មហាជនទូទៅ ក៏ដូចជា អ្នកប្រើប្រាស់ នៅក្នុង បណ្តាញសង្គម ហ្វេសប៊ុក ភាគច្រើន ច្បាស់ជាស្គាល់ជាក់ជាមិនខាន ម្ចាស់ហាង បីយូធីស្ទរ នោះ ដែលមានឈ្មោះក្នុងហ្វេសប៊ុក Ngoun Xiang ហើយក៏កំពុងទទួលជោគជ័យ យ៉ាងខ្លាំង ក្នុងមុខជំនួញរបស់ខ្លួន ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។
ទំរាំមានថ្ងៃនេះរូបគាត់ឆ្លងកាត់ការលំបាកច្រើនណាស់ ដោយកាលពី ឆ្នាំ 2010 ធ្លាប់ជួលបន្ទប់គេស្នាក់នៅ តម្លៃ 30 $ តែដោយសារតែ ការខិតខំប្រឹងប្រែ តស៊ូ ទើបធ្វើឲ្យជីវភាពប្រសើរឡើងខ្លាំង រហូតអាចទិញផ្ទះវីឡា ដែលមានតម្លៃរហូតដល់ ខ្ទង់លាន ដុល្លារ។
អត់ទាន់អស់ទេ ស្រាប់តែមុននេះបន្តិច នាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ ម្ចាស់ហាងរូបនេះ បានធ្វើពិធីដ៏អធិកអធម មួយទៀតហើយ មើលមួយភ្លែត ស្មានតែគាត់រៀបការ តែតាមពិតគឺជាពិធីឡើងគេហដ្ឋានថ្មី។ Ngoun Xiang បានបញ្ជាក់ច្បាស់ៗថា “ឡើង គេហដ្ឋានថ្មី នៅកោះកុង 16 5 2022 សូមអោយកាន់តែ រីកចម្រើន មានផ្ទះមានដី 24ខេត្តក្រុង”។
ឃើញបែបនេះ គ្រប់គ្នាចូល comment ព្រាត ទំាងភ្ញាក់ថា ៖ ហេងហេង, សូមអបអរសាទរបង, បងស្អាតរហូតហ្មង។ ព្រមទំាងនៅមានពាក្យអបអរសាទរ និងសម្តែងក្តីរំភើបជំនួស ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពស្អាតៗ ក្នុងពិធីឡើងគេដ្ឋានថ្មី របស់ ម្ចាស់ហាង បីយូធីស្ទរ ទំាងអស់គ្នា ថាអស្ចារ្យ និងធំដុំប៉ុណ្ណានោះ ៖