សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១៤ និងថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២២ ទើបកន្លងផុតទៅ ប៉ុន្មានថ្ងៃនេះ ខាង ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) ហើយ នាសម័យប្រឡង៖ ២៧ ធ្នូ ២០២១ ដែលមាន បេក្ខជន ជាប់ ទូទំាងប្រទេស រហូតដល់ទៅ ៧២០១៦នាក់ ឯណោះ ត្រូវជា ៦៥,៦៥%។
ក្នុងនោះ បេក្ខជន ដែលទទួលបាននិទ្ទេស A គឺមានចំនួន 1753 នាក់។ ក្នុងចំណោមបេក្ខជន បាននិទ្ទេស A គេឃើញ បេក្ខជនម្នាក់ ក៏ទទួលបាន និទ្ទេស A គ្រប់មុខវិជ្ជា ដែលមកពី វិទ្យាល័យក្រូចឆ្មារ ដែលស្ថិតនៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
កាន់តែអរជំនួសថែមទៀតនោះ គេឃើញ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានទិញម៉ូតូ គ្រប់ចំនួនហើយ ដើម្បីជូន សិស្សទទួលបាន និទ្ទេស A ក្នុងខេត្តរបស់ខ្លួន ដែលមានចំនួនរហូតដល់ទៅ ៣៣គ្រឿង ឯណោះ។
ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់បន្ថែមថា “ជម្រាបសួរក្មួយៗបេក្ខជនដែលទទួលបាននិទ្ទេស A របស់ខេត្តកំពង់ស្ពឺទាំងអស់ ជាទីនឹករលឹក! កាលថ្ងៃដែលក្មួយៗប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង ២៧ ធ្នូ ២០២១ ពូបានប្រកាសជាឧឡារិកថា បើក្មួយណាប្រឡងបាននិទ្ទេស A ពូនឹងផ្តល់ជូននូវម៉ូតូ Zoomer X មួយគ្រឿង សម្រាប់ជាការលើកទឹកចិត្ត។
បច្ចុប្បន្ននេះ ម៉ូតូ Zoomer X គេមិនបានផលិតទៀតទេ។ ក្រុមការងាររកបានខ្លះ( ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ) ដោយចំនួនមិនគ្រប់ ៣៣គ្រឿង ដូច្នេះពូគិតថាកុំឱ្យខុសគ្នា ពូក៏សម្រេចចិត្តទិញម៉ូតូហុងដា ម៉ាក beat 110 ស៊េរី ២០២២ ជូនក្មួយៗវិញ សូមក្មួយៗ មេត្តាយោគយល់ និងអធ្យាស្រ័យផង ដែលមិនបានធ្វើតាមសន្យា។ សូមអរគុណ!”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតសូមមើលរូបរាង ម៉ូតូ ខាងក្រោមនេះ ទំាងអស់គ្នា ថាស្រស់ស្អាតខ្លាំងប៉ុណ្ណា នោះ ៖