គួរបញ្ជាក់ និងរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ ទើបកន្លងផុតទៅជាងមួយឆ្នាំនេះ អ្នកនាង Love Riya ជាមេម៉ាយ កូនមួយ និងជាអ្នកលក់ផលិតផល តាម ហ្វេសប៊ុកដ៏ល្បីល្បាញម្នាក់ និង លោក ហេង គីមហៀង ជាមន្ត្រីប៉ូលីស បានចូលរោងការជាមួយគ្នា តាមប្រពៃណីខ្មែរ ក្រោយមើលចិត្តគ្នា បានមួយរយៈខ្លី ដោយកម្មវិធី ដ៏អធិកអធម នេះ ត្រូវបានរៀបចំ និងធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយៗមក ទំនាក់ទំនងជាប្តីប្រពន្ធ របស់អ្នកទំាងពីរ តែងតែបង្ហាញស្នាមញញឹម ក្តីសុខ និងមានសុភមង្គលខ្លាំងណាស់ ជាមួយ អូនទែនទែន ហើយញឹកញាប់ណាស់បាននាំគ្នា ទៅដើរលេងលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ ដោយឆ្លៀតពេលពីរបររកស៊ី និងការងារ មើលទៅ ពិតជាគួរឲ្យច្រណែនខ្លាំងណាស់។ មិនយូរប៉ុន្មាន Love Riya មកដល់ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ អ្នកលក់ឡេ រូបនេះ បានសម្រាលកូនប្រុសទី ២ របស់ខ្លួនដោយជោគជ័យហើយ ទំាងម្តាយ និងកូនមានសុខភាពល្អណាស់ ថែមទំាងមានឈ្មោះពីរោះទៀត ដាក់ថា ហៀង អារីយ៉ាផាយុ ហៅ តន។ មិនត្រឹមតែប៉ុណ្ណោះទេ ភាគច្រើនថាមុខអូនកាត់ដូចប៉ាៗគេតែម្តង ដោយមានច្រមុះស្រួច និងទម្រង់មុខ សង្ហាមិនចាញ់លោក ហេង គីមហៀង ប៉ុន្មានទេ។ គ្រាន់តែឮ សំឡេងកូនប្រុស កើតភ្លាម…
អានបន្តDay: January 4, 2023
កក់ក្តៅណាស់ សមជាម្តាយមែន ! លើកដំបូងហើយ ឃើញ អ្នកនាង ចន ច័ន្ទលក្ខិណា ពោលពាក្យបែបនេះ ទៅកាន់ Nutha កូនស្រី ហេង ឡុង ក្នុងថ្ងៃខួបកំណើត ដោយហៅសុទ្ធតែ…(មានរូបភាពច្រើន)
ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស មិនតិចនាក់ទេ ពិតជាស្គាល់ ច្បាស់ជាក់ជាមិនខាន អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាតារាសម្តែងជើងចាស់ដ៏ល្បី និងមានរូបសម្រស់ស្រស់ស្អាតគួរឲ្យគយគន់ ម្នាក់ ហើយក៏នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅផងដែរ រហូតមកដល់ពេលនេះ។ កន្លងទៅ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍ខ្លាំងទៅលើ ចំពោះ កូនស្រី លោក ហេង ឡុង ឈ្មោះ ហេង នុតា ដែលបានឡើងធ្វើសុន្ទរកថា ជាភាសាខ្មែរ និងអង់គ្លេស បានឡើងអេម តំណាងផលិតកម្ម Galaxy Navatra កាលពី ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្នុងពិធីសន្និនីទសារព័ត៌មានមួយស្តីពី ការលក់សិទ្ធិចម្រៀង បទ Are You Ok?។ ក្នុងនោះ គេតែងតែឃើញ អ្នកនាង ចន ច័ន្ទលក្ខិណា, អូន ចូលី, លោក ហេង ឡុង និង ហេង នុតា (Heng Nutha) នាំគ្នាដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ និងញ៉ាំអាហារជុំគ្នា មើលទៅដូចគ្រួសារតែមួយអ៊ីចឹង ឃើញហើយកក់ក្តៅជំនួស។ ស្រាប់តែមុននេះបន្តិច នាថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២៣ ចំថ្ងៃខួបកំណើត អូន នុថា អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះរូបចាស់ប៉ុន្មានសន្លឹក ថតជាមួយ នុតថា រួចពរឡើងអេម ពិសេសបំផុតនោះ គឺហៅសុទ្ធតែ កូនៗ ពេញមាត់ទៀត…
អានបន្តហេងផ្ទួនៗ អ៊ីចឹងហ្នង ! ទើបប្រកាសពពោះប៉ុន្មានថ្ងៃមុនសោះ ស្រាប់តែ ពេលនេះ វីរៈ និច និងស្វាមី ធ្វើពិធីឡើងគេហដ្ឋានថ្មីទៀតបាត់ ធំញាក់ ពិសេសមានតារាល្បីៗចូលរួមទៀត មានដូចជា…(មានវីដេអូ)
សូមរំលឹកឡើងវិញ បន្តិចផងដែរថា កាលពី ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀងដ៏ល្បីម្នាក់ ប្រចាំផលិតកម្ម សាន់ដេ គឺ កញ្ញា វីរៈ និច បានចូលរោងការ តាមប្រពៃណីខ្មែរហើយ ព្រមទំាង មានការចូលរួម ពីសំណាក់ភ្ញៀវក្តិយស ទំាងសងខាង និងតារាល្បីៗចជាច្រើនរូប ប្រកបដោយស្នាមញញឹម និងសប្បាយរីករាយ គ្រប់ៗគ្នា។ លុះមកដល់ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ វីរៈ និច រំភើបស្ទើរហោះ ក្រោយទទួលបាន កាដូដ៏ធំទំាង២នេះ អរពេក បានត្រឹមពោលពាក្យប៉ុន្មានម៉ាត់ ទំាងរំជួលអារម្មណ៍ថា “23/12/2021 នេះជាកាដូ ធំបំផុត សំរាប់គ្រួសារ របស់ខ្ញុំ មិនមែន1ទេ គឺទទួលបានសមាជិកថ្មី រហូតទៅដល់ 2 (ភ្លោះ) គ្មានពាក្យនិយាយអ្វីទេ គឺរំភើបខ្លាំងណាស់ Surprise ខ្លាំងមែនទែន អារម្មណ៍នេះ មិនដែលបានទទួលពីមុនមកទេ រឿងដែលនឹកស្មានមិនដល់បែបនេះ Welcome New year 2022 #Mommy7week2days”។ តែគួរឲ្យស្តាយ ដោយមិនបានប៉ុន្មានផង កូនភ្លោះ ក្នុងផ្ទៃរបស់ វីរៈ និច មិនបាននៅជាមួយរូបគាត់ទៀតទេ។ និច រៀបរាប់ទំាងអួលដើម.ក ថា “ដំបូងនាងខ្ញុំ សុំទោសបងប្អូន ទុកជាមុន សំរាប់រយៈពេលជិតមួយខែនេះផងដែរ បានលាក់បងប្អូន ហេតុផលគឺ ទទួលយកមិនទាន់បាន កូនក្នុងផ្ទៃរបស់ខ្ញុំ (ភ្លោះ) មិនបាននៅជាមួយខ្ញុំទៀតទេ មូលហេតុ មានដោយចៃដន្យ កូនមិនលូតលាស់ ដូច្នេះ…
អានបន្ត