កាលពីព្រឹក ម្សិលម៉ិញនេះ នាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ គេឃើញ ក្នុងបណ្តាញសង្គម Tik Tok មួយឈ្មោះ rong29032002 បានបង្ហោះវីដេអូមួយ ពីសកម្មភាព អ្នកដំណើរ ជិះកង់ម៉ូតូ ឆ្លងកាត់ក្នុងរោងពិធីមង្គលការមួយ តែគេក៏បានទុកមួយចន្លោះ សម្រាប់អ្នកធ្វើដំណើរតាមផ្លូវផងដែរ ដើម្បីឆ្លងកាត់។
វីដេអូមួយនេះ ធ្វើឲ្យ គ្រប់គ្នាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង និងយកទៅផុសបន្តនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថែមទៀតផង។ ដោយចាប់អារម្មណ៍ត្រង់នេះពេក មានអ្នកខ្លះបានចូល comment ភ្លាមៗ ក្នុងវីដេអូនេះថា ៖
សុំសសើរនូវគំនិតឆ្នៃប្រឌិតរបស់អ្នកសង់រោង, ចុមមានអ៊ីចឹងទៀត, ចុះមិនទុកផ្លូវ អោយគេមួយប្រលោះទៅលោកព្រះ សុខចិត្តទុកផ្លូវកណ្ដាលរោង អោយធំជិះម៉ូតូបាន, ខ្ញុំធ្លាប់ជិះអ៊ីចឹងដែរ ព្រោះគេបិទផ្លូវ, អាម៉េចទេ, ដល់ក៌ហើយ, អត់មានផ្លូវវាងទេបង, លទ្ធផលផ្ទះជាប់ផ្លូវ, ជំនួនមកទាំងម៉ូតូ, ការនេះ មានអ្នកដំណើរ ចូលរួមមួយភ្លែតៗដែរ។
នៅមាន comment ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទាំងអស់គ្នា ៖