កាលពី ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២ MV បទដំបូង របស់ លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី 4 បានចេញផ្លូវការហើយ ក្រោមចំណងជើងថា “អរគុណ Fan” ពិតជាអេមណាស់ ល្អមើលតំាងពីដើមដល់ចប់ ជាមួយ សកម្មភាព របស់ តិចម៉េង ដើរអរគុណ ហ្វេនៗដែលបានគាំទ្រខ្លួន មានដូចជា អាជីវករតាមផ្សារ, សិស្សសាលា, បុគ្គលិកក្រុមហ៊ុន, បងៗ សន្តិសុខ, ព្រះសង្ឃ, ប្រជាពលរដ្ឋទំាងក្មេងចាស់ ប្រុសស្រី មើលទៅពិតជាសប្បាយ មែនទែន។ បទនេះដែរ ជាការ និពន្ធទំនុកច្រៀង, និពន្ធបទភ្លេង និងសម្រួលតន្ត្រី ដោយ ឈិត តេងរិទ្ធ។ អត់ទាន់អស់ទេ មកដល់ថ្ងៃទី ២៥ ខែឆ្នាំដដែល ខាងផលិតកម្ម រស្មីហង្សមាស បានបញ្ចេញបទ ចម្រៀងមួយបទ ទៀតហើយ សម្រាប់ ម្ចាស់ពាន រូបនេះ ក្រោមចំណងជើងថា “អស់ស្មោះត្រឹមកំលោះកំពង់ចាម” រំលេចទៅដោយទេសភាពបែបស្រុកស្រែ មានជិះក្របី និងមានតួស្រី ដ៏ស្រស់ស្អាត រួមសម្តែងជាមួយទៀត ដែលធ្វើឲ្យ MV មួយបទនេះ កាន់តែអស្ចារ្យ និងលេចធ្លោ មែនទែន។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ ហ្វេនៗ ភ្ញាក់ព្រឺត សារជាថ្មី ក្រោយឃើញ លីម តិចម៉េង បានប៉ះជាមួយ តារាច្រៀងដ៏ល្បីម្នាក់ គឺ…
អានបន្តDay: September 30, 2022
រំភើបជំនួស ! ផ្ទះជញ្ជាំងស្លឹកស្ទើរធ្លុះធ្លាយ តែឪពុកម្តាយ ប្រឹងប្រែងធ្វើការយ៉ាងលំបាក ឲ្យកូនទំាង ២ បានរៀនដល់ចប់ សាកលវិទ្យាល័យ ដល់ថ្នាក់ ធ្វើឲ្យ ចែដាណា ទប់ចិត្តលែងជាប់ហើយ ក៏សម្រេចជូនថវិកាលើកទឹកចិត្ត នូវទឹកប្រាក់រហូដល់ទៅ…, ច្រើនណាស់
នៅមុននេះបន្តិច នាថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ គេឃើញ លោកជំទាវ ឧកញ៉ា ទ្រី ដាណា នៅលែងសុខហើយ ក្រោយឃើញ គ្រួសារក្រីក្រមួយ ខំតស៊ូ ប្រឹងប្រែង ធ្វើការយ៉ាងលំបាកឲ្យ កូនទំាង 2 រៀនដល់ចប់ថ្នាក់ សាកលវិទ្យាល័យ ពេញចិត្តពេក ចែដាណា សម្រេចជូនថវិកាយ៉ាងច្រើនដល់ គ្រួសារមួយនេះ នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹក។ ចែដាណា ចិត្តធម៌រូបនេះ បានភ្ជាប់សារខ្លីមួយថា “ផ្ទះជញ្ជាំងស្លឹកស្ទើរធ្លុះធ្លាយ តែកូនប្រុសទាំង២ អាចរៀនចប់នៅសាកលវិទ្យាល័យ សរសើរការតស៊ូរបស់ប្អូនទាំង២ រឹតតែរំភើបចិត្ត ការលះបង់របស់ឪពុកម្ដាយ ពួកគាត់ ជីវិតកើតមក វាសនាខុសគ្នា តែយើងមិនមែនបែបនេះរហូតទេ។ យើងអាចកែប្រែវាសនាបាន កុំផ្ដេកផ្ដួលទៅតាមភាពលំបាក ត្រូវតស៊ូជម្នះភាពលំបាក។ នៅពីក្មេង ខំប្រឹងរៀនសូត្រ ស្វែងរកចំណេះ ទើបអាចជួយខ្លួនឯង គ្រួសារ និងសង្គមជាតិបាន។ ពេលវេលាសម្រាប់មនុស្សម្នាក់ៗ នឹងដើរកាន់តែលឿន នៅពេលពេញវ័យ ចេះគិត ចេះពិចារណា ប៉ុន្តែ បើទើបភ្ញាក់ខ្លួនពេលនោះ ក៏វារៀងជ្រុលពេលខ្លះទៅហើយ ដូចនេះកុំបណ្ដោយពេលវេលា អោយកន្លងហួសទៅ ត្រូវចាប់ផ្ដើមពីពេលនេះ ខ្ញុំពិតជាសរសើរ លោកពូ អ្នកមីង ទាំង២ ណាស់ ទោះក្រលំបាកយ៉ាងណា ក៏ម៊ប្រឹងដើម្បីកូនបានរៀនសូត្រខ្ពង់ខ្ពស់ ហើយលោកពូ អ្នកមីង ទាំង២ ក៏មានសំណាងខ្ពស់ បានកូនខំតស៊ូ មិនចុះចាញ់វាសនា នាងខ្ញុំលើកទឹកចិត្តគ្រួសារប្អូន 1000$ ចែករំលែកស្នាមញញឹមជាមួយគ្នា”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ៖
អានបន្តទឹកចិត្តបងស្រី អានចប់ រំជួលចិត្តតាម ! នៅសុខៗ ស្រាប់តែ អ្នកនាង ទ្រី សុផានិត ទំលាយរូបចាស់ ជាង 10 ឆ្នាំមុនចេញមក រួចពោលពាក្យទំាងអួលដើម.ក ថា “ពាក្យថា បងប្អូន តែងមានសម្តីតូចធំ ប៉ះទង្គិចគ្នាខ្លះ តែអ្វី ដែលមានដូចគ្នា គឺ…” (មានរូបភាពច្រើន)
សូមរំលឹកឡើងវិញបន្តិចផងដែរ អ្នកនាង ទ្រី សុផានិត គឺជាអ្នកជំនួញម្នាក់កំពុងជោគជ័យខ្លាំងក្នុងមុខជំនួញរបស់ខ្លួន ហើយក៏ត្រូវជាបងស្រី បង្កើត របស់ អ្នកនាង ទ្រី ដាណា ផងដែរ។ ហើយកន្លងទៅ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ អ្នកនាង ទ្រី សុផានិត បានទៅទិញគ្រឿងមាស ពី ហាងមាសពេជ្រ ដាណាទ្រី សម្រាប់កូនស្រីពៅ របស់ខ្លួន និង បង្ហោះរូបចាស់ៗ ថតជុំ ជាមួយបងប្អូន មានគ្នា៤នាក់ និងរូបម្តាយឪពុក។ អត់ទាន់អស់ទេ ស្រាប់តែមុននេះបន្តិច នាថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ នៅមិនសុខ អ្នកនាង ទ្រី សុផានិត ក៏បានបង្ហោះរូបភាពចាស់មួយសន្លឹកទៀត កាលពីជាង 10 ឆ្នាំមុន ដែលថតជាមួយ លោកជំទាវ ទ្រី ដាណា តែម្តង រួចប្រាប់ថា “ពាក្យថា បងប្អូន តែងមានសម្តីតូច ធំ ប៉ះទង្គិចគ្នាខ្លះ តែអ្វី ដែលមានដូចគ្នា គឺ ចិត្តស្រលាញ់ ចង់ឃើញបងប្អូន រីកចម្រើន រូបជាង10ឆ្នាំមុន នឹកប្អូនៗណាស់ បងប្អូនទាំងអស់គ្នា មើលខ្ញុំស្គាល់ទេ? (សុំទោសប្អូនផង ដែលបង្ហោះរូបចាស់ៗ ព្រោះនឹកគ្រប់គ្នា)”។ ឃើញរូបនេះ ហ្វេនៗ ចូល comment ទំាងភ្ញាក់ថា ៖ មុខស្រដៀងគ្នាខ្លាំងណាស់, ចែដាណាឃើញ ខ្ញុំជឿថាគាត់ សប្បាយចិត្តណាស់ចែ, សង្ឃឹមថា ពួកបងនឹងឆាប់យល់ចិត្តគ្នាវិញណាបង, មើលរូប ប្អូនឱបបងដោយញញឹម ដោយក្តីស្រលាញ់ មនោសញ្ចេតនា…
អានបន្តច្រមុះស្រួចដូចប៉ាៗណាស់ ! ស្ងាត់ៗ Love Riya មកដល់មន្ទីរពេទ្យ ត្រៀមសម្រាលកូនប្រុសទី ២ បាត់ ពិសេសមានឈ្មោះពីរោះណាស់ ដាក់ថា…(មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា អ្នកនាង Love Riya និង លោក ហេង គីមហៀង បានសម្រេចចិត្ត ចូលរោងការជាមួយគ្នា តាមប្រពៃណីខ្មែរហើយ ក្រោយមើលចិត្តគ្នាបានមួយរយៈខ្លី កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ ។ កម្មវិធី ដ៏អធិកអធម នេះ ត្រូវបានរៀបចំ និងធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយរៀបការរួច គេឃើញ អ្នកទំាងពីរ តែងតែបង្ហាញ ស្នាមញញឹម ក្តីសុខ ក្នុងគ្រួសារ ដ៏តូចមួយរបស់ខ្លួន ពិសេសជាមួយ ទែនទែន កូនស្រីសំណព្វចិត្ត តែម្តង ព្រមទំាងនាំគ្នា ដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅគួរឲ្យច្រណែនខ្លាំងណាស់ ពិសេស Love Riya កំពុងមានផ្ទៃពោះកូនប្រុសទី 2 ហើយ ជាមួយ លោក គីមហៀង ស្វាមីក្រោយ ធ្វើឲ្យ អ្នកទំាងពីររំភើបចិត្តស្ទើរហោះ ព្រោះការប៉ងប្រាថ្នារបស់ខ្លួន បានសម្រេចហើយ។ មកដល់ម៉ោងជាង ១២ រំលងអាធ្រាត ចូលដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ គ្រប់គ្នាភ្ញាក់ព្រឺតសារជាថ្មី ក្រោយ ឃើញ Love Riya មកដល់មន្ទីរពេទ្យ ត្រៀមសម្រាលកូនប្រុសទី 2 នេះ ហើយ Love Riya បានប្រាប់ក្នុងការ Live ថា ខ្លួន…
អានបន្តឆលី អែបកៀនសិន ! អូហូយ ឱក សុគន្ធកញ្ញា និងស្វាមី ដាក់ប៉ុន្មានប៉ុស្តិ៍នេះ sweet ដល់ហើយ រួចទំលាយពាក្យបែបនេះចេញមកទៀតថា “រូបភាពជាមួយមនុស្ស…” (មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា អ្នកនាង ឱក សុគន្ធកញ្ញា គឺជា តារាចម្រៀងដ៏ល្បីឈ្មោះម្នាក់នៅក្នុងផលិតកម្មរស្មីហង្សមាស ដែលមានពុកម៉ែ បងប្អូន មិនតិចនាក់ទេ ជាស្គាល់ជាក់ជាមិនខាន ហើយនៅតែទទួលបានការគាំទ្រខ្លាំងដដែលមកទល់ពេលនេះ។ តារាស្រីម្នាក់នេះ បានចូលរោងការ តាមប្រពៃណីខ្មែរ ជាមួយលោក អ៊ឹង សុខលី កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៩ ដោយមានការចូលរួម យ៉ាងច្រើន ពីសំណាក់ភ្ញៀវកិត្តិយស ទំាងសងខាង។ លុះក្រោយមក ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់ ឈ្មោះ ឆលី កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ទំាងម្តាយ និងកូន គឺមានសុខភាពល្អ ខ្លាំងណាស់ ពិសេស អូនឆលី មានថ្ពាល់ខួចដូចប៉ាៗគេណាស់។ ក្នុងនោះ បើទោះបីជារវល់ ក្នុងការងារ ខ្លាំងប៉ុណ្ណាក៏ដោយ ក៏អ្នកទំាងពីរ តែងតែឆ្លៀតពេលវេលា នាំកូនប្រុស សំណព្វចិត្ត ទៅដើរលេង តាមទីកន្លែង ជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅពិតជា ពោរពេញដោយភាព និងមានសុភមង្គលខ្លាំងណាស់។ មកដល់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ នេះ ឱក សុគន្ធកញ្ញា, ស្វាមី និង ឆលី កូនប្រុសសំណព្វចិត្ត កំពុងដើរលំហែកាយ នៅប្រទេសអូស្ត្រាលី មើលទៅពិតជាសប្បាយ រីករាយ និងកក់ក្តៅណាស់ ពិសេស បានជួបបងប្អូន និងម្តាយ ជាទីស្រឡាញបាត់ ថែមទៀតផង ព្រមទំាងដាក់ប៉ុន្មានប៉ុស្តិ៍ បង្ហាញអ្នកគាំទ្រ ស្អាតៗខ្លាំងណាស់។ …
អានបន្ត