អ្នកគាំទ្រ ក៏ដូចជា ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស ជាច្រើន ពិតជាស្គាល់ តារាចម្រៀងដ៏ល្បី កញ្ញា ទេព បូព្រឹក្ស ជាក់ជាមិនខាន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង មកទល់ពេលនេះ ហើយបទចម្រៀងរបស់តារាស្រីរូបនេះ ឲ្យតែចេញម្តងៗ គឺផ្ទុះការគាំទ្រយ៉ាងខ្លាំង ជាមួយស្តាយ៍ប្លែកៗ មិនដែលឃើញពីមុនមក ហើយក៏កំពុងសាងក្តីសុខ និងសុភមង្គល ជាមួយ G-Devith ផងដែរ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២ ចំថ្ងៃកាន់បិណ្ឌ ១៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ គេឃើញ ទេព បូព្រឹក្ស និង G-Devith ដឹកដៃគ្នាទៅដល់ប្រទេសជប៉ុនបាត់ ហើយបញ្ជាក់ថា “Kyoto (Japan) មកដល់ជប៉ុន កន្លែងដែលចង់ទៅជាងគេ កន្លែងណា ថាមើល”។ មិនទាន់អស់ទេ ទេព បូព្រឹក្ស បានបង្ហាញមុខម្ហូប ស្រស់ៗ នៅជប៉ុន ថែមទំាងលួចប្រាប់ថា “ញ៉ាំនៅក្រៅអត់អស់ចិត្តទេ ទិញយកមកញ៉ាំនៅក្នុង អូតែល ទៀត និយាយទៅ មកដល់ជប៉ុន គឺខ្វារ ក ជាងគេ គឺ របស់ ហ្នឹង ឯង ចាស សុំជម្រាប”។ ឃើញសារ និងទិដ្ឋភាពទំាងនេះ ហ្វេនៗ ចូល comment ថា ៖ ស្អាតសាហាវ ដូចតុក្កតា, គួរឲ្យស្រលាញ់ណាស់ចែ 16មិនដូរទេ, ដូចជប៉ុនណាស់, ដូចជនជាតិជប៉ុនណាស់, កន្លែងញ៉ាំអាហារ។ តោះដើម្បីជ្រាប…
អានបន្តDay: September 24, 2022
មើលសម្រស់ម៉ាក់ៗគេផង ! ចំថ្ងៃកាន់បិណ្ឌ 14 Love Riya និងស្វាមី នាំអូនទែនទែន ទៅដល់វត្តសមាធិផល ខេត្តបន្ទាយមានជ័យ ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ស្រស់ស្រាយណាស់, ចាប់អារម្មណ៍ត្រង់នេះពេក ហ្វេនៗ ក៏បាន…(មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា អ្នកនាង Love Riya និង លោក ហេង គីមហៀង បានសម្រេចចិត្ត ចូលរោងការជាមួយគ្នា តាមប្រពៃណីខ្មែរហើយ ក្រោយមើលចិត្តគ្នាបានមួយរយៈខ្លី កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ ។ កម្មវិធី ដ៏អធិកអធម នេះ ត្រូវបានរៀបចំ និងធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយរៀបការរួច គេឃើញ អ្នកទំាងពីរ តែងតែបង្ហាញ ស្នាមញញឹម ក្តីសុខ ក្នុងគ្រួសារ ដ៏តូចមួយរបស់ខ្លួន ពិសេសជាមួយ ទែនទែន កូនស្រីសំណព្វចិត្ត តែម្តង ព្រមទំាងនាំគ្នា ដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅគួរឲ្យច្រណែនខ្លាំងណាស់ ពិសេស Love Riya កំពុងមានផ្ទៃពោះកូនទី 2 ហើយ ជាមួយ លោក គីមហៀង ស្វាមីក្រោយ ធ្វើឲ្យ អ្នកទំាងពីររំភើបចិត្តស្ទើរហោះ ព្រោះការប៉ងប្រាថ្នារបស់ខ្លួន បានសម្រេចហើយ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២ ចំថ្ងៃកាន់បិណ្ឌ ១៤ គេឃើញ Love Riya និង លោក ហេង គីមហៀង នាំកូនស្រី របស់ខ្លួន ទៅវត្ត ដល់ខេត្តបន្ទាយជ័យតែម្តង ដោយដាក់មួយឈុតនេះ ស្អាតៗណាស់ រួចប្រាប់ថា “បិណ្ទ14ហើយ ទើបបានមកវត្ត…
អានបន្តកក្រើកបាត់ ! ទីបំផុត MV បទ “អរគុណ Fan” ច្រៀងដោយ លីម តិចម៉េង ចេញផ្លូវការហើយ ល្អមើលណាស់, កាន់តែញាក់សាច់នោះ ចេញទើបបាន 4 ម៉ោងសោះ មានអ្នកចូលមើល រហូតដល់ទៅ…(មានវីដេអូ)
គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ កម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 បានរកឃើញម្ចាស់ពានហើយ គឺបានទៅលើ លីម តិចម៉េង ដោយទទួលបានការបោះឆ្នោតច្រើនជាងគេ ក្នុងចំណោមជើងខ្លាំង 3 រូបទៀត គឺ ស៊ឹម ច័ន្ទពន្លឺ, ថុល សុភិទិ និង នាង ដាវីន លាយឡំសំឡេង ស្រែកចង់បែកឆាក ពេលពិធីករ ជា វិបុល ប្រកាសលទ្ធផលនេះចេញមក។ ក្រោយបានពាន តិចម៉េង បានបង្ហាញខ្លួនកម្មវិធីផ្សេងៗ មិនដែលដាច់ឡើយ ចាប់តំាងពីកម្មវិធីតូច ដល់កម្មវិធីធំ អមដោយស្នាមញញឹម គ្រប់ពេល ដោយមិនខ្លាចនឿយហត់ ពិសេស មានហ្វេនៗ ចាំថតជាហូរហែ មិនដែលដាច់ឡើយ។ ចំណែកនៅមុននេះបន្តិច នាព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២ MV បទដំបូង របស់ តិចម៉េង ចេញផ្លូវការហើយ ក្រោមចំណងជើងថា “អរគុណ Fan” ពិតជាអេមណាស់ ល្អមើលតំាងពីដើមដល់ចប់ ជាមួយ សកម្មភាព របស់ តិចម៉េង ដើរអរគុណ ហ្វេនៗដែលបានគាំទ្រខ្លួន មានដូចជា អាជីវករតាមផ្សារ, សិស្សសាលា, បុគ្គលិកក្រុមហ៊ុន, បងៗ សន្តិសុខ, ព្រះសង្ឃ, ប្រជាពលរដ្ឋទំាងក្មេងចាស់ ប្រុសស្រី មើលទៅពិតជាសប្បាយ មែនទែន។ បទនេះដែរ ជាការ និពន្ធទំនុកច្រៀង, និពន្ធបទភ្លេង និងសម្រួលតន្ត្រី ដោយ…
អានបន្តញាក់សាច់ ! មុនថ្ងៃភ្ជុំបិណ្ឌ ចែកា ទិញឡានទំនើបចូលផ្ទះ តំាងយប់អ៊ីចឹងហ្មង មានតម្លៃរហូតដល់ទៅ…(មានវីដេអូ)
ពុកម៉ែ បងប្អូន មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង អឿន ម៉ូលីកា ហៅចែកា នោះ ដែលជា អតីតារាចម្រៀង និងជាអគ្គនាយិការ ក្រុមហ៊ុន អិនខេ ម៉ូលីកា ប៊ីយូធីត្រឌីង ខូអិលធីឌី ។ អតីតតារាចម្រៀងស្រី ប្រចាំប្រផលិតកម្ម Rock អឿន ម៉ូលីកា រូបនេះ ក្រោយរៀបការ បានសម្រាលកូនស្រី ដោយជោគជ័យ ទំាងម្តាយ និងកូន មានសុខភាពល្អណាស់។ កូនស្រី របស់ ចែកា មានមុខមាត់ កាត់ទៅរកប៉ាៗរបស់គេ មើលទៅគួរឲ្យស្រឡាញ់ និងក្នាញ់ខ្លាំងណាស់ ឈ្មោះ នុណ ច័នម៉ូនីតា។ ព្រោះតែជោគជ័យខ្លាំងក្នុងមុខជំនួញរបស់ខ្លួប ទើបធ្វើឲ្យ ចែកា មានលទ្ធភាព ទិញផ្ទះដ៏ធំមួយទៀតហើយ ព្រមទំាងបានធ្វើពិធីឡើងគេហដ្ឋានថ្មី រួចហើយផងដែរ មើលទៅ ពិតជាអធិកអធម ខ្លាំងណាស់។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ ម៉ោងជាង ១១ យប់ទៅហើយ គ្រប់គ្នា ភ្ញាក់ព្រឺត ក្រោយឃើញ ចែដាណា ទើបទិញឡានទំនើបមួយគ្រឿងចូលផ្ទះតំាងយប់អ៊ីចឹងហ្មង ស៊េរីឆ្នាំ 2022 ទៀត រួចប្រាប់ថា “ឡានមកហើយ, ខ្ញុំដើរយឺត ប៉ុន្តែគ្រប់ជំហ៊ាន របស់ខ្ញុំ ត្រូវបានកំណត់ដោយខ្ញុំ ទៅមុខបែបសន្សឹមៗ ទៅមុខ ដោយកំលាំង ទៅមុខដោយគោលដៅ ទៅមុខដោយអំណរ ទៅមុខដោយរីករាយ ទៅមុខដោយមិនសាងភាពក្ដៅក្រហាយដល់នរណា អ្វីដែលសន្យានឹងខ្លួនឯង ជានិច្ចមានតែពាក្យថាគ្រប់ជំហ៊ាន ត្រូវតែមានន័យដល់ខ្លួនឯងនឹងមនុស្សជុំវិញខ្លួន Congratulations ខ្លួនឯង…
អានបន្តមេល្អ មើលឡើង រំភើបតាម ! ញាក់សាច់ ចែដាណា ចំណាយលុយសរុបជាង ២ម៉ឺន ដុល្លារ ចែកដល់បុគ្គលិក ទុកទៅភ្ជុំបិណ្ឌ រួចផ្តាំថា…(មានវីដេអូ)
នាថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ មុនថ្ងៃភ្ជុំបិណ្ឌ គេឃើញ លោកជំទាវ ឧកញ៉ា ទ្រី ដាណា ដែលជាថៅកែ ហាងពេជ្រ និងជាម្ចាស់ មុខជំនួញធំៗ ជាច្រើនទៀតបាន កាន់លុយឡើងមួយបាច់ធំ ដោយសរុបទំាងអស់ គឺរហូតដល់ទៅ ២ម៉ឺនដុល្លារ ឯណោះ យកមកចែក ជូនបុគ្គលិក និងអ្នកក្បែរខ្លួន មើលហើយ សែនរំភើបជំនួស ពួកគេ ដែលនេះពិតជាសំណាងណាស់ ដែលមានថៅកែចិត្តល្អបែបនេះ។ ឆ្លៀតក្នុងឱកាសនោះ ចែដាណា បានភ្ជាប់សារខ្លីមួយថា “ដល់វេនបុគ្គលិកម្តង ធ្វើបុណ្យអ្នកឆ្ងាយមិនភ្លេចអ្នកជិតខ្លួន”។ សេដ្ឋិនី រូបនេះ បានប្រាប់បន្ថែមថា “មិនដែលភ្លេចទេ អ្នកក្បែរខ្លួន យើងបានដើរមកដល់ចំណុចនេះ ជាមួយគ្នា អ្វីដែលជួយបាន ចែករំលែកបាន ជាអ្វីដែលខ្ញុំត្រូវធ្វើ ថ្ងៃនេះចំណាយជាង ២ម៉ឺនដុល្លារ ចែកដល់បុគ្គលិក និងអ្នកក្បែរខ្លួន មុនឈប់សម្រាកទៅភ្ជុំបិណ្ឌនៅតាមខេត្តរៀងខ្លួន។ ផ្ដល់ជូនតាមទំហំការងារ និងសកម្មភាព កុំច្រណែនគ្នា ប្រាប់អោយហើយ ចំណាយអស់ច្រើនមែន តែទទួលបានមកវិញនូវស្នាមញញឹមដ៏កក់ក្ដៅ”។ ឃើញទង្វើរនេះ ធ្វើឲ្យ មហាជនមិនតិចនាក់ទេ សម្តែងអារម្មណ៍ទំាងនេះចេញមកថា “នេះជាការលើកទឹកចិត្ត និងជាគំរូដ៏ល្អ ដែលបានផ្តល់ភាពកក់ក្តៅ ក្រោមម្លប់ដំបូល ដ៏រឹងមាំ សំរាប់អោយកូនចៅសំរាប់ជ្រក និងធ្វើអោយកូនចៅ រឹតតែខិតខំ និងភាពស្មោះត្រង់ចំពោះថៅកែ, ស្រឡាញ់ត្រង់ទឹកចិត្ត, ទឹកចិត្តល្អណាស់អូន រកមិនបានទេ វប្បធម៌ចែករំលេកពិតជាប្រពៃណាស់, មេល្អ។ គួរបញ្ជាក់បន្ថែមថា ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល…
អានបន្ត