ពុកម៉ែ បងប្អូន មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កញ្ញា ង៉ា ស្រីណាន នោះ ដែលធ្លាប់ចូលមកប្រឡង ក្នុងកម្មវិធី ប្រឡងចម្រៀង លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia កំឡុងខែ កក្កដា ឆ្នាំ ២០១៩ កាលនោះ ណាន ណាន បានលើកយកចម្រៀងមួយបទ ក្រោមចំណងជើងថា “Saxopone បាត់ស្នេហ៍” មកធ្វើការប្រកួត។ បើទោះបីជា ស្រីណាន មិនបានទទួលពានក្នុងកម្មវិធីនេះ ក៏ដោយ ក៏ហ្វេនៗ នៅតែគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ចំពោះសមត្ថភាព និងទេពកោសល្យ ខាងសិល្បៈរបស់ បេក្ខជនរូបនេះ។ ហើយអ្វីដែលរឹតតែចាប់អារម្មណ៍ថែមទៀតនោះ ស្រីណាន ក៏ជាកូនស្រី សំណព្វចិត្ត របស់ តារាកំប្លែងដ៏ល្បី ស្រីអ៊ិត ផងដែរ។ ញឹកញាប់ណាស់ អ្នកនាង ស្រីអ៊ី តែងតែបង្ហោះរូបភាពជាមួយកូនស្រី មិនដែលដាច់ឡើយ ទំាងម្តាយ និងកូន ស្អាតមិនចាញ់គ្នាឡើយ។ ចំណែកកាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៣ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ណានណា គឺមានន័យ 18 ឆ្នាំបាត់ ប្រែសម្រស់ កាន់តែស្អាតស្រស់ ជាងមុនទៀត រួចពោលពាក្យមួយឃ្លា ក្នុងថ្ងៃពិសេសខ្លួនថា “Happy birthday to me 18 year old 08.01.2023 ជាដំបូងអរគុណអ្នកម៉ាក់ របស់ខ្ញុំ ដែលបានមើលថែយកចិត្តទុកដាក់ស្រលាញ់ ផ្តល់ភាពកក់ក្តៅ ឲ្យកូន តាំងពីតូចរហូតដល់កូន អាយុ18ឆាំ្ន រាល់កំហុសកូនសាងទាំងប៉ុន្មាន…
អានបន្តDay: January 10, 2023
ឃើញ ចែដាណា និងកូនៗឆ្លងឆ្នាំ នៅកណ្តាលវាលស្ងាត់ឆឹង បែបនេះ ធ្វើឲ្យ លោក ឌួង ឆាយ ទប់ចិត្តអត់ជាប់ទេ ក៏សម្រេចធ្វើរឿងនេះ ជូនកូនៗ ដាណា ហើយ នោះគឺជូនទៅ…(មានរូបភាពច្រើន)
គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ កំឡុងពេលឆ្លងឆ្នាំ លោកជំទាវ ឧកញ៉ា ទ្រី ដាណា បាននាំ កូនៗ ទំាងបី ទៅ លំហែកាយ ដល់ ប្រទេស Malaysia (ម៉ាឡេស៊ី) និង សិង្ហបុរី ដោយថតរូបជាច្រើនសន្លឹក មកបង្ហាញហ្វេនៗ ពិតជាស្អាត និងទាក់ទាញខ្លាំងណាស់។ ក្នុងឱកាសនោះ លោកស្រី មិនសប្បាយចិត្តទាល់តែសោះ ដោយសារតែក្រុមហ៊ុនទេសចរណ៍មួយនេះ រៀបចំមិនបានល្អ ពិសេស ចែដាណា ខឹងខ្លាំងត្រង់ក្រុមហ៊ុនមួយនេះ មិនបានរៀបចំកម្មវិធី countdown តែម្តង។ ទប់ចិត្តលែងជាប់ ចែដាណា ក៏សម្រេចបង្ហាញឈ្មោះ ក្រុមហ៊ុនទេសចរណ៍មួយនេះ ឡើងផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ហើយក៏មានអ្នកបានលើកឡើងផ្សេងៗពីគ្នា។ មិនទាន់អស់ចិត្ត ចែដាណា ក៏បានចេញវីដេអូ live ទៀត ដើម្បីបញ្ជាក់រឿងនេះឲ្យហ្វេនៗ កាន់តែយល់ច្បាស់។ ដោយមិនចាំយូរទេ ក្រុមហ៊ុនមួយនេះ ក៏នៅមិនសុខ បែរជា ចែករំលែក វីដេអូ ចាស់ របស់ ចែដាណា មួយ ដែលកន្លងផុតទៅ ជិត ៣ឆ្នាំទៅវិញ ហើយក៏បានធ្វើឲ្យ លោកជំទាវ ឧកញ៉ា ទ្រី ដាណា នៅមិនសុខទេ ក៏បានបង្ហោះសារមួយទៀតថា ” ខ្ញុំគ្រាន់តែចង់បានពាក្យឆ្លើយតបសមស្របមួយ សម្រាប់ខ្ញុំខ្លួនឯង និងកូនៗ ប៉ុណ្ណោះ មិនគិតថាចង់មានរឿងវែងឆ្ងាយទេ ហេតុអីមិនឆ្លើយតប ហើយចែករំលែករឿងគ្រួសារខ្ញុំតាំងពី៣ឆ្នាំមុន។ ដូចខ្ញុំនិយាយហើយ…
អានបន្ត