ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស មិនតិចនាក់ទេ ច្បាស់ជាស្គាល់ជាក់ជាមិនខាន នាយ ក្រឹម និង លោក ព្រាប សុវត្ថិ នោះ ដែលម្នាក់គឺជា តារាកំប្លែង ជើងចាស់ ដ៏ល្បីល្បាញខ្លាំង និងម្នាក់ទៀត គឺជាកំពូលតារាចម្រៀង ដោយអ្នកទំាងពីរនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ ហ្វេនៗរបស់ខ្លួន។
ស្រាប់តែមុននេះបន្តិច នាថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ គេឃើញ នាយ ក្រឹម បានបង្ហោះរូបភាពប៉ុន្មានសន្លឹក មានទំាងចាស់ និងថ្មី ដែលថតជាមួយ លោក ព្រាប សុវត្ថិ រួចទំលាយពាក្យទំាងនេះចេញមកត្រង់ៗថា
“ទោះបីបងស្នាយ ឃ្លាតឆ្ងាយពីអូនមួយរយៈ ក៏ដោយ? តែអូន នៅតែមានបេះដូង ជាមួយ បងស្នាយដដែល! ហើយបងស្នាយ ក៏នៅតែ នឹកអនុស្សាវរីយ៍ កាលនៅរួមការងារដដែល។
ម្សិលម៉ិញពេលបងហៅអូនទៅជួប អូនរំភើប ណាស់ មិននឹកស្មានថា បងនៅស្រឡាញ់អូនទេ។ យើងឃ្លាតតែកាយ តែបេះដូងនៅមិននៅឆ្ងាយគ្នាឡើយ!”។
ឃើញរូបភាព និង caption បែបនេះរួច អ្នកគាំទ្រ បានចូល comment ភ្លាមៗថា ៖ គោរពស្រឡាញ់ អាយដល ទាំងពីរ, សូម្បីតែហ្វេននេះក៏សប្បាយចិត្តដែរ លោកពូ អើយ, មានន័យណាស់ពូ,
ស្រលាញ់ឈុតហ្នឹងខ្លាំងណាស់, ចង់ឃើញពូក្រឹម ថត MV ជាមួយ បងស្នាយទៀត, រដឺនមានស្នេហ៍ នៅតែជាប់ចិត្ត, ជូនពរអោយបងៗ មានសុខភាពល្អ, ចង់អោយមានMVវគ្គ២ពូ។
នៅមានការលើកឡើងជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតសូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖