សូមរំលឹកឡើងវិញបន្តិចផងដែរថា អ្នកនាង Love Riya និង លោក ហេង គីមហៀង បានសម្រេចចិត្ត ចូលរោងការជាមួយគ្នា តាមប្រពៃណីខ្មែរហើយ ក្រោយមើលចិត្តគ្នាបានមួយរយៈខ្លី កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ ។ កម្មវិធី ដ៏អធិកអធម នេះ ត្រូវបានរៀបចំ និងធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយរៀបការរួច គេឃើញ អ្នកទំាងពីរ តែងតែបង្ហាញ ស្នាមញញឹម ក្តីសុខ ក្នុងគ្រួសារ ដ៏តូចមួយរបស់ខ្លួន ពិសេសជាមួយ ទែនទែន កូនស្រីសំណព្វចិត្ត តែម្តង ព្រមទំាងនាំគ្នា ដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅគួរឲ្យច្រណែនខ្លាំងណាស់ ពិសេស Love Riya កំពុងមានផ្ទៃពោះកូនទី 2 ហើយ ជាមួយ លោក គីមហៀង ស្វាមីក្រោយ ធ្វើឲ្យ អ្នកទំាងពីររំភើបចិត្តស្ទើរហោះ ព្រោះការប៉ងប្រាថ្នារបស់ខ្លួន បានសម្រេចហើយ។ ចំណែកកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ នេះ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ចំថ្ងៃភ្ជុំធំ ផងដែរនោះ គេឃើញ លោក ហេង គីមហៀង និង Love Riya បបួលគ្នាទៅដល់ខេត្តពោធិ៍សាត់ ដាក់ប៉ុន្មានប៉ុស្តិ៍ជាមួយភរិយា រួចពោលថា “គ្មានអ្វីអួតដូចគេទេ ត្រឹមមកដល់ស្រុកកំណើត ជួបជុំបងប្អូន ធ្វើបុណ្យ…
អានបន្តDay: September 27, 2022
មើលគេធ្វើខ្លួន ដូចក្រមុំអ៊ីចឹង ! ឃើញ អូន ជេននី កូនស្រី សួស វីសា ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ធំប្លែកពេក ធ្វើឲ្យ ហ្វេនៗ ដាក់ម្នាក់មួយម៉ាត់ ទំាងគ្រឺតថា…(មានរូបភាពច្រើន)
ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ មិនតិចនាក់ទេ ពិតជាស្គាល់ តារាចម្រៀងដ៏ល្បីម្នាក់ គឺ អ្នកនាង សួស វីសា ជាក់ជាមិនខាន។ បទចម្រៀងបែបមនោសញ្ចេតនា ច្រើនណាស់ របស់ វីសា នៅតែដក់ជាប់អារម្មណ៍ អ្នកស្តាប់ដដែល មិនចេះជិនណាយ និងធុញទ្រាន់ឡើយ កាន់តែស្តាប់ កាន់តែពីរោះជាប់ចិត្ត។ បច្ចុប្បន្ន តារាស្រីរូបនេះ កំពុងសាងក្តីសុខ ក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន ជាមួយ ថមមី និង អូន ជេននី មើលទៅពិតជាមានក្តីសុខ និងសុភមង្គលខ្លាំងណាស់ ព្រមទំាងនាំគ្នាទៅលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ។ ជាក់ស្តែង ម្សិលម៉ិញនេះ នាថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២ ចំថ្ងៃបុណ្យភ្ជុំបិណ្ឌ សួស វីសា និងស្វាមី នាំកូនស្រី ទៅលេងស្រុកកំណើតទៀតហើយ ពិសេស តុបតែងខ្លួនឲ្យ អូនជេននី ឡើងស្អាត ដូចពេញក្រមុំអ៊ីចឹង រួចប្រាប់ថា “អូនទើបតែអាយុ១ឆ្នាំ ១១ខែ ទេ តែម៉ាក់ៗ ចូលចិត្តចាប់អូនតែងខ្លួនដូចក្រមុំណាស់ តែខែក្រោយ ថ្ងៃទី09 អូនអាយុ២ឆ្នាំហើយ តាយាយអ៊ុំពូមីង បុណ្យភ្ជុំឆ្នាំនេះ អូនសប្បាយរីករាយណាស់ ព្រោះអូន បានទៅលេងទាំងស្រុកប៉ាៗ និងស្រុកម៉ាក់ៗ ជូនពរ តាយាយអ៊ុំពូមីង រីករាយ គ្រប់ក្រុមគ្រួសារ និងធ្វើដំណើរ ប្រកបដោយសុខសុវត្ថិភាព ទាំងអស់គ្នា រាត្រីសួស្តី”។ មើលរូបនេះហើយ គ្រប់គ្នា ចូល comment ទំាងគ្រឺតថា ៖ មើលទៅសុភាពណាស់ ជេននី, កូនអូនស្អាតណាស់,…
អានបន្តទំនើប ស្អាត ញាក់ បស់គេមែន ! ដូចបានសន្យា ទីបំផុត ទេព បូព្រឹក្ស និង G-Devith បានមកដល់ Tokyo បាត់ មកដល់ភ្លាម ប្រាប់ថា…(មានវីដេអូ)
អ្នកគាំទ្រ ក៏ដូចជា ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស ជាច្រើន ពិតជាស្គាល់ តារាចម្រៀងដ៏ល្បី កញ្ញា ទេព បូព្រឹក្ស ជាក់ជាមិនខាន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង មកទល់ពេលនេះ ហើយបទចម្រៀងរបស់តារាស្រីរូបនេះ ឲ្យតែចេញម្តងៗ គឺផ្ទុះការគាំទ្រយ៉ាងខ្លាំង ជាមួយស្តាយ៍ប្លែកៗ មិនដែលឃើញពីមុនមក ហើយក៏កំពុងសាងក្តីសុខ និងសុភមង្គល ជាមួយ G-Devith ផងដែរ។ ស្រាប់តែមកដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២ គេឃើញ ទេព បូព្រឹក្ស និង G-Devith ដឹកដៃគ្នា ទៅលំហែកាយ តែពីរនាក់ ដល់ប្រទេសជប៉ុន បាត់ ព្រមទំាងបានទៅដើរលេងដល់ Kyoto និង Osaka ហើយ ចំណែកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២ នេះ អ្នកទំាងពីរនឹងបន្តដំណើរទៅ Tokyo តែម្តង មើលទៅពិតជាសប្បាយ ញាក់សាច់ ពិសេស មានញ៉ាំ អាហារឆៅ ស្រស់ៗទៀតផង។ ទេព បូព្រឹក្ស បានភ្ជាប់សារ ជាបន្តបន្ទាប់ ថា “Kyoto (Japan) មកដល់ជប៉ុន កន្លែងដែលចង់ទៅជាងគេ កន្លែងណា ថាមើល, នឹងមិនបោះបង់ចោលគ្នាឡើយ forever and ever, កន្លែងណាក៏សប្បាយឲ្យតែមាន you នៅជិត me ទេសភាព ស្រស់ស្រាយ តាម៉ង Hi Osaka see you…
អានបន្ត