លោក នី រតនា គឺជា តារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ ប្រចាំ ផលិតកម្ម រស្មីហង្សមាស ដែលពុកម៉ែ បងប្អូន ក៏ដូចជា ហ្វេនៗ មិនតិចនាក់ទេ ច្បាស់ជាស្គាល់ជាក់ជាមិនខាន មានបទចម្រៀងជាច្រើនណាស់ ជាពិសេស ទាក់ទង បទមនោសញ្ចេតនា របស់លោក នៅតែបំពេរអារម្មណ៍ អ្នកស្តាប់ ឲ្យលង់លក់តាម កាន់តែស្តាប់ កាន់តែពីរោះ មិនចេះជិនណាយសោះ។
លោក បានចូលរោងការតាមប្រពៃណី ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ដែលជាហ្វេន របស់ខ្លួន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ហើយក្រោយមកបន្តិច អ្នកទំាងពីរ ក៏ទទួលបានកាដូដ៏ពិសេសមួយ គឺកូនស្រីដ៏ស្រស់ស្អាតម្នាក់ មានឈ្មោះ នីវណ្ណ មែលឡានី មើលទៅមុខមាត់ គួរឲ្យគ្រឺត និងស្រឡាញ់ខ្លាំងណាស់ កាន់តែធំ កាន់តែចេះ។
គិតត្រឹមថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ នេះ គឺចំខួបអាពាហ៍ពិពាហ៍ 3 ឆ្នាំ របស់លោក និងភរិយាតែម្តង។ ក្នុងនោះ លោក នី រតនា បានទំលាយរូបស្អាតៗជាច្រើនសន្លឹក រួចឆ្លៀតពោលពាក្យទំាងនេះចេញមកថា
“គេថា ចានក្នុងរាវគង់រណ្តំ តែបើយើងចេះថ្នម ក៏មិនទង្គិចឮដែរ មែនទេ? ប្រៀបបានដូចជីវិតគូ ដែលរៀបការរួច ចង់ផ្អែម ចង់ល្វីង គឺស្ថិតនៅលើទង្វើ ភាគីទាំងសងខាង ។
ថ្ងៃនេះ 3 ឆ្នាំមុន 18-01-2019 ជាថ្ងៃ រៀបអាពាហ៍ពិពាហ៍ របស់យើង ទាំងពីរ ស្នេហាយើង ដែលមានឲ្យគ្នា គឺមិនដែលប្រែប្រួល សូម្បីបន្តិច ព្រោះយើងចេះស្រឡាញ់ យល់ចិត្តគ្នា និង ចេះអត់ឱន អធ្យាស្រ័យឲ្យគ្នា ទៅវិញ ទៅមក
មិនថាក្នុងកាលៈទេសៈណា ក៏មិនដែលគេងបែរខ្នងដាក់គ្នា មានតែពិភាក្សាគ្នា ឲ្យតម្លៃគ្នាគ្រប់រឿង អរគុណអូន ដែលចូលមកក្នុងជីវិតបង ហើយផ្តល់ចំណងដៃគ្រាប់ពេជ្រ ដ៏មានតម្លៃបំផុត គឺកូនស្រី មកបំពេញជីវិតគ្រួសារយើង ឲ្យកាន់តែមានន័យ ថែមទៀត”។
ឃើញសារប៉ុន្មានម៉ាត់នេះ ធ្វើឲ្យ អ្នកគាំទ្រ និងអ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបង្ហាញក្តីពេញចិត្តយ៉ាងខ្លាំង រហូតដល់មានអ្នកខ្លះទៀតបានចូល comment បែបនេះថា ៖