ទស្សនិកជនជាច្រើន ច្បាស់ជាស្គាល់ជាក់ជាមិនខាន តារាកំប្លែង ដ៏ល្បីល្បាញមួយរូប ជាក់ជាមិនខានគឺ លោក ចែម ចាន់រ៉ា ហៅ នាយ ពាក់មី មិនត្រឹមតែពូកែ ខាងកំប្លែង ធ្វើឲ្យគេសើចចុចពោះប៉ុណ្ណោះទេ នាយ ក៏អាចច្រៀង និងសម្តែងបានល្អ ថែមទៀតផង រឹតតែពិសេសថែមទៀតនោះគឺគាត់មានប្រជាប្រិយភាព ញញឹម រស់រាយរាក់ទាក់ លាយឡំពាក្យសំដីប្រកបដោយភាពថ្លៃថ្នូរ។ ជាញឹកញាប់បំផុត នាយ តែងតែនាំក្រុមគ្រួសារ ទៅលេងស្រុកកំណើតរបស់ខ្លួន គឺនៅឯខេត្តស្វាយរៀង ព្រមទាំងបានបង្ហាញពីជីវិត យ៉ាងសាមញ្ញបំផុត ជាមួយមុខម្ហូប នៅខេត្តនោះផងដែរ ឃើញហើយពិតជាគួរឲ្យចង់ញុំា។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ លើកដំបូងហើយ ឃើញ នាយ ពាក់មី ថតភរិយា កំពុងរៀបចំលុយប្រាក់រៀល សុទ្ធតែថ្មីៗ ទំាងដុំៗ ទុកជូនចាស់ៗ ទៅវត្ត នារដូវកាន់បិណ្ឌ និងភ្ជុំ ពិតជាច្រើនណាស់។ ពាក់មី បានបញ្ជាក់ក្នុងវីដេអូថា “ជាធម្មតារៀងរាល់ចូលឆ្នាំ ភ្ជុំ នាបុណ្យ ខែទាន គឺខ្ញុំ ហើយនិងប្រពន្ធខ្ញុំ តែងតែទៅស្រុក ហើយយើងមានថវិកាបន្តិចបន្តួចជូនចាស់ៗ យើងដូរ ក្រដាស ៥០០ អ៊ីចឹងទៅ គាត់យកទៅរាប់បាត្រ ខ្ញុំធ្វើបែបនេះជារៀងរាល់ឆ្នាំ ថវិកាមិនច្រើនប៉ុន្មានទេបងប្អូនអើយ តិចតួចទេ យើងជូនយាយៗជាធម្មតាគឺម្នាក់ជូនគាត់ ៤ម៉ឺនរៀល គាត់រាប់បាត្រយ៉ាងច្រើនអស់ ៥ពាន់រៀល គាត់នៅសល់ ៣ម៉ឺន ៥ពាន់ អ៊ីចឹងដែរ”។ ពាក់មី បន្ថែមត្រង់ចំនុចដ៏គួរឲ្យចាប់អារម្មណ៍មួយថា “ហើយពេលខ្លះខ្ញុំជូន គាត់ក្រដាស ៥០០ រៀល ខ្ញុំថាឲ្យគាត់ស្រួលរាប់បាត្រ គាត់ច្នៃចេញជាក្រដាស…
អានបន្តDay: September 22, 2022
សំពះសមអើយសម ឡើងទន់ភ្លន់ ! នី រតនា និងភរិយា នាំកូនស្រី តែងមួយឈុតនេះ ទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ ឡើងផ្អើលអស់ ហ្វេនៗបាត់, ក្នាញ់ អូនមែល ពេក គ្រប់គ្នាក៏បាន…(មានវីដេអូ)
ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ ចំណែក ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ នេះ ត្រូវនឹងថ្ងៃ១២រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ១២នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ ឆ្លៀតក្នុងឱកាសនេះ តារាល្បីៗ ជាច្រើនដួង បាននាំគ្នាទៅវត្ត ច្រើនណាស់ ក្នុងថ្ងៃកាន់បិណ្ឌនេះ ចាប់ពីថ្ងៃកាន់បិណ្ឌ ១ រហូតដល់ បិណ្ឌ ១២ នេះ ពិសេសស្លៀកឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ បានយ៉ាងស្អាតសមសួនណាស់ ពិតជាប្លែកជាឆ្នាំមុនៗទៀត។ ក្នុងនោះ គេឃើញតារាចម្រៀងដ៏ល្បី គឺលោក នី រតនា និងភរិយា នាំអូនមែល ដាក់មួយឈុតនេះទៅវត្ត ស្អាតប្លែកភ្នែកមែនទែន។ ភរិយាលោក នី រតនា បានភ្ជាប់សារខ្លីមួយបញ្ជាក់ នៅមុននេះបន្តិច នាថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ ចំថ្ងៃកាន់បិណ្ឌ ១២ ថា “ធ្វើបុណ្យផង ចែកទានផង ជ្រះថ្លាណាស់ បើកាយវិការកូនស្រីវិញ មិនបាច់និយាយទេ បងប្អូនមើលតែរូបទៅដឹងហើយ Nyvann Melanie – នីវណ្ណ មែលឡានី ទីតាំង: វត្តកំពង់ព្រះជ្រៃ សិរីត្នោតគូ ហៅវត្តបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ចែកទានដល់ 50 គ្រួសារ”។ ក្នាញ់អូនមែល ពេក…
អានបន្តសង្ស័យណាស់ ! សុខ សីឡាលីន តែងមួយឈុតនេះ ទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ ឡើងក្មេង ហើយស្អាតណាស់, ចាប់អារម្មណ៍រូបចុងក្រោយនេះពេក ហ្វេនៗ ចូល comment ព្រាត ទំាងភ្ញាក់ថា…(មានរូបភាពច្រើន)
នា ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ នេះ ត្រូវនឹងថ្ងៃ១២រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ១២នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងនោះ គេឃើញតារាល្បីៗជាច្រើនដួង បាននាំគ្នាទៅវត្ត ច្រើនណាស់ ក្នុងថ្ងៃកាន់បិណ្ឌនេះ ចាប់ពីថ្ងៃកាន់បិណ្ឌ ១ រហូតដល់ បិណ្ឌ ១២ នេះ ពិសេសស្លៀកឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ បានយ៉ាងស្អាតសមសួនណាស់ ពិតជាប្លែកជាឆ្នាំមុនៗទៀត។ មួយវិញទៀត គេក៏សម្លឹងឃើញ តារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ ហើយក៏ជាគណៈកម្មការ Cambodian Idol រដូវកាលពី ៤ ផងដែរ គឺ សុខ សីឡាលីន ដោយតែងខ្លួនមួយឈុតនេះ ឡើងសុភាព ហើយស្អាតមែនទែន ក្នុងថ្ងៃកាន់បិណ្ឌ ១១ ម្សិលម៉ិញនេះ រួចភ្ជាប់សារខ្លីមួយថា “បិណ្ឌទី១១ បានពីរ វត្តទៀតហើយ វត្តប្រាសាទ និងវត្តពពែក្រោម សរុបបាន៧ វត្តហើយឆ្នាំនេះ ធ្វើម៉េចអោយបានច្រើនវត្តបន្តិច ដើម្បីឧទ្ទិសកុសល្យ ជាពិសេសជូនលោកឪពុក របស់កូន ទិត្យ សុផាត និងជីដូនជីតា ទាំងអស់ ដែលបានចែកឋាន ជូនបុណ្យ បងប្អូន ម្តងទៀត គ្រប់ៗ គ្នាណាចាស”។ មើលដល់រូបចុងក្រោយ ស្រាប់តែ ហ្វេនៗ ភ្ញាក់ព្រឺត…
អានបន្ត