នាថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២២ នេះ ត្រូវនឹងថ្ងៃ១៣រោច ខែភទ្របទ គឺជាដល់ ថ្ងៃកាន់បិណ្ឌ១៣ ហើយ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជា ពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ បិណ្ឌទី១៣ នេះគឺជាថ្ងៃដែលប្រជាពលរដ្ឋ កម្មករ កម្មាការិនី អាជីវករមួយចំនួន បានធ្វើដំណើរជាបន្តបន្ទាប់ទៅកាន់ស្រុកកំណើតដើម្បីជួបជុំ ឪពុកម្ដាយ បងប្អូនសាចលើញាតិ ដើម្បីធ្វើបុណ្យនៅតាមវត្តអារាម ក៏ដូចជានៅតាមផ្ទះ និងរីករាយជួបជុំគ្រួសារ ហើយប្រជាពលរដ្ឋខ្លះទៀត ក៏បានចាប់ផ្ដើមធ្វើដំណើរកម្សាន្តជុំគ្រួសារ ទៅកាន់តំបន់ទេសចរណ៍ផ្សេងៗ ។ នាថ្ងៃនេះដែរ គេឃើញ តារាសម្តែង ដ៏ស្រស់ស្អាត វ័យក្មេង មិនចេះចាស់ម្នាក់ គឺ អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី នាំ អូន ម៉ូម៉ូ តែងខ្លួន ក្នុងឈុតប្រពៃណី មើលទៅពិតជាស្អាតប្លែក និងទាក់ភ្នែកមែនទែន រួចឆ្លៀតប្រាប់យ៉ាងខ្លីថា “អនុមោទនា ពិធីកាន់បិណ្ឌទី១៣ ទើបបាន១វត្តហ្នឹងទេ ជុំគ្រួសារ Kem Seimorokot_MOMOO Kem seyhaa បើមិនឆ្លៀតអត់ហ្មងឆ្នាំនេះ ជូនបុណ្យផងចាស”។ ឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មិនតិចនាក់ទេ បានលាន់សរសើរ ព្រាត ថា ៖ ស្អាតៗណាស់ លោកអើយ, ឡើងសុភាព ទន់ភ្លន់, sweet family idol, ស្អាតទាំងគ្រួសារ, ស្អាតម្ល៉េះ បងមុំ, Beautiful family …beautiful dress, ក្តីសុខ, ពោរពេញដោយក្តីស្រឡាញ់។ ព្រមទំាងនៅមាន ពាក្យសរសើរជាច្រើនទៀត…
អានបន្តDay: September 23, 2022
ផ្អើលវត្តទៀតហើយ ! ចំថ្ងៃកាន់បិណ្ឌ 13 ចែដាណា ទៅវត្ត ក៏ប្រទះឃើញ ប្អូនៗ ចេះបបួលគ្នា កាន់ចានស្រាក់ ដើរធ្វើបុណ្យទាំងក្រុមៗ បែបនេះ ធ្វើឲ្យ ទប់ចិត្តមិនជាប់ ក៏និយាយត្រង់ៗថា…
នាថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២២ នេះ ត្រូវនឹងថ្ងៃ១៣រោច ខែភទ្របទ គឺជាដល់ ថ្ងៃកាន់បិណ្ឌ១៣ ហើយ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជា ពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ បិណ្ឌទី១៣ នេះគឺជាថ្ងៃដែលប្រជាពលរដ្ឋ កម្មករ កម្មាការិនី អាជីវករមួយចំនួន បានធ្វើដំណើរជាបន្តបន្ទាប់ទៅកាន់ស្រុកកំណើតដើម្បីជួបជុំ ឪពុកម្ដាយ បងប្អូនសាចលើញាតិ ដើម្បីធ្វើបុណ្យនៅតាមវត្តអារាម ក៏ដូចជានៅតាមផ្ទះ និងរីករាយជួបជុំគ្រួសារ ហើយប្រជាពលរដ្ឋខ្លះទៀត ក៏បានចាប់ផ្ដើមធ្វើដំណើរកម្សាន្តជុំគ្រួសារ ទៅកាន់តំបន់ទេសចរណ៍ផ្សេងៗ ។ ថ្ងៃនេះដែរ លោកជំទាវ ឧកញ៉ា ទ្រី ដាណា ក៏បានអញ្ជើញទៅបាន ៦ វត្តឯណោះ រួចប្រាប់ថា “បិណ្ឌ13បាន6វត្តហើយបងប្អូនជូនបុណ្យផង”។ មួយវិញទៀត ខណៈពេលជិះតាមផ្លូវ ក៏ឃើញ សកម្មភាពដ៏គួរឲ្យចាប់អារម្មណ៍មួយ ពី យុវជន យុវនារី មួយក្រុម កាន់ចានស្រាក់ បបួលគ្នាទៅវត្ត យ៉ាងច្រើន ដល់ថ្នាក់ ធ្វើឲ្យ លោកស្រី ទ្រី ដាណា ទប់ចិត្តលែងជាប់ហើយ ក៏ដាច់ចិត្តបង្ហោះ សកម្មភាពទំាងនេះ រួចនិយាយត្រង់ៗថា “សរសើរប្អូនៗ ចេះបបួលគ្នាកាន់ចានស្រាក់ ដើរធ្វើបុណ្យទាំងក្រុម ទាំងក្រុម ឃើញហើយរំភើបណាស់ យុវជន យុវនារី គ្រប់រូប ជាទំពាំងស្នងឬស្សី ត្រូវមានចិត្តជ្រះថ្លា ខំប្រឹងរៀនសូត្រ ពេលទំនេរ អាចសប្បាយជុំគ្នាខ្លះ ធ្វើអំពើល្អ ជាមួយគ្នាខ្លះ អាហ្នឹងបានគេហៅថាមិត្តល្អ មិត្តពិតប្រាកដ ទៅស្រុក កុំភ្លេច នៅជាមួយពុកម៉ែ អោយបានច្រើនផងណា ព្រោះពួកគាត់ចាស់ៗហើយ ចង់ទទួលបានភាពកក់ក្ដៅពីកូនៗវិញ”។ …
អានបន្តពិតជាកូនកតញ្ញូមែន ! ជិតដល់ភ្ជុំបិណ្ឌ តារាសម្តែង សេង មង្គល មកក្រាបសំពះ បាតជើង ឪពុកម្តាយ និងជូនលុយសុទ្ធតែដុល្លារ រួចទំលាយពាក្យនេះចេញមកថា…
ហ្វេនៗ ក៏ដូចជាទស្សនិកជន មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែង និងពិធីករ រូបស្រស់សង្ហា លោក សេង មង្គល នោះ ដែលទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងពីសំណាក់មហាជន ពិសេស លោកមានពាក្យសំដីផ្អែម និងរួសរាយ ខ្លាំងណាស់។ លុះមកដល់ ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ ហ្វេនៗ ក៏ដូចជាមហាជនទូទៅ មិនតិចនាក់ទេ ពិសេស អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកតែម្តង ឡើងភ្ញាក់ព្រឺត ក្រោយឃើញ លោក បានក្លាយជា BA ឲ្យផលិតផលថ្មី របស់ ចែដាណា។ ហើយកន្លងទៅ លោកបានបង្ហោះរូបភាព ជាមួយ ឪពុកម្តាយ ជាទីស្រឡាញ់ ខណៈពេលដើរផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ មើលទៅពិតជាកក់ក្តៅ និងមានក្តីសុខណាស់ ហើយក៏បានធ្វើឲ្យ គ្រប់គ្នា ភ្ញាក់ព្រឺត ពេលឃើញ ឪពុកម្តាយ របស់មង្គល នៅក្មេងខ្លាំង ពិសេស តារាប្រុសរូបនេះ មានមុខមាត់ កាត់រកម្តាយតែម្តង។ ពេលនោះ លោក បានភ្ជាប់សារខ្លីមួយថា “ថ្ងៃនេះ មានកិត្តិយសណាស់ បានជូនIdol ទាំងពីរ ដើរលេងផ្សារទំនើប ពុកម៉ែ មិនមែន ជាមនុស្សអស្ចារ្យសម្រាប់ អ្នកដទៃ តែពុកម៉ែ ជាមនុស្សអស្ចារ្យ សម្រាប់កូនៗ”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ ចំថ្ងៃកាន់បិណ្ឌ ១៣ លោក សេង មង្គល បានធ្វើរឿងមួយជូនអ្នកមានគុណ…
អានបន្ត