នាយ ចាបចៀន គឺជាតារាកំប្លែងជើងចាស់ដ៏ល្បីល្បាញមួយរូប ដែលមានអ្នកគាំទ្រជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន។ ប្រជាប្រិយរបស់នាយ នៅពេលនេះ ក៏នៅតែទទួលបានការគាំទ្រខ្លាំងដដែល នូវសមត្ថភាពដ៏ពូកែ របស់តារាកំប្លែងម្នាក់នេះ។ កាលពីពេលកន្លងទៅ នាថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ នាយ ចាបចៀន បានបង្ហោះរូបភាបរបស់ក្រុមគ្រួសាររបស់លោក ព្រមទាំងភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា៖ “ឆ្នាំនេះភ្លេចៗខ្លួន កូនស្រីច្បងអាយុ20 ឆ្នាំហើយ កូនប្រុស ទី2 អាយុ 17 ឆ្នាំ កូនស្រី ទី3 អាយុ 8 ឆ្នាំ ខ្ញុំសប្បាយចិត្តណាស់ដែលមានភរិយា ដ៏ ស្រស់ស្អាត និងជាម្តាយដ៏ល្អ ព្រមទាំងជា មេផ្ទះយ៉ាងបុិនប្រសប់ ដែលធ្វើអោយគ្រួសាររីករាយមកដល់សព្វថ្ងៃនេះ ដូចពាក្យចាស់ ពោលថា សំណាបយោងដី ស្រីយោងប្រុស។ មកដល់ពេលនេះខ្ញុំគ្មាន មុខរបរអ្វីក្រៅពី សិល្បៈ និងជា យោធាម្នាក់ ដែលមាន មេដឹកនាំដ៏ល្អ បានផ្តល់ភាពកក់ក្តៅដល់កូនចៅគ្រប់ៗគ្នា កូនៗ កាន់តែធំ ខ្ញុំកាន់តែចាស់ ចំណាយកាន់តែច្រេីន ចំណូលកាន់តែតិច និយាយនេះ មិនមែនសុំការឧបត្ថម្ភពីបងប្អូនណាម្នាក់ឡេីយ តែនេះជាភារៈក្នុងនាមជាឪពុក និងម្តាយ ពីព្រោះមុខរបរសិល្បៈ នៅស្រុកយេីង វ័យចំណាស់ គេមិនសូវត្រូវការឡេីយ។ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំនៅតែសង្ឃឹមថា កូនខ្ញុំទាំងអស់នឹងមានអនាគតដ៏ល្អទៅថ្ងៃមុខ សូមឲ្យកូនៗបានសម្រេចដូចបំណង ហេីយក៏សូមបួងសួងដល់វត្ថុស័ក្តិសិទឲ្បជួយការពារបងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងពិភពលោកឲ្យចៀសផុតពីជំងឺ Covid 19 ។”។ ចំណែកមុននេះបន្តិច នាថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ នាយ ចាប ចៀន បានបង្ហោះវីដេអូ និងរូបភាពប៉ុន្មានសន្លឹកពីសកម្មភាព កូនស្រីច្បងរបស់លោក…
អានបន្តDay: January 11, 2023
ធ្វើតាមបេះដូង ! មួយគូទៀតហើយ គូស្នេហ៍ស្រឡាញ់ភេទដូចគ្នា សម្រេចចូលរោងភ្ជាប់ពាក្យទៀតបាត់, ពិសេសខាងស្រីស្អាត ឆ្លើយតប ត្រង់ៗថា “ធ្វើម៉េច បើ ព្រហ្មលិខិត កំណត់ឲ្យ…” (មានវីដេអូ)
កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៣ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់តាមបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok មិនតិចនាក់ទេ ផ្ទុះការចាប់អារម្មណ៍ក្រោយឃើញ គូស្នេហ៍ ស្រឡាញ់ភេទដូចគ្នាមួយគូទៀតហើយ សម្រេចចូលរោងភ្ជាប់ពាក្យជាមួយគ្នា ដោយស្រឡាញ់ចិត្ត និងចិត្ត មិនគិតលើទ្រព្យសម្បត្តិមានក្រឡើយ នេះបើយោងតាមការបញ្ជាក់របស់ នារីដ៏ស្រស់ស្អាត ក្នុងថ្ងៃភ្ជាប់ពាក្យរបស់ខ្លួន។ ឃើញបែបនេះ ក៏មានមតិពីរ បី នាក់ comment ថា “គិតអី?, ស្រឡាញ់លុយ, ចែស្អាតណាស់ ម៉េចបានទៅអ៊ីចឹង”។ ដោយមិនទុកយូរទេ ខាងស្រីតប comment ទំាងនេះថា “បងអត់គិតអីទេ គ្រាន់តែដឹងថាមាន ក្ដីសុខ ពេលបាននៅក្បែរគាត់តែ ប៉ុណ្ណឹងឯង, ខុសមែនទេ ដែលយើង ស្រលាញ់គ្នា, អរគុណអូន ដែលសរសើរបងស្អាត ហើយ ធ្វើម៉េច បើ ព្រហ្មលិខិត កំណត់អោយបងស្រលាញ់មនុស្សស្រីដូចគ្នា ហើយបងមិនដឹងកែចារឹត អោយមកស្រលាញ់ មនុស្សប្រុសវិញ ម៉េចទេ”។ ទោះជាយ៉ាងមានការគាំទ្រមិនតិចទេ ពេលឃើញ គូស្នេហ៍មួយគូនេះ សម្រេចភ្ជាប់ពាក្យជាមួយគ្នាតាមបេះដូង ហើយក៏បានចូល comment ភ្លាមៗថា ៖ wow congratulations so sweet, ស្របតាមការសម្រេចចិត្តគាត់ ជូនពរបងមានក្ដីសុខ, ជូនពរចែ មានក្តីសុខពេញមួយជីវិត, ធ្វើតាមបេះដូងស៊ីស ជូនពរស្រឡាញ់គ្នា ដល់ចាស់កោងខ្នង។ ព្រមទំាងនៅមានពាក្យជូនពរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅមើលរូបភាព និងវីដេអូ ថ្ងៃភ្ជាប់ពាក្យគូស្នេហ៍ ស្រឡាញ់ភេទដូចគ្នា មួយគូនេះទំាងអស់គ្នា ៖ …
អានបន្តឃើញ ចាន់ ស្រីខួច ស្អាតប្លែកពេក បែរជាមានអ្នកខ្លះចោទថាទៅ កែច្រមុះ ចាក់ថ្គាម ចាក់ថ្នាំឲ្យស ទៅវិញ មានអី ស្រីខួច ដាក់កប់មាត់វិញថា “កាលនៅខ្មៅ ដៀលខ្ញុំ សុទ្ធតែ…”
ពុកម៉ែ បងប្អូន ក៏ដូចជា មហាជនទូទៅ មិនតិចនាក់ទេ ប្រហែលជានៅចាំមើលទៅ ចំពោះក្មេងស្រី ដ៏ស្រស់ស្អាតម្នាក់គឺ ចាន់ ស្រីខួច នោះ ដែលជា អតីតបេក្ខនារី ធ្លាប់ចូលប្រឡង ក្នុងកម្មវិធី ប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia កំឡុង ខែកក្កដា ឆ្នាំ ២០១៧។ កាលនោះ ចាន់ ស្រីខួច អូនមានវ័យត្រឹមតែ ១២ឆ្នាំ ប៉ុណ្ណោះ ហើយបានលើកយកចម្រៀងមួយបទក្រោមចំណងជើងថា “ចូលមកធ្វើអ្វីបើគង់ចាកចេញ” មកធ្វើការប្រកួត។ ស្រាប់តែ ថ្មីៗនេះ អ្នកគាំទ្រជាច្រើន ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ជាខ្លាំង ក្រោយឃើញ ចាន់ ស្រីខួប មានសម្រស់ដ៏ស្រស់ស្អាតប្លែក មើលសឹងតែមិនស្គាល់ ជាពិសេសនោះធំ ជាងមុនឆ្ងាយណាស់ ជាមួយស្ទីលតុបតែងខ្លួន ទាន់សម័យ ដ៏គួរឲ្យទាក់ទាញ ។ ក្នុងនោះ ក៏មានអ្នកខ្លះថា ស្រីខួច ច្រមុះ និងមុខមាត់ស្អាតបែបនេះ គឺដោយសារតែ កែច្រមុះ ចាក់ថ្គាម និងថ្នាំឲ្យស ទេ មានអី ស្រីខួច ទំលាយរូបកាលពីនៅក្មេងចេញមក រួចដាក់ប៉ុន្មានម៉ាត់យ៉ាងខ្លីថា “អឹម កែច្រមុះ ចាក់ថ្គាម ចាក់ថ្នាំអោយស បើជ្រុលចឹង មិនព្រមថា ខ្ញុំចាប់ជាតិជាថ្មី តាហ្មងទៅ កាលនៅខ្មៅ ដៀលខ្ញុំខ្មៅ មុខចឹង តែងខ្លួនសម្រែចឹង ហេចង់ធ្វើសុទ្ធតារា ដល់តាពេលផ្លាស់ប្ដូរបន្តិច មានលុយធ្វើអីក៏សម បានបញ្ឈប់គំនិតនេះភ្លាម បើមិនចេះស្រឡាញ់ខ្លួនឯងដូចដែលខ្ញុំបានស្រឡាញ់ខ្លួនខ្ញុំទេ កុំនិយាយបំបាក់អ្នកដទៃ ដើម្បីអោយខ្លួនឯងមើលទៅល្អជាងគេ។ ចូរបង្កើតតម្លៃដោយខ្លួនឯង…
អានបន្តព្រោះតែក្តីស្រឡាញ់ ឃើញហើយ រំភើបណាស់ ! អត់ដែលដឹងសោះថា អ្នកឧកញ៉ា គិត ម៉េង តែងតែធ្វើរឿងនេះ ដាក់កូនៗ និង លោកជំទាវ ម៉ៅ ចំណាន នោះគឺ…(មានវីដេអូ)
មហាជនទូទៅ មិនតិចនាក់ទេ ក៏ដូចជា ហ្វេនៗ ច្បាស់ជាស្គាល់ ជាក់ជាមិនខាន អ្នកឧកញ៉ា គិត ម៉េង នោះ ដែលជាអ្នករកស៊ីវ័យក្មេង ជោគជ័យខ្លាំងម្នាក់ នៅក្នុងប្រទេសកម្ពុជាយើង ហើយក៏បានរៀបការជាមួយ លោកជំទាវ ម៉ៅ ចំណាន (ស្រីតូច ចំណាន) និងមានកូនប្រុសស្រី ធំៗអស់ហើយ។ ក្រៅពីមុខជំនួញ អ្នកឧកញ៉ា រូបនេះតែងតែនៅជិតគ្រួសារ ព្រមទំាងផ្តល់ភាពកក់ក្តៅ នាំទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយ និងមានពេលខ្លះ នាំគ្នាទៅញុំាអាហារខាងក្រៅ ប្រកបដោយស្នាមញញឹម មើលទៅពិតជាមានក្តីសុខមែនទែន។ មានរឿងជាច្រើនទៀត ដែលគ្រប់គ្នាមិនដែលបានដឹង ពី អ្នកឧកញ៉ា រូបនេះ ដោយលោកដាច់ចិត្តទំលាយកាលពីម្សិលមិញនេះ នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ ថា “រឿងសាមញ្ញៗដែលមានមនុស្សជាច្រើនមិនបានដឹងពីខ្ញុំ ដូចដែលខ្ញុំតែងតែធ្វើកន្លងមក ខ្ញុំបានចែករំលែកដំណើរជីវិតរបស់ខ្ញុំ រួមទាំងថ្ងៃកំណើត គ្រួសាររបស់ខ្ញុំ អាជីវកម្មរបស់ខ្ញុំ គតិល្អៗ និងគន្លឹះវិជ្ជមានសម្រាប់ជីវិត និងអាជីវកម្មជាច្រើន។ ថ្ងៃនេះ ខ្ញុំចង់ចែករំលែករឿងសាមញ្ញចំនួន១៣ ដែលមនុស្សជាច្រើនមិនបានដឹងពីខ្ញុំ៖ ១. ប្រទ្បងបើកបរ ៖ ខ្ញុំតែងតែប្រាកដថា ខ្ញុំត្រូវបន្តសុពលភាពប័ណ្ណបើកបររបស់ខ្ញុំ និងធ្វើតេស្តបើកបរឲ្យបានត្រឹមត្រូវ។ ២. រក្សាសុខភាពជាមួយកីឡា៖ កីឡាបាល់ទាត់ វាយកូនហ្គោល វាយកូនបាល់ និងហែលទឹក។ កីទ្បាធ្វើឲ្យសុខភាពផ្លូវកាយ និងផ្លូវចិត្តកាន់តែល្អ។ ៣. ធ្វើជាចុងភៅ ៖ ខ្ញុំចូលចិត្តធ្វើម្ហូបសម្រាប់គ្រួសាររបស់ខ្ញុំ នៅពេលណាដែលខ្ញុំអាចធ្វើបាន។ ៤. ថតរូបជាមួយភរិយារបស់ខ្ញុំ ៖ នេះប្រាកដជាសកម្មភាពមួយដែលខ្ញុំចូលចិត្តបំផុតគ្រប់ពេលវេលា។ ៥. ជូនកូនៗរបស់ខ្ញុំទៅសាលារៀន ៖ ការឃើញកូនៗរបស់ខ្ញុំនៅក្នុងឯកសណ្ឋានសាលារបស់ពួកគេជារៀងរាល់ថ្ងៃ រំឭកខ្ញុំពីសារៈសំខាន់នៃការអប់រំសម្រាប់អនាគតរបស់ពួកគេ។ ៦. ចំណាយពេលយប់ថ្ងៃសុក្រដើម្បីមើលកម្មវិធីដែលកូនៗខ្ញុំចូលចិត្ត…
អានបន្តឈ្មោះពីរោះទៀត ! ទីបំផុត តារាចម្រៀង អេដា Adda សម្រាលកូនដោយជោគជ័យហើយ មើលសក់អូនផង ច្រើនណាស់, ក្នាញ់ត្រង់ភ្នែកពេក ហ្វេនៗ ចូល comment ព្រាតពីរោះចម្ងាយថា…(មានវីដេអូ)
សូមរំលឹកបន្តិចផងដែរថា កាលពី ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាចម្រៀង អេដា បានសម្រេចចិត្ត ចូលរោងភ្ជាប់ពាក្យ តាមប្រពៃណីខ្មែរជាផ្លូវការហើយ ដោយធ្វើការតុបតែងខ្លួន ស្រស់ស្អាតប្លែក ខ្លាំងណាស់ មើលសឹងមិនស្គាល់។ ក្នុងនោះកូនប្រុសត្រូវបានគេស្គាល់ឈ្មោះ ដាក់ថា តាន់ អេលែន និងកូនស្រីនាម ថុន សចរិយា (អេដា)។ ក្រោយភ្ជាប់ពាក្យ អេដា និងគូដណ្តឹង តែងតែបណ្តើរគ្នាដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយញឹកញាប់ណាស់ មើលទៅពិតជាមានសុភមង្គល ដល់ហើយ។ ស្រាប់តែ មកដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អេដា Adda រំភើបស្ទើរហោះ ពេលខ្លួនកំពុងពពោះ កូនដំបូង ដល់ថ្នាក់ និយាយពាក្យទំាងនេះចេញមកថា “ដរាបណាបេះដូងរបស់យើងពោរពេញទៅដោយក្តីស្រលាញ់ ជីវិតរបស់យើង នឹងជួបតែភាពរីករាយ ហើយសុភមង្គល ដែលមិនអាចកាត់ថ្លៃបាន មួយទៀត ក៏កំពុងតែធ្វើដំណើរមករកពួកយើងផងដែរ អរគុណសំរាប់ការប្រទានពរជ័យមួយនេះ”។ មកដល់ ថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៣ អេដា បានមកដល់មន្ទីរពេទ្យ ត្រៀមសម្រាល កូនដំបូងរបស់ខ្លួនបាត់ ឆ្លៀតតែងខ្លួនមួយសន្ទុះ ក៏ប្រាប់ថា “ទឹកផ្តាច់ព្រ័តហើយ .. សប្បាយផង ភ័យផង អរគុណប៉ាៗនៅក្បែរអូន Mommy is getting ready Thankful for all the kind words and wishes from you guys!!”។…
អានបន្ត