អ្នកគាំទ្រ ជាច្រើន ច្បាស់ជាមិនទាន់ភ្លេចទេមើលទៅ លោក ប៊ុត សីហា ដែលជាម្ចាស់ពានរង្វាន់ កម្មវិធីប្រលងចម្រៀង ល្បីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia កំឡុងខែវិច្ឆិកា ឆ្នាំ ២០១៤ ហើយក្រោយមក ស្រាប់តែលោក បានបាត់មុខមួយរយៈ សឹងតែមិនដែលបង្ហាញមុខ ក្នុងកម្មវិធី ផ្សេងៗ ឡើយ ដោយមិនដឹងមូលហេតុពិតប្រាកដមកពីអ្វីទេ ហើយក៏បានធ្វើឲ្យ អ្នកគាំទ្រ ជាច្រើន តែងតែរងចាំស្តាប់បទចម្រៀង របស់លោក យ៉ាងអន្ទះសា។ លុះមកដល់ ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ ហ្វេនៗ មិនតិចនាក់ទេ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយលោកបានប្រកាសក្តែងៗថា ថានឹងវិលចូលសិល្បៈវិញ ហើយក៏ធ្វើឲ្យ គ្រប់គ្នាសម្តែងក្តីពេញចិត្តយ៉ាងខ្លាំង និងចាំគាំទ្រជានិច្ច។ មិនទាន់អស់ទេ ស្រាប់តែមុននេះបន្តិច នាថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ មហាជនទូទៅ ផ្ទុះការចាប់អារម្មណ៍ម្តងទៀតហើយ ពេលឃើញ លោក បង្ហាញឡានទំនើបមួយគ្រឿងទើបទិញក្តៅៗ រួចពោលពាក្យ ទំាងនេះ ទៅកាន់ ចែដាណា ថា “អរគុណណាស់ ដែលបងប្អូន ទាំងអស់គ្នា នៅគាំទ្រមនុស្សធ្លាប់សាងកំហុសម្នាក់នេះ ហើយក៏អរគុណខ្លាំងជាងគេនោះ គឺលោកជំទាវ ទ្រី ដាណា NNP ដែលផ្ដល់ឱកាស អោយខ្ញុំ ជួប ផ្ដល់ឱកាស អោយកែខ្លួន ឡើងវិញ និងជួយពួកខ្ញុំច្រើន ដោយគ្មានលក្ខខណ្ឌ ពិតជាអរគុណទឹកចិត្ត។ ចាប់ពីពេលជួបគាត់មក ពួកខ្ញុំ ផលិតបទចម្រៀងខ្លួនឯង បានច្រើន ទោះមិនទាន់បានស្តង់ដា ក៏ដោយ ហើយក៏សង្ឃឹមថា…
អានបន្តDay: September 18, 2022
អូន Mera កូនស្រី នីឡា កើតទើបបាន 6 ថ្ងៃ ប្រែប្លែក ច្រើនដល់ហើយ, ម៉ាក់ៗ ក្នាញ់រឿងមួយនេះពេក ក៏ដាក់មួយម៉ាត់ថា…(មានវីដេអូ)
គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីនាថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ តារាកំប្លែង កញ្ញា វ៉ាន់ នីឡា កូនស្រីបង្កើត របស់ សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ បាន ចូលរោងការ តាមប្រពៃណីខ្មែរ ជាផ្លូវការហើយ ដោយស្វាមីឈ្មោះ ស៊ុត សក្ការៈ ហើយក៏មានភ្ញៀវកិត្តិយសទំាងសងខាងមកចូលរួមយ៉ាងច្រើន ប្រកបដោយទឹកមុខស្រស់ស្រាយគ្រប់ៗគ្នា។ លុះមកដល់ ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង 01:26 នាទី រសៀល អ្នកនាង វ៉ាន់ នីឡា បានសម្រាលកូនស្រី ដោយជោគជ័យហើយ ទំាងម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់ ពិសេស អូនមានឈ្មោះពីរោះទៀតគឺដាក់ ថា MERA ហៅ អូនសយ ។ ឃើញមុខ កូនស្រី ជាលើកដំបូង នីឡា បានពោលពាក្យទំាងក្តីរភើបបែបនេះថា “ជំរាបសួរអ៊ំពូមីង លោកតាលោកយាយ អូនឈ្មោះ MERA វះកាត់បានដោយជោគជ័យ និងសុវត្ថិភាព ថ្ងៃ 12.09.22 សុខភាពអូនល្អធម្មតាចាស អរគុណអ៊ុំពូមីង ដែលបានសួរសុខទុក្ខណាចាស ហើយនាងក៏សូមអរគុណ ដល់មន្ទីរសំរាកព្យាបាល និងសម្ភពហ្សូលី(ចិត្រា) ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងកក់ក្ដៅ”។ មួយវិញទៀត បើងាកទៅមើលបន្ទប់សម្រាករបស់ នីឡា នៅក្នុងមន្ទីរពេទ្យនេះវិញពិតជាស្អាតខ្លាំងណាស់ ដូចនៅសណ្ឋាគារលំដាប់ផ្កាយអ៊ីចឹង មានដូចជា ទូរទស្សន៍, ម៉ាស៊ីតត្រជាក់, ទូរទឹកកក, ផ្ទះបាយ, កន្លែងអង្គុយទទួលភ្ញៀវ, គ្រែសម្រាក, ទូរទុកដាក់សំលៀកបំពាក់ និងនៅមានកន្លែងមួយចំនួនទៀត ឃើញហើយពិតជាចង់ស្នាក់នៅមែនទែន ជាមួយបរិយាកាស…
អានបន្តលើកទី១ហើយ ឃើញ ចឺម បបួល ទុំ សុវត្ថិ ទៅស្រុកកំណើតខ្លួន ដាក់មួយបទរួមគ្នា “ខ្លាចការពិតត្បិតមិនចង់បែក” ឡើងផ្អើលភូមិ បាត់, ចាប់អារម្មណ៍ត្រង់អាយុពេក ហ្វេនៗ ចូល comment ព្រាតថា…(មានវីដេអូ)
ប្រិយមិត្តមិនតិចនាក់ទេ ច្បាស់ជាស្គាល់ ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ជាក់ជាមិនខាន បេក្ខជនដ៏ល្បីម្នាក់ធ្លាប់ ចូលប្រឡង ក្នុង កម្មវិធីប្រឡងចម្រៀង កម្រិតពិភពលោក Cambodian Idol រដូវកាលទី 4។ បើទោះបីជា សុវត្ថិ មិនបានពានពិតមែន តែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ហ្វេនៗ ទូទៅ ជាច្រើនសន្ធឹក ស្ទើរមិនគួរឲ្យជឿ និងមានឱកាសការងារ រកលុយបានយ៉ាងច្រើនទៀត គួរឲ្យកក់សំគាល់ថែមទៀតផង ពិសេស ទទួលបានថវិការ រហូតដល់ទៅ 5 ពាន់ ដុល្លារ ឯណោះ ពីសម្តេចតេជោ ហ៊ុន សែន តែម្តង។ ចំណែកកាលពី ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ គេឃើញ តារាចម្រៀង ចឺម បានបង្ហោះរូបមួយសន្លឹក ថតជាមួយ ទុំ សុវត្ថិ និង នាង ដាវីន រួចប្រាប់ថា “ប្រុសស្អាតទាំងបី យូរៗបានជួបគ្នាម្តង សុំទោសបងប្អូន ទាំងអស់គ្នា យប់ម៉ិញអត់បានច្រៀង ដោយសារភ្លៀង តែយប់នេះ ច្រៀងធម្មតា បញ្ជាក់នៅដីឡូតិ៍ដដែលណាបាទ (ហាមជេរ) សូមអរគុណ”។ ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ ហ្វេនៗ ភ្ញាក់ព្រឺត សារជាថ្មី ក្រោយឃើញ ចឺម បបួល សុវត្ថិ ទៅដល់ផ្ទះរបស់ខ្លួន នៅឯស្រុកកំណើត ក្នុងភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ព្រមទំាងបានបកស្រាយរួមគ្នា…
អានបន្តសមជាតារាគំរូមែន ! ចំថ្ងៃកាន់បិណ្ឌ កំពូលតារាចម្រៀង ព្រាប សុវត្ថិ, ម្តាយក្មេក, ម្តាយបង្កើត, ភរិយា និងកូនៗ នាំគ្នាទៅវត្តអង្គសិរីសួស្តី ជុំគ្នា មើលទៅស្រស់ស្រាយ សប្បាយណាស់, រៀបចេញមកផ្ទះ ឆ្លៀតធ្វើរឿងនេះទៀត នោះគឺ…(មានវីដេអូ)
នាថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ នេះ គឺត្រូវនឹងថ្ងៃ ៨រោច ខែភទ្របទ ជាថ្ងៃកាន់បិណ្ឌ៨ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជា ពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះក៏ជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ ចាប់តំាងពីបិណ្ឌ ១ ដល់ បិណ្ឌ ៨ នេះ គេឃើញ តារាល្បីៗ នាំគ្នាទៅកាន់វត្តរៀងៗខ្លួន ក្នុងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ ស្អាតៗណាស់ មានដូចជា ៖ នី រតនា និងភរិយា, ឌី សូនីតា, ទឹម រដ្ឋា, ទឹម វត្តី, កញ្ញា បាន មុន្នីល័ក្ខ, ញឹម ច័ន្ទថន, កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី, លោក យ៉ែម សំអូន។ កញ្ញា ឈិន មុន្នីនាថ, ឃុន វុត្ថា, អ្នកនាង សុខ សោម៉ាវត្តី, អ្នកនាង ចំរើន សុភ័ក្រ្ត, លោក អេឡិច ច័ន្ទត្រា, លោក ជា វិបុល, អ្នកនាង គង់ សុជាតិ, ម៉ៅ…
អានបន្តទីបំផុត បទដំបូងរបស់ លីម តិចម៉េង ចេញផ្លូវការហើយ អេមហួស ពិសេស រ៉េប ឡើងឡូយកប់ទៀត ដល់ថ្នាក់ ហ្វេនៗ ស្តាប់ចប់សឹងមិនទាន់ ចូល comment ព្រាត ជាង 2K ដោយនិយាយថា…(មានវីដេអូ)
សុំរំលឹកបន្តិចផងដែរថា កាលពី ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ កម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 បានរកឃើញម្ចាស់ពានហើយ គឺបានទៅលើ លីម តិចម៉េង ដោយទទួលបានការបោះឆ្នោតច្រើនជាងគេ ក្នុងចំណោមជើងខ្លាំង 3 រូបទៀត គឺ ស៊ឹម ច័ន្ទពន្លឺ, ថុល សុភិទិ និង នាង ដាវីន លាយឡំសំឡេង ស្រែកចង់បែកឆាក ពេលពិធីករ ជា វិបុល ប្រកាសលទ្ធផលនេះចេញមក។ ក្រោយបានពាន តិចម៉េង បានបង្ហាញខ្លួនកម្មវិធីផ្សេងៗ មិនដែលដាច់ឡើយ ចាប់តំាងពីកម្មវិធីតូច ដល់កម្មវិធីធំ អមដោយស្នាមញញឹម គ្រប់ពេល ដោយមិនខ្លាចនឿយហត់ ពិសេស មានហ្វេនៗ ចាំថតជាហូរហែ មិនដែលដាច់ឡើយ។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ ខាងផលិតកម្មហង្សមាស មានកិច្ចសម្ភាសន៍ពិសេសមួយ រវាង ពិធីការិនី ដ៏ល្បី ថន លក្ខិណា និង តិចម៉េង។ និយាយគ្នាបានមួយសន្ទុះ តិចម៉េង បានទំលាយប្រវត្តិធ្លាប់បរាជ័យច្រើនដងរបស់ខ្លួន ទំរាំ បានក្លាយជាម្ចាស់ពាន នាពេលថ្មីៗនេះ ដោយបរាជ័យនោះមានដូចជា អ្នករ៉េប, beatbox, អ្នកលេងភ្លេង ហ្គីតា រហូតដល់ដើមឆ្នាំ ២០១៨ ទើបទទួលបានពន្លឺឡើងវិញ គឺ ច្រៀង លាយជាមួយ លេងហ្គីតា។ ក្នុងនោះ តិចម៉េង បានទំលាយរឿងមួយដ៏លំបាកយ៉ាងខ្លាំងមួយទៀតគឺ ធ្លាប់ឃ្វាលគោ និងច្រៀងនៅក្នុង club ក្នុងមួយថ្ងៃ…
អានបន្តទេសភាព ស្រុកស្រែ ស្អាតត្រជាក់ភ្នែកណាស់ ! ចាន់ សុបញ្ញា ដាក់មួយបទនេះ “បានទៅស្រុកទេ” ពីរោះរណ្តំមែនទែន មានតារាល្បីៗ ចូលរួមសម្តែងទៀត, ស្តាប់ចប់ ហ្វេនៗ ភ្ញាក់ព្រឺត ត្រង់ បញ្ញា មានសំឡេងដូច…(មានវីដេអូ)
ទស្សនិកជនជាច្រើន ពិតជានៅចាំច្បាស់ជាក់ជាមិនខាន នូវ ប្អូនប្រុសម្នាក់ឈ្មោះ ចាន់ សុបញ្ញា នោះ ដែលជា ម្ចាស់ជ័យលាភី សម្រាប់កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia រដូវកាលទី ១ កាលពីរាត្រី ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងផុតទៅ ដោយទទួលបានការបោះឆ្នោតច្រើនជាងគេពី សំណាក់ទស្សនិកជន ហើយក៏បានធ្វើឲ្យបញ្ញារំភើបចិត្តឡើងស្រក់ទឹកភ្នែក ព្រោះសម្រេចក្តីប្រាថ្នារបស់ខ្លួន។ ក្រោយមក ម្ចាស់ពានរង្វាន់រូបនេះ ពិតជាមិនធ្វើរឲ្យ អ្នកគាំទ្រ របស់ខ្លួនខកចិត្តឡើយ ដោយបទដំបូងរបស់ បញ្ញា ទទួលបានការគំាទ្រខ្លាំងសឹងតែមិនគួរឲ្យជឿ ហើយក៏មានបទចម្រៀងជាបន្តបន្ទាប់ នៅតែទទួលបានការគាំទ្រខ្លាំងដូចគ្នា ដោយសុទ្ធតែពីរោះៗ កាន់តែស្តាប់ កាន់តែជាប់ចិត្ត មិនជិនណាយ។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ ខាងហង្សមាស បានបញ្ចេញចម្រៀងមួយបទទៀតហើយ សម្រាប់ បញ្ញា ហើយក៏អបអរ ពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងជិតមកដល់ខាងមុខនេះដែរ បទនេះមានចំណងជើងថា “បានទៅស្រុកទេ” ដែលជាការ និពន្ធទំនុកច្រៀង និងទំនុកភ្លេងដោយ ឈិត តេងរិទ្ធ រួម និពន្ធបទភ្លេង និង សម្រួលតន្ត្រី ដោយ ឈិត តេងរិទ្ធោ”។ មួយបទនេះ មិនត្រឹមតែពីរោះរណ្តំ មានន័យប៉ុណ្ណោះទេ ថែមទំាងរំលេចទៅដោយទេសភាព វាលស្រែ ក្បែរជើងភ្នំទៀត មើលហើយ ធ្វើឲ្យ អ្នកខ្លះមានអារម្មណ៍ នឹកស្រុកមែនទែន។ កាន់តែភ្ញាក់ផ្អើលបំផុតនោះ កាន់តែធំ សំឡេង បញ្ញា កាន់តែដូច តារាចម្រៀង…
អានបន្ត