ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ មិនតិចនាក់ទេ ច្បាស់ជាស្គាល់ អ្នកគ្រូ ហុងស៊ុយ ឡុង ណាលី នោះដែលកំពុងទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ មកទល់ពេលនេះ ដោយ អ្នកគ្រូ តែងតែបកស្រាយ រឿងទាក់ទង ហុងស៊ុយ បែបវិទ្យាសាស្ត្រ។
លុះមកដល់ ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ អ្នកគ្រូ ចេញមុខប្រាប់រឿងមួយទៀតហើយ សម្រាប់ ឆ្នាំ ២០២២ នេះ ដោយបញ្ជាក់ច្បាស់ៗថា “ព្រោះតែដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីលក់របស់ដាច់ ឬមកពីរៀន មិនទាន់ដល់កំរិត បានជា ណែនាំគេ បែបខុសៗ ក្នុងការរៀបចំផ្ទះ ជាពិសេសជំនៀងផ្ទះ ក្នុងឆ្នាំ 2022 នេះ?
ទោះជាជំនៀងផ្ទះ មិនមែនជាហុងស៊ុយ ក៏ពិតមែន តែចំនុច ដែលប្រជាជនខ្មែរ មានសែស្រឡាយចិន គាត់តែងតែរៀបចំទីជូអៀ (ជំនៀងផ្ទះ) នៅកណ្តាលផ្ទះ ជាទំលាប់តែងតែប្រើទៀនក្រហម តុបតែងរបស់ក្រហមៗ ដើម្បីយកហេង តាមជំនឿចិន ស្រលាញ់ក្រហម ដែលតំណាងអោយតារាសាស្ត្រលេខ 9 ជាជំនឿ តៗគ្នា
តែក្នុងឆ្នាំនេះ តារាសាស្ត្រលេខ 5 ចរចំកណ្តាលផ្ទះ បើប្រើពណ៌ក្រហម វានឹងបង្កើនថាមពល តារាសាស្ត្រ លេខ 5 ហៅ ថា 5 Ghost( 5 Yellow ) អោយកាន់តែខ្លាំង បង្កអោយមានបញ្ហា ជាច្រើនក្នុងគ្រួសារនិមួយៗ។
សូមប្រយ័ត្ន ផ្ទះដែលមានទីជូអៀ (ជំនៀងផ្ទះ) មានភ្លើងពណ៌ក្រហម ឬភ្លើងលោតៗ ឬ សែនរបស់ក្រហមៗ ក្នុងឆ្នាំ 2022 នេះ ហាមមានក្រហម ឬ លឿង បើមិនចង់ស៊យ ( Master Naly Feng Shui ហុងស៊ុយបែបវិទ្យាសាស្ត្រ)”។
នៅមិនទាន់អស់ទេ ស្រាប់តែមកដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ នេះ អ្នកគ្រូ បានប្រាប់រឿងមួយទៀតហើយ សម្រាប់ថ្ងៃសែនចូលចិន ដែលនឹងមកដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២ ខាងមុខនេះ ដោយបញ្ជាក់ទាក់ទងផ្កា ថា
“តើផ្កាលឿង ឬផ្កាក្រហម សែនចូលឆ្នាំចិននេះ ល្អទេ ?
ផ្កាលឿង សែនល្អ សំរាប់តែផ្ទះបែរមុខទៅទិសខាងត្បូង ឬទិសខាងជើង ឈៀងកើត និង ទិសខាងជើង ឈៀងលិច (សែនមុខផ្ទះបាន តែហាមដាក់សែនកណ្តាលផ្ទះ ត្រង់ជំនៀងផ្ទះ ឬកណ្តាលផ្ទះ)
ផ្កាក្រហម សែនល្អ សំរាប់ផ្ទះបែរមុខទៅទិសខាងកើត ខាងកើតឈៀងត្បូង និង ទិសខាងត្បូង (សែនមុខផ្ទះបាន តែហាម យកដាក់សែនកណ្តាលផ្ទះ ត្រង់ជំនៀងផ្ទះ ឬកណ្តាលផ្ទះ ) សំរាប់ផ្ទះបែរទិសផ្សេង កុំប្រើផ្កាពណ៌ក្រហម ឬលឿងអី
ចំនុចកណ្តាលផ្ទះ ហាមយកផ្កាលឿង ឬក្រហម មកសែន គួរដាក់ដើមរាសី ល្អជាង ហើយដើម្បីបង្កាឆុង គួរក្រាលក្រណាត់ពណ៌ធាតុទឹក ( ខៀវ ទឹកប៊ិច ផ្ទៃមេឃ ) ក្រាលលើតុ ដើម្បីរំសាយឥទ្ធិពលឆុង របស់តារាសាស្ត្រលេខ 5 ដែលនៅកណ្តាលផ្ទះ )”៕