កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ ម្សិលម៉ិញនេះ មានកម្មវិធីដ៏កក្រើក និងធំមួយ បានកើតឡើង គឺពិធីសម្ពោធភាពយន្តចម្រៀង “ជីវិតក្មេងវត្ត” ដែលជាភាពយន្តចម្រៀង បង្ហាញ ពី ជីវិតពិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយភាពយន្តចម្រៀងនេះ មានរយៈពេល ប្រមាណ ៣០នាទី ពិតជាល្អមើលខ្លាំងណាស់ តាំងពីដើមរហូតដល់ចប់។ ពិធីនេះ បានរៀបចំ និងធ្វើឡើងនៅឯអគារ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ ភាពយន្តចម្រៀងនេះ គឺពោរពេញទៅដោយ ការតស៊ូ អត់ធន ពុះពារ គ្រប់ឧបសគ្គ ដើម្បីក្រេបយកចំណេះ វិជ្ជា ដែលផលិតដោយសមាគមសិល្បករខ្មែរ និងដឹកនាំសម្តែងដោយ លោក ហ្វៃ សំអាង។ ឆ្លៀតក្នុងឱកាសដ៏ពិសេសនោះ គេឃើញ តារាល្បីៗជាច្រើនរូបណាស់ បានមកចូលរួម ដោយម្នាក់ៗធ្វើការតុបតែងខ្លួន ស្អាតៗ ណាស់ មានដូចជា ៖ កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងភរិយា, ខេមរៈ សិរីមន្ត និងភរិយា, លោក ហ្វៃ សំអាង, អ្នកនាង ចន ច័ន្ទលក្ខិណា, តារាសម្តែងស្រី ស៊ីន យូប៊ីន, តារាសម្តែង សិទ្ធី នីកា, តារាកំប្លែង ប៉ោងប៉ោង, ពិធីករ សុខ រ៉ាស៊ី, តារាសម្តែង ឈឹម កក្កដា, តារាសម្តែង សេង សុខឃីម, តារាកំប្លែង កាតុ, លោក យូ…
អានបន្តDay: September 29, 2022
ពេញចិត្តបទ ប៊ុត សីហា មួយបទនេះពេក ទីបំផុត ចែដាណា cover បានសម្រេចបាត់ ពិតជាពីរោះរណ្តំណាស់ លោកអើយ ដល់ថ្នាក់ ហ្វេនៗ នាំគ្នានិយាយត្រង់ៗថា…(មានវីដេអូ)
អ្នកគាំទ្រ ជាច្រើន ច្បាស់ជាមិនទាន់ភ្លេចទេមើលទៅ លោក ប៊ុត សីហា ដែលជាម្ចាស់ពានរង្វាន់ កម្មវិធីប្រលងចម្រៀង ល្បីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia កំឡុងខែវិច្ឆិកា ឆ្នាំ ២០១៤ ហើយក្រោយមក ស្រាប់តែលោក បានបាត់មុខមួយរយៈ សឹងតែមិនដែលបង្ហាញមុខ ក្នុងកម្មវិធី ផ្សេងៗ ឡើយ ដោយមិនដឹងមូលហេតុពិតប្រាកដមកពីអ្វីទេ ហើយក៏បានធ្វើឲ្យ អ្នកគាំទ្រ ជាច្រើន តែងតែរងចាំស្តាប់បទចម្រៀង របស់លោក យ៉ាងអន្ទះសា។ មកដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ ហ្វេនៗ ភ្ញាក់ព្រឺត ក្រោយឃើញ លោក ប៊ុត សីហា មានពន្លឺជីវិតឡើងវិញ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ គឺមានឱកាសមាស បានជួប ចែដាណា បាត់ ដល់ថ្នាក់ ធ្វើឲ្យ ម្នាក់ៗ សម្តែងក្តីរំភើបចិត្ត ហួសពីការស្មាន។ មិនទាន់អស់ទេមកដល់ ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២ លោក ប៊ុត សីហា បានមកចូលរួមចែកសម្ភារសិក្សា សិស្សសាលា ជាង 300នាក់ នៅព្រែកព្នៅ ជាមួយ ចែដាណា ទៀត ឃើញហើយពិតជាស្រស់ស្រាយខ្លាំងណាស់។ ក្រោយពេលចែកចប់ លោក ប៊ុត សីហា បានច្រៀងចម្រៀងមួយបទ ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់នាពេលកន្លងទៅ ដោយបទនេះមានចំណងជើងថា “គ្មានអ្នកណាកែចិត្តបងទេ”។ ស្តាប់ចប់ ធ្វើឲ្យ ចែដាណា ពេញចិត្តយ៉ាងខ្លាំង ក៏បានច្រៀងតាម (cover) ភ្លាមៗ…
អានបន្តគាត់រំភើបឡើងយំបាត់ ! call កុហក ម្តាយ ថា អត់បានទៅស្រុកទេ មួយសន្ទុះក្រោយមក ណា វីសារ កាន់កាដូដ៏ធំនេះទៅ surprise ម៉ាក់ៗ ដល់បាត់ដំបង បើកមើលស្រាប់តែឃើញ…(មានវីដេអូ)
ពុកម៉ែ បងប្អូន មិពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក ណាន វីសារ នោះ ដែលជាបេក្ខជនមកចូលប្រឡង ក្នុង កម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ ពិភពលោក Cambodian Idol រដូវកាលទី 4 ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ពិសេស វីសារ មិនត្រឹមតែមានទឹកដមសំនៀងពីរោះប៉ុណ្ណោះទេ ថែមទំាងមានអត្តចរឹតល្អ និងរួសរាយ ខ្លាំងណាស់។ អ្នកខេត្តដំបងរូបនេះ ទំរាំបានជោគជ័យដូចសព្វថ្ងៃ បានឆ្លងកាត់រឿងលំបាកជាច្រើន ក្នុងឆាកជីវិត ដែលមានអ្នកខ្លះមិនទាន់ដឹង។ ជាក់ស្តែង កាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ លោកបានទំលាយប្រវត្តិពិតមួយជ្រុង របស់លោក ធ្លាប់ចំណាកស្រុកទៅធ្វើការដល់ប្រទេសថៃឯណោះ ដោយលោករៀបរាប់ខ្លះៗថា “ជីវិតជាការតស៊ូ មិនថាយើងធ្លាប់លំបាកយ៉ាងណា ឱ្យតែយើងមានក្តីស្រម៉ៃ ហើយ ខំពុះពារ តស៊ូ ជំនះគ្រប់ឧបសគ្គ ដើម្បីតាមរកក្តីស្រម៉ៃ ខ្ញុំជឿថាថ្ងៃណាមួយយើងនឹងអាចធ្វើវាបានជាមិនខាន។ ខ្ញុំពុំធ្លាប់ឱ្យនរណាម្នាក់ បានឃើញរូបភាពទាំងនេះឡើយ ប៉ុន្តែ ខ្ញុំចង់លើកទឹកចិត្តដល់អ្នក ដែលបាក់ទឹកចិត្ត ឬកំពុងបាក់ទឹកចិត្ត ឱ្យក្រោកឈរឡើង ដើរឆ្ពោះទៅមុខ ដើម្បីតាមចាប់ក្តីស្រមៃ ទោះបីនៅសល់ ១% ក៏យើងត្រូវតែមានសង្ឃឹម។ Fight for what you want in life…នេះជារូបភាព កាលខ្ញុំធ្វើកម្មករសំណង់ ចំណាកស្រុកនៅប្រទេសថៃ។”។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ វីសារ បានបង្ហោះវីដេអូមួយពីសកម្មភាព របស់ខ្លួន លួចទិញខ្សែដៃមាស ៥ ជី យកទៅ surprise…
អានបន្ត