ទោះមិនអាចទៅវគ្គបន្ត តែ បេក្ខជន ពេជ្រឆានុន បានធ្វើឲ្យ គណៈកម្មការ ពេជ្រ សោភា រំជួលចិត្តស្ទើរស្រក់ទឹកភ្នែកតាម ត្រង់ពាក្យមួយឃ្លា ថា “សុំទោសម៉ែ សុំទោសឪ សុំទោសបងប្អូននៅក្នុងភូមិ ដែលខ្ញុំ…” (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីយប់ម៉ិញនេះ នាថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ កម្មវិធី ប្រឡងចម្រៀង កម្រិតពិភពលោក Beat The Best បានឈានដល់ វគ្គ Beat The Live សប្ដាហ៍ទី 1 ហើយ ដែលនៅសល់តែ បេក្ខជនចំនួន ១៤នាក់ប៉ុណ្ណោះ មានសមត្ថភាព ដ៏អស្ចារ្យ អាចឈានមកដល់វគ្គនេះបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោមបេក្ខជនចំនួន១៤នាក់ មានបេក្ខជន ចំនួន១០នាក់ ដែលទទួលបានការបោះឆ្នោតច្រើនជាងគេ ហើយក៏បានឈានទៅវគ្គបន្តទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត បេក្ខជន ដែលសល់៤នាក់ចុងក្រោយ គឺ ផ្តល់សិទ្ធជូន គណៈកម្មការ ទំាង៤ ដែលអាចរើសយក បេក្ខជន ២នាក់ប៉ុណ្ណោះ ដែលអាចឈានទៅវគ្គបន្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយរើសចប់ មានបេក្ខជន ឈ្មោះ ស៊ិន ពេជ្រឆានុន មកពីខេត្តកំពង់ស្ពឺ គឺមិនអាចទៅវគ្គបន្តទៀតបានទេ ហើយក៏បានបង្ហាញអារម្មណ៍ ទំាងទឹកភ្នែក ដល់ថ្នាក់ធ្វើឲ្យ ទស្សនិកជន និងគណៈកម្មការ ស្ទើរទប់ទឹកភ្នែកមិនជាប់តាម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស៊ិន ពេជ្រឆានុន ពោល ថា “ខ្ញុំបានមកឈរនៅវគ្គ Live show នេះ ខ្ញុំសប្បាយចិត្តដែលខ្ញុំមកដល់វគ្គ live show នេះ ព្រោះខ្ញុំអត់នឹកស្មានថាសមត្ថភាពខ្ញុំ បានមកដល់វគ្គហ្នឹង សុំទោសម៉ែ សុំទោសឪ សុំទោសបងប្អូននៅក្នុងភូមិ ទំាងអស់គ្នា ដែលខ្ញុំធ្វើអត់បានល្អ សុំទោសមិត្តភក្តិទំាងអស់គ្នា ខ្ញុំសុំទោសដែលតែងតែឲ្យអ្នកទំាងអស់គ្នាផ្តោតមកលើខ្ញុំ ហើយខ្ញុំនឹងខំព្យាយាមទៅមុខទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំអត់ឈប់ជាមួយសិល្បៈទេ ខ្ញុំនឹងបន្តជាមួយវិថីសិល្បៈបន្ត ខ្ញុំបរាជ័យនៅថ្ងៃនេះ ខ្ញុំនឹងតាមរកក្តីស្រម៉ៃខ្ញុំឲ្យឃើញ អរគុណបងៗក្រុមការងារហង្សមាសទំាងអស់គ្នា ដែលតែងតែផ្តល់ជាដំបូន្មាន លើកទឹកចិត្ត គ្រប់យ៉ាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អរគុណដល់បងទំាងបួន (គណៈកម្មការ) ដែលតែងតែជ្រើសរើសយករូបប្អូន តំាងពីវគ្គដំបូង មកដល់វគ្គ live show ប្អូនទទួលស្គាល់ថាប្អូនធ្វើអត់បានល្អ តែប្អូននឹងខំប្រឹង នៅឱកាសក្រោយបន្តទៀត អរគុណបង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលវីដេអូខាងក្រោមនេះ ចាប់ពីនាទី ទី 3:43:29 តទៅ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment