នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ នេះ គឺត្រូវនឹងថ្ងៃ៩រោច ខែភទ្របទ ជាថ្ងៃកាន់បិណ្ឌ៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជា ពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ ហើយនេះ ជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាស ក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ ឆ្លៀតក្នុងឱកាស ពិសេសនេះ គេឃើញ តារាល្បីៗជាច្រើនរូប និងក្រុមគ្រួសារ នាំគ្នា តែងខ្លួន ស្អាតៗ សមសួនបំផុត មើលទៅ ទាក់ភ្នែក ប្លែក ជាងឆ្នាំមុនៗ ឆ្ងាយណាស់ អញ្ជើញទៅវត្ត ធ្វើបុណ្យ តាមទីកន្លែងជិតឆ្ងាយ រៀងៗខ្លួន ។ តារាទំាងនោះមានដូចជា ៖ ពិធីការិនី និងតារាសម្តែង សុខ សុម៉ាវត្តី, តារាសម្តែងដ៏ល្បី សារ៉ាយ សក្ខណា, តារាសម្តែងរូបសង្ហា សេង មង្គល, តារាសម្តែង ឌី សូនីតា និង អូនស្មាយ៍, តារាសម្តែងជើងចាស់ ជា សំណាង និងក្រុមគ្រួសារ, តារាចម្រៀង កែវ វាសនា និងភរិយា, តារាចម្រៀងស្រី អាង សុជាតា, តារាសម្តែង យិត មាសឧស្សាហ៍ ហៅ អេដវីន។ ចំណែកកាលពីប៉ុន្មានថ្ងៃមុននេះ ក៏មានតារាច្រើងដួងណាស់…
អានបន្តDay: September 19, 2022
ញាក់សាច់ ច្រើនម្ល៉េះ ! ម្ចាស់បទ “ក្រមុំ Grade A” ខេម និង តន់ ចន្ទសីម៉ា ដឹកដៃគ្នាទៅ កូរ៉េ ដាក់ប៉ុន្មានបទនេះ ឡើងផ្អើលបាត់ ពិសេស មានអ្នកគាំទ្រ ចូលទស្សនាផ្ទាល់ មានចំនួនរហូតដល់ទៅ…(មានរូបភាពច្រើន)
គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ ខាងផលិតកម្ម Galaxy Navatra ដែលដឹកនាំផ្ទាល់ ដោយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំថតចម្រៀងខ្នាតយក្ស មួយទៀតហើយ ដែលមានអ្នកចូលរួមរាំ ដល់ទៅ ៥០០ អ្នកឯណោះ ជាមួយសំលៀកបំពាក់ប្រពៃណីខ្មែរ យ៉ាងស្រស់ស្អាត ហើយកាន់តែពិសេស នោះ ទំាងគ្រូ និងសិស្ស បានចូលរួមនេះសុទ្ធតែនៅ សាលាវិចិត្រសិល្បៈ ថែមទៀតផង មើលទៅរាំពិតជាស្រុះគ្នា ទាក់ភ្នែកណាស់។ លុះមកដល់ ព្រឹកថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ ខាងផលិតកម្ម Galaxy Navatra បានបញ្ចេញចម្រៀងមួយបទនេះ ជាផ្លូវការហើយ មានចំណងជើងថា “ក្រមុំ Grade A” ច្រៀងដោយ ខេម និង កញ្ញា តន់ ចន្ទសីម៉ា រួមទំាងការ និពន្ធ Melody និងទំនុកច្រៀង ដោយ ចៅឃ្មុំ និងអ្នកឧកញ៉ា ឡេងណាវ៉ាត្រា ហើយនិង និពន្ធបទភ្លេង ដោយ Tempo Tris។ មួយបទនេះ មិនត្រឹមតែពីរោះ មានន័យប៉ុណ្ណោះទេ បើងាកទៅមើលការ ការគ្រប់គ្រងការផលិត និងដឹកនាំសម្តែងវិញ ញាក់សាច់ ដោយអ្នករាំ ទំាងអស់ មានចំនួន 500 នាក់ រាំស៊ីចង្វាក់គ្នាល្អហួសពីការស្មាន ដល់ថ្នាក់ អ្នកបានទស្សនាចប់ ចូល comment សរសើរព្រាត ស្ទើរតែគ្រប់គ្នា និងបង្ហាញអារម្មណ៍…
អានបន្តថ្មីចែស ! ភ្ញាក់ព្រឺត ក្រោយ តារាសម្តែង សិទ្ធី នីកា ជិះក្របី ថត MV ជាលើកដំបូង ជាមួយ តិចម៉េង ឡើងផ្អើលភូមិ, ចាប់អារម្មណ៍ត្រង់ អាវក្រហម ពេក ហ្វេនៗ ដាក់ម្នាក់មួយម៉ាត់ថា…(មានវីដេអូ)
គួរបញ្ជាក់ និងរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ កម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 បានរកឃើញម្ចាស់ពានហើយ គឺបានទៅលើ លីម តិចម៉េង ដោយទទួលបានការបោះឆ្នោតច្រើនជាងគេ ក្នុងចំណោមជើងខ្លាំង 3 រូបទៀត គឺ ស៊ឹម ច័ន្ទពន្លឺ, ថុល សុភិទិ និង នាង ដាវីន លាយឡំសំឡេង ស្រែកចង់បែកឆាក ពេលពិធីករ ជា វិបុល ប្រកាសលទ្ធផលនេះចេញមក។ ក្រោយបានពាន តិចម៉េង បានបង្ហាញខ្លួនកម្មវិធីផ្សេងៗ មិនដែលដាច់ឡើយ ចាប់តំាងពីកម្មវិធីតូច ដល់កម្មវិធីធំ អមដោយស្នាមញញឹម គ្រប់ពេល ដោយមិនខ្លាចនឿយហត់ ពិសេស មានហ្វេនៗ ចាំថតជាហូរហែ មិនដែលដាច់ឡើយ។ ចំណែកប៉ុន្មានថ្ងៃនេះ គេឃើញ លីម តិចម៉េង ចាប់ផ្តើម MV បទដំបូងរបស់ខ្លួនហើយ ពិសេស ប៉ះ តារាល្បីៗទៀត មានដូចជា តារាកំប្លែងជើងចាស់ នាយ កុយ, នាយ ក្រឹម និង តារាចម្រៀង ពេជ្រ ថែ ហើយក៏បានបង្ករបរិយាកាស ឡើងផ្អើលពេញផ្សារ មានទំាងលាយស្តាយ៍រាំ បែបកំប្លែង ថែមទៀតផង។ អត់ទាន់អស់ទេ ក្នុងនោះ ក៏បានប៉ះជាមួយ តារាសម្តែងស្រី វ័យក្មេងដ៏ល្បី អ្នកនាង សិទ្ធី នីកា ថែមទៀតផង។ ថតបានប៉ុន្មានថ្ងៃ ធ្វើឲ្យ សិទ្ធី…
អានបន្តច្បាស់ការហើយ ! ទីបំផុត ប៊ុត សីហា សម្រេចមិនចូល ផលិតកម្មយក្ស Galaxy Navatra ទេ ដោយប្រាប់ពីមូលហេតុថា “ខ្ញុំក៏ធ្លាប់រស់ក្រោម ផលិតកម្មធំៗខ្លះដែរ បទចម្រៀងរៀបចេញបាន លុះត្រា…”
សុំរំលឹកឡើងវិញបន្តិចផងដែរ លោក ប៊ុត សីហា គឺជាម្ចាស់ពានរង្វាន់ កម្មវិធីប្រលងចម្រៀង ល្បីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia កំឡុងខែវិច្ឆិកា ឆ្នាំ ២០១៤ ដែលពុកម៉ែ បងប្អូន ស្ទើរពេញប្រទេស ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន ជាពិសេស ទឹកដមសំនៀង របស់ លោកល្អខ្លាំងណាស់។ ក្រោយមក លោក ក៏បាត់មុខឈឹងមួយរយៈធំ មិនដែលបង្ហាញមុខទាល់តែសោះនៅ ក្នុងកម្មវិធី តូចធំឡើយ ដោយមិនដឹងមូលហេតុពិតប្រាកដមកពីអ្វីទេ ហើយក៏បានធ្វើឲ្យ អ្នកគាំទ្រ ជាច្រើន តែងតែរងចាំស្តាប់បទចម្រៀង របស់លោក យ៉ាងអន្ទះសា។ លុះមកដល់ ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ ហ្វេនៗ មិនតិចនាក់ទេ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយលោកបានប្រកាសក្តែងៗថា ថានឹងវិលចូលសិល្បៈវិញ ហើយក៏ធ្វើឲ្យ គ្រប់គ្នាសម្តែងក្តីពេញចិត្តយ៉ាងខ្លាំង និងចាំគាំទ្រជានិច្ច កាន់តែពិសេសថែមទៀតនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានសម្រេចផ្តល់ឱកាសម្តងទៀតឲ្យ លោក ប៊ុត សីហា ចូលផលិតកម្ម Galaxy Navatra ថែមទៀតផង។ ក្រោយបានគិតគូរមួយរយៈ មកដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ នេះ លោក ប៊ុត សីហា សម្រេចចិត្តច្បាស់ហើយ គឺមិនចូល ផលិតកម្ម Galaxy Navatra ទេ ដោយបញ្ជាក់ពីមូលហេតុច្បាស់ៗថា “សូមជំរាបបងប្អូនទាំងអស់ឲ្យបានជ្រាបថា ការសម្រេចចិត្តឈរខ្លួនឯករាជ បង្កើតចម្រៀងខ្លួនឯង ធ្វើបទខ្លួនឯង ដូចតារាជាច្រើន មាន ជី…
អានបន្តវាសនាមនុស្សពិតជាមើលមិនឃើញមែន ! ក្រោយឃើញ ប៊ុត សីហា ទើបទិញឡានថ្មីសន្លាង មួយគ្រឿងនេះ ធ្វើឲ្យ ហ្វេនៗ ទប់ចិត្តលែងជាប់ហើយ ក៏បានចូល comment ម្នាក់មួយម៉ាត់ បែបនេះថា…(មានវីដេអូ)
អ្នកគាំទ្រ ជាច្រើន ច្បាស់ជាមិនទាន់ភ្លេចទេមើលទៅ លោក ប៊ុត សីហា ដែលជាម្ចាស់ពានរង្វាន់ កម្មវិធីប្រលងចម្រៀង ល្បីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia កំឡុងខែវិច្ឆិកា ឆ្នាំ ២០១៤ ហើយក្រោយមក ស្រាប់តែលោក បានបាត់មុខមួយរយៈ សឹងតែមិនដែលបង្ហាញមុខ ក្នុងកម្មវិធី ផ្សេងៗ ឡើយ ដោយមិនដឹងមូលហេតុពិតប្រាកដមកពីអ្វីទេ ហើយក៏បានធ្វើឲ្យ អ្នកគាំទ្រ ជាច្រើន តែងតែរងចាំស្តាប់បទចម្រៀង របស់លោក យ៉ាងអន្ទះសា។ លុះមកដល់ ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ ហ្វេនៗ មិនតិចនាក់ទេ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយលោកបានប្រកាសក្តែងៗថា ថានឹងវិលចូលសិល្បៈវិញ ហើយក៏ធ្វើឲ្យ គ្រប់គ្នាសម្តែងក្តីពេញចិត្តយ៉ាងខ្លាំង និងចាំគាំទ្រជានិច្ច។ មិនទាន់អស់ទេ ស្រាប់តែមុននេះបន្តិច នាថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ មហាជនទូទៅ ផ្ទុះការចាប់អារម្មណ៍ម្តងទៀតហើយ ពេលឃើញ លោក បង្ហាញឡានទំនើបមួយគ្រឿងទើបទិញក្តៅៗ រួចពោលពាក្យ ទំាងនេះ ទៅកាន់ ចែដាណា ថា “អរគុណណាស់ ដែលបងប្អូន ទាំងអស់គ្នា នៅគាំទ្រមនុស្សធ្លាប់សាងកំហុសម្នាក់នេះ ហើយក៏អរគុណខ្លាំងជាងគេនោះ គឺលោកជំទាវ ទ្រី ដាណា NNP ដែលផ្ដល់ឱកាស អោយខ្ញុំ ជួប ផ្ដល់ឱកាស អោយកែខ្លួន ឡើងវិញ និងជួយពួកខ្ញុំច្រើន ដោយគ្មានលក្ខខណ្ឌ ពិតជាអរគុណទឹកចិត្ត។ ចាប់ពីពេលជួបគាត់មក ពួកខ្ញុំ ផលិតបទចម្រៀងខ្លួនឯង បានច្រើន ទោះមិនទាន់បានស្តង់ដា ក៏ដោយ ហើយក៏សង្ឃឹមថា…
អានបន្ត