កាលពីពេលកន្លងទៅ គ្រប់គ្នាភាគច្រើន បានជ្រាបរួចមកហើយ ពី អតីតពិធីការិនី ឈិន ច័ន្ទធារី បានក្លាយជា លោកជំទាវ និងក្លាយ ជាម្ចាស់បុរី និងគម្រោងធំៗ ជាច្រើនទៀត ដល់ថ្នាក់ធ្វើឲ្យ ហ្វេនៗ ក៏ដូចជា មហាជនទូទៅ ផ្ទុះចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងនោះ ឲ្យតែមានកម្មវិធីម្តងៗ គេឃើញ លោកជំទាវ ឈិន ច័ន្ទធារី និង ឧកញ៉ា កែវ ពិសិដ្ឋ ត្រូវជាស្វាមី តែងតែបង្ហាញភាពស្និតស្នាលដាក់គ្នា មិនដែលរំលងឡើយ មើលទៅពិតជាកក់ក្តៅ និងមានក្តីសុខណាស់។ ចំណែកកាលពីប៉ុន្មានថ្ងៃមុននេះ ចូលដល់ឆ្នាំ ២០២៣ ភ្លាម ច័ន្ទធារី មានលាភធំ ដោយពេលនេះ កំពុងពពោះ កូនម្នាក់ទៀតបាត់ ជាមួយ ឧកញ៉ា កែវ ពិសិដ្ឋ។ រំភើបពេក ក៏ទំលាយពាក្យទំាងនេះចេញមកថា “ឆ្នាំថ្មីគ្មានអ្វីអួតនឹងគេទេ ហើយក៏គ្មានអ្វីពិសេសដែរ តែអ្វីដែលសំខាន់ ពិសេស និងមានតម្លៃជាងអ្វីៗទាំងអស់ សំរាប់យើងទាំងពីរ គឺជាកាដូ ដែលមិនអាចកាត់ថ្លៃបាន ដែលមានសមាជិកថ្មីនេះឯង ជូនពូសិដ្ឋ តាមសំណូមពរ ០១.០១.២០២៣។ សុំពរ ពីទេវតា មិនច្រើនទេ សុំរឿងរ៉ាវឆ្នាំចាស់អ្វីៗ ដែលមិនល្អ គ្រោះកាចចង្រៃ មនុស្សកាចសាហាវ បោកប្រាស់ កម្លាំងញើសឈាមខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ កន្លងមក ទទួលយកអ្វីដែលពួកគេបានសាងទៅចុះ មនុស្សណាមានចិត្តគំនិតអាក្រក់ សុំចៀសឲ្យឆ្ងាយ សុំជួបតែមនុស្សល្អៗ សូមអំណាច នៃសេចក្តីផលបុណ្យ កុសល ដែលនាងខ្ញុំបានធ្វើ កន្លងមក សូមទេវតា តាមថែរក្សាឲ្យទទួលបានលទ្ធផលល្អ និងសម្រេចសេចក្តីប៉ងប្រាថ្នាគ្រប់យ៉ាងផងចុះ”។ …
អានបន្តDay: January 6, 2023
ចុមយក្ស អ្នកម៉ាក់សម័យថ្មី ! ទីបំផុត តារាចម្រៀង អេដា មកដល់មន្ទីរពេទ្យ ត្រៀមសម្រាលកូនដំបូងហើយ, តែងខ្លួន ឡើងអេមរួច ប្រាប់ទំាងសប្បាយផង ភ័យផងថា…(មានវីដេអូ)
សូមរំលឹកបន្តិចផងដែរថា កាលពី ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាចម្រៀង អេដា បានសម្រេចចិត្ត ចូលរោងភ្ជាប់ពាក្យ តាមប្រពៃណីខ្មែរជាផ្លូវការហើយ ដោយធ្វើការតុបតែងខ្លួន ស្រស់ស្អាតប្លែក ខ្លាំងណាស់ មើលសឹងមិនស្គាល់។ ក្នុងនោះកូនប្រុសត្រូវបានគេស្គាល់ឈ្មោះ ដាក់ថា តាន់ អេលែន និងកូនស្រីនាម ថុន សចរិយា (អេដា)។ ក្រោយភ្ជាប់ពាក្យ អេដា និងគូដណ្តឹង តែងតែបណ្តើរគ្នាដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយញឹកញាប់ណាស់ មើលទៅពិតជាមានសុភមង្គល ដល់ហើយ។ ស្រាប់តែ មកដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អេដា Adda រំភើបស្ទើរហោះ ពេលខ្លួនកំពុងពពោះ កូនដំបូង ដល់ថ្នាក់ និយាយពាក្យទំាងនេះចេញមកថា “ដរាបណាបេះដូងរបស់យើងពោរពេញទៅដោយក្តីស្រលាញ់ ជីវិតរបស់យើង នឹងជួបតែភាពរីករាយ ហើយសុភមង្គល ដែលមិនអាចកាត់ថ្លៃបាន មួយទៀត ក៏កំពុងតែធ្វើដំណើរមករកពួកយើងផងដែរ អរគុណសំរាប់ការប្រទានពរជ័យមួយនេះ”។ ចំណែកមុននេះបន្តិច នាថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៣ អេដា បានមកដល់មន្ទីរពេទ្យ ត្រៀមសម្រាលកូនដំបូងរបស់ខ្លួនបាត់ ឆ្លៀតតែងខ្លួនមួយសន្ទុះ ក៏ប្រាប់ថា “ទឹកផ្តាច់ព្រ័តហើយ .. សប្បាយផង ភ័យផង អរគុណប៉ាៗនៅក្បែរអូន Mommy is getting ready Thankful for all the kind words and wishes from you guys!!”។ …
អានបន្តអាណិតណស់ ! ក្រោយចែកផ្លូវជាមួយស្វាមី ពេជ្រ សូលីកា កាន់តែពិបាកចិត្ត មិនដឹងទៅប្រាប់អ្នកណា បានត្រឹមនិយាយប្រាប់ហ្វេនៗ ទំាងទឹកភ្នែកថា “ថ្ងៃនេះវាស្រក់មកដោយក្ដីឈឺចាប់ ប៉ុន្តែថ្ងៃបន្ទាប់ វានឹង…” (មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៩ តារាចម្រៀងដ៏ល្បី ប្រចាំផលិតកម្ម រស្មីហង្សមាស គឺ ពេជ្រ សូលីកា បានភ្ជាប់ពាក្យ ជាមួយគូស្នេហ៍ហើយ ព្រមទំាងមានការចូលរួមពីសំណាក់សាច់ញាតិទំាងសងខាង ក្នុងទឹកមុខ ស្រស់ស្រាយគ្រប់ៗគ្នា។ ហើយមកដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ ពេជ្រ សូលីកា ក៏បានសម្រាលកូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់ ឈ្មោះ Aari Wednesday ។ ស្រាប់តែ មកដល់ ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ អ្នកគាំទ្រ ពេជ្រ សូលីកា ជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ក្រោយទទួលបានដំណឹងថា ពេជ្រ សូលីកា និងស្វាមី បានសម្រេចចិត្តចែកផ្លូវគ្នាហើយ។ នាថ្ងៃ ដដែល ពេជ្រ សូលីកា អត់បាននិយាយអ្វីទំាងអស់ បានត្រឹមពោលពាក្យ ទំាងអួលដើម.ក ក្នុង Facebook story ថា “ខ្ញុំនឹងបង្រៀនកូនប្រុសរបស់ខ្ញុំអោយចេះស្គាល់ពីការអោយតម្លៃមនុស្សជុំវិញខ្លួនអោយបានច្រើន រៀនកុំកុហក កុំក្បត់ កុំអាត្មានិយម កុំអំនួតលើខ្លួនឯង កុំបោកប្រាស់ កុំធ្វើបាបចិត្តគេ កុំនិយាយជាន់មនុស្សដែលខ្លួនស្រឡាញ់ កុំចង់មានបានលើសពីសមត្ថភាពរបស់ខ្លួន កុំរៀនល្បិចកល កុំហឺហានឹងរបស់ក្លែងក្លាយ កុំងប់ងុលទៅទង្វើររបស់ខ្លួនបានប្រឌិត កុំរៀនសម្តែងក្នុងឆាកជីវិតពិត ហើយរៀនចងចាំអ្វីដែលខ្លួនបានធ្វើដាក់គេអោយបានច្រើន រៀនទទួលការពិត រៀនទទួលយកកំហុសដែលខ្លួនបានធ្វើ រៀនយល់ចិត្តគេ សំខាន់ជាងគេនោះគឺភាពស្មោះត្រង់ មិនក្បត់ផិត និងការអោយតម្លៃមនុស្ស My son My everythiing”។ …
អានបន្តអត់ទាន់ចប់ទេ ទីបំផុត ចែដាណា បានបង្ហាញបន្ទប់លំដាប់ផ្កាយ4 ផ្កាយ5 ធ្លាប់ស្នាក់នៅ និងបន្ទប់ ដែលក្រុមហ៊ុនរៀបចំឲ្យ ចេញមកហើយ ឃើញហើយ…(មានវីដេអូ)
គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ កំឡុងពេលឆ្លងឆ្នាំ លោកជំទាវ ឧកញ៉ា ទ្រី ដាណា បាននាំ កូនៗ ទំាងបី ទៅ លំហែកាយ ដល់ ប្រទេស Malaysia (ម៉ាឡេស៊ី) និង សិង្ហបុរី ដោយថតរូបជាច្រើនសន្លឹក មកបង្ហាញហ្វេនៗ ពិតជាស្អាត និងទាក់ទាញខ្លាំងណាស់។ ក្នុងឱកាសនោះ លោកស្រី មិនសប្បាយចិត្តទាល់តែសោះ ដោយសារតែក្រុមហ៊ុនទេសចរណ៍មួយនេះ រៀបចំមិនបានល្អ ពិសេស ចែដាណា ខឹងខ្លាំងត្រង់ក្រុមហ៊ុនមួយនេះ មិនបានរៀបចំកម្មវិធី countdown តែម្តង។ ទប់ចិត្តលែងជាប់ មកដល់ផ្ទះវិញ នាថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៣ ម្សិលម៉ិញនេះ លោកស្រី បានទំលាយឈ្មោះក្រុមហ៊ុននេះហើយ ហើយប្រាប់ពីដំណើររឿងដំបូងថា “នាងខ្ញុំបានទុកពេលវេលាហើយ ប៉ុន្តែគ្មានការឆ្លើយតបសមស្របណាមួយពីក្រុមហ៊ុនទេសចរណ៍ 2World Travel Cambodia សម្រាប់នាងខ្ញុំ។ ខ្ញុំពិតជាសោកស្ដាយសម្រាប់ពេលវេលា និងឱកាសដ៏ល្អសម្រាប់កូនៗខ្ញុំក្នុងការមើលកាំជ្រួចឆ្លងឆ្នាំ ដែលមួយឆ្នាំមានតែម្ដង ខណៈសេវាកម្មទេសចរណ៍ ដែលនិយាយថាជាកញ្ចប់ VIP មិនអាចទទួលបានសូម្បីកន្លែងគេងដ៏ល្អសមស្រប។ ម្យ៉ាងវិញទៀត ខាងបុគ្គលិកក្រុមហ៊ុន បានរៀបចំអោយខ្ញុំ និងកូនៗទៅស្នាក់នៅកន្លែងមួយក្នុងប្រទេសម៉ាឡេស៊ី ជិតព្រំដែនប្រទេសសិង្ហបុរី ដែលជាកន្លែងស្ងាត់ គ្មានការរៀបចំកម្មវិធីអ្វីទាំងអស់ ទាំងដែលនាងខ្ញុំផ្ទាល់បានបញ្ជាក់ហើយថា ត្រូវការកន្លែងដែលគេ Countdown សប្បាយៗ ព្រោះនាងខ្ញុំផ្ទាល់ មិនធ្លាប់ចូលប្រទេសទាំង២នោះ ទើបរកសេវាកម្មពីក្រុមហ៊ុនទេសចរណ៍។ នៅពេលទំនាក់ទំនងទៅសួរព័ត៍មានផ្នែកលក់ឈ្មោះ រ័ត្ន ដែលនាងខ្ញុំបាននិយាយជាមួយផ្ទាល់កាលពីដំបូង និងជាអ្នករៀបចំដំណើរ…
អានបន្តញាក់សាច់ ! ស្ងាត់ៗ ស្រីស្អាត នៅខ្មែរ ជិះយន្តទៅ ញ៉ាំ Steak (ស្តេក) ដល់កាតា បាត់ ថែមទំាងបានជួប លោក Salt Bae ទៀត, 1ដុំនេះ គឺមានតម្លៃរហូតដល់ទៅ…(មានវីដេអូ)
គួររំលឹកបន្តិចផងដែរថា លោក Salt Bae គឺជាចុងភៅ សញ្ជាតិតួកគី ដែលឈ្មោះដើមហៅថា Nusret Gokce ហើយបានចាប់ផ្តើមល្បីល្បាញខ្លាំង មកទល់ពេលនេះ នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក និង YouTube តាំងពីឆ្នាំ ២០១៧ តាមរយៈទេព្យកោសល្យនៃការចម្អិន steak ជាមួយការរោយអំបិលពីលើដោយប្រើដៃលោកផ្ទាល់។ ក្នុងនោះ គេឃើញបុគ្គល និងតារាល្បីៗជាច្រើន ក៏ត្រូវលោកហាន់ និងរោយអំបិល លើ steak និងបញ្ចុកផងដែរ។ ចំណែកកាលពីពេលថ្មីៗនេះ គេឃើញស្រីស្អាត ជនជាតិខ្មែរម្នាក់ ឈ្មោះក្នុងហ្វេសប៊ុក J-Moch បានជិះយន្តហោះ ទៅដើរលំហែកាយ ដល់ប្រទេសកាតា ហើយអ្វី ដែលធ្វើឲ្យគ្រប់គ្នា ភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺស្ត្រីរូបនេះ បានចូលហាងមួយកន្លែង នៅក្នុងប្រទេសនេះ ញ៉ាំ Steak (ស្តេក) ទៀត ដោយស្តេក មួយដុំនេះ គឺមានតម្លៃរហូតដល់ទៅ 2310 ដុល្លារ ឯណោះ ឃើញតម្លៃញាក់សាច់ តែម្តង។ ម្ចាស់ហ្វេសប៊ុកដដែលនេះ បានភ្ជាប់សារខ្លីមួយឲ្យដឹងថា “រំភើបណាស់ ដែលបានញ៉ាំស្តេក ដោយលោក Salt Bae រោយអំបិលដោយផ្ទាល់ #Doha #qatar”។ ឃើញបែបនេះ អ្នកនៅប្រទេសកម្ពុជា មិនតិចនាក់ទេ ចូល comment ព្រាតថា ៖ Wow fantastic, តំលៃជាង 2300$ for steak, មិនបានទៅ មើលវីដេអូ ក៏សប្បាយចិត្តដែ អរគុណចែស្អាត ថតបង្ហាញអោយមើល, គេហូបមួយពេល ឯងរកមួយឆ្នាំ, វ៉ោវ…
អានបន្ត