មានពុកម៉ែ បងប្អូន ក៏ដូចជា មហាជនទូទៅ មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក ស៊ួ វីរៈ វ័យ ៥៦ឆ្នាំ ដែលជា ថៅកែ ក្រុមហ៊ុន វីរៈប៊ុនថាំ នោះ ហើយកន្លងទៅ មានរឿងផ្ទុះកក្រើកមួយពេញបណ្តាញសង្គមហ្វេសប៊ុក ដោយសារ កាលពី ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២១ កន្លងផុតទៅជាងមួយឆ្នាំនេះ មានករណីអគ្គិភ័យមួយកន្លែង បានកើតឡើង នៅចំណតរថយន្ត វីរៈប៊ុនថាំ ដែលស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយក៏បានបណ្តាលឲ្យ ឆេះរថយន្តដឹកអ្នកដំណើរ វីរៈប៊ុនថាំ ចំនួន ២២ គ្រឿង និងមានមនុស្សម្នាក់បានស្លាប់។ ក្រោយជួបរឿងនេះ គេឃើញ លោក ស៊ួ វីរៈ ដែលជាថៅកែ វីរៈប៊ុនថាំ បានចេញមុខ ទំលាយអារម្មណ៍ពិត ថា “ឧបសគ្គគ្រាន់តែជាបញ្ហា តែកុំយកបញ្ហាមកធ្វើជាឧបសគ្គ អាចដោះស្រាយបញ្ហា កាន់តែច្រើន វិសាលភាព នៃជោគជ័យកាន់តែធំធេង សូមអរគុណមិត្តភ័ក្តិ បងប្អូនទាំងអស់ដែលបានបារម្ភអំពីអគ្គិភ័យ ដែលបានឆាបឆេះ រថយន្តក្រុង ចំនួន22គ្រឿង។ ហើយពេលនេះ ក្រុមហ៊ុនបានដោះស្រាយ និងរកមូលហេតុចប់សព្វគ្រប់អស់ហើយ ហើយក៏ពុំមានអ្វីរាំងស្ទះដល់ដំណើរអាជីវកម្ម និងសេវាកម្មក្រុមហ៊ុនឡើយ គ្រប់យ៉ាងនៅសភាពធម្មតាទាំងអស់ សូមអរគុណបុគ្គលិក និងអាជ្ញាធរទាំងអស់ ដែលបានជួយចូលរួមទាន់ពេលវេលា Team វីរ:ប៊ុនថាំ តែងតែរឹងមាំ និងឈានមុខគេជានិច្ច ដើម្បីអតិថិជន”។ ស្រាប់តែ ប៉ុន្មានថ្ងៃមុននេះ លោកបានធ្វើឲ្យ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍សារជាថ្មី ក្រោយបញ្ចេញឡានក្រុងទំនើប ថ្មីសន្លាង មានកន្លែងពិសេសទាក់ទាញ ខ្លាំង…
អានបន្តDay: January 2, 2023
លើកដំបូងហើយ ឃើញ នីឡា បង្ហាញអារម្មណ៍បែបនេះ ដោយបង្ហោះរូបថ្ងៃមង្គលការខ្លួន រួចពោលទំាងឈឺចាប់ ថា “ប៉ុន្មានឆ្នាំមកនេះ…”
ពុកម៉ែ បងប្អូន និងប្រិយមិត្ត ភាគច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន តារាកំប្លែងស្រី វ័យក្មេង គឺ កញ្ញា វ៉ាន់ នីឡា នោះ ហើយក៏ជាកូនស្រីបង្កើត របស់ សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ ផងដែរ។ តារារូបនេះ មិនត្រឹមតែក្មេង ស្អាតប៉ុណ្ណោះទេ ថែមទំាងមានទេពកោសល្យ ក្នុងការសម្តែងថែមទៀតផង ព្រមទំាង នៅតែទទួលបាន ប្រជាប្រិយភាពខ្លាំងដដែល មកទល់ពេលនេះ។ លុះមកដល់ ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ នេះ នីឡា បានសម្រេចចិត្តចូលរោងការបាត់ ពិតជាស្រស់ស្អាតខ្លាំងណាស់ ក្នុងឈុតកូនក្រមុំ ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសទំាងសងខាង យ៉ាងច្រើន ក្នុងទឹកមុខស្រស់ស្រាយ គ្រប់ៗគ្នា ជាពិសេស ឆ្លៀតក្នុងឱកាសនោះ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ ចូលរួមពីសំណាក់ លោកជំទាវ ហ៊ុន ស៊ីណាត ផងដែរ។ ក្រោយរៀបការ អ្នកនាង វ៉ាន់ នីឡា បានសម្រាលកូនស្រី ដោយជោគជ័យហើយ ទំាងម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់ ពិសេស អូនមានឈ្មោះពីរោះទៀត គឺប៉ាម៉ាក់ដាក់ ថា មេរ៉ា (Mera) កាលពី ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ កន្លងផុតទៅថ្មីៗនេះ។ បន្ទាប់ពីរៀបការ និងសម្រាលកូនរួច មិនទាន់បានប៉ុន្មានផង ស្រាប់តែមុននេះបន្តិច នាថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ ដោយសារតែ ឈឺចិត្តរឿងនេះពេក នីឡា ក៏ទំលាយចេញមកថា “កុំគិតច្រើនបង…
អានបន្តញាក់សាច់ កក្រើកខ្លាំងជាងមុនទៀត ! ក្រោយផ្តួល សៃយុគ ទីបំផុត ធឿន ធារ៉ា ឈរលំដាប់លេខ 1 បាត់ នៅ…(មានវីដេអូ)
គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង 6 ល្ងាច ធឿន ធារ៉ា កូនសិស្ស អតីតស្តេចប្រដាល់ អេ ភូថង បានប៉ះកំពូលជើងខ្លាំង សៃយុគ ដើម្បីដណ្តើមខ្សែក្រវាត់ Thai Fight និងពានរង្វាន់ស្តេចថៃ ឆ្នាំ២០២២។ ជាលទ្ធផល ធារ៉ា បានសាងប្រវត្តិសាស្ត្រថ្មី ឲ្យកម្ពុជាយើង ដោយានផ្តួល សៃយុគ ត្រឹមទឹកទី ១ ប៉ុណ្ណោះ ហើយក៏បានធ្វើឲ្យ អ្នកគាំទ្រ នៅកម្ពុជា មានការភ្ញាក់ផ្អើល ស្ទើរពេញផ្ទៃប្រទេស។ រឿងនេះ បានធ្វើឲ្យថ្នាក់ដឹកនាំធំៗ, ឧកញ៉ា, អ្នកជំនួញ, តារា និងបុគ្គលល្បីៗជាច្រើនទៀត បានសម្តែងក្តីរំភើប អបអរសាទរ ហើយក៏មានអ្នកខ្លះបានផ្តល់ជូនថវិកាលើកទឹកចិត្ត ដល់ ធារ៉ា ជាហូរហែ មិនទាន់អស់នៅឡើយទេ។ ធឿន ធារ៉ា ជាកីឡាករដំបូងគេ ដែលបានសាងកេរ្តិ៍ឈ្មោះ លើសង្វៀនដ៏ល្បី នៅប្រទេសថៃ ដោយប្រើកែង យ៉ាងមុតស្រួច ទៅលើកំពូលជើងខ្លាំង សៃយុគ ដោយប្រើរយៈពេលជាង១នាទីប៉ុណ្ណោះ ហើយនៅទឹកទី១ ទៀត។ ក្នុងនោះសូម្បីតែពិធីករថៃក៏និយាយដែរថា “ខាងខ្មែរគឺខ្លាំងមែនទែនតែម្តង មកលើកនេះ”។ នេះគឺជាប្រវត្តិសាស្ត្រគុនខ្មែរ របស់យើងហើយ ដែល ធារ៉ា បានធ្វើឲ្យ ប្រជាពលរដ្ឋខ្មែរមានមោទកភាព ដែលបាននាំមកនូវ ខ្សែក្រវាត់ Thai Fight និងពានរង្វាន់ស្តេចថៃ មកកាន់ប្រទេសកម្ពុជាយើង ដែលបានយកជ័យជំនះលើ សៃយុគ ដែលជាជើងខ្លាំង ចាស់វស្សា។ នេះជាលើកដំបូងហើយ ដែលកីឡាករ កម្ពុជា ប្រកួតឈ្នះខ្សែក្រវាត់…
អានបន្តលើកដំបូងហើយ ឃើញបែបនេះ ! ចូលឆ្នាំ ២០២៣ ភ្លាម លោក ឌួង ឆាយ បបួលគ្រួសារ ដាក់មួយប៉ុស្តិ៍ជុំគ្នា មើលទៅកក់ក្តៅណាស់ មានដូចជា…(មានរូបភាព)
សូមរំលឹកឡើងវិញបន្តិចផងដែរថា ក្រោយលែងលះជាមួយ អ្នកនាង ដេត ម៉ាលីណា គេឃើញ លោក ឌួង ឆាយ បានសម្រេចចិត្ត ចូលរោងភ្ជាប់ពាក្យ ជាផ្លូវការហើយ ជាមួយ នារី ដ៏ស្រស់ស្អាតរូបនេះ វ័យក្មេងម្នាក់ អាយុទើប ១៨ ឆ្នាំប៉ុណ្ណោះ មានឈ្មោះ ហ៊ ម៉ីលី ហៅ ស្រីពៅ ថែមទំាងមានរូបរាង មុខមាត់ ញញឹមស្រស់ស្អាត ខ្លាំងណាស់ កាលពី ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ ហើយក៏បានធ្វើឲ្យ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៣ ចំថ្ងៃចូលឆ្នាំ សកលមកដល់ភ្លាម លោក ឌួង ឆាយ និងក្រុមគ្រួសារ រួមទំាងគូដណ្តឹង និងអនាគតម្តាយក្មេក បានថតរូបជុំគ្នា ជាលើកដំបូង មើលទៅពិតស្អាត និងកក់ក្តៅណាស់។ ក្នុងរូបថតដ៏មានន័យមួយសន្លឹកនេះ មានដូចជា ឪពុកម្តាយបង្កើត, អនាគតឪពុកម្តាយក្មេក, រូបលោក និងគូដណ្តឹង, ប្អូនស្រីទី២ និងស្វាមី, ប្អូនប្រុសទី៣ ឌួង គីមឡុង និងភរិយា ហើយចុងក្រោយ គឺប្អូនប្រុសពៅ និងភរិយា ព្រមទំាងនៅមួយសន្លឹកទៀត ថតជុំជាមួយកូនៗទំាង3 និង ម៉ីលី ។ លោក ឌួង ឆាយ បានភ្ជាប់សារខ្លីមួយថា “រីករាយឆ្នាំថ្មី ២០២៣ Happy New Year 2023 ក្នុងទិវាដ៏ឧត្តុង្គឧត្តមប្រកបដោយមហានក្ខត្តឫក្ស…
អានបន្ត