សូមរំលឹកឡើងវិញបន្តិចផងដែរថា នាយប់ ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២១ តើបកន្លងផុតទៅថ្មីៗនេះ លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី បានសម្រាលកូនស្រី របស់ខ្លួនដោយជោគជ័យហើយ មានមុខមាត់គួរឲ្យស្រឡាញ់ណាស់ ពិសេសមានឈ្មោះពីរោះទៀត គឺ ស៊ូអឺ (Eam Sueir) ហៅអូនភីង។
ពេលនោះ ព្រោះតែក្តីរំភើបពេក លោកជំទាវ ទំលាយអារម្មណ៍ក្នុងចិត្តចេញមុខថា “នាងខ្ញុំ និងក្រុមគ្រួសារ សូមថ្លែងអំណរគុណ យ៉ាងជ្រៀលជ្រៅ ដល់មន្ទីរពេទ្យអឃីត (Orchid) ពិសេស អ្នកគ្រូ វេជ្ជបណ្ឌិត ឯក ម៉េងលី និង សហការី ទាំងអស់
ដែលបានយកចិត្តទុកដាក់ ប្រកបដោយវិជ្ជាជីវៈ សីលធម៌ខ្ពស់ ក្នុងការសម្រាលកូនស្រី ស៊ូអឺ និង សូមអរគុណដល់ លោតាលោកយាយ អ៊ុំ ពូមីង បងប្អូន ទាំងអស់ដែលបានជូនពរដល់នាងខ្ញុំ និងកូនស្រីនាងខ្ញុំ ។
ចំណែកកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ លោកជំទាវ បានបង្ហោះរូបភាព និងវីដេអូរបស់ ភីងភីង កូនស្រីពៅរបស់ខ្លួន មើលទៅគួរគ្រឺតខ្លាំងណាស់ ចេះសើចញញឹម ស្រស់មែនទែន។
ពេលឃើញបែបនេះ សូម្បីតែ ម៉ាក់ៗ ក៏ទប់ចិត្តមិនជាប់ដែរ ដល់ថ្នាក់ ទំលាយពាក្យទំាងនេះចេញមកថា “ពេលអត់កំលាំងបានឃើញមុខកូនពៅ ភីងភីង គឺ ថា មានកំលាំងភ្លាមហ្មង”។
មិនទាន់អស់ទេ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន ក៏លាន់មាត់បែបនេះដែរថា “ស្អាតណាស់ជំទាវបង, ក្នាញ់ណាស់ កូនស្រី, ភីងភីងមុខCute ណាស់, មុខគេឡើងគួរអោយក្នាញ់ហ្មងចេ,
សុំខាំតិចមកចែ, អូនភីងខ្យូតណាស់ សើចនាំ ហេងហេង, ភីងភីងច្រមុះស្អាត, នឹកណាស់ អូនភីងភីងអើយ មើលសាច់គេ ខ្ចីញេញដូចចែម៉ី អ៊ីចឹង ក្នាញ់ម្ល៉េះនៀក, សាច់អូនភីងស្អាតណាស់ ស ហ្មត់របៀបផ្កាឈូង”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូ ខាងក្រោមនេះ ទំាងអស់គ្នា ៖