គួររំលឹកឡើងវិញបន្តិចផងដែរថា លោក សុវណ្ណ រិទ្ធី គឺជាអ្នកសារព័ត៌មានដ៏ល្បីម្នាក់ ដែលមានពុកម៉ែ បងប្អូន ទំាងក្មេងចាស់ ប្រុសស្រី ភាគច្រើន ពិតជាស្គាល់។ ហើយកន្លងទៅ លោកជួបវិបត្តិរឿងគ្រួសារ ដោយលោក និងភរិយា សម្រេចចែកផ្លូវគ្នា នេះក៏ព្រោះតែរស់នៅមិនចុះសំរុងនឹងគ្នា។ លោក និង អតីតភរិយា គឺអ្នកនាង មាស សុជាតា មានកូនស្រីជាមួយគ្នាចំនួនពីរនាក់ ដោយកូនស្រីច្បងមានឈ្មោះ សុវណ្ណ ដាវីកា និងកូនស្រី ទី២ ឈ្មោះ សុវណ្ណ បញ្ចាព័រ ។ ក្រោយឆ្លងកាត់រឿងគ្រួសារដ៏កក្រើកមួយនេះច្បាស់ ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៣ លោក សុវណ្ណ រិទ្ធី បានប្រកាសបែបនេះចេញមកថា “ខ្ញុំបានសន្យាជាមួយខ្លួនឯងរួចហើយ មិនផ្សាយរឿងគ្រួសាររបស់គេដាច់ខាត ! ព្រោះខ្ញុំ ក៏បានឆ្លងកាត់ជីវិតរឿងគ្រួសារមួយនេះរួចហើយ ! ពេលខ្លះ គ្រួសារគេឈ្លោះគ្នា ថ្ងៃមុខអាចដោះស្រាយត្រូវគ្នាវិញបាន ! តែដោយសារការចង់ឈ្នះមួយពេលហៅអ្នកការសែតអោយផ្សាយមួយពេល ទើបបែកគ្នាមួយជីវិត ! អ្នកឈ្នះជាប្តី អ្នកឈ្នះជាប្រពន្ធ តែអ្នកចាញ់គឺកូនៗ ត្រូវចាំ កុំយកអារម្មណ៍ចង់ឈ្នះចាញ់មួយពេលដើម្បីឲ្យកូនមើលឃើញពីរឿងខ្លោចផ្សារទាំងនេះ !”។ អានរួច ធ្វើឲ្យ ឯកឧត្តម ខៀវ កាញារីទ្ធ ទប់ចិត្តលែងជាប់ហើយ ក៏បានស៊ែរផុសនេះ រួចនិយាយចំៗ ទៅលោក សុវណ្ណ រិទ្ធី វិញថា “សុវណ្ណ រិទ្ធី ចាប់យល់ការងារឆ្លងបទពិសោធន៍ផ្ទាល់ ! ពេលខ្លះទាល់តែធ្លាក់ក្នុងទឹកបានចេះហែល ! សូមស្វាគមន៍ក្នុងក្រុមគ្រួសារព័ត៌មាន !”។ បន្ទាប់ពីឃើញ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហាញអារម្មណ៍នេះ…
អានបន្តDay: January 7, 2023
ប៉ាៗល្អ អត់ចេះប្រកាន់ខ្លួនទេ ! គ្រប់គ្នារំភើបជំនួស Love Riya ក្រោយឃើញ ហេង គីមហៀង ធ្វើរឿងនេះដាក់កូនៗ មុនទៅធ្វើការ នោះគឺ…(មានរូបភាពច្រើន)
គួរបញ្ជាក់ និងរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ ទើបកន្លងផុតទៅជាងមួយឆ្នាំនេះ អ្នកនាង Love Riya ជាមេម៉ាយ កូនមួយ និងជាអ្នកលក់ផលិតផល តាម ហ្វេសប៊ុកដ៏ល្បីល្បាញម្នាក់ និង លោក ហេង គីមហៀង ជាមន្ត្រីប៉ូលីស បានចូលរោងការជាមួយគ្នា តាមប្រពៃណីខ្មែរ ក្រោយមើលចិត្តគ្នា បានមួយរយៈខ្លី ដោយកម្មវិធី ដ៏អធិកអធម នេះ ត្រូវបានរៀបចំ និងធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយៗមក ទំនាក់ទំនងជាប្តីប្រពន្ធ របស់អ្នកទំាងពីរ តែងតែបង្ហាញស្នាមញញឹម ក្តីសុខ និងមានសុភមង្គលខ្លាំងណាស់ ជាមួយ អូនទែនទែន ហើយញឹកញាប់ណាស់បាននាំគ្នា ទៅដើរលេងលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ ដោយឆ្លៀតពេលពីរបររកស៊ី និងការងារ មើលទៅ ពិតជាគួរឲ្យច្រណែនខ្លាំងណាស់។ មិនយូរប៉ុន្មាន Love Riya មកដល់ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ អ្នកលក់ឡេ រូបនេះ បានសម្រាលកូនប្រុសទី ២ របស់ខ្លួនដោយជោគជ័យហើយ ទំាងម្តាយ និងកូនមានសុខភាពល្អណាស់ ថែមទំាងមានឈ្មោះពីរោះទៀត ដាក់ថា ហៀង អារីយ៉ាផាយុ ហៅ តន។ មិនត្រឹមតែប៉ុណ្ណោះទេ ភាគច្រើនថាមុខអូនកាត់ដូចប៉ាៗគេតែម្តង ដោយមានច្រមុះស្រួច និងទម្រង់មុខ សង្ហាមិនចាញ់លោក ហេង គីមហៀង ប៉ុន្មានទេ។ គ្រាន់តែឮ សំឡេងកូនប្រុស កើតភ្លាម…
អានបន្តមានន័យណាស់ ! ជួប ឧកញ៉ា ម៉ុង ឫទ្ធី លើកនេះ ស្រាប់តែ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទទួលបានពាក្យប៉ុន្មានម៉ាត់ថា…
ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ក្មេងចាស់ ប្រុសស្រី ទំាងក្នុង និងក្រៅប្រទេស មិនតិចនាក់ទេ ច្បាស់ជាស្គាល់ ឧកញ៉ា ម៉ុង ឫទ្ធី ជាក់ជាមិនខាន ដែលកំពុង ជោគជ័យខ្លាំង គួរឲ្យកក់សំគាល់ មកដល់សព្វថ្ងៃនេះ ក្នុងមុខជំនួញរបស់ខ្លួន ហើយក៏តែងតែ ចែករំលែករឿងអប់រំល្អៗ មានន័យ ជាច្រើន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់លោក មិនដែលដាច់ឡើយ។ ចំណែកម្នាក់ទៀត គឺ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអ្នកជំនួញ វ័យក្មេងម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ មិនតិចនាក់ទេ នាពេលបច្ចុប្បន្ននេះ ហើយលោក ក៏កំពុងជោគជ័យខ្លាំងផងដែរ ក្នុងមុខជំនួញជាច្រើនរបស់ខ្លួនថែមទៀតផង ត្រឹមរយៈពេលខ្លី។ រីឯម្សិលម៉ិញនេះ នាថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៣ នៅសុខៗ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ជួប ឧកញ៉ា ម៉ុង ឫទ្ធី ម្តងទៀត ហើយប្រាប់រឿងមួយទៀតថា “លោកពូ មានប្រសាសន៍ថា គាត់បួស5 ឆ្នាំ គាត់ទុកខ្ញុំដូចជា កូន ខ្ញុំគោរពលោកពូដូចជាឪពុក ខ្ញុំត្រេកអរណាស់ គាត់បាន ណែនាំ ស្រដៀង នឹងម្ដាយរបស់ខ្ញុំ ដែលម៉ែតែងតែធ្លាប់ប្រាប់ ថ្វីត្បិតតែខ្ញុំមិនសូវបានជួបលោកពូ ដោយផ្ទាល់ ប៉ុន្តែខ្ញុំ លួចរៀនសូត្រពីគាត់ជានិច្ច គាត់បង្រៀនខ្ញុំដោយគាត់មិនដឹងខ្លួន ហើយជាមេរៀនដែលល្អៗជាច្រើន បណ្ដាំរបស់ម៉ែ ស្រដៀងនឹងសកម្មភាពរបស់លោកពូ ដែលបានបង្រៀន ដោយប្រយោល។ បណ្ដាំរបស់ម៉ែបង្រៀន កុំលួចគេកូន អាយុចាស់ជាងម៉ែ និងពុកកូន ត្រូវថ្វាយបង្គំអាយុប្អូនម៉ែ…
អានបន្ត