សូមរំលឹកឡើងវិញបន្តិចផងដែរថា លោក ជា វិបុល គឺជាពិធីករដ៏ល្បីម្នាក់ ដែលពុកម៉ែ បងប្អូន មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ហើយលោក ក៏បានរៀបការជាមួយ ពិធីការិនី ដ៏ល្បីម្នាក់ផងដែរ គឺ អ្នកនាង គង់ សុជាតិ។ លុះក្រោយមក អ្នកទំាងពីរមានកូនស្រីម្នាក់ ជាចំណងដៃដ៏ពិសេស ហើយក៏កំពុងសាងក្តីសុខ និងសុភមង្គល ជាមួយគ្រួសារដ៏តូច និងសែនកក់ក្តៅរបស់ខ្លួន។
ចំណែកកាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គ្រប់គ្នាភ្ញាក់ព្រឺត ក្រោយឃើញ លោក ជា វិបុល បានលួចបង្ហាញមុខមាត់ ឪពុកក្មេករបស់ខ្លួន ព្រោះកម្រឃើញណាស់ នាពេលកន្លងទៅ រួចឆ្លៀតប្រាប់រឿងពិសេសមួយទៀតថា
“សុំបង្ហោះនិយាយមិនអួតមួយសិន វ័យ៧៥ឆ្នាំហើយ ប៉ាៗក្មេក នៅតែសង្ហា ឯកូនប្រសារអែបកៀនបាត់ សុំពេលអាយុចាស់ទៅ រឹងមាំ ប៉ុនឪក្មេក យកហើយលោក”។
ឃើញបែបនេះ ស្រាប់តែ តារាសម្ដែង សាវីន ហ្វីលីប ក៏ទំលាយប្រាប់បន្ថែមថា “គាត់ធ្លាប់ប្រាប់បងថា អាថកំបាំងរបស់គាត់ គឺផឹកស្រាក្រហមមួយកែវតូច និងហាត់ប្រាណជារៀងរាល់ថ្ងៃ ។”។
អត់ទាន់អស់ទេ ពេលឃើញសម្រស់ និងរូបរាង ឪពុកក្មេក លោក ជា វិបុល រួច ហ្វេនៗ ក៏ភ្ញាក់ដែរ ដល់ថ្នាក់ ចូល comment ម្នាក់មួយម៉ាត់ថា ៖ ស្រស់សង្ហាខ្លាំងណាស់ ចាស, សរសើរគាត់ មិនមានក្បាលពោះសោះហ្មង, កូនប្រសារទាំងស្អាតទាំងសង្ហា, ចាស់ពីមុន នៅរឹងមាំល្អ មិនដូចក្មេងឥឡូវ, មែនហ្នឹងបង ប៉ាក្មេកបង នៅតែសង្ហា។
តោះកុំឲ្យខាតពេលយូរ សូមមើលសម្រស់ លោកឪពុកក្មេក ជា វិបុល ទំាងអស់គ្នា ថាសង្ហា និងនៅក្មេងខ្លាំងប៉ុណ្ណានោះ ៖