសាងសង់ផ្ទះ ជូនឪពុកម្ដាយ បានថែមទៀតផង នៅឯស្រុកកំណើត ក្នុងភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ងាកមកមើល ការសម្តែងក្នុង MV វិញម្តង ចឺម គឺតែងតែជួប តួស្រី ស្អាតៗ ប្លែកៗ និងក្មេងៗ មិនដែលដាច់ឡើយ អមដោយការច្រៀង និងសម្តែង ពិតជាល្អមើលណាស់។ MV ចឺម ចេញម្តង គឺមានអ្នកចូលទស្សនាទំាង ក្នុង បណ្តាញសង្គមហ្វេសប៊ុក និង YouTube ព្រមទំាង Tik Tok ឡើងច្រើនណាស់ រៀបរាប់មិនអស់។ ដោយសារកន្លងទៅ ឃើញ ចឺម បង្ហាញមុខ តួស្រី…
អានបន្ត