ឃើញហើយ ញាក់សាច់ ស្មានតែហាងលក់អីវ៉ាន់តើ ! ក្តៅចិត្ត អ្នករិះគន់រឿងនេះពេក ធ្វើឲ្យ អ្នកនាង គង់ ចាន់ស្រីមុំ ទ្រាំលែងបាន ក៏បង្ហោះរបស់ ប្រេនៗ ទំាងនេះ រួចដាក់កប់ៗមាត់ថា “បើជ្រុលតែគេថាអួតហើយ​…”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកឡើងវិញបន្តិចផងដែរថា អ្នកនាង គង់ ចាន់ស្រីមុំ គឺជា តារាសម្តែង និងពិធីការិនី ដ៏មានប្រជាប្រិយមួយរូប នៅក្នុង ប្រទេសកម្ពុជា យើង ហើយតារារូបនេះ នៅតែឋិត ក្នុងអារម្មណ៍ អ្នកគាំទ្រដដែល មកដល់ពេលនេះ ពិសេស ស្រីមុំ នៅតែរក្សាបាន សម្រស់ រូបរាង និងមុខមាត់ ស្រស់ស្អាត ដដែល បើទោះមានកូនស្រីរួចហើយម្នាក់ ក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន តារាស្រីរូបនេះកំពុងសាងក្តីសុខ និងសុភមង្គល ក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន ជាមួយ ស្វាមី និង ម៉ូម៉ូ កូនស្រី សំណព្វចិត្ត ព្រមទំាងនាំទៅលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅពិតជាពោរពេញដោយក្តីសុខ និងកក់ក្តៅណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាយប់ម៉ោងជិត 8 នាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ ដោយសារតែក្តៅចិត្ត អ្នករិះគន់រឿងនេះពេក ធ្វើឲ្យស្រីមុំ ទ្រាំលែងបានក៏បង្ហោះរូបភាពទំាងនេះ រួចដាក់ចំៗថា “រូបកាលនៅថៃគិតថាថតទុក គេថាខ្ញុំអួតម៉្លេះ​ ទៅដើរលេងម្តង ទិញអីវ៉ាន់ប៉ុណ្ណឹងសោះ អួតអើយអួត​ តារាស្រុកគេ មានជាងហ្នឹង 10000ដង គេមិនអួតផង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុអ្វី បានជាស្រុកខ្មែរធ្វើអ្វី ក៏មិនល្អ​ ស្រុកគេគ្រាន់តែបង្ហាញតែចុងម្រាមដៃ ស្ទើរតែមើលមិនដឹងថា ជាអ្វី​ តែលើកគេដល់មេឃ ចុះបើស្រុកខ្មែរ គ្រាន់បង្ហាញអោយគេឃើញថា ខ្មែរក៏មិនចាញ់ស្រុកគេដែរ​ បែបនេះ វាមិនល្អទេហី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើជ្រុលតែគេថាអួតហើយ ផុសអោយណាណីហ្មងទៅកុំទុក យី…..ដូចពិបាកដែលន៎ 🫡លុយក៏រកខ្លួនឯង​ ហត់ខ្លួនឯង​ មិនបានទៅលាដៃសុំលុយគេចាយ គ្រាន់តែទិញអី ដែលខ្លួនស្រលាញ់ ហើយបង្ហោះទុកអោយបងប្អូ​ន ដែលគាត់ស្រលាញ់ចូលចិត្តមើល ក៏ខុសដែរ សុំមិនយល់ ហើយសុំជុំនួយ ជាយោបល់​ ក្រែងយល់មិនដល់គិត”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅមើលរបស់ ប្រេនៗ ម៉ាកល្បីៗ ដែល អ្នកនាង គង់ ចាន់ស្រីមុំ ទិញនៅថៃ ទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment