ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរភាគច្រើន ដែលតាមដាន វិស័យបវរកញ្ញា ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន កញ្ញា ខ្លឹម ស្រីគា នោះ ដែលជា ម្ចាស់ជ័យលាភី គ្រងមកុដ Miss Grand Cambodia 2017 ហើយកញ្ញា ក៏ធ្លាប់ តំណាងឲ្យ ប្រទេសកម្ពុជាយើងផងដែរ ទៅ ចូលរួមប្រកួត Miss Grand International 2017 នៅលើឆាក អន្តរជាតិ ផងដែរ។
ចំណែក កាលពី ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ ស្រីគា បានធ្វើកម្មវិធីខួបកំណើតដ៏ធំមួយ សម្រាប់ខ្លួនឯង មើលទៅពិតជាសប្បាយខ្លាំងណាស់។ ឆ្លៀតក្នុងឱកាសនោះរូបគាត់បានប្រាប់ថា
“នាងខ្ញុំ និងក្រុមគ្រួសារ សូមថ្លែងអំណរគុណ ដល់ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលបានចំណាយពេលវេលា ដ៏មានតម្លៃចូលរួមផ្ដល់កិត្តិយសដល់ក្រុមគ្រួសារយើងខ្ញុំ ក្នុងកម្មវិធីខួបកំណើតរបស់ខ្ញុំ។
នាងខ្ញុំក៏សុំខន្ដី អភ័យទោស ដោយក្ដីអនុគ្រោះបំផុត ចំពោះការទទួលបដិសណ្ឋារកិច្ច ដល់ភ្ញៀវកិត្តិយស មិនបានដិតដល់ ឬខ្វះចន្លោះត្រង់ចំណុចណាមួយ ពីយើងខ្ញុំ។ សូមគោរពជូនពរដល់ភ្ញៀវកិត្តយសទាំងអស់ ទទួលបាននូវសេចក្ដីសុខចម្រើន រកទទួលទានមានបាន សុខភាពល្អបរិបូរណ៍កុំបីខាន។”។
ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ក៏មានបុគ្គល និងតារាល្បីៗមួយចំនួន ក៏បានមកចូលរួមផងដែរ មានដូចជា៖ អាង សុជាតា, សួន ពិសិដ្ឋ, ជីលី ទេវី, ចន ច័ន្ទដារ៉ា, កៅ សីហា, ញឹម ច័ន្ទថន, ម៉ាដូណា, អ្នកស្រី ពាន់ ភួងបុប្ឆា, តារាសម្ដែង សក់សំពោង វី ជីវ័ន្ត និងនៅមានតារាច្រៀងជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមរូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖