ក្តីសុខ ! ឆ្លៀតពេល ម៉ាក់ៗ កំពុងជាប់កម្មវិធី មានអី យប់នេះ ឆលី មកមើលកាំជ្រួច ជាមួយប៉ាៗ នៅមាត់សមុទ្រ បាត់ មើលទៅកក់ក្តៅណាស់ សូម្បីតែ លោក សុខលី ក៏ទំលាយអារម្មណ៍បែបនេះ ចេញមកដែរ ថា…(មានរូបភាពច្រើន)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកបន្តិចផងដែរថា អ្នកនាង ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ នៅក្នុងផលិតកម្មរស្មី ហង្សមាស ដែលពុកម៉ែ បងប្អូន ក៏ដូចជាហ្វេនៗ មិនតិចនាក់ទេ មិនដែលមើលរំលងឡើយ ហើយ កញ្ញា ក៏បានរៀបការរួចហើយ ជាមួយ លោក អ៊ឹង សុខលី និងទទួលបាន កាដូពិសេសមួយទៀត សម្រាប់ជីវិត គឺ ឆលី ដែលកើតកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក នាថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ នេះ គេឃើញ តារាចម្រៀងដ៏ល្បី គឺ ឱក សុគន្ធកញ្ញា និងស្វាមី បាននាំ ឆលី កូនប្រុសសំណព្វចិត្ត ទៅ ខេត្តព្រះសីហនុ ដើម្បីចូលរួមក្នុងកម្មវិធីដ៏ធំមួយ គឺ ពិធីបើកវេទិកា ទេសចរណ៍ អាស៊ានលើកទី៤០ (ATF 2022) ដោយត្រូវបានរៀបចំធ្វើឡើង នៅក្រុងព្រះសីហនុ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ គេឃើញ ឆលី និងប៉ាៗ បានមើលគេបាញ់កាំជ្រួច ជាមួយគ្នា មើលទៅពិតជាមានក្តីសុខ និងកក់ក្តៅយ៉ាងខ្លាំង។ លោក អ៊ឹង សុខលី បានពោលពាក្យមួយឃ្លា ទំាងក្តីរំភើបថា “យប់នេះ ពិតជាសំណាងណាស់ បានមើលកាំជ្រួច ជាមួយ Charlie”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ ក្នុងហ្វេសប៊ុក ឆលី ក៏បានបង្ហោះរូបភាព ដ៏ស្រស់ស្រាយប៉ុន្មានសន្លឹកដែរ រួចបញ្ជាក់ថា “Charlie ជូន Mommy មកធ្វើការ ឆ្លៀតពេលដើរលម្ហែកាយ នៅមាត់សមុទ្របន្តិច”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញរូបភាពនេះរួច អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាចូល comment ថា ៖ Good daddy, លង់ស្នេហ៍ ឆលី ហើយ, កំលោះតូចសង្ហាណាស់, គួរឲ្យស្រឡាញ់ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពស្អាតៗ របស់ ឆលី និងប៉ាៗ ខាងក្រោមនេះ ទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment