អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មិនតិចនាក់ទេ ពិតជាស្គាល់ ម៉ាក់ដា ជាក់ជាមិនខាន ដែលជាអ្នកលក់ក្តាម តាមអនឡាញ ដ៏ល្បីឈ្មោះម្នាក់ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ អតិថិជន របស់ខ្លួន ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ហើយគ្រប់គ្នាក៏លាន់មាត់ដែរថា ក្តាយ របស់ ម៉ាក់ដា ពិតជាឆ្ងាញ់មែន។
ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២២ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដឹង ម៉ាក់ដា ទើបទិញផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយនេះបាត់។
ហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “សិល្បករកម្ពុជា និង សង្គម Cambodia artists and society” បានបញ្ជាក់បន្ថែមថា “Wow គ្រាន់តែលក់ ក្តាមសោះ ម៉ាក់ដា DW ទិញបាន ផ្ទះវីឡា តម្លៃជិត 70ម៉ឺនដុល្លារ”។
ក្នុងវីដេអូ ម៉ាក់ដា ប្រាប់ លោក អ៊ឹម ជីវ៉ា បន្ថែមថា “លក់មួយថ្ងៃបាន ៥តោន ប្រមូលទិញក្តាមម៉ាស្រុកខ្មែរឡើងអស់ ច្រើន ច្រើនខ្លាំងបង ហើយផ្ទុះសាហាវណាស់ ក្តាមហ្នឹង, និយាយទៅផ្ទះនេះកាលខ្ញុំទិញហ្នឹង ពេលដែលខ្ញុំផ្ទុះក្តាមហ្នឹងតម្លៃវាពេញហ្នឹង ខ្ញុំទិញដូចជា 49 ម៉ឺនដុល្លារ ឥឡូវឡើងជាង 60ម៉ឺនដុល្លារ បងដេគ័រអស់ 10 ម៉ឺន ដុល្លារ ជាង ទិញសម្ភាអស់ជាង 5 ម៉ឺនដុល្លារទៀត អ៊ីចឹងផ្ទះនឹង វាចូល 60 ម៉ឺនដុល្លារ ជាងហើយ…”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖
បើអត់ឮសំឡេង អាចទស្សនាតាមរយៈ link មួយនេះ ក៏បាន https://fb.watch/cQh4q3mfih/