គួររំលឹកបន្តិចផងដែរថា កាលពីព្រឹក ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ មានហេតុការណ៍ដ៏សែនរន្ធត់មួយបានកើតឡើង នៅឯខេត្តបន្ទាយមានជ័យ ដោយអគ្គិភ័យ បានឆាបឆេះ អគារកាស៊ីណូ Grand Diamond City ក្រុងប៉ោយប៉ែត។ ក្នុងនោះបើយោងតាមរយៈ “នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ” ប្រាប់ឲ្យដឹងថា “ព័ត៌មានបឋម មានអគ្គិភ័យ ឆាបឆេះអគារកាស៊ីណូ Grand Diamond City ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមនុស្សជាប់គាំង នៅលើអគារ និងឡូត ទំលាក់ពីលើអគារ អាជ្ញាធរសមត្ថកិច្ចខ្មែរ ថៃ កំពុងអន្តរាគមន៍ ជួយសង្គ្រោះ ករណីអគ្គិភ័យឆាបឆេះអគារកាស៊ីណូ ហ្គ្រេនដាយមិនស៊ីធី ក្រុងប៉ោយប៉ែត មានមនុស្សជាប់គាំងនៅលើអគារ និងឡូតទំលាក់ពីលើអគារ អាជ្ញាធរសមត្ថកិច្ចខ្មែរ ថៃកំពុងអន្តរាគមន៍ជួយសង្គ្រោះ កើតហេតុនៅវេលាម៉ោង ១១:៤០ នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អគ្គិភ័យនេះ ឆាបឆេះរហូតដល់ជាង០៤ម៉ោងហើយនៅមិនទាន់អាចពន្លត់បានដោយសារស្ថានភាពអគារខ្ពស់ និងឆេះពីផ្នែកខាងក្នុងអគារ ដែលមានមនុស្សបក់ដៃ ស៊ីញូភ្លើងទូរសព្ទ តាមបង្អួច ស្រែករកជំនួយពីជាន់ទី១៣ .១៤,១៥ និងអគារលើដំបូល ដើម្បីឲ្យជួយសង្គ្រោះ ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សមត្ថកិច្ចអាជ្ញាធរទាំងភាគីកម្ពុជា និងក្រុមការងារជំនាញថៃ ប្រឹងប្រែងបំពាក់ឧបករណ៍ ដើម្បីជួយសង្គ្រោះនៅទីកន្លែងកើតហេតុផ្ទាល់ផងដែរ។”។ កាន់តែចាប់អារម្មណ៍ និងរំជួលចិត្តខ្លាំងបំផុតនោះ ក្រោយឃើញហ្វេសប៊ុកជាច្រើនបានទំលាយរូបភាពបុរសម្នាក់ ជនជាតិនេប៉ាល់ ឈ្មោះ Nirakar Pandey អាយុ40ឆ្នាំ មុនពេលលោតចុះពីលើអគារ គាត់បាន ថតវីដេអូ ផ្តាំទៅប្រពន្ធកូន ថារូបគាត់ គឺគ្មានសង្ឃឹមរស់ទេ រួចពោលទំាងញញឹមទៀតថា “ប៉ាស្រឡាញ់កូន”។ មិនទាន់អស់ទេ…
អានបន្តDay: January 3, 2023
នៅសុខៗ កញ្ញា រ៉េត ស៊ូហ្សាណា ទំលាយរូបស្និតស្នាលជាមួយ កូនប្រុសទី 2 ព្រាប សុវត្ថិ រួចប្រាប់យ៉ាងខ្លីថា…(មានរូបភាពច្រើន)
ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរមិនតិចនាក់ទេ ពិតជាស្គាល់ សុវត្ថិ មុនីនាគ ជាក់ជាមិនខាន ដែលជាកូនប្រុសទី ២ របស់ កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ នោះ ដោយរូបគាត់មានបងប្អូនដល់ទៅ ៣ នាក់ ក្នុងគ្រួសារ ដោយបងប្រុសមានឈ្មោះ សុវត្ថិ មុនីវណ្ណ និងប្អូនប្រុសឈ្មោះ សុវត្ថិ សិរីវឌ្ឍ ហើយក៏កំពុងសាងក្តីសុខ និងសុភមង្គល ក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន។ ចំណែកម្នាក់ទៀត គឺ កញ្ញា រ៉េត ស៊ូហ្សាណា ដែលជា អតីតបេក្ខជន ធ្លាប់បានចូលប្រឡង ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី 2 កំឡុងឆ្នាំ ២០១៦ ហើយបច្ចុប្បន្ន ហ្សាណា ជាតារាចម្រៀង នៅក្នុងផលិតកម្មរស្មីហង្សមាស ជាមួយ មុនីនាគ ផងដែរ។ អ្នកទំាងពីរ តែងតែមានដំណើរកម្សាន្ត និងចូលរូមកម្មវិធីជាមួយគ្នា ញឹកញាប់ណាស់ ពេលខ្លះ មានទំាងឪពុកម្តាយ ទំាងសងខាង ទៅជាមួយទៀត ដល់ថ្នាក់ ធ្វើឲ្យ ហ្វេនៗ កំពុងសង្ស័យថាអ្នកទំាងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នា ហើយ តែរឿងនេះ មិនទាន់ឃើញសាមីខ្លួនចេញមុខបញ្ជាក់នៅឡើយទេ។ កាន់តែច្បាស់បន្ថែមទៀត កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ ចូលដល់ឆ្នាំថ្មីភ្លាម ហ្សាណា បានដាក់ប៉ុន្មានប៉ុស្តិ៍ជាមួយ កូនប្រុសទី ២ របស់ ឧកញ៉ា ព្រាប សុវត្ថិ រួចពោលពាក្យមួយឃ្លាថា “Happy new year…
អានបន្តឡើងកក្រើក ! ទីបំផុត កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia ត្រឡប់មកដល់កម្ពុជាបាត់, ឃើញ ហ្វេនៗ ចាំទទួលច្រើនពេក ចង់គាំង, រំភើបពេក និយាយទំាងអួលដើម.ក ចេញមកថា…(មានវីដេអូ)
គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីយប់ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia បានធ្វើឲ្យ ពិភពលោកភ្ញាក់ផ្អើលសារជាថ្មី ក្រោយទទួលបាន tittle ជា 5th Runner up នៅក្នុងកម្មពិធី Miss Grand International 2022 មានន័យថា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជា Miss Grand Cambodia ដំបូងក្លាយជាជ័យលាភី រងទី ៥ របស់ MGI 2022។ ទោះបីជា កញ្ញា មិនបានឡើងដល់ TOP5 ក៏ពិតមែន តែគាត់ ធ្វើបានល្អ និងអស្ចារ្យណាស់ ព្រមទំាងបាននាំ មកុដ 5th Runner Up មកប្រទេសកម្ពុជាដែរ ។ ក្រោយពីប្រឡងចប់ គេឃើញ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅជាប់រវល់ការងារច្រើនណាស់ នៅក្នុងប្រទេសថៃ ព្រមទំាងបង្ហាញខ្លួន ក្នុងកម្មវិធីផ្សេងៗ មិនដែលដាច់ឡើយ ពិសេស ទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់ អ្នកគាំទ្រ នៅក្នុងប្រទេសមួយនេះ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។ ខណពេលកំពុងនៅប្រទេសថៃ សារ៉ាវឌ្ឍី បានឡើងឆាកញឹកញាប់ណាស់ ដោយបង្ហាញសមត្ថភាពរបស់ខ្លួន ហើយអាចច្រៀងបានពីរោះទៀត ពិសេស កញ្ញារូបនេះ បានធ្វើឲ្យ អ្នកគាំទ្រនៅថៃ ពេញចិត្តយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។ …
អានបន្ត