នាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ នេះ គឺចំភ្ជុំធំ នៃពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង ហើយក៏ជាពេលវេលាដ៏ល្អមួយ ដែលបងប្អូន ប្រជាពលរដ្ឋទាំងអស់ កំពុងរីករាយជួបជុំជាមួយក្រុមគ្រួសារ មិត្តភក្កិ បងប្អូន ធ្វើបុណ្យ ធ្វើទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីវត្តអារាម និងកន្លែងផ្សេងៗ ប្រកបដោយក្តីសប្បាយរីករាយ គ្រប់គ្នា។ ឆ្លៀតក្នុងឱកាសនេះ គេឃើញ តារាល្បីៗ និងក្រុមគ្រួសារ បានធ្វើការតុបតែងខ្លួន យ៉ាងស្រស់ស្អាត ទៅវត្ត មើលទៅពិតជាសប្បាយរីករាយ ខ្លាំងណាស់។ តារាទំាងនោះ មានដូចជា ៖ តារាសម្តែង ឈឹម សក្កដា, កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងក្រុមគ្រួសារ, អ្នកនាង ឌី សូនីតា និងអូនស្មាយ៍, លោកតា វុិចទ័រ និងភរិយា, ពិធីករ និងតារាសម្តែងដ៏ល្បី ប៉ែន ចំរុង, តារាសម្តែង ទឹម រដ្ឋា, តារាសម្តែង សារ៉ាយ សក្ខណា, តារាចម្រៀងស្រស់ស្អាត ចាន់ ឡៃវលក្ខណ៍, តារាចម្រៀង អុីវ៉ា, តារា Tik Tok ម៉ាក់លក្ខណ៍, ពិធីការិនី ថន លក្ខិណា, ពិធីករ ដ៏ល្បី ជា វណ្ណារិទ្ធ និងក្រុមគ្រួសារ, តារាចម្រៀង សុវត្ថិឌី ធារីកា, ពេជ្រ ចរណៃ, លោក កែវ វាសនា និងក្រុមគ្រួសារ, តារាសម្តែង…
អានបន្តDay: September 25, 2022
ញាក់សាច់ ! ផ្ទុះការភ្ញាក់ផ្អើលសារជាថ្មី ក្រោយដឹងតម្លៃសំលៀកបំពាក់មួយឈុតនេះ ដែល ច័ន្ទ ដារ៉ាយុទ្ធ តុបតែងខ្លួន ទៅវត្ត មានតម្លៃរហូតដល់ទៅ…(មានវីដេអូ)
កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនទូទៅ ពិសេស អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយឃើញបុរសសង្ហាម្នាក់ ឈ្មោះ ច័ន្ទ ដារ៉ាយុទ្ធ បានបង្ហោះវីដេអូមួយចូលទៅក្នុង Facebook ពីសកម្មភាពរបស់ខ្លួន តុបតែងខ្លួនយ៉ាងស្អាត ដោយដៃម្ខាង កាន់ចានស្រាក និងម្ខាងទៀត កាន់ផ្កាឈូក អមដោយចម្រៀងមួយបទក្រោមចំណងជើងថា “ឃើញហើយស្អាតណាស់” ដែលជាសំនៀងរបស់ លោកស្រី ហ៊ឹម ស៊ីវន។ ដារ៉ាយុទ្ធ បានភ្ជាប់សារខ្លីមួយថា “អញ្ជើញទៅបានប៉ុន្មានវត្ត ហើយ ពុកម៉ែបងប្អូន ជាទីគោរព?”។ ក្រោយឃើញបែបនេះ ធ្វើឲ្យ គ្រប់គ្នា ឡើងភ្ញាក់ព្រឺត ហើយអ្នកខ្លះទៀត បានធ្វើកាយវិការតាម ដារ៉ាយុទ្ធ ទៀតផង ដល់ថ្នាក់ ឡើងកក្រើកពេញបណ្តាញសង្គម អូសទៅណា ក៏ឃើញដែរ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ត្រឹមរយៈពេលខ្លីសោះ។ ស្រាប់តែ មកដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២ គ្រប់គ្នាផ្ទុះការចាប់អារម្មណ៍សារជាថ្មីក្រោយដឹងតម្លៃ ឈុតសម្លៀកបំពាក់មួយឈុត ដែល ច័ន្ទ ដារ៉ាយុទ្ធ តុបតែងខ្លួន ទៅវត្ត កាលពីបិណ្ឌ ១៨ ដែលមានតម្លៃថ្លៃកប់ពពក ស្ទើរមិនគួរឲ្យជឿ ដោយក្នុងនោះ មានគេទំលាយប្រាប់ថា ក្រវាត់ក 65 $, ផ្កាឈូក 5000 រៀល, ខោជើងវែង 120 $, ស្បែកជើង 250 $, អាវ Zara 75…
អានបន្តកូនៗ អែបកៀនសិន ! ចុមយក្ស ស្ងាត់ៗ ពេជ្រ សូលីកា ប៉ះ តារាសម្តែង សិទ្ធី នីកា បាត់ ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ស្អាតសាហាវ, ឃើញភ្លាម ហ្វេនៗ ចូល comment ព្រាតថា…(មានវីដេអូ)
គួររំលឹកឡើងវិញបន្តិចផងដែរថា អ្នកនាង ពេជ្រ សូលីកា គឺជា តារាចម្រៀងដ៏ល្បី ប្រចាំផលិតកម្ម រស្មីហង្សមាស ហើយមានបទល្បីៗជាច្រើនកំពុងតែឆក់យកបេះដូង អ្នកស្តាប់ មិនចេះជិនណាយ និងធុញទ្រាន់ឡើយ កាន់តែស្តាប់ កាន់តែពីរោះជាប់ចិត្ត។ តារាស្រីរូបនេះ ក៏កំពុងទទួលបានការគាំទ្រ ខ្លាំងដដែល មកទល់ពេលនេះ ព្រមទំាងលេចមុខក្នុងកម្មវិធីផ្សេងៗ មិនដែលដាច់ឡើយ ជាមួយរូបសម្រស់ កាន់តែស្អាត និងក្មេងជាងវ័យ បើទោះ សូលីកា មានកូនប្រុស ម្នាក់ហើយក៏ដោយ។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២ ហ្វេនៗ ភ្ញាក់ព្រឺត ក្រោយឃើញ ពេជ្រ សូលីកា និង តារាសម្តែង សិទ្ធី នីកា បានជួបគ្នា ដោយដាក់ប៉ុន្មានប៉ុស្តិ៍នេះ ស្អាតខ្លាំងណាស់ រួចប្រាប់យ៉ាងខ្លីថា “សុំធ្វើក្រមុំ2នាក់មួយថ្ងៃ Sithy Nika”។ ឃើញស្អាតពេក ហ្វេនៗ ចូល comment ព្រាតថា ៖ បងចង់ធ្វើកំលោះដែរ, ចែសូលីកាស្អាត សាហាវ, ក្រមុំកូនប្រុសម្នាក់មួយ, mommy cute ទំាងពីរ, ស្អាតៗណាស់ បងស្រី, Mommy អើយក្រមុំសុំចាញ់ហើយ, ឃើញហើយ ស្អាតណាស់ ព្រះម្ចាស់ថ្លៃអើយ, Idol ប៉ះ idol ហើយបង។ ព្រមទំាងនៅមានការលើកឡើងជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅមើលរូបភាពស្អាតៗ របស់ សូលីកា និង នីកា ខាងក្រោមនេះ ទំាងអស់គ្នា ៖…
អានបន្តមើលតួស្រីគេង ស្អាតញាក់ ! ស្ងាត់ៗ លីម តិចម៉េង ចេញមួយបទទៀតបាត់ “អស់ស្មោះត្រឹមកំលោះកំពង់ចាម” ពីរោះណាស់ អមដោយទេសភាព ស្រុកស្រែ អេមទៀត, ចាប់អារម្មណ៍ត្រង់នេះពេក ហ្វេនៗ ចូល comment ព្រាតថា…(មានវីដេអូ)
កាលពីម្សិលម៉ិញនេះ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២ MV បទដំបូង របស់ លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី 4 បានចេញផ្លូវការហើយ ក្រោមចំណងជើងថា “អរគុណ Fan” ពិតជាអេមណាស់ ល្អមើលតំាងពីដើមដល់ចប់ ជាមួយ សកម្មភាព របស់ តិចម៉េង ដើរអរគុណ ហ្វេនៗដែលបានគាំទ្រខ្លួន មានដូចជា អាជីវករតាមផ្សារ, សិស្សសាលា, បុគ្គលិកក្រុមហ៊ុន, បងៗ សន្តិសុខ, ព្រះសង្ឃ, ប្រជាពលរដ្ឋទំាងក្មេងចាស់ ប្រុសស្រី មើលទៅពិតជាសប្បាយ មែនទែន។ បទនេះដែរ ជាការ និពន្ធទំនុកច្រៀង, និពន្ធបទភ្លេង និងសម្រួលតន្ត្រី ដោយ ឈិត តេងរិទ្ធ។ គិតត្រឹមព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ នេះ បទនេះ មានអ្នកចូលមើល រហូតដល់ទៅជាង ១ លានដងបាត់ទៅហើយ ដែលជាចំនួនមួយច្រើន លើសលប់ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។ អត់ទាន់អស់ទេ ស្រាប់តែ ព្រឹកម៉ិញនេះទៀត ខាងផលិតកម្ម រស្មីហង្សមាស បានបញ្ចេញបទ ចម្រៀងមួយបទ ទៀតហើយ សម្រាប់ ម្ចាស់ពាន រូបនេះ ក្រោមចំណងជើងថា “អស់ស្មោះត្រឹមកំលោះកំពង់ចាម” រំលេចទៅដោយទេសភាពបែបស្រុកស្រែ មានជិះក្របី និងមានតួស្រី ដ៏ស្រស់ស្អាត រួមសម្តែងជាមួយទៀត ដែលធ្វើឲ្យ MV មួយបទនេះ កាន់តែអស្ចារ្យ និងលេចធ្លោ មែនទែន។ …
អានបន្ត