មាន ពុកម៉ែ បងប្អូន ក៏ដូចជា ហ្វេនៗ ភាគច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន អ្នកនាង ចាន់ កែវនិមល នោះ ដែលជា ពិធីការិនី ដ៏ល្បីមួយរូប មិនត្រឹមតែ ពូកែលេងពាក្យសំដី នោះទេ បើនិយាយពីសម្រស់ និងការតុបតែងខ្លួនវិញ ពិធីការិនី រូបនេះ មិនឲ្យចាញ់តារាសម្តែងល្បីៗ ឡើយ។ បច្ចុប្បន្ន ពិធីការិនី រូបនេះ និងស្វាមី កំពុងសាងក្តីសុខ ជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួន ព្រមទំាងបានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំង ជូនកូនស្រីសំណព្វ តែម្នាក់គត់ គឺទេពី ដោយតែងតែនាំទៅលំហែកាយ និងញុំាអាហារ តាមទីកន្លែងជិតឆ្ងាយមិនដែលដាច់ឡើយ ជាពិសេស ពេលនេះ និមល កំពុងពពោះ កូនប្រុស ម្នាក់ទៀត បាន ៧ ខែហើយ តែសុខភាពម៉ាក់រូបនេះ ល្អណាស់ និងរូបសម្រស់វិញមិនបាច់និយាយទេ ស្អាតជាប់ជានិច្ចអ៊ីចឹងហ្មង។ ចំណែកកាលពីម្សិលម៉ិញនេះ នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ និមលបានទៅពិនិត្យផ្ទៃពោះម្តងទៀតហើយ ស្រាប់តែឃើញ ច្រមុះកូនក្នុងផ្ទៃ ឡើងស្រួច ស្អាតណាស់ ដល់ថ្នាក់ គ្រប់គ្នា ទប់ចិត្តមិនជាប់ក៏បានចូល comment ត្រង់ៗថា ៖ច្រមុះអូនលេចធ្លោណាស់បង, ច្រមុះ ដូចកាត់មករកអ៊ីសាំង, កូនកំលោះតូច ច្រមុះអរ អរណាស់, ច្រមុះនេះ បើកូនស្រីវិញ មិនបាច់ចំណាយលុយទៅកែទេ idol អើយ, ទេពទីបានប្អូនប្រុសហើយ, ច្រមុះស្រួច កាត់រកប៉ាៗបាត់។ និមល ក៏បានភ្ជាប់សារខ្លីមួយផងដែរ ពេលទៅពិនិត្យផ្ទៃពោះថា “ថាមិនចង់និយាយទេ តាំងពីចាប់ផ្តើមផ្ញើពោះដំបូង រហូតអាអូនអាយុជិត៧ខែ…
អានបន្តDay: September 20, 2022
អេមត្រង់ បាយខ្ចប់ស្លឹកឈូកទៀត ! ផ្ទុះការចាប់អារម្មណ៍ ពេញហ្វេសប៊ុក ក្រោយឃើញ ចែដាណា ដាក់មួយឈុតនេះទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ មើលទៅ សុភាព ថ្លៃថ្នូរ និងស្អាតណាស់, ស្រឡាញ់រូបនេះពេក ហ្វេនៗ ចូល comment ព្រាតថា…(មានវីដេអូ)
មានពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងនៅ ក្រៅប្រទេស មិនតិចនាក់ទេ ពិតជាស្គាល់ ច្បាស់ជាស្គាល់ ជាក់ជាមិនខាន លោកជំទាវ ឧកញ៉ា ទ្រី ដាណា ដែលគេតែងតែហៅថា ចែដាណា នោះ ។ លោកស្រី ជាម្ចាស់មុខជំនួញ ជាច្រើន ដែលកំពុងទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់ អតិថិជន របស់ ខ្លួន មកទល់ពេលនេះ។ ក្រៅពីមុខជំនួញ ចែដាណា ជាមនុស្សចិត្តធម៌ ដោយតែងតែ ជួយឧបត្ថម្ភ អ្នកខ្វះខាត និងអ្នកត្រូវការ ចាំបាច់ មិនដែលដាច់ឡើយ នេះកើតចេញពី សេចក្តីអាណិត និងស្រឡាញ់ពិតៗ មិនមែនជា ការសម្តែងនោះទេ។ មួយវិញទៀត បើងាកមកមើលពីជីវិត ផ្ទាល់ខ្លួន របស់លោកស្រីវិញ គ្រប់គ្នាអាចនឹងភ្ញាក់ ព្រោះ ថៅកែហាងពេជ្រ រូបនេះ ចូលចិត្តប្រើជីវិតសាមញ្ញ ខ្លាំងណាស់ ជាក់ស្តែងពេលខ្លះ លោកស្រី អង្គុយញុំាអាហារតាមផ្លូវក៏មាន និងកំពុងសាងក្តីសុខជាមួយកូនៗ ទំាង៣ របស់លោកស្រី។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ ចំថ្ងៃកាន់បិណ្ឌ ៩ លោកស្រី ទ្រី ដាណា បានអញ្ជើញទៅបានមួយវត្តទៀតហើយ តែលើកនេះ ប្លែកកប់ តែម្តង ក្នុងឈុតប្រពៃណីខ្មែរ ពណ៌ផ្កាឈូក លាយស មើលហើយ មើលទៀត ពិតជាស្អាត ស្រស់ស្រទន់ណាស់។ ឆ្លៀតក្នុងឱកាស ដ៏ពិសេសនេះ ចែដាណា បានភ្ជាប់សារខ្លី ប៉ុន្មានឃ្លា…
អានបន្តដាច់ចង្កេះ ! អាជី អង្គុយស្រែកយំសុខៗ មួយសន្ទុះក្រោយមក បែរជាជិះឡានទៅរក គ្រូយូអឺមីង ចេះ៧ ភាសា ដល់ផ្ទះបាត់, ទៅដល់ភ្លាមក៏…(មានវីដេអូ)
មហាជនទូទៅ មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន បុរសម្នាក់ឈ្មោះ វ៉ាត វុធ តំាងខ្លួនជាគ្រូសូត្រ គ្រូមន្តអាគម ចេះធម៌ បាលី ដល់ទៅ ៧ ភាសា មានដូចជា ចិន ជប៉ុន កូរ៉េ ថៃ ឡាវ ខ្មែរ ជាដើម ដែលធ្លាប់ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ពេញបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលកន្លងទៅ រហូតល្បីដល់ សារព័ត៌មានថៃ យកទៅចុះផ្សាយ ថែមទៀតផង។ លោកធ្លាប់ប្រាប់ថា ធម៌បាលីដែលខ្លួនបានចេះសូត្រនោះ ដោយសារតែមានបារមី លោកតា យូអឺមីង និង បារមី ឥសីសំរឹទ្ធ មកចូលសណ្ឋិត ហើយក៏មានអ្នកខ្លះជឿ និងអ្នកខ្លះទៀតក៏មិនជឿដែរ។ ស្រាប់តែ មុននេះបន្តិច នាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ អ្នកប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក ជាច្រើន ភ្ញាក់ព្រឺត សារជាថ្មី ក្រោយឃើញ អាជី ស្រែកយំតូចចិត្ត រឿងគេជេរខ្លួនខ្លាំងពេក ថែមទំាងចង់ស.ម្លា.ប់ខ្លួនទៀត។ គិតចុះ គិតឡើងមួយសន្ទុះ អាជី ក៏បានប្តូរចិត្ត រួចជិះឡានទៅរក គ្រូយូអឺមីង ដល់ផ្ទះ ដល់ថ្នាក់ ធ្វើឲ្យ គ្រប់គ្នា ដាច់ចង្កេះបាត់។ ពេលបានជួបគ្រូ យូអឺមីង ភ្លាម អាជី ក៏បានប្រាប់ថា “ខ្ញុំចង់ឲ្យលោកតាជួយរំដោះគ្រោះ ធ្វើម៉េចឲ្យគេអាណិតស្រឡាញ់ខ្ញុំខ្លះ គេជេរខ្ញុំពេញតែ…, ខ្ញុំចង់សួរលោកតាថា ពួកខ្ញុំមួយរយៈនេះវាដូចស្មុគស្មាញក្នុងចិត្តណាស់លោកតា, និយាយរួមខ្ញុំដូចស៊យ ដូចនិយាយប្រាប់លោកតាសំរឹទ្ធ មុនហ្នឹងអ៊ីចឹង ធ្វើអីក៏អត់បានសម្រេចដែរ ងាកៗ គេជេរ ក្នុងបណ្តាញសង្គម គេជេររហូត…
អានបន្តឡើងកក្រើកទៀតបាត់ ! លេចមុខសុទ្ធតែ អតីតបេក្ខជន Cambodian Idol រដូវកាលទី 4 មកចូលរួម កម្មវិធីខួបកំណើត ស្រស់ រ៉ូឡុង ដោយម្នាក់ៗ តែងខ្លួនស្អាតៗដល់ហើយ មើលអត់ចង់ស្គាល់ មានដូចជា…(មានរូបភាពច្រើន)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 បានបញ្ចប់ហើយ កាលពី ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ កន្លងផុតទៅថ្មីៗនេះ ហើយម្ចាស់ពាន គឺបានទៅលើ លីម តិចម៉េង អ្នកខេត្តកំពង់ចាម ដោយទទួលបានការគាំទ្រ ច្រើនសន្ធឹក ហួសនឹកស្មានដល់ ពិសេស គ្រាន់តែឮ តិចម៉េង ជាប់ភ្លាម ហ្វេនៗ ស្រែកចង់បែកឆាក ហើយសុំ តិចម៉េង ថត រហូតទល់ភ្លឺ ថែមទៀតផង។ កម្មវិធីនារដូវកាលនេះបានបំបែកកំណត់ត្រា អ្នកចូលទស្សនាច្រើនលើសលប់តាមរយៈការ live តាមហ្វេសប៊ុក និងមានអ្នកទស្សនាផ្ទាល់ លាយឡំសំឡេង ស្រែកហ៊ោ គាំទ្រ យ៉ាងច្រើន ស្ទើរតែមិនគួរឲ្យជឿ និងគ្មានអ្នកណាម្នាក់នឹកស្មានដល់។ ចំណែកកាលពីម្សិលម៉ិញនេះ នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ ហ្វេនៗ ផ្ទុះការចាប់អារម្មណ៍សារជាថ្មីក្រោយឃើញ អតីត បេក្ខជន Cambodian Idol រដូវកាលទី 4 គឺ ស្រស់ រ៉ូឡុង បានធ្វើកម្មវិធីខួបកំណើតរបស់ខ្លួន ហើយក៏មានការចូលរួមពីមិត្ត ដែលបានចូលមកប្រឡងនៅរដូវកាលជាមួយគ្នាផងដែរ មានដូចជា លោក សេក ដារ័ត្ន, លោក ផាន គីមសុង, កញ្ញា ពៅ ស្រីមាស ហៅ មាស នីតា, លោក ឈិន រ័ត្ន, កញ្ញា នួន បូលក្ខណ៍ រួមនិង តារាចម្រៀង វ័យក្មេង…
អានបន្តសែនរំភើបជំនួស ! ក្រោយដឹង លោក បេន ខ្វះខាតថវិកា ជីកប្រឡាយ 32 គីឡូម៉ែត្រ ការពារព្រៃឈើ សត្វព្រៃខ្មែរ ធ្វើឲ្យ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅអត់សុខទេ ក៏ប្រកាសធ្វើរឿងមួយនេះជូនហើយ នោះគឺ…(មានរូបភាពច្រើន)
មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក បេន បានរស់នៅក្នុងប្រទេសកម្ពុជាជាង២៥ឆ្នាំហើយ ជាមួយគ្រួសារ និងបានលះបង់កំលាំងកាយ កំលាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ ហើយក៏បានធ្វើឲ្យ ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ស្ទើរពេញប្រទេស បង្ហាញពីការកោតសរសើរ និងពេញចិត្តយ៉ាងខ្លាំងចំពោះការលះបង់ដ៏ធំធេងមួយនេះ។ ចំណែកកាលពីកន្លងទៅនេះ បេន កំពុងចាប់ផ្តើមគម្រោងមួយទៀតហើយ ដោយជីប្រឡាយ ប្រវែងរហូតដល់ទៅ 32 គីឡូម៉ែត្រ ឯណោះ នៅ ភ្នំត្នោត ខេត្តព្រះវិហារ ដើម្បីជួយដល់ការងារការពារ ព្រៃឈើ សត្វព្រៃខ្មែរ ហើយក៏ជា របងខណ្ឌការពារ កុំអោយសត្វព្រៃឆ្លង ចូលដី ដំណាំអ្នកភូមិ និងអាចជាប់អន្ទាក់ព្រាន ព្រៃផងដែរ។ ក្រោយទទួលបានដំណឹងនេះ ធ្វើឲ្យ គ្រប់គ្នា មានការចាប់អារម្មណ៍ និងសែនពេញចិត្តកាន់តែខ្លាំង ព្រមទំាងបានចូលរួមបរិច្ចាគ ជូន បេន នូវគម្រោងមួយនេះផងដែរ តាមលទ្ធភាព របស់ពួកគេមាន ដោយឃើញចាប់ផ្តើម ពី ១ ដុល្លារទៅ។ អត់ទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ ពេលដឹងរឿងនេះភ្លាម ធ្វើឲ្យ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅលេងសុខហើយ ក៏ប្រកាសនឹងធ្វើរឿងមួយនេះ ជូន លោក បេន ហើយ ដោយបញ្ជាក់ច្បាស់ៗថា “ខ្ញុំបាទ ឡេង ណាវ៉ាត្រា នឹងធ្វើដំណើរ នាំយកថវិកាចូលរួម ជួយលើកទឹកចិត្ត (Davis Benjamin Joseph) ដែលជាអ្នក…
អានបន្តម៉ូតស្អាត ញាក់សាច់ ហើយធំទៀត ! អីយ៉ា ក្រោយសម្រាលកូនស្រីរួច អ្នកនាង ដេននី ក្វាន់ និងស្វាមី នាំគ្នាទៅមើល ម៉ូតែល របស់ខ្លួន នៅខេត្តព្រះវិហារ ទៀតបាត់ សង់ជិតរួចហើយ រួចឆ្លៀតប្រាប់ថា…(មានវីដេអូ)
អ្នកនាង ដេននី ក្វាន់ គឺជាតារាសម្តែងដ៏ល្បីម្នាក់ ដែលមានពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ហើយក៏ត្រូវជាម្តាយបង្កើត របស់ សុខ គីមហ័ង ហៅ ល្អហួស ផងដែរ។ ព្រោះតែជោគជ័យ ក្នុងអាជីព និងមុខជំនួញរបស់ខ្លួន ទើបធ្វើឲ្យ តារាស្រីម្នាក់នេះ មានលទ្ធភាព សង់ ម៉ូតែល នៅខេត្តព្រះវិហារ មើលទៅពិតជាធំ និងម៉ូតស្អាតញាក់សាច់។ ហើយកន្លងទៅថ្មីៗនេះ គេឃើញ អ្នកនាង ដេននី ក្វាន់ តែងតែ បង្ហាញសកម្មភាព ផ្អែមល្ហែម ស្និតស្នាល ជាមួយបុរសម្នាក់ ឈ្មោះ ចឹក ឡេង មើលទៅ ពិតជាពោរពេញដោយ ក្តីសុខ និងមានសុភមង្គល ខ្លាំងណាស់ គួរឲ្យច្រណែនដល់ហើយ។ លុះមកដល់ ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២២ អ្នកនាង ដេននី ក្វាន់ បានសម្រាល កូនស្រី ម្នាក់ទៀត ដោយជោគជ័យហើយ ទំាងម្តាយ និងកូនមានសុខភាពល្អណាស់ ពិសេស កូនស្រីម្នាក់នេះ មានមុខមាត់ស្រស់ ស និងគួរឲ្យក្នាញ់មែនទែន មានឈ្មោះ ពីរោះទៀត ដាក់ថា “ជា ចាស្មីន (Jasmine)”។ អ្នកនាង ដេននី ក្វាន់ បានភ្ជាប់សារខ្លីមួយ ទំាងក្តីរំភើបចិត្ត យ៉ាងខ្លាំងថា “កូនស្រីម៉ាក់កើតហើយ 08.08.2022 នៅមន្ទីរពេទ្យ អឃីតកោះពេជ្រ”។ ហើយកន្លងទៅ អ្នកនាង ដេននី ក្វាន់…
អានបន្ត