អីយ៉ា សុខ ពិសី តែងខ្លួនមួយឈុតនេះ ស្អាតណាស់ មកចូលរួមបុណ្យខួប៣ឆ្នាំ របស់ ខេមរៈ ស្រីពៅ, នឹកឃើញរឿងចាស់មួយនេះ ស្រាប់តែហ្វេនៗ និយាយត្រង់ៗ ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹក ឡើងវិញ បន្តិចផងដែរ ថា តារាចម្រៀង ខេមរៈ ស្រីពៅ ដែលត្រូវជា ប្អូនស្រីបង្កើត លោក ខេមរៈ សិរីមន្ត បានទទួល មរ​​ណ​​ភាព កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ ហើយដំណឹងនេះ បានធ្វើឲ្យក្រុមគ្រួសារ ក៏ដូចជា មហាជនទូទៅ សម្តែង​ក្តីរ​ន្ធ​ត់ និងស្លុ​តចិ​ត្តយ៉ា​ងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ទាល់តែសោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ លោក ខេមរៈ សិរីមន្ត បានបង្ហោះរូបភាពប៉ុន្មានសន្លឹកពីទិដ្ឋភាពបុណ្យខួប ៣ឆ្នាំ របស់ ខេមរៈ ស្រីពៅ រួចបញ្ជាក់យ៉ាងខ្លីថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“បុណ្យខួបបីឆ្នាំ របស់ប្អូនស្រី ខេមរៈ ស្រីពៅ សូមកុសលផលបុណ្យ បានប្អូនប្អូនកុំបីខានឡើយ យប់នេះ ដឹងតែសប្បាយហើយ មានល្ខោនផងមានចាប៉ីផង មានតន្រ្តីផង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកមុននេះបន្តិច នាយប់ម៉ោងជាង ៧ នាថ្ងៃដដែល គេឃើញ តារាចម្រៀងដ៏ល្បីម្នាក់ នៅក្នុងផលិតកម្ម សាន់ដេ គឺ សុខ ពិសី ក៏បានមកចូលរួម កម្មវិធីបុណ្យខួប 3 ឆ្នាំ របស់ ខេមរៈ ស្រីពៅ ផងដែរ ដោយតុបតែងខ្លួន និងស្លៀកមួយឈុតនេះស្រស់ស្អាតណាស់ ហើយប្រាប់យ៉ាងខ្លីថា “មកចូលរួម ពិធីបុណ្យគម្រប់ខួប៣ឆ្នាំ របស់ប្អូនស្រីពៅ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញបែបនេះ ហ្វេនៗ នាំគ្នាចូល comment ភ្លាមៗថា ៖ បង សុខ ពិសី និងបងមន្តដៃគូ​ចាស់ដ៏ស័ក្ដិសមបំផុត, ស្អាតណាស់អាយដល, ចែពិសី បងខេមរៈ សមគ្នាណាស់, ស្អាតណាស់ចែសី, លឿនណាស់ ៣ឆ្នាំបាត់ហើយ, ដៃគូ ដែលច្រៀងបទ ជាមួយគ្នា ពីរោះពីមុនៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

Related posts

Leave a Comment