កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៣ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់តាមបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok មិនតិចនាក់ទេ ផ្ទុះការចាប់អារម្មណ៍ក្រោយឃើញ គូស្នេហ៍ ស្រឡាញ់ភេទដូចគ្នាមួយគូទៀតហើយ សម្រេចចូលរោងភ្ជាប់ពាក្យជាមួយគ្នា ដោយស្រឡាញ់ចិត្ត និងចិត្ត មិនគិតលើទ្រព្យសម្បត្តិមានក្រឡើយ នេះបើយោងតាមការបញ្ជាក់របស់ នារីដ៏ស្រស់ស្អាត ក្នុងថ្ងៃភ្ជាប់ពាក្យរបស់ខ្លួន។ ឃើញបែបនេះ ក៏មានមតិពីរ បី នាក់ comment ថា “គិតអី?, ស្រឡាញ់លុយ, ចែស្អាតណាស់ ម៉េចបានទៅអ៊ីចឹង”។ ដោយមិនទុកយូរទេ ខាងស្រីតប comment ទំាងនេះថា “បងអត់គិតអីទេ គ្រាន់តែដឹងថាមាន ក្ដីសុខ ពេលបាននៅក្បែរគាត់តែ ប៉ុណ្ណឹងឯង, ខុសមែនទេ ដែលយើង ស្រលាញ់គ្នា, អរគុណអូន ដែលសរសើរបងស្អាត ហើយ ធ្វើម៉េច បើ ព្រហ្មលិខិត កំណត់អោយបងស្រលាញ់មនុស្សស្រីដូចគ្នា ហើយបងមិនដឹងកែចារឹត អោយមកស្រលាញ់ មនុស្សប្រុសវិញ ម៉េចទេ”។ ទោះជាយ៉ាងមានការគាំទ្រមិនតិចទេ ពេលឃើញ គូស្នេហ៍មួយគូនេះ សម្រេចភ្ជាប់ពាក្យជាមួយគ្នាតាមបេះដូង ហើយក៏បានចូល comment ភ្លាមៗថា ៖ wow congratulations so sweet, ស្របតាមការសម្រេចចិត្តគាត់ ជូនពរបងមានក្ដីសុខ, ជូនពរចែ មានក្តីសុខពេញមួយជីវិត, ធ្វើតាមបេះដូងស៊ីស ជូនពរស្រឡាញ់គ្នា ដល់ចាស់កោងខ្នង។ មិនទាន់អស់ទេ ការបាន ពីរថ្ងៃមានបងប្រុសម្នាក់ comment ថា “មុខមាត់ប្អូនស្រី ពិតជាស្រស់ស្អាតណាស់ ម៉េចបានជាដាច់ចិត្តធ្វើបាបគាត់អ៊ីចឹង មើលទៅគាត់ដូចមិនសូវត្រេកអរសោះ ប្រយ័ត្នមានកម្មពារណា កម្មមិនចាំជាតិក្រោយទេ”។ មិនទុកយូរទេ…
អានបន្តDay: January 13, 2023
មើលបងប្អូនគេផង មុខដូចគ្នាណាស់ ! អូហូយ នី រតនា និងភរិយា នាំ អូនមែល ដាក់មួយឈុតនេះ ក្នុងថ្ងៃភ្ជាប់ពាក្យប្អូនស្រីថ្លៃ ស្អាតណាស់ ដល់ថ្នាក់ ធ្វើឲ្យ…(មានរូបភាពច្រើន)
គួររំលឹកឡើងវិញបន្តិចផងដែរថា លោក នី រតនា គឺជា តារាចម្រៀង ដ៏ល្បីឈ្មោះម្នាក់ ប្រចាំ ផលិតកម្ម រស្មីហង្សមាស ដែលពុកម៉ែ បងប្អូន ក៏ដូចជា មហាជនទូទៅ ជាច្រើននាក់ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ហើយលោកក៏ជា ម្ចាស់ពានកម្មវិធី Cambodian Idol រដូវកាលទី1 កំឡុង ឆ្នាំ 2015 ផងដែរ ដែលទទួលបានការបោះឆ្នោតច្រើនជាងគេ។ លោក បានចូលរោងការតាមប្រពៃណី ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ដែលជាហ្វេន របស់ខ្លួន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ហើយក្រោយមកបន្តិច អ្នកទំាងពីរ ក៏ទទួលបានកាដូដ៏ពិសេសមួយ គឺកូនស្រីដ៏ស្រស់ស្អាតម្នាក់ មានឈ្មោះ នីវណ្ណ មែលឡានី មើលទៅមុខមាត់ គួរឲ្យគ្រឺត និងស្រឡាញ់ខ្លាំងណាស់ កាន់តែធំ កាន់តែចេះ ពិសេស លោក និងភរិយា តែងតែឆ្លៀតពេលវេលា នាំអូនមែល ដើរលំហែកាយញឹកញាប់ខ្លាំងណាស់។ ចំណែក ម្សិលម៉ិញនេះ នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៣ ចំថ្ងៃភ្ជាប់ពាក្យប្អូនថ្លៃស្រី លោក និងភរិយា នាំ អូនមែល តែងខ្លួនមួយឈុតនេះ ស្អាតទាក់ភ្នែកខ្លាំងណាស់ ដល់ថ្នាក់ ធ្វើឲ្យ ហ្វេនៗ ចាប់អារម្មណ៍ត្រង់នេះពេក ក៏និយាយត្រង់ៗថា ៖ ស្អាត ណាស់, សក់ក្បាលប៉ាៗ ឈ្នះអស់មារសត្រូវ, ចង់មានសុភមង្គលដូចidol, Congratulations, So pretty, មើលបងប្អូនគេ មុខដូចគ្នាម្ល៉េះ ស្មានតែកូនភ្លោះ។ តោះកុំឲ្យចាំយូរ ទៅមើលរូបភាព ថ្ងៃភ្ជាប់ពាក្យប្អូនស្រីថ្លៃ…
អានបន្តសមអើយសម ! ទីបំផុត ហ្សាណា, រាជ និង ពេជ្រ ថៃ ប៉ះគ្នា បាត់ ដាក់មួយបទនេះ “នាងជាពិភពលោកខ្ញុំ” ឡើងកក្រើកឆាក, ល្អមើលពេក ហ្វេនៗ ចូល comment ព្រាតថា…(មានវីដេអូ)
ប្រិយមិត្តមិនតិចនាក់ទេ ពិតជានៅចាំច្បាស់ជាក់ជាមិនខាន កុមារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ កែវ ហ្សាណា នោះ ដែលជាអតីតបេក្ខជនចូលប្រឡង កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី3 ហើយនៅវគ្គ The Blind Audition សប្ដាហ៍ទី 1 ក្មេងស្រីវ័យ 7 ឆ្នាំរូបនេះបានធ្វើឲ្យកក្រើកឆាកកម្មវិធីនេះខ្លាំងមែនទែន។ កាលនោះ ហ្សាណា លើកយកបទ “ពឺតៗ” របស់ ខេមរៈ សិរីមន្ត មកធ្វើការប្រកួត ដោយមិនត្រឹមតែពីរោះប៉ុណ្ណោះទេ ថែមទំាងលេងកាយវិការឡើងកប់ទៀត ដល់ថ្នាក់ធ្វើឲ្យ គណៈកម្មការទំាង 3 រូប ទប់ចិត្ត និងអង្គុយកៅអីលែងជាប់ហើយ ក៏សម្រេចចិត្តគោះប៊ូតុងយកតែម្តង។ ហើយគិតត្រឹមថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ នេះ បទ “ពឺតៗ” ដែលហ្សាណា យកមកធ្វើការប្រកួតនេះមានអ្នកចូលមើលក្នុង Youtube ជិត ៣ លានដងបាត់ទៅហើយ ពិសេស ឆ្ងាញ់ត្រង់ ស្តាយ៍ ចាក់ក្បាច់រាំ និងចេះដើរម៉ូតហ្នឹងហ្មង។ ចំណែកថ្មីៗនេះ ស្រាប់តែឃើញ ហ្សាណា, រាជ ប៉ះ ជាមួយ ពេជ្រ ថៃ ដែលជាម្ចាស់ពានរង្វាន់កម្មវិធីប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ បាត់ ដោយដាក់ប៉ុន្មានបទឡើងផ្អើលឆាក ពិសេសច្រៀងបទ “នាងជាពិភពលោកខ្ញុំ” ហ្នឹងហ្មង អមជាមួយកាយវិការស្និតស្នាលជាមួយគ្នា ដូចគូស្នេហ៍អ៊ីចឹង មើលហើយ មើលទៀត មិនធុញសោះ។ ក្នុងនោះ សូម្បីតែ ហ្វេនៗ…
អានបន្តរង់ចាំយូរហើយ ! ទីបំផុត ល្អហួស កូនស្រីបង្កើត អ្នកនាង ដេននី ក្វាន់ ដាក់ពាក្យចូលប្រកួតក្នុងកម្មវិធីដ៏ល្បី Miss Preteen International Cambodia បាត់, ឃើញភ្លាម ហ្វេនៗ ហ៊ាននិយាយត្រង់ៗថា…(មានវីដេអូ)
មានពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ក៏ដូចជា មហាជនទូទៅ មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន ល្អហួស នោះ មានឈ្មោះពិត សុខ គីមហ័ង វ័យ 14 ឆ្នាំ ហើយក៏ជាក្មេងស្រីម្នាក់ មានរូបរាង និងសម្រស់ ស្រស់ស្អាត គួឲ្យគយគន់ខ្លាំងណាស់ ហើយក៏ត្រូវជា កូនស្រីបង្កើត របស់ តារាសម្តែង ដេននី ក្វាន់ ផងដែរ ។ ក្រៅពីមានមុខមាត់ រូបរាង និងសម្រស់ដ៏ស្រស់សោភាព ពីធម្មជាតិ ល្អហួស ថែមទំាងមានទឹកដមសំនៀងពីរោះ ទៀតផង ដោយធ្លាប់បានបកស្រាយចម្រៀងជាច្រើនបទ ជាញឹកញាប់ ដើម្បីបម្រើអារម្មណ៍អ្នកស្តាប់នាពេលកន្លងទៅ។ រឹតតែពិសេសថែមទៀតនោះ ល្អហួស អាចនិយាយបានដល់ទៅ 3ភាសាឯណោះ « ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាថៃ » ហើយនិង អាចរាំរបាំខ្មែរ បាន7របាំ យ៉ាងស្ទាត់ជំនាញថែមទៀតផង ហើយ 5 ខែមុននេះ ល្អហួស មានកំពស់ ១ ម៉ែត្រ ៦០ និងមានទម្ងន់ ៤០ គីឡូ។ លុះមកដល់ ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ ល្អហួស បាន ចូលហាត់រៀនដើរម៉ូត ជាមួយគ្រូ Oliva Kong ដែលមានជំនាញ និងមានបទពិសោធន៍ រួមស្នាដៃកន្លងទៅរាប់មិនអស់។ ហើយកន្លងទៅ ក្នុងខែមិថុនា ឆ្នាំ ២០២២ គ្រប់គ្នាភ្ញាក់ព្រឺតសារជាថ្មី ក្រោយឃើញ…
អានបន្តអាយុថ្លៃណាស់ ដូចបានកើតម្តងទៀត ! ទីបំផុត គ្រូពេទ្យ នៅថៃ ឲ្យ ស្រីអូន ត្រឡប់មកមាតុភូមិវិញហើយ តែត្រូវរង់ចាំ ការបរិច្ចាគ ពោះវៀ…ន ពី…(មានរូបភាពច្រើន)
គួររំលឹក និងបញ្ជាក់ឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ មានករណីរន្ធត់ចិត្តមួយ កើតប៉ះចំស្ត្រីម្នាក់ មានឈ្មោះ សៀង ស្រីអូន អាយុ ២២ឆ្នាំ ដោយឆ្មប បានរំ.លូ..តគ៌ត ស្លា..ប់ក្នុងផ្ទៃអាយុ 18 សប្តាហ៍ តែបែរជាដោយទំាង ពោះ…វៀន ចេញមកខាងក្រៅទៀត នៅមន្ទីរសម្រាកព្យាបាលដើមអង្ក្រង (ព្រៃទទឹង) ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ រឿងនេះបានធ្វើឲ្យ គ្រប់គ្នាស្លុតចិត្តយ៉ាងខ្លាំង ហើយក៏មានថ្នាក់ដឹកនាំ ធំៗ ក៏ដូចជាសប្បុរសជននានា បានជួយ ជ្រោមជ្រែង និងផ្តល់ជាថវិកាហូរហែ យ៉ាងច្រើនសន្ធឹក។ មិនយូរប៉ុន្មាន ក្រោយពិនិត្យយ៉ាងល្អិតល្អន់ ក្រសួងសុខាភិបាល បានសម្រេចបិទ មន្ទីរសម្រាកព្យាបាលនេះ ជាផ្លូវការហើយ កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២។ ប៉ុន្មានថ្ងៃក្រោយមកស្ត្រីរងគ្រោះរូបនេះ ត្រូវក្រុមគ្រួសារបានយកទៅព្យាបាល នៅមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងបាងកក ប្រទេសថៃ ហើយក៏បានប្រសើរជាងមុនឆ្ងាយណាស់។ ដោយមិនយូរប៉ុន្មាន ស្ត្រីរូបនេះ អាចដើរខ្លួនឯងបាន និងមានសុខភាពកាន់តែប្រសើរ រហូតដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ស្ត្រីរូបនេះត្រូវបានគ្រូពេទ្យ នៅប្រទេសថៃ សម្រេចឲ្យត្រឡប់មកប្រទេសកម្ពុជាវិញហើយ។ ស្វាមី ស្រីអូន បានបញ្ជាក់ថា “សូមគោរពអរគុណ សម្តេចពុក សម្តេចមីង សូមគោរពអរគុណឯកឧត្តមអ៊ុំ ហោ ណាំហុង សូមអរគុណពុកម៉ែ អ៊ំ ពូមីង បងប្អូនជនរួមជាតិជាទីស្រឡាញ់ ពេលនេះខ្ញុំបាទ និងភរិយា បានត្រឡប់មកមាតុប្រទេសវិញហើយ ត្រូវនៅបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ដោយរង់ចាំ…
អានបន្តមើលម៉ាក់អ៊ុំគេផង ឡើងស្អាត ! ស្ងាត់ៗ Love Riya ធ្វើពិធីជប់លៀងចេញខែឲ្យ កូនប្រុសបាត់ ពិតជាអធិកអធមណាស់ រួចប្រាប់ថា…(មានរូបភាពច្រើន)
គួរបញ្ជាក់ និងរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ ទើបកន្លងផុតទៅជាងមួយឆ្នាំនេះ អ្នកនាង Love Riya ជាមេម៉ាយ កូនមួយ និងជាអ្នកលក់ផលិតផល តាម ហ្វេសប៊ុកដ៏ល្បីល្បាញម្នាក់ និង លោក ហេង គីមហៀង ជាមន្ត្រីប៉ូលីស បានចូលរោងការជាមួយគ្នា តាមប្រពៃណីខ្មែរ ក្រោយមើលចិត្តគ្នា បានមួយរយៈខ្លី ដោយកម្មវិធី ដ៏អធិកអធម នេះ ត្រូវបានរៀបចំ និងធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយៗមក ទំនាក់ទំនងជាប្តីប្រពន្ធ របស់អ្នកទំាងពីរ តែងតែបង្ហាញស្នាមញញឹម ក្តីសុខ និងមានសុភមង្គលខ្លាំងណាស់ ជាមួយ អូនទែនទែន ហើយញឹកញាប់ណាស់បាននាំគ្នា ទៅដើរលេងលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ ដោយឆ្លៀតពេលពីរបររកស៊ី និងការងារ មើលទៅ ពិតជាគួរឲ្យច្រណែនខ្លាំងណាស់។ មិនយូរប៉ុន្មាន Love Riya មកដល់ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ អ្នកលក់ឡេ រូបនេះ បានសម្រាលកូនប្រុសទី ២ របស់ខ្លួនដោយជោគជ័យហើយ ទំាងម្តាយ និងកូនមានសុខភាពល្អណាស់ ថែមទំាងមានឈ្មោះពីរោះទៀត ដាក់ថា ហៀង អារីយ៉ាផាយុ ហៅ តន។ មិនត្រឹមតែប៉ុណ្ណោះទេ ភាគច្រើនថាមុខអូនកាត់ដូចប៉ាៗគេតែម្តង ដោយមានច្រមុះស្រួច និងទម្រង់មុខ សង្ហាមិនចាញ់លោក ហេង គីមហៀង ប៉ុន្មានទេ។ គ្រាន់តែឮ សំឡេងកូនប្រុស កើតភ្លាម…
អានបន្តហ្វេនៗ ភ្ញាក់ព្រឺត ក្រោយឃើញ អ្នកនាង ដេននី ក្វាន់ បីកូនស្រីពៅ រួចពោលពាក្យប្លែកៗថា “មេម៉ាយ ក៏មេម៉ាយទៅ ខ្ញុំមិនខ្វល់ទេ មេម៉ាយខ្ញុំ…”
គួររំលឹក និងបញ្ជាក់ឡើងវិញបន្តិចផងដែរថា អ្នកនាង ដេននី ក្វាន់ គឺជាតារាសម្តែងដ៏ល្បីម្នាក់ ដែលមានពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ហើយក៏ត្រូវជាម្តាយបង្កើត របស់ សុខ គីមហ័ង ហៅ ល្អហួស ផងដែរ។ ព្រោះតែជោគជ័យ ក្នុងអាជីព និងមុខជំនួញរបស់ខ្លួន ទើបធ្វើឲ្យ តារាស្រីម្នាក់នេះ មានលទ្ធភាព សង់ ម៉ូតែល នៅខេត្តព្រះវិហារ មើលទៅពិតជាធំ និងម៉ូតស្អាតញាក់សាច់។ ហើយកន្លងទៅថ្មីៗនេះ គេឃើញ អ្នកនាង ដេននី ក្វាន់ តែងតែ បង្ហាញសកម្មភាព ផ្អែមល្ហែម ស្និតស្នាល ជាមួយបុរសម្នាក់ ឈ្មោះ ចឹក ឡេង ត្រូវជាស្វាមី មើលទៅ ពិតជាពោរពេញដោយ ក្តីសុខ និងមានសុភមង្គល ខ្លាំងណាស់ គួរឲ្យច្រណែនដល់ហើយ។ លុះមកដល់ ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២២ អ្នកនាង ដេននី ក្វាន់ បានសម្រាល កូនស្រី ម្នាក់ទៀត ដោយជោគជ័យហើយ ទំាងម្តាយ និងកូនមានសុខភាពល្អណាស់ ពិសេស កូនស្រីម្នាក់នេះ មានមុខមាត់ស្រស់ ស និងគួរឲ្យក្នាញ់មែនទែន មានឈ្មោះ ពីរោះទៀត ដាក់ថា “ជា ចាស្មីន (Jasmine)”។ អ្នកនាង ដេននី ក្វាន់ បានភ្ជាប់សារខ្លីមួយ ទំាងក្តីរំភើបចិត្ត យ៉ាងខ្លាំងថា “កូនស្រីម៉ាក់កើតហើយ 08.08.2022 នៅមន្ទីរពេទ្យ អឃីតកោះពេជ្រ”។ ស្រាប់តែប៉ុន្មានថ្ងៃចុងក្រោយនេះ…
អានបន្ត