ពុកម៉ែបងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស មិនតិចនាក់ទេ ច្បាស់ជាស្គាល់ លោក វណ្ណដា ជាក់ជាមិនខាន ដែលតារាចម្រៀងរ៉េប ដ៏ល្បី និងកំពុងពេញនិយមខ្លាំង មិនថាក្មេងចាស់ ប្រុសស្រី ឡើយ។ បទជាច្រើនរបស់ វណ្ណថា នៅតែពេញនិយម និងឮគេចាក់ តាមទីកន្លែងផ្សេងៗ មិនដែលដាច់ឡើយ ព្រមទំាងទទូលបានការគាំទ្រយ៉ាងខ្លាំង ដល់ក្រៅប្រទេសថែមទៀតផង។ ហើយកន្លងទៅ បទ វណ្ណដា ចេញមួយៗ ពិតជាមានគុណភាពណាស់ ព្រមទំាងទទួលបានការគាំទ្រយ៉ាងខ្លាំង គួរឲ្យកត់សំគាល់ ដោយមាន MV ខ្លះ មានអ្នលទស្សនា ជិត ១០០ លាន ថែមទៀតផង ជាពិសេសបទ Time To Rise ដែលច្រៀងជាមួយ លោកតា គង់ ណៃ ហ្នឹងហ្មង។ ក្រោយមកទៀត ដោយសារតែទទួលស្គាល់ ទំាងក្នុង និងក្រៅប្រទេស ធ្វើឲ្យ វណ្ណដា បានប៉ះជាមួយ តារាចម្រៀងថៃ ដ៏ល្បីៗ ថែមទៀតផង ដែលរឹតតែធ្វើឲ្យ កេរ្តិ៍ឈ្មោះ តារារ៉េប រូបនេះ កាន់តែល្បីល្បាញខ្លាំងមែនទែន។ ក្រោយស្តាប់បទរបស់ វណ្ណដា ជាច្រើនមក ធ្វើឲ្យ លោក Dominic Williams ឯកអគ្គរាជទូត ចក្រភពអង់គ្លេស ប្រចាំកម្ពុជា ពេញចិត្តយ៉ាងខ្លាំង ដល់ថ្នាក់ ហ៊ាននិយាយត្រង់ៗ នូវពាក្យទំាងនេះចេញមកថា “ខ្ញុំចូលចិត្តភ្លេង ហ៊ីបហប – ជាពិសេស ហ៊ីបហប អង់គ្លេស។ ខ្ញុំចង់រកឃើញ ហ៊ីបហប ពីកម្ពុជា។ ខ្ញុំស្គាល់…
អានបន្តDay: January 17, 2023
មើលខ្សែកពេជ្រ គេផង ញាក់សាច់ ! ស្ងាត់ៗ អ៊ីណូ ធ្វើពិធីឡើងផ្ទះថ្មីបាត់ អធិកអធមណាស់ ពិសេសមានតារាល្បីៗចូលរួមច្រើនណាស់ មានដូចជា…(មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរ លោក អ៊ីណូ គឺជាតារាចម្រៀង ដ៏ល្បីឈ្មោះម្នាក់ ប្រចាំផលិតកម្ម សាន់ដេ ដែលពុកម៉ែ បងប្អូន មិនតិចនាក់ទេ មិនដែលមើលរំលងឡើយ។ ហើយបច្ចុប្បន្ន អ៊ីណូ កំពុងជោគជ័យខ្លាំង ក្នុងមុខជំនួញលក់រថយន្ត ដោយមានការគាំទ្រយ៉ាងខ្លាំង ពីអតិថិជនរបស់ខ្លួន ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ លុះមកដល់ ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ ហ្វេនៗផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញលោក រកឃើញម្ចាស់បេះដូងហើយ ខាងស្រីស្អាតណាស់ ព្រមទាំងធ្វើពិធីសែនព្រេន ដ៏សាមញ្ញមួយ ជាលក្ខណៈគ្រួសារ។ ក្រោយមក ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ ភរិយាលោក បានសម្រាលកូនប្រុសម្នាក់ ដោយជោគជ័យហើយ ទំាងម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់ ពិសេសកូនប្រុសម្នាក់នេះមានឈ្មោះ ភាពវីណូតា ថាដា។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ គេឃើញលោកបានធ្វើពិធីឡើងគេហដ្ឋានថ្មីបាត់ ពិតជាអធិកអធមណាស់ ពិសេសមានតារាល្បីៗចូលរួមច្រើនទៀត មានដូចជា ៖ លោក កែវ វាសនា, ប៉ែន ចំរុង, សេង សុខឃីម, វង្ស ថាណាន់, យក់ ថិតរដ្ឋា, ចាន់ កូម៉ែន, អ្នកនាង គ្រត, តារាកំប្លែង ប៉េងប៉ោង, យឿន សូត្រអនុស្សារីយ៍។ ហើយក៏នៅមានតារាល្បីៗ ជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។ អ្វីដែលរឹតតែចាប់អារម្មណ៍ថែមទៀតនោះ បើក្រឡេកទៅមើលខ្សែក ពេជ្រ របស់…
អានបន្តដូចគ្នាណាស់ ! លើកដំបូងហើយ ដែល អ្នកនាង ចោម ច័ន្ទ ដាច់ចិត្តបង្ហាញមុខកូនស្រី ស្អាតណាស់ ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នា ចូល comment ទំាងភ្ញាក់ថា…(មានវីដេអូ)
មានពុកម៉ែ បងប្អូន ក៏ដូចជា មហាជនទូទៅ មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន អ្នកនាង ចោម ច័ន្ទ នោះ ដែលជាអ្នក ជំនួញវ័យក្មេង ស្រស់ស្អាតម្នាក់ ដែលកំពុងលេចធ្លោខ្លាំង នៅក្នុងបណ្តាញសង្គម ហើយរូបគាត់ ក៏ត្រូវជា បងស្រីបង្កើត របស់ អ្នកនាង ចោម ក្វាន់ និង ដេននី ក្វាន់ ផងដែរ។ កន្លងទៅ គ្រប់គ្នាប្រាកដជាបាន ជ្រាបរួចមក ហើយមើលទៅ ថា រាល់ពេល ដែល អ្នកនាង ចោម ច័ន្ទ បង្ហោះរូបភាព ចេញម្តងៗ ពិតជាស្អាត ប្លែក ពីមួយស្តាយ៍ ទៅមួយស្តាយ៍ អមដោយការតុបតែងខ្លួន និងផាត់មុខ យ៉ាងទាក់ទាញបំផុត ជាពិសេសស្លៀកពាក់ ស៊ិចស៊ី តែម្តង ហើយ ញឹកញាប់ណាស់ អ្នកនាង ចោម ច័ន្ទ តែងតែបង្ហាញមុខកូនប្រុសខ្លួន ពេលនេះធំពេញវ័យហើយ មានឈ្មោះ Can Jokkom។ ចំណែកកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៣ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកនាង ចោម ច័ន្ទ បានធ្វើឲ្យ គ្រប់គ្នា ភ្ញាក់ផ្អើលសារជាថ្មី ក្រោយដាច់ចិត្តបង្ហាញមុខកូនស្រីរបស់ខ្លួនម្នាក់ទៀត គឺស្អាតខ្លាំងណាស់ ខណៈពេលទៅចូលរួមមង្គលការ ប្អូនជីដូមួយ នៅភូមិស្វាយម្សៅ ឃុំទ្រៀល ស្រុកស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ឃើញបែបនេះ ម្នាក់ៗចូល comment ព្រាតថា ៖ មើលអត់ចង់ដឹងមួយណាម៉ែមួយណាកូន, កូនស្អាតម្ល៉េះ,…
អានបន្តលេចមុខសុទ្ធតែតារាល្បីៗមកចូលរួមពិធីបុណ្យខួបគម្រប់៧ថ្ងៃ និង១០០ ថ្ងៃ ឧបាសិកា លាត នាង ត្រូវជាម្តាយក្មេក អគ្គនាយកហង្សមាស ក្នុងទឹកមុខក្រៀមក្រំបំផុត មានដូចជា…(មានរូបភាពច្រើន)
កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង ៧:១៥ នាទី ឧបាសិកា លាត នាង ដែលត្រូវជាម្តាយក្មេក របស់ ឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកស្ថានីយ៍វិទ្យុ-ទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស បានទទួលមរណភាពបាត់ទៅហើយ ក្នុងជន្មាយុ ៩២ ឆ្នាំ ដោយជរាពាធ។ រឿងនេះបានធ្វើឲ្យ គ្រួសារហង្សមាស សម្តែងអារម្មណ៍ និងទឹកមុខស្រពោនគ្រប់ៗ ហើយក៏មានថ្នាក់ដឹកនាំកំពូលៗ នៅក្នុងប្រទេសកម្ពុជាយើង បានផ្ញើសារចូលរួមរំលែកទុក្ខ យ៉ាងច្រើនផងដែរ។ ក្នុងនោះ នាថ្ងៃបុណ្យខួបគម្រប់៧ថ្ងៃ និង១០០ ថ្ងៃ ឧបាសិកា លាត នាង ម្សិលម៉ិញនេះ នាថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ គេឃើញ វត្តមាន តារាល្បីៗ ជាច្រើនរូប ក៏បាន មកចូលរួម ឡើងព្រោងព្រាត ក្នុងពិធីនេះផងដែរ ក្នុងទឹកមុខក្រៀមក្រំបំផុត មានដូចជា ៖ លោក នី រតនា និងភរិយា, អ៊ឹម ថៃ, សួ វិចិត្រ, ណុប បាយ៉ារិទ្ធ, សុគន្ធ និសា, ឈីន រតនៈ, ពិធីការិនី ប៉ែន ស្រីពេជ្រ, ពិធីការិនី ថន លក្ខិណា, គ្រី ថៃពៅ, ឈាន ជាឡឺយ, ពិធីករ សុខ រ៉ាស៊ី, កញ្ញា រ៉េត ស៊ូហ្សាណា, ឆន…
អានបន្ត