នាយប់ ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ ម្សិលម៉ិញនេះ កម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 ក្នុងវគ្គ judge audition បានដល់វគ្គ សប្តាហ៍ទី២ ហើយ។ ឆ្លៀតក្នុងឱកាសនោះ ក៏មានបេក្ខជន ជាច្រើនរូប បានមកចូលរួម និងបញ្ចេញសមត្ថភាពអស្ចារ្យរៀងៗខ្លួន លើឆាកដ៏ធំមួយនេះ រំលេចទៅដោយ ភ្លើងពណ៌ស្អាត ទាក់ទាញបំផុត ខុសពីឆ្នាំមុនទៅទៀត។
មានរឿងមួយ ធ្វើឲ្យគ្រប់គ្នានឹកស្មានមិនដល់ គឺ បេក្ខជនម្នាក់ឈ្មោះ ផាន គីមសុង បានលើកយកចម្រៀងមួយបទ ក្រោមចំណងជើងថា “កាត់ចិត្ត” មកធ្វើការប្រកួត ពិសេសមានសំឡេងដូចតារាចម្រៀង ប៊ុន សក្តិ ខ្លាំងណាស់។
កាន់តែភ្ញាក់ផ្អើលថែមទៀតនោះ បេក្ខជនរូបនេះ បានបន្តបញ្ចេញសមត្ថភាព ធ្វើត្រាប់តាម សំឡេង កំពូលតារាច្រៀង ព្រាប សុវត្ថិ និង តារាចម្រៀង ជើងចាស់ លោក ណូយ វ៉ាន់ណេត គឺដូចខ្លាំងណាស់ ដល់ថ្នាក់ ធ្វើឲ្យ គណៈកម្មការទំាង 4 មើល និងស្តាប់ ឡើងភ្លឹក តាម គីមសុង។
អត់ទាន់អស់ទេ អ្នកខ្លះបានចូល comment ត្រង់ៗថា ៖ OMG សមត្ថភាពខ្ពស់ណាស់, នេះបានសមជាអ្នកច្រៀងពិតៗ ពីរោះណាស់បង, យកតែសំឡេងពូណូយ វ៉ាន់ណេត ច្រៀងដឹងតែបានពានហ្មង, អេមណាស់អាយដល, គាត់ដឹងតែល្បីហើយ។
លទ្ធផលចុងក្រោយព្រោះតែ អ្នកខេត្តកំពង់ធំរូបនេះ ធ្វើបានល្អពេក ធ្វើឲ្យគណៈកម្មការទំាង 4 ទប់ចិត្តមិនជាប់ ក៏ហុចសន្លឹកមាស ដល់ទៅ 4 ឲ្យ បេក្ខជនរូបនេះភ្លាមៗ ដោយមិនគិតច្រើន។ តោះកុំឲ្យខាតពេលយូរ សូមស្តាប់ការបកស្រាយ របស់ ផាន គីមសុង ទំាងអស់គ្នា ៖