កាលពីពេលកន្លងទៅថ្មីៗនេះ មហាជនជាច្រើន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វសប៊ុក មិនតិចនាក់ទេ ប្រាកដជាបានជ្រាបខ្លះៗហើយ នូវរឿងដ៏ផ្ទុះកក្រើកមួយពាក់ព័ន្ធ កញ្ញា ទិត្យ សុធារី និង លោក ជនិន្រ្ទ អរុណរស្មី នោះ ហើយបន្ទាប់ពីការមើលចិត្តគ្នាបានមួយរយៈ គេឃើញ អ្នកទំាងពីរបានចែកផ្លូវគ្នារៀងៗខ្លួន។
លុះមកដល់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ គ្រប់គ្នាភ្ញាក់ផ្អើលសារជាថ្មី ពេលឃើញលោក ជនិន្រ្ទ អរុណរស្មី បានបង្ហោះវីដេអូ និងរូបភាព ថតជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ ចន កណ្ណិកា រួចប្រាប់ច្បាស់ៗថា “មានតែមនុស្សដែលព្រមទទួលស្គាល់ថាខ្លួនឯងបរាជ័យតែប៉ុណ្ណោះ ទើបជាមនុស្សបរាជ័យពិតប្រាកដ”។
អត់ទាន់អស់ទេ មកដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ ម្សិលម៉ិញនេះទៀត ចំថ្ងៃបុណ្យវិសាខបូជា ផងដែរនោះ លោកបាននាំ កណ្ណិកា មកដល់វត្ត ដើម្បីធ្វើរឿងមួយនេះទៀត។ ជនិន្រ្ទ អរុណរស្មី បានបញ្ជាក់យ៉ាងខ្លីថា “មកសំពះព្រះ និងស្តាប់ព្រះធម៌ទេសនា ក្នុងថ្ងៃវិសាខបូជា John kanika”។
លោកបន្ថែមថា “នាងនិយាយថា ស្រលាញ់នាង មិនចាំបាច់ចំណាយអីច្រើននោះទេ គ្រាន់តែផ្ដល់ស្នាមញញឹម ភាពស្មោះត្រង់ កម្លាំងចិត្ត សម្រាប់នាងនោះ គឺគ្រប់គ្រាន់ហើយ”។
ក្រោយឃើញបែបនេះ ហ្វេនៗលោកជាច្រើនបានចូល comment ថា ៖ ច្រណែន, ចេះធ្វើបុណ្យរួមគ្នា អ៊ីចឹង ល្អហើយ, ស្អាតបង, ចូលរួមចំណែក ធ្វើបុណ្យផង អាយដល, អូហួយញាក់ណាស់, មានក្តីសុខណាស់ប្រូ, ចុមសង្សារស្អាតមេសបង។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖
បើអត់ឮសំឡេង អាចទស្សនាតាមរយៈ link មួយនេះ ក៏បាន https://www.facebook.com/100040270522629/videos/991482805067202/ , https://www.facebook.com/100040270522629/videos/1159570444894524/